(កំពង់ចាម)ក្រុមការងារសុខាភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០២៤នេះ បានចុះធ្វើការអប់រំសុខភាពតាមសហគមហ៍ និង សាលារៀន ក្នុងក្រុងកំពង់ចាម ។
មន្ត្រីសុខាភិបាលបានឲ្យដឹងថា ក្នុងការចុះផ្សព្វផ្សាយនោះ ក្រុមការងារបានពន្យល់ប្រជាពលរដ្ឋក្នុងសហគមន៍ អំពីការការពារជំងឺមិនឆ្លង ដូចជា ការពារជំងឺលើសសម្ពាធឈាម , ការពារជំងឺទឹកនោមផ្អែម (ពិសារតិចអំបិល តិចខ្លាញ់ តិចស្ករ ) និង អប់រំផ្សព្វផ្សាយ ដាក់អាប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាម ។