រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

Butchanda Vongsey

នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការចូលរួពី លោក លោកស្រី អភិបាលក្រុង-ស្រុក លោកប្រធានរតនាគាខេត្ត លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចខេត្ត ស្មៀនឃុំ-សង្កាត់ ផងដែរ ។

ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល  អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមចុះពិនិត្យវាយតម្លៃទីតាំងជាក់ស្ដែងរបស់បេក្ខភាពជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ដោយមានការចូលរួមមកពីអង្គភាពពាក់ព័ន្ធជាច្រើនរូប នៅមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ។

នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានស្រុកបាធាយ បានអញ្ជើ្ចញចូលរួមវេទិការសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចុកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ដោយមានចូលរួម ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត លោកអភិបាលស្រុកបាធាយ អាជ្ញាធរមូលដ្ឋានស្រុក-ឃុំ និងបងប្អូនប្រជាពលរដ្ឋ នៅវត្តរតនារាម ឃុំតាំងក្រសាំង ស្រុកបាធាយ។

នៅព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុក និងលោក ឆាយ វ៉ាន់ស៊ី ប្រធាក្រុមប្រឹក្សាស្រុកជើងព្រៃ ព្រមទាំងក្រុមការងារ បានអញ្ជើញសួរសុខទុក្ខ និងនាំយកថវិកា ជូនលោក ចាប ចន្ថា សមាជិកក្រុមប្រឹក្សាឃុំសំពងជ័យ និងលោក តេង សេង អតីតមេឃុំត្រពាំងគរ ដែលកំពុងសម្រាក និងព្យាបាលនៅមន្ទីរពេទ្យ(លោក ចាប ចន្ថា នៅកាល់ម៉ែត លោក តេង សេង នៅពេទ្យមិត្តភាពកម្ពុជា សូវៀត) ក្នុងឱកាសនោះលោកអភិបាលស្រុក និងក្រុមការងារក៏បានឆ្លៀតសួរសុខទុក្ខសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺក្នុងបន្ទប់រួមគ្នា និងបានផ្តល់ថវិកាចំនួន ១០០.០០០រៀល។

ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញជាអធិបតីកិច្ចប្រជុំស្ដីពីការបញ្ចូលទិន្នន័យគណនេយ្យភាពសង្គមជាមួយក្រុមលេខាធិការដ្ឋាន គ ជ.អ.ប. ដោយមានការចូលរួមមន្រ្តីរដ្ឋបាលក្រុង-ស្រុកទូទាំងខេត្ត នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ លោក អូត ឈាងលី អភិបាល នៃគណៈអភិបាលស្រុកបាធាយ រួមជាមួយមន្ទីរធម្មការខេត្តកំពង់ចាម សាលាអនុគណស្រុក និងអាជ្ញាធរឃុំ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ស្រោមវិញ្ញាសារប្រឡងវិញ្ញាបនបត្រធម្មវិន័យ ត្រី ទោ ឯក នៅមណ្ឌលស្រុកបាធាយ មានសមណៈ/បេក្ខជនប្រឡងចំនួន ៣២៥អង្គ/នាក់។

នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រយកជើងព្រៃ បានអញ្ជើញចូលរួមជាមួយក្រុមការងារ ដឹកនាំដោយ ឯកឧត្តម សា ស៊ីថា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ដើម្បីចុះពិនិត្យទីតាំងស្នើសុំកាយដីគ្រួសក្រហម នៅក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន អាហ្គ្រោស្តារ ស្ថិតនៅក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលឃុំ ខ្នុរដំបង បានជួសជុលផ្លូវ១ខ្សែ ស្ថិតនៅ ភូមិរវៀង ដែលបងប្អូនប្រជាពលរដ្ឋ បានស្នើសុំ កាលពីវេទិកាសាធារណៈ ស្ថិតនៅ វត្តសិរីខ្នុរដំបង ក្នុងនោះដែរ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ និងលោក ខាត់ សុខន ប្រធានការិយាល័យភូមិបាលស្រុក បានជួយគ្រួសក្រហមចំនួន១០ ឡាន ដោយចំណាយថវិកាអស់ចំនួន ១.៥០០.០០០រៀល។

រសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល  អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមចុះពិនិត្យវាយតម្លៃទីតាំងជាក់ស្ដែងរបស់បេក្ខភាពជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ដោយមានការចូលរួមមកពី ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលស្រុក នាយករងរដ្ឋបាលសាលាខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធផងដែរ កិច្ចប្រជុំនេះធ្វើនៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ។

 នាពេលព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ច្រាំងទន្លេនៅមុខវត្តមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយមានវត្តមានចូលរួមរបស់ឯកឧត្តម គន់ សុភា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដាអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ក្រុមការងារថ្នាក់ស្រុក ឃុំមានជ័យ មេភូមិ និងបងប្អូនប្រជាពលរដ្ឋព្រមទាំងសហគមន៍អ្នកប្រើប្រាស់ទឹក សរុបចំនួន ១០៨នាក់។