នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម បើកកិច្ចប្រជុំ សាមញ្ញ លើកទី១២ អាណត្តិទី៤ ក្រោមអធិបតីភាព លោកជំទាវ អៀម វណ្ណី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម និងលោក ជំទាវ ជាន ឡេងទៀង អនុប្រធាន គ.ក.ស.ក និងមានការអញ្ចើញចូលរួមពី លោកស្រីតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ជាសមាជិក សមាជិកា ព្រមទាំង មន្ត្រីជំនាញពាក់ព័ន្ធផងដែរ ។

ក្នុងឱកាសនោះដែរ លោកជំទាវ អៀម វណ្ណី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម បានថ្លែងអំណរគុណ ចំពោះ លោក លោកស្រីជាថ្នាក់ដឹកនាំ និងសហការីក្រោមឱវាទទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារ រហូតទទួលបាននូវលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ក្នុងការបំពេញកិច្ចការងារកន្លងមក។ ជាមួយនោះ លោកជំទាវ ក៏បានស្នើទៅដល់អ្នកពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់ បំពេញការងារបន្ថែមទៀត ដើម្បីរួមគ្នាឈានទៅសម្រេចផែនការគ្រោង ដូចមានចែងនៅក្នុងតួនាទីភារកិច្ច របស់ គ.ក.ស.ក ជាបន្តបន្ទាប់ទៀត ។

សូមជម្រាបដែរថា កិច្ចប្រជុំ សាមញ្ញលើកទី១២ អាណត្តិទី៤ របស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម បានលើកយករបៀបវារៈ សំខាន់ៗ ចំនួន ៤ គឺ ៖

ទី១: ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃ កិច្ចប្រជុំសាមញ្ញលើកទី១២ របស់គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារខេត្ត អាណត្តិទី៤ ។

ទី២: ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ច ប្រជុំសាមញ្ញលើកទី១១ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ច ការស្ត្រី និងកុមារ ខេត្ត អាណត្តិទី៤ ។

ទី៣: ពិនិត្យ និងអនុម័តលើសេចក្តីព្រាង របាយការណ៍ សកម្មភាពប្រចាំខែមិថុនា ឆ្នាំ២០២៥ របស់គណៈកម្មាធិកាពិគ្រោះ យោបល់កិច្ចការស្ត្រី និងកុមារ ខេត្ត អាណត្តិទី៤។

ទី៤: ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ សកម្មភាពប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់គណៈកម្មាធិកាពិគ្រោះ យោបល់ កិច្ចការស្ត្រី និងកុមារ ខេត្ត អាណត្តិទី៤។

ទី៥: បញ្ហាផ្សេងៗ សេចក្តីជូនដំណឹងស្តីពីកាលបរិច្ឆេទ និងទីកន្លែងសំរាប់កិច្ចប្រជុំសាមញ្ញលើកទី១៣ ៕