
ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានណែនាំ និង ផ្តល់នូវអនុសាស្ត្រ៤ចំណុច ដល់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ដើម្បីអនុវត្តន៍ការងារឲ្យកាន់តែមានប្រសិទ្ធភាព។



ឯកឧត្តមណែនាំបែបនេះ ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលអនុវត្តការងាររបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ចាមប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ នាព្រឹកថ្ងៃទី ៧ ខែកុម្ភៈឆ្នាំ២០២៥ នៅសាលប្រជុំធំសាលាខេត្តកំពង់ចាម។
អនុសាសន៍ ចំនួន៤ ចំណុចសំខាន់ៗ នោះរួមមាន៖
១.រួបរួមគ្នាជាធ្លុងមួយ ក្នុងជួរគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្ត ប្រកាន់ខ្ជាប់នូវរបបរៀនសូត្រ របបប្រជុំ របបចុះមូលដ្ឋាន របបរាយការណ៍សុំយោបល់ ដោយប្រកាន់យកនូវគោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ។
២.បន្តខិតខំរួមចំណែកការពារសន្តិសុខ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ឲ្យបានរឹងមាំជាពិសេសអនុវត្តឲ្យបានល្អនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ។
៣-បន្តខិតខំផ្តល់សេវាសាធារណៈ ជូនប្រជាជនឲ្យបានល្អប្រសើរ ប្រកបដោយ ប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព និងស្របតាមក្រមសីលធម៌ វិជ្ជាជីវៈ ។
៤-បន្តខិតខំងអនុវត្ត សកម្មភាពចលនាស្ត្រីបម្រើកិច្ចការសង្គម រៀបចំចលនាស្រ្តីឲ្យយល់បានពីការងារសុខុមាភាពក្នុងគ្រួសារ និងក្នុងសង្គម អប់រំស្តីពីចលនាលើកស្ទួយជីវភាពគ្រួសារ ដោយផ្សារភ្ជាប់សេដ្ឋកិច្ច និង មុខរបរជាជាងការរង់ចាំសំណាង ការប្រព្រឹត្តអំពើអបាយមុខក្នុងការបំផ្លិច បំផ្លាញថវិកា និងក្តីសុខរបស់គ្រួសារ។




