(កំពង់ចាម) កម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅយប់ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៥ បានធ្វើរដ្ឋបាលចំហរ ដើម្បីថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។

មន្ត្រីនគរបាលបានអោយដឹងថា កម្លាំងសមត្ថកិច្ច បានធ្វើរដ្ឋបាលចំហ ល្បាត ត្រួតពិនិត្យ តាមដងផ្លូវ ពីសកម្មភាពបង្កដោយក្មេងទំនើង, ក្មេងដែលមានរូបសាក់លើដងខ្លួន និងបទល្មើសផ្សេងៗ កម្លាំងអន្តរាគមន៍ខេត្ត , កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលក្រុង-ស្រុក , និងកម្លាំងតាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល គឺអនុវត្តតាមគោលដៅមូលដ្ឋានរៀងៗខ្លួន ។