(កំពង់ចាម) កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៥ បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាផ្ទុះ ២គោលដៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកកងមាស ។ បើតាមមន្ត្រីនគរបាលចរាចរណ៍ បានឱ្យដឹងថា ដើម្បីរក្សាសុវត្ថិភាព សន្តិសុខសម្រាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ច បានចុះរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក, ត្រួតពិនិត្យអាវុធជាតិផ្ទុះ, ជាតិអាល់កុល និងស៊ីផ្លេរថយន្តធុនធំ នៅយប់ ចាប់ពីម៉ោង២២:០០នាទីយប់ ដល់ម៉ោង ២:០០នាទី ទៀបភ្លឺ ថ្ងៃទី១២ ខែគុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានប្រើប្រាស់កម្លាំងសរុប ២៨នាក់ ដឹកនាំដោយស្នងការរង ២រូប ចុះអនុវត្ត២គោលដៅ :-គោលដៅទី១ : ឃុំបារាយណ៍ ស្រុកព្រៃឈរ និងគោលដៅទី២ : ឃុំពាមជីកង ស្រុកកងមាស ។ ជាលទ្ធផល បានត្រួតពិនិត្យ : – រថយន្ត : ២៩គ្រឿង- ម៉ូតូ : ៣៣គ្រឿង ។សភាពការណ៍បទល្មើស […]
(កំពង់ចាម) ក្រុមការងារជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាមនៅថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានចុះបំពេញភារកិច្ចថែទាំផ្លូវជាប្រចាំ នៅក្នុងភូមិសាស្ត្រស្រុកកងមាស និងស្រុកកំពង់សៀម ។ បើតាមមន្ត្រីមន្ទីរសាធារណការ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានចុះបំពេញការងារថែទាំផ្លូវ ក្នុងភូមិសាស្ត្រស្រុកកងមាស និងស្រុកកំពង់សៀម ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ។ មន្ត្រីដដែលបានបញ្ជាក់ថា ការងារថែទាំប្រចាំ ក្រុមការងារបានធ្វើការតម្រង់ចិញ្ចើម លើផ្លូវខេត្តលេខ ២៧០ ចន្លោះ គ.ម ២៨+០០០ ដល់គ.ម២៩+២.០០០ ស្ថិតក្នុងឃុំអង្គរបាន ស្រុកកងមាស។ ជាមួយគ្នានោះដែរ ការងារថែទាំ មន្ត្រីយើង បានកាយពង្រីកតួផ្លូវ និងចាក់ដី(ស) លើផ្លូវខេត្តលេខ ២៧៩ ចន្លោះ គ.ម១៥+៦១៣ ដល់គ.ម១៨+៣២១ ស្ថិតក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀមផងដែរ ៕
(កំពង់ចាម) ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំតាមដានការអនុវត្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសនៅខេត្តកំពង់ចាម ។ សូមបញ្ជាក់ថាកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី តំណាង ឯកឧត្តម ហេង វណ្ណនី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងារត្រួតពិនិត្យរថយន្តខុសលក្ខណៈបច្ចេកទេសខេត្តកំពង់ចាម លោកស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីរ-អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នាយរងទីចាត់ការសាលាខេត្តកំពង់ចាម លោកស្នងការរងនគរបាលខេត្ត នាយរងសាលាខេត្តកំពង់ចាមនិងលោក លោកអភិបាលក្រុង-ស្រុកទាំង១០ ៕
កំពង់ចាម ៖ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ចាម បានលើកឡើងថា អាជ្ញាធរខេត្តកំពុងបន្តជំរុញការលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ ក្នុងគោលដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច របស់ពលរដ្ឋម្នាក់ៗ ក៏ដូចជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងមូលផងដែរ។ ឯកឧត្តមអភិបាលរងខេត្ត បានលើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៩ អាណត្តទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាមនាព្រឹកថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០២៥ នៅសាលាខេត្តកំពង់ចាម។ ឯកឧត្តម ហាន កុសល បានបញ្ជាក់ថា ខេត្តកំពង់ចាមកំពុងតែមកមើលញឹកក្នុងការអនុវត្តការជំរុញ ការថែទាំសុខភាពបឋមរបស់ប្រជាពលរដ្ឋ ពោលគឺធ្វើយ៉ាងណាផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋមានការយល់ដឹង និងចេះអនុវត្តឱ្យបានត្រឹមត្រូវអំពីវិធីនៃការថែទាំសុខភាពបឋម មុនពេលដែលពួកគាត់ឈឺធ្ងន់ធ្ងរ ។ ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ទៀតថា ការចេះថែទាំសុខភាពបឋមនេះ មានសារៈសំខាន់ណាស់ ពីព្រោះថា ប្រសិនបើប្រជាពលរដ្ឋគាត់ចេះថែទាំសុខភាពបឋមដោយខ្លួនឯង ជំងឺផ្សេងៗនិងត្រូវកាត់បន្ថយ ហើយប្រាក់ចំណូលក្នុងគ្រួសាររបស់ពួកគាត់និងកើនឡើង។ ដូច្នេះការលើកកម្ពស់សុខភាព គឺជាការលើកកម្ពស់នូវកំណើនសេដ្ឋកិច្ច សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងមូលផងដែរ។ ឯកឧត្តមអភិបាលរងខេត្តបានបន្តថា ចំពោះចក្ខុវិស័យមួយនេះ បច្ចុប្បន្នអាជ្ញាធរខេត្ត កំពុងបន្តជំរុញ លើកកម្ពស់នូវសេវាសុខាភិបាល ជាពិសេសពាក់ព័ន្ធទៅនឹងការបម្រើសេវាសាធារណៈ លើវិស័យសុខាភិបាល ការទំនាក់ទំនង និងសេវាព្យាបាលសុខភាពនេះតែម្ដង ៕
(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។ បើតាមមន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា ចាប់ពីម៉ោង២០”០០នាទីថ្ងៃទី១០-២-២០២៥ ដល់ម៉ោង១”០០នាទីព្រឹកថ្ងៃទី១១-២-២០២៥ សកម្មភាពកម្លាំងចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត ។
កំពង់ចាម៖ដើម្បីសម្រួលការងារលឿន ឆាប់រហ័ស និងទាន់ពេលវេលា មន្ទីរព័ត៌មានខេត្តកំពង់ចាម បានរៀបចំវគ្គបណ្តុះបណ្តាលសិក្សាខ្លី ស្តីពី«ការសង្ខេបរបាយការណ៍ទៅជាព័ត៌មានខ្លី» ជូនដល់មន្រ្តីកាន់ផេកទាំង៥រូប និងមន្រ្តីចំណុះមន្ទីរ សរុបចំនួន១០រូប ដែលបង្រៀនដោយមន្ត្រីជំនាញព័ត៌មាន នៅសាលប្រជុំមន្ទីរព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម។ លោកស្រី សម ផល្លា បានលើកឡើងថា ការបណ្តុះបណ្តាលរយៈពេលមួយថ្ងៃនេះ មានសារៈសំខាន់ណាស់ សម្រាប់មន្រ្តីរាជការ និងមន្រ្តីកាន់ផេកទាំង៥ ចំណុះឲ្យមន្ទីរ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ សង្ខេបពី របាយការណ៍ ទៅជាព័ត៌មានខ្លី យកមកបង្ហោះលើបណ្តាញសង្គម ឲ្យមន្ទីរជូនសាធារណៈជនឲ្យបានដឹងអំពីព្រឹត្តិការណ៍ និងការអភិវឌ្ឍន៍ផ្សេងៗក្នុងខេត្តកំពង់ចាម។ លោកស្រី បានផ្តាំផ្ងើរដល់មន្រ្តីកាន់ផេក និងមន្រ្តីទាំងអស់ កំពុងសិក្សា សុំយកចិត្តទុកដាក់ ស្តាប់ ការពន្យល់របស់ គ្រូឧទ្ទេស ដោយ ខិតខំ ប្រឹងប្រែង រៀនសូត្រ បើសិន ត្រង់កន្លែងណាមិនយល់ សួរទៅកាន់គ្រូឧទ្ទេស ដើម្បីឲ្យគាត់ពន្យល់បន្ថែម ហើយសុំកុំមានការខ្មាសអៀនក្នុងការសួរសំណួរ ព្រោះការសួរនេះ អាចពង្រឹងសមត្ថភាព ចំណេះដឹង […]
(កំពង់ចាម) កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឃាត់ខ្លួនជនសង្ស័យពីរ នាក់រួមនឹងវត្ថុតាមមួយចំនួនពាក់ព័ន្ធការជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ បើតាមលោក ស៊ីម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ បានឱ្យដឹងថា កាលពីថ្ងៃទី ៣ខែកុម្ភៈឆ្នាំ ២០២៥ កិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់) សមត្ថកិច្ចបានឲ្យកម្លាំងភ្នាក់ងារទំនាក់ទំនងទិញថ្នាំញៀនពីជនសង្ស័យឈ្មោះ នី ស្រីណុច ភេទស្រី អាយុ ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងបានឱ្យកម្លាំងភ្នាក់ងារវេរលុយទៅជាមុនសិន ទើបណាត់ប្រគល់ទទួលថ្នាំញៀនមកឱ្យកម្លាំងភ្នាក់ងារយើងទៅយកថ្នាំញៀននៅចំណុចកើតហេតុខាងលើ ។ លោកអភិបាលស្រុកឲ្យដឹងទៀតថា ពេលកម្លាំងភ្នាក់ងារបានទៅដល់ចំណុចណាត់ជួបខាងលើ ក៏បានឃើញជនសង្ស័យឈ្មោះ នី ស្រីណុច និងប្ដីបានទុកវត្ថុតាងជាថ្នាំញៀនឱ្យកម្លាំងភ្នាក់ងារយើងនៅចំណុចកើតហេតុខាងលើ និងបានត្រលប់ទៅវិញបាត់ ។បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការយកវត្ថុតាង ក្រាមពណ៌សង្ស័យជាថ្នាំញៀនចំនួន ០១កញ្ចប់ […]
(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។ បើតាមមន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា ចាប់ពីម៉ោង២០”០០នាទីថ្ងៃទី៤-២-២០២៥ ដល់ម៉ោង១”០០នាទីព្រឹកថ្ងៃទី៥-២-២០២៥ សកម្មភាពកម្លាំងចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត ។