លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំបញ្ជាកងកម្លាំងដោយផ្ទាល់ ចុះអន្តរាគមន៍បន្ទាន់ ដើម្បីពន្លត់អគ្គីភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋ ចំនួន២ខ្នង ក្នុងស្រុកកំពង់សៀម
នៅរសៀលថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៥:២៥នាទី មានប្រជាពលរដ្ឋរាយការណ៍ថាមានករណីអគ្គីភ័យបានឆាប់ឆេះផ្ទះប្រជាពលរដ្ឋ នៅចំណុចភូមិមាន់ហើរ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ភ្លាមនោះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំបញ្ជាកម្លាំងដោយផ្ទាល់ ដើម្បីចេញអន្តរាគមន៍បន្ទាន់ ក្នុងការជួយពន្លត់ការឆាប់ឆេះផ្ទះចំនួន២ខ្នងផ្ទះ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន៦ស៊ីទែន ។
ជានិច្ចជានិច្ចកាល លោកឧត្តមសេនីយ៍ស្នងការ តែងតែបានគិតគូរពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដោយបានចុះដឹកនាំ ជួយអន្តរាគមន៍ដោយផ្ទាល់ ដើម្បីសង្គ្រោះ អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋ តាមគ្រប់រូបភាព ឱ្យខានតែបាន ។