សមាគមអាមីកា (AMICA) ស្ថិតនៅភូមិជើងគោក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានចម្ងាយ ៨គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ចាម ទល់មុខ សាលាបឋមសិក្សាភ្នំប្រុស បើធ្វើដំណើរពីក្រុងកំពង់ចាមមកបត់ឆ្វេងពីផ្លូវជាតិលេខ៧ តាមផ្លូវលំ ប្រហែល១គីឡូម៉ែត្រ ហើយប្រសិនបើធ្វើដំណើរពីទីក្រុងភ្នំពេញមកដល់ទល់មុខសាលាបឋមសិក្សាភ្នំប្រុសបត់ស្តាំប្រហែល១គីឡូម៉ែត្រពីផ្លូវជាតិលេខ៧។ ប្រជាពលរដ្ឋនៅទីនោះប្រកបមុខរបរកសិកម្ម ៨២% ក្រៅពីធ្វើស្រែពួកគាត់មានមុខរបរបន្ទាប់បន្សំមួយទៀត គឺសិប្បកម្មដោយដៃមានដូចជា ត្បាញក្រមា ក្រមាសូត្រ វត្ថុអនុស្សាវរីយ៍ ធ្វើពីត្រឡោកដូង ស្លឹកត្នោត ឬស្សី និងគ្រាប់ធញ្ញជាតិជាដើម។
© រក្សាសិទ្ធិគ្រប់យ៉ាងដោយរដ្ឋបាលខេត្តកំពង់ចាម ឆ្នាំ២០២៣។