រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

Butchanda Vongsey

រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំ កិច្ច​ប្រជុំគណៈកម្មាធិការបុរេលក្ខិណៈសម្បត្តិរៀបចំបញ្ជីឈ្មោះអ្នកទទួលការលទ្ធកម្មគម្រោងមូលនិធិឃុំ សង្កាត់សម្រាប់ឆ្នាំ២០២៥  នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំ កិច្ច​ប្រជុំស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គមប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ ដោយមានការចូលរួមពីអង្គភាព សរុបប្រមាណ៧៧រូប នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួម សន្និសិទថ្នាក់ជាតិស្ដីពី ការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្នសម្រាប់ជនមានពិការភាពនៅកម្ពុជា ក្នុងគោលបំណងជំរុញការធ្វើបរិយាបន្នពិការភាពនៅក្នុងការអនុវត្តកម្មវិធីគាំពារសង្គម និងសេវាសង្គម ពង្រឹងការងារបណ្ដាញអង្គការតំណាងមានជនពិការភាព លើកកម្ពស់បរិយាបន្នសេដ្ឋកិច្ចសម្រាប់ជនពិការភាព និងពង្រឹងបណ្ដាញ អភិវឌ្ឍសហគមន៍តាមបែបបរិយាបន្នថ្នាក់ជាតិ ក្រោមអធិបតីភាព ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា នៅសណ្ឋាគារសោមាទេវីអង្គរ ខេត្តសៀមរាប។

(កំពង់ចាម)៖ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងលោក គន់ សុភា អភិបាលរងខេត្ត រួមទាំងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាមអាណត្តិទី ៤ ប្រចាំឆ្នាំ ២០២៤ នៅបរិវេណ វត្តសំបូរ ស្ថិតក្នុងឃុំសំបូរ ស្រុកបាធាយ បានទទួលសំណើរ សំណូមពរ នឹងកង្វល់ពីប្រជាពលរដ្ឋ ២១ ករណី ដោយបានដោះស្រាយភ្លាមៗ ៨ករណី និងនៅសេសសល់អង្គវេទិកាបាន ទទួលយកទៅពិភាក្សាដោះស្រាយបន្ត ទៅតាមនីតិវិធីរដ្ឋបាល ។ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខ្លូត ផន មានប្រសាសន៍ថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងបុរស និងស្ត្រី ក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤ នាថ្ងៃនេះ គឺដើម្បីផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ […]

នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្ដម ហាន​កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំការប្រើប្រាស់ថវិកាឆ្នាំ២០២៤ និងរៀបចំផែនការសកម្មភាពនិងថវិកាឆ្នាំ ២០២៥ ស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គមស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម ដែលមានការអញ្ជើញចូលរួមពីរដ្ឋបាលក្រុងកំពង់ចាម រដ្ឋបាលស្រុកស្រីសន្ធរ សរុបចំនួន១២ រូប។

(កំពង់ចាម) លោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារីនិងប្រធានគណៈកម្មាធិការសម្របសម្រួល និងដឹកនាំការងារយេនឌ័រនិងការប្រែប្រួលអាកាសធាតុមានប្រសាសន៍ថា ការចូលរួម ពេញលេញរបស់ស្ត្រី គឺធានានូវសមភាពយេនឌ័រ និងប្រសិទ្ធផល ដើម្បីឆ្លើយតប នឹងការប្រែប្រួល អាកាសធាតុ។ ថ្លែងបែបនេះ នាឱកាស លោកជំទាវ អញ្ជើញចូលរួម ពិធីបើកវគ្គបណ្តុះបណ្ដាល ស្ដីពី «វគ្គបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបយេនឌ័រក្នុងការបន្សុំា និងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍បៃតង និងការកាត់បន្ថយគ្រោះមហន្តរាយ» នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាព ពី ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និង ថ្នាក់ដឹកនាំ មន្ត្រីក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី រាជធានី ខេត្ត មន្ត្រីមជ្ឍមណ្ឌលអភិវឌ្ឍន៍ស្រ្តី នៃខេត្តកំពង់ចាម រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ […]

នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ស៊ីម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ លោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក និងលោក ខាត់ សុខន ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ព្រមទាំងសហការី បានអញ្ចើញទៅសួរសុខទុក្ខ លោក សួង ម៉ាដែន នាយករដ្ឋបាលសាលាស្រុកជើងព្រៃ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។ ក្នុងឱកាសនោះលោក អភិបាលស្រុក និងក្រុមការងារ បានផ្តាំផ្ញើរលោក សួង ម៉ាដែន ឱ្យប្រឹងប្រែងព្យាបាល និងថែរក្សាសុខភាព ព្រមទាំងជូនពរឱ្យឆាប់ជាសះស្បោយ ដើម្បីបំពេញការងារបម្រើជាតិ និងប្រជាពលរដ្ឋ។ បន្ថែមលើនេះលោកអភិបាលស្រុក និងក្រុមការងារ បាននាំយកថវិការួមមាន៖ ផ្លែឈើ និងភេសជ្ជ មួយកន្ត្រក់ ថវិការ ៣.០០០.០០០រៀល និង ៥០០ដុល្លារ ។

នៅព្រឹកថ្ងៃអាទិត្យ ១០កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ស៊ីម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ និងលោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងលោក ខាត់ សុខន ប្រធានការិ.រៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក បាននាំយកថវិការបស់ឯកឧត្តមបណ្ឌិត ម៉ា ឈឿន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី រួមជាមួយថវិការដ្ឋបាលស្រុក សរុបចំនួន ៤.៨០០.០០០រៀលចូលបច្ច័យក្នុងពិធីបុណ្យកឋិនទានចំនួន ២វត្ត គឺវត្តសំរិទ្ធជ័យ ហៅវត្តខ្នារ ឃុំស្ដើងជ័យ និងវត្តពោធិព្រះពន្លា ហៅវត្តសូទិព្វក្រៅ ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយក្នុង១វត្តបច្ច័យចំនួន ២.៤០០.០០០រៀល។

នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ និងលោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមការងារស្រុក បានដឹកនាំមន្ត្រីរាជការរដ្ឋបាលស្រុក ចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជា អាជ្ញាធរភូមិឃុំ ប៉ុស្តិ៍នគរបាល និងមណ្ឌលសុខភាព ចំនួន២គឺ ឃុំសំពងជ័យ និងឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ក្នុងឱកាសនោះដែលលោកអភិបាលស្រុកក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមខេត្ត និងឯកឧត្តម លោកជំទាវក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ មកកាន់អាជ្ញាធរដែលបំពេញការងារនៅមូលដ្ឋានផ្ទាល់។ លោកអភិបាលក៏បានបន្តថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើត និងបង្កើនភាពស្និតស្នាលរវាងថ្នាក់ស្រុក និងភូមិ ឃុំ ស្តាប់បញ្ហាប្រឈម និងសំណូមពរផ្សេងក្នុងពេលអនុវត្តការងារ ជាពិសេសបង្កើនការផ្តល់សេវាសាធារណៈប្រកបដោយ តម្លារភាព គណនេយ្យភាព និងប្រសិទ្ធិភាព ជូនប្រជាពលរដ្ឋ។ បន្ថែមលើនេះ លោកអភិបាលស្រុកបានសង្កត់ធ្ងន់ លើបញ្ហាក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ និងគ្រឿងញៀន ដាច់ខាត់ត្រូវតែយកចិត្តទុកដាក់ និងបង្ក្រាបជាដាច់ខាត។

នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីទិវាសប្តាហ៍សហគ្រិនភាពសកល-កម្ពុជា 2024 ស្ថិត​នៅសកលវិទ្យាល័យ គ្រប់គ្រងនិងសេដ្ឋកិច្ច (UME) សាខាខេត្តកំពង់ចាម មានសមាជិកចូលរួមសរុបចំនួន១៧០នាក់។​ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា សាកលវិទ្យាល័យ/គ្រឹះស្ថាន អប់រំជាដៃគូ សមាជិកសមាជិកា សមាគមសហគ្រិនវ័យក្មេងកម្ពុជា សិស្សានុសិស្ស និង យុវជន អ្នកដែលចង់ក្លាយជាសហគ្រិន និងមានបំណងចង់ក្លាយជាសហគ្រិនភាពនាថ្ងៃអនាគត ដើម្បីគាំទ្រប្រព័ន្ធអេកូឡូស៊ីដែលជួយ បង្កើត ការងារបន្ថែម បង្កើនសមត្ថភាព ជម្រុញល្បឿននៃការច្នៃប្រឌិត និងពង្រឹង មុខរបររបស់ខ្លួននាពេលអនាគត និងកំណើនសេដ្ឋកិច្ចក្នុងប្រទេស។