រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងលោកអភិបាលរងខេត្ត ២រូប គឺ លោក ខ្លូត ចិន្តា និងលោក លី សារ៉ារិទ្ធ ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរវិស័យជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

សម្រាប់របៀបវារៈសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាមរួមមាន៖

១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិ ទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។

២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំ ឆមាសទី១ និងលើកទិសដៅប្រចាំឆមាសទី២ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម។

៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការសកម្មភាពរយៈពេលបីខែ (កក្កដា សីហា កញ្ញា) ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម។

៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងស្តីពី ការរៀបចំគម្រោងចំណូល – ចំណាយ ថវិកា របស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០២៦។

៥-បញ្ហាផ្សេងៗ។