នារព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមអញ្ជើញដឹកនាំកិច្ចប្រជុំការអនុវត្តការងារវិស័យសុខាភិបាលឯកជនស្ថិតនៅសាលាស្រុកកោះសូទិន ដែលមានការអញ្ជើញចូលរួមពីមន្ទីរសុខាភិបាលខេត្ត គណៈអភិបាលស្រុក កងកម្លាំងទាំងបីស្រុក ប្រធានមន្ទីរពេទ្យបង្អែក ODស្រុក មេឃុំ មណ្ឌលសុខភាព និងលោកលោកស្រីប្រធានការិយាល័យចំណុះសាលាស្រុកចំនួន៣៤រូប។គោលបំណងនៃកិច្ចប្រជុំគឺត្រួតពិនិត្យការអនុវត្តការងារសុខាភិបាលឯកជនឱ្យកាន់តែមានប្រសិទ្ធភាព។ឯកឧត្តម បានណែនាំឱ្យអាជ្ញាធរឃុំចុះពិនិត្យមើលអាជ្ញាប័ណ្ណតាមក្លីនិចឯកជនតាមឃុំនីមួយៗក្នុងស្រុកកោះសូទិន និងពង្រឹងយន្តការដឹកនាំគ្រប់គ្រងកិច្ចប្រជុំឱ្យបានទៀងទាត់។
នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យស្រាវជ្រាវករណីស្នើសុំអន្តរាគមន៍ធ្វើការវាស់វែង និងចេញវិញ្ញាបនបត្រសម្គាល់អចលនទ្រព្យដីចំនួន ០៧ទីតាំង ស្ថិតនៅជើងឆ្នុក និងភូមិជើងឆ្នុកត្បូងភ្នំ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ក្រោមការដឹកនាំកិច្ចប្រជុំដោយ ឯកឧត្ដម សេន ណាសុី អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កិច្ចប្រជុំនេះធ្វើឡើងនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
ខេត្តកំពង់ចាមមានភ្លៀងធ្លាក់កម្រិតខ្សោយទៅតិចនៅ ស្រុកព្រៃឈរ ស្រុកបាធាយ ស្រុកកោះសូទិ ស្រីសន្ធរ និងស្រុកកងមាស។
សមិទ្ធផលផលថ្មី ទំនប់ជ្រោយចេក (ត្រួយចេក) 📍ស្រុកកំពង់សៀម ខេត្តកំពង់ចាម
ចំពោះបងប្អូនអ្នកសារព័ត៌មានដែលមានបំណងចង់ចូលរួមយកព័ត៌មានក្នុងការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ សូមផ្ញើឯកសារពាក់ព័ន្ធមកមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ចាប់ពីថ្ងៃផ្សាយសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម រហូតដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ត្រឹមវេលាម៉ោង ៥ល្ងាច ដើម្បីរៀបចំបញ្ជីឈ្មោះចេញតាមវេន ដោយក្នុងមួយវេន មាន៦អង្គភាព។ សូមភ្ជាប់ឯកសារពាក់ព័ន្ធមានដូចជា៖១.លិខិតបន្តសុពលភាព២.លិខិតបេសកកម្ម៣.អាជ្ញាប័ណ្ណ៤.កាតអ្នកសារព័ត៌មានមកមន្ទីរព័ត៌មាន ឬទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០១២ ៧០២ ៥៤៣ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនអ្នកសារព័ត៌មានជ្រាបជាព័ត៌មាន។
ខេត្តកំពង់ចាមថ្ងៃទី 26-06-251-ភ្លៀងធ្លាក់ថ្ងៃទី25-05-25.ក្រុងកំពង់ចាម 1mm គ្រប់សង្កាត់ .ស្រុកកំពង់សៀម 1mm 5ឃុំ .ស្រុកស្រីសន្ធរ 7mm 6ឃុំ.ស្រុកចំការលេី 4mm 2ឃុំ .ស្រុកកោះសូទិន 2m គ្រប់ឃុំ.ស្រុកបាធាយ 9.8mm 6ឃុំ .ស្រុកកងមាស 3mm គ្រប់ឃុំ .ស្រុកជេីងព្រៃ 11mm គ្រប់ឃុំ.ស្រុកព្រៃឈរ 25mm គ្រប់ឃុំ2-សីតុ.Min=25.3℃3-សីតុ.Max=33.5℃4-ទឹកទន្លេមេគង្គ 26-06-24 WL=4.28m5-ទឹកទន្លេមេគង្គ 26-06-25 WL=6.84mធៀបថ្ងៃទី25-06-25ទឹកស្រក 0.10m6-ស្ថានីយវ៉ៃកូ .កំពស់ទឹកខាងក្រៅស្ថានីយ:6.40m .កំពស់ទឹកនៅខាងក្នុង:8.40m។
រដ្ឋបាលស្រុកបាធាយ ប្រជុំផ្សព្វផ្សាយ ត្រួតពិនិត្យការផ្តល់សេវាផ្គត់ផ្គង់អគ្គិសនី និងការអនុវត្តថ្លៃសេវាពាក់ព័ន្ធផ្សេងៗ (កំំពង់ចាម) រដ្ឋបាលស្រុកបាធាយ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នេះបានបើកកិច្ចប្រជុំផ្សព្វផ្សាយ ត្រួតពិនិត្យការផ្តល់សេវាផ្គត់ផ្គង់អគ្គិសនី និងការអនុវត្តថ្លៃសេវាពាក់ព័ន្ធផ្សេងៗ ។ កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាព លោកអភិបាលរង នៃគណៈអភិបាលស្រុកបាធាយ និងមានការអញ្ជើញចូលរួម ពីលោក ព្រាប វិច្ឆិកា អនុប្រធានមន្ទីរ លោកនាយករង នៃនាយកដ្ឋានកិច្ចការអ្នកប្រើប្រាស់ លោកលោកស្រី មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងមេភូមិ ផងដែរ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានដឹកនាំកិច្ចប្រជុំក្រុមការងារពិនិត្យលើករណីវិវាទដីធ្លីនៅស្រុកជើងព្រៃចំនួន០២ ករណីកិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ត ។
(កំពង់ចាម) កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៥ បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាផ្ទុះ ២គោលដៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកកងមាស ។ បើតាមមន្ត្រីនគរបាលចរាចរណ៍ បានឱ្យដឹងថា ដើម្បីរក្សាសុវត្ថិភាព សន្តិសុខសម្រាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ច បានចុះរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក, ត្រួតពិនិត្យអាវុធជាតិផ្ទុះ, ជាតិអាល់កុល និងស៊ីផ្លេរថយន្តធុនធំ នៅយប់ ចាប់ពីម៉ោង២២:០០នាទីយប់ ដល់ម៉ោង ២:០០នាទី ទៀបភ្លឺ ថ្ងៃទី១២ ខែគុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានប្រើប្រាស់កម្លាំងសរុប ២៨នាក់ ដឹកនាំដោយស្នងការរង ២រូប ចុះអនុវត្ត២គោលដៅ :-គោលដៅទី១ : ឃុំបារាយណ៍ ស្រុកព្រៃឈរ និងគោលដៅទី២ : ឃុំពាមជីកង ស្រុកកងមាស ។ ជាលទ្ធផល បានត្រួតពិនិត្យ : – រថយន្ត : ២៩គ្រឿង- ម៉ូតូ : ៣៣គ្រឿង ។សភាពការណ៍បទល្មើស […]
(កំពង់ចាម) ក្រុមការងារជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាមនៅថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានចុះបំពេញភារកិច្ចថែទាំផ្លូវជាប្រចាំ នៅក្នុងភូមិសាស្ត្រស្រុកកងមាស និងស្រុកកំពង់សៀម ។ បើតាមមន្ត្រីមន្ទីរសាធារណការ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានចុះបំពេញការងារថែទាំផ្លូវ ក្នុងភូមិសាស្ត្រស្រុកកងមាស និងស្រុកកំពង់សៀម ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ។ មន្ត្រីដដែលបានបញ្ជាក់ថា ការងារថែទាំប្រចាំ ក្រុមការងារបានធ្វើការតម្រង់ចិញ្ចើម លើផ្លូវខេត្តលេខ ២៧០ ចន្លោះ គ.ម ២៨+០០០ ដល់គ.ម២៩+២.០០០ ស្ថិតក្នុងឃុំអង្គរបាន ស្រុកកងមាស។ ជាមួយគ្នានោះដែរ ការងារថែទាំ មន្ត្រីយើង បានកាយពង្រីកតួផ្លូវ និងចាក់ដី(ស) លើផ្លូវខេត្តលេខ ២៧៩ ចន្លោះ គ.ម១៥+៦១៣ ដល់គ.ម១៨+៣២១ ស្ថិតក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀមផងដែរ ៕