(កំពង់ចាម) ក្រុមការចង្អុលណែនាំ របស់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម កម្លាំងអាវុធហត្ថនៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ចាម បានចុះល្បាត ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្កងចូល ឆ្នាំ២០២៥ នេះ។

បើតាមមន្ត្រីអាវុធហត្ថបានឲ្យដឹងថា ចាប់ពីម៉ោង ២០”០០នាទីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤ ដល់ម៉ោង២”០០ព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ កម្លាំងនៅកងរាជអាវុធហត្ថខេត្ត បានធ្វើសកម្មភាពចេញល្បាត ដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព និងសម្រួលចរាចរណ៍ ក្នុងឱកាសឆ្លងឆ្នាំសកល ឆ្នាំ២០២៥ ក្នុងភូមិសាស្ត្រខេត្ត ដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋបានសប្បាយរីករាយ ដោយគ្មានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ។