(កំពង់ចាម) មន្ត្រីនគរបាលនៃអធិការរដ្ឋាននគរបាលស្រុកកងមាស នៅថ្ងៃទី៣១ ខែធ្នូឆ្នាំ ២០២៤ នេះ បានចុះអនុវត្តនៃការឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីបទមើលគ្រឿងញៀន នៅភូមិកងតាណឹងទី៥ ឃុំកងតាណឹង ស្រុកកងមាស។

លោក ភោគ សាវុធ អភិបាល នៃគណ: អភិបាលស្រុកកងមាស បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៩ និង៣០នាទី តាមបញ្ជាលោក
វរសេនីយ៍ឯក ជា ជួន ឋានៈអធិការនគរបាលស្រុកកងមាស ចាត់ឲ្យ កម្លាំងផែនការងារប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកងមាសដឹកនាំដោយលោក វរសេនីយ៍ទោ ជួ វុត្ថា ឋាន:អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកងតាណឹង ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យម្នាក់
      
ឈ្មោះ ទ្បេង វុទ្ធី ហៅទីន ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅភូមិកងតាណឹងទី៥ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តនៅចំការស្វាយភូមិកងតាណឹងទី៥ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម អំទ្បុងខែវិច្ឆិកា  ឆ្នាំ២០២៣ តាមដីកាលេខ២៤៧ឆ-ព្រ ទចុះថ្ងៃទី ២១ខែកុម្ភះ ឆ្នាំ២០២៤ចេញដោយលោក ហៃ ផារ៉ា ចៅក្រមស៊ើបសួរសាលាដំបូងខេត្កកំពង់ចាម និងដីកាលេខ៩០៩ខ ព្រ ទ២៤ ចុះថ្ងៃទី១២ ខែកក្តដា ២០២៤ ចេញដោយលោក សាអឿន កោសល្យមុនី ចៅក្រមសើបសួរសាលាដំបូងខេត្តកំពង់ចាម ចោទពីបទជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ប្រព្រឹត្តនៅចំការស្វាយភូមិខ្ចៅទី៣ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ៕