(កំពង់ចាម) អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានចេញបទបញ្ជាយ៉ាងតឹងរឹង ឲ្យអង្គភាព នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពង់ចាម ចុះត្រួតពិនិត្យ សេវាករ ផ្នែកសុខាភិបាលឯកជន ក្នុងគោលបំណងលុបបំបាត់ឱសថក្លែងក្លាយ និងការបើកបម្រើសេវាសុខាភិបាលខុសច្បាប់ ។
ជាក់ស្ដែង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះ អនុគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ស្រុកបាធាយ បានសហការជាមួយនឹងក្រុមការងារមន្ទីរសុខាភិបាលថ្នាក់ខេត្ត ក្រោមការចង្អុលបង្ហាញពី ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចុះត្រួតពិនិត្យសេវាសុខាភិបាលឯកជន ដែលមិនបានយកឯកសារផ្ទៀងផ្ទាត់ នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន៥ កន្លែង។ ប៉ុន្តែក្រោយការត្រួតពិនិត្យ ជាលទ្ធផលសេវាករទាំង ៥ គឺមានឯកសារលិខិតអនុញ្ញាតគ្រប់គ្រាន់ ៕