


នារព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមអញ្ជើញដឹកនាំកិច្ចប្រជុំការអនុវត្តការងារវិស័យសុខាភិបាលឯកជនស្ថិតនៅសាលាស្រុកកោះសូទិន ដែលមានការអញ្ជើញចូលរួមពីមន្ទីរសុខាភិបាលខេត្ត គណៈអភិបាលស្រុក កងកម្លាំងទាំងបីស្រុក ប្រធានមន្ទីរពេទ្យបង្អែក ODស្រុក មេឃុំ មណ្ឌលសុខភាព និងលោកលោកស្រីប្រធានការិយាល័យចំណុះសាលាស្រុកចំនួន៣៤រូប។គោលបំណងនៃកិច្ចប្រជុំគឺត្រួតពិនិត្យការអនុវត្តការងារសុខាភិបាលឯកជនឱ្យកាន់តែមានប្រសិទ្ធភាព។ឯកឧត្តម បានណែនាំឱ្យអាជ្ញាធរឃុំចុះពិនិត្យមើលអាជ្ញាប័ណ្ណតាមក្លីនិចឯកជនតាមឃុំនីមួយៗក្នុងស្រុកកោះសូទិន និងពង្រឹងយន្តការដឹកនាំគ្រប់គ្រងកិច្ចប្រជុំឱ្យបានទៀងទាត់។



