
ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបន្តចុះត្រួតពិនិត្យបញ្ហាក្មេងទំនើង និងការយកមធ្យោបាយមកកែច្នៃខុសលក្ខណៈបច្ចេកទេស ក្នុងភូមិសាស្ត្រសំខាន់ៗ ខេត្តកំពង់ចាម ។
បើតាមមន្ត្រីនគរបាលឲ្យដឹងថា នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក បានចេញត្រួតពិនិត្យក្មេងទំនើង, មធ្យោបាយដែលកែច្នៃម៉ូតូជាសម្លេង ជាភ្លើងខុសលក្ខណ:បច្ចេកទេស នៅតាមដងផ្លូវ ភូមិសាស្ត្រសំខាន់ៗ ជាលទ្ធផល កម្លាំងអធិការដ្ឋានក្រុងកំពង់ចាម ដាក់គោលដៅចំណុចផ្លូវបំបែកមុខកំពង់រង់ចាំ ត្រួតពិនិត្យមធ្យោបាយ មានរថយន្ត ៤គ្រឿង-ម៉ូតូ ២៧គ្រឿង ដោយមធ្យោបាយទាំងនោះ មិនមានអ្វីកត់សម្គាល់នោះឡើយ ព្រមទាំងបានណែនាំ កុំឲ្យមានការលេងភ្លើងខុសបច្ចេកទេស ខុសសភាពដើមដល់អ្នកប្រើប្រាស់ផងដែរ។