
នៅថ្ងៃនេះកម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាមមិនឡើង មិនចុះ បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេមានស្ថានភាពនឹង នៅត្រឹមកម្ពស់៧.៧០ម៉ែត្រដដែល ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៤,៨៤ម៉ែត្រ។
ជាមួយគ្នានេះស្ថានភាពភ្លៀងធ្លាក់កាលពីថ្ងៃម្សិលមិញមានភ្លៀងធ្លាក់តិច ឫច្រើននៅតាមបណ្តាឃុំ/សង្កាត់ជាច្រើនក្នុងខេត្តកំពង់ចាម។
ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

