(កំពង់ចាម) លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំេះង់ចាម ទទួលបន្ទុកវិស័យវប្បធម៌ និងវិចិត្រសិល្បៈខេត្ត រួមជាមួយលោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត នៅថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០២៤ នេះ បានអញ្ជើញចុះទទួលយករូបសំណាក់តំណាងព្រះនាងលក្ម្សីទេវី (សតវត្សទី១១ ) ដែលប្រជាពលរដ្ឋជីកកកាយដីបានប្រទះឃេីញ និងយករក្សាទុកនៅផ្ទះលោក ឆយ ស៊ីនាត និងលោកស្រី ហាក់ សុគន្ធារី នៅភូមិបុសចេកព្រៃ ឃុំស្វាយទាប ដើម្បីយកមករក្សាទុកនៅ សារៈមន្ទីរខេត្ត ។

តាមមន្ត្រីនៃមន្ទីរវប្បធម៌ខេត្តកំពង់ចាមឲ្យដឹងថា រូបសណាកនេះ សងពីថ្មភក់ ជីកកកាយដីប្រទះឃេីញនៅទួលយាយឡី ទំនប់៥កុម្ភៈ ភូមិថ្នល់បែកកេីត ឃុំស្វាយទាប ស្រុកចំការលើ ៕