(កំពង់ចាម) មន្ត្រីសុខាភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២៥ នេះ បានបន្តបេសកកម្មរបស់ខ្លួនចុះអប់រំផ្សព្វផ្សាយការថែទាំសុខភាពជូនប្រជាពលរដ្ឋតាមសហគមន៍ក្នុងក្រុងកំពង់ចាម។

តាមមន្ត្រីសុខាភិបាលបានឲ្យដឹងថា ក្រុមការងារសុខាភិបាលខេត្តកំពង់ចាមបានចុះធ្វើការអប់រំសុខភាពតាមសហគមហ៍ និង សាលារៀន អំពីការការពារជំងឺមិនឆ្លង ដូចជា ការពារជំងឺលើសសម្ពាធឈាម , ការពារជំងឺទឹកនោមផ្អែម (ពិសារតិចអំបិល តិចខ្លាញ់ តិចស្ករ ) និង អប់រំផ្សព្វផ្សាយ ដាក់អាប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាមផងដែរ។