អភិបាលខេត្តកំពង់ចាម ៖បញ្ហាប្រឈមទាំង៥៦ របស់រដ្ឋបាលគ្រប់ថ្នាក់នៃខេត្តកំពង់ចាម ត្រូវបានដាក់ជូនពិភាក្សា រកដំណោះស្រាយ ក្នុងអង្គវេទិកាកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ​

រដ្អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានអះអាងថា​ បញ្ហាប្រឈមទាំង៥៦ របស់រដ្ឋបាលគ្រប់ថ្នាក់នៃខេត្តកំពង់ចាម ត្រូវបានដាក់ជូនពិភាក្សា រកដំណោះស្រាយ ក្នុងអង្គវេទិកា​កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ​ របស់យើង ដោយមានការចូលរួមយ៉ាងផុលផុសពីសមាជិក សមាជិកា នៃអង្គវេទិកានេះ​។ ការថ្លែងបែបនេះឱកាសបិទអង្គវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ នាព្រឹកថ្ងៃទី​៣១ ខែតុលា ឆ្នាំ២០២៤ ក្រោមវត្តមាន​ឯកឧត្តម​ ខ្លូត​ ផន​ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម​ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ដំណើការនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរយៈពេល ២០ឆ្នាំកន្លងមកនេះ យើងទាំងអស់គ្នា ពិតជាបានធ្វើដំណើរនៅលើកំណាត់ផ្លូវមួយដ៏សែនលំបាក ទំរាំយើងបានឈានមកដល់ដំណាក់កាលទទួលបានផលជាផ្កាផ្លែដូចបច្ចុប្បន្ននេះ ។ គឺយើងទាំងអស់គ្នាពិតជាបានធ្វើដំណើរលើផ្លូវ​ ទាំងរលាក់ផង មានបន្លាផង និងបត់បែនវែងឆ្ងាយ ហើយថែមទាំងមានការលះបង់ផ្សេង ៗ ។ មិនត្រឹមតែប៉ុណ្ណោះ មានឈានដល់ការដាក់ពិន័យ ការផ្លាស់ប្តូរ ឬការបញ្ចប់មុខតំណែងចាប់តាំងពីមន្ត្រី រហូតដល់ថ្នាក់ដឹកនាំ ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយឯកឧត្តមអភិបាលខេត្ត​ បានបន្តថា​ តាមរយៈការឆ្លុះបញ្ចាំងអំពីអង្គវេទិកាថ្ងៃនេះ ដូចដែលយើងបានឃើញទាំងអស់គ្នារយៈពេលពេញមួយថ្ងៃកន្លះនេះ គ្រប់សកម្មភាពទាំងអស់ គឺធ្វើឡើងសម្រាប់តែគោលដៅរួមមួយគត់គឺ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋានយើង ។ យ៉ាងណាមិញ បើការផ្សព្វផ្សាយរបស់យើងពាក់ព័ន្ធសកម្មភាពទាំងវឌ្ឍនភាព ទាំងកង្វល់ បញ្ហាប្រឈម និងទាំងដំណោះស្រាយនានា បានជ្រួតជ្រាប និងស៊ីជម្រៅដល់មូលដ្ឋាននោះ​ ប្រជាពលរដ្ឋយើង ពិតជាសប្បាយចិត្ត និងមានការយល់ដឹងកាន់តែច្បាស់ថា អ្វីដែលយើងបាននិងកំពុងធ្វើ គឺពិតជាបានគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ ។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានសង្កត់ធ្ងន់ថា​ ផ្អែកតាមលទ្ធផលនៃកិច្ចប្រជុំថ្នាក់ឃុំ សង្កាត់ និងកិច្ចប្រជុំថ្នាក់ក្រុង ស្រុក និងរដ្ឋបាលខេត្ត តាមរយៈក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត យើងទទួលបានសំណើ សំណូមពរ និងបញ្ហាប្រឈមមួយចំនួនដូចជា៖ ថ្នាក់ឃុំសង្កាត់ចំនួន ១៦បញ្ហាប្រឈម ថ្នាក់ក្រុង ស្រុក ចំនួន ១៧បញ្ហាប្រឈម និងថ្នាក់ខេត្តចំនួន២៣ បញ្ហាប្រឈម សរុបចំនួន ៥៦បញ្ហាប្រឈម ។ សម្រាប់បញ្ហាប្រឈមទាំង៥៦ របស់រដ្ឋបាលគ្រប់ថ្នាក់នៃខេត្តកំពង់ចាម ត្រូវបានដាក់ជូនពិភាក្សា រកដំណោះសា្រយ ក្នុងអង្គវេទិការបស់យើង និងមានការចូលរួមយ៉ាងផុលផុសពីសមាជិក សមាជិកា នៃអង្គវេទិកា។ ដូចនេះ សម្រាប់បញ្ហាប្រឈមដែលស្នើសុំដោះស្រាយនៅថ្នាក់ខេត្ត និងត្រូវស្នើសុំទៅថ្នាក់ជាតិ ៕