(កំពង់ចាម) ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំតាមដានការអនុវត្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសនៅខេត្តកំពង់ចាម ។ សូមបញ្ជាក់ថាកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី តំណាង ឯកឧត្តម ហេង វណ្ណនី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងារត្រួតពិនិត្យរថយន្តខុសលក្ខណៈបច្ចេកទេសខេត្តកំពង់ចាម លោកស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីរ-អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នាយរងទីចាត់ការសាលាខេត្តកំពង់ចាម លោកស្នងការរងនគរបាលខេត្ត នាយរងសាលាខេត្តកំពង់ចាមនិងលោក លោកអភិបាលក្រុង-ស្រុកទាំង១០ ៕
កំពង់ចាម ៖ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ចាម បានលើកឡើងថា អាជ្ញាធរខេត្តកំពុងបន្តជំរុញការលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ ក្នុងគោលដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច របស់ពលរដ្ឋម្នាក់ៗ ក៏ដូចជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងមូលផងដែរ។ ឯកឧត្តមអភិបាលរងខេត្ត បានលើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៩ អាណត្តទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាមនាព្រឹកថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០២៥ នៅសាលាខេត្តកំពង់ចាម។ ឯកឧត្តម ហាន កុសល បានបញ្ជាក់ថា ខេត្តកំពង់ចាមកំពុងតែមកមើលញឹកក្នុងការអនុវត្តការជំរុញ ការថែទាំសុខភាពបឋមរបស់ប្រជាពលរដ្ឋ ពោលគឺធ្វើយ៉ាងណាផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋមានការយល់ដឹង និងចេះអនុវត្តឱ្យបានត្រឹមត្រូវអំពីវិធីនៃការថែទាំសុខភាពបឋម មុនពេលដែលពួកគាត់ឈឺធ្ងន់ធ្ងរ ។ ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ទៀតថា ការចេះថែទាំសុខភាពបឋមនេះ មានសារៈសំខាន់ណាស់ ពីព្រោះថា ប្រសិនបើប្រជាពលរដ្ឋគាត់ចេះថែទាំសុខភាពបឋមដោយខ្លួនឯង ជំងឺផ្សេងៗនិងត្រូវកាត់បន្ថយ ហើយប្រាក់ចំណូលក្នុងគ្រួសាររបស់ពួកគាត់និងកើនឡើង។ ដូច្នេះការលើកកម្ពស់សុខភាព គឺជាការលើកកម្ពស់នូវកំណើនសេដ្ឋកិច្ច សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងមូលផងដែរ។ ឯកឧត្តមអភិបាលរងខេត្តបានបន្តថា ចំពោះចក្ខុវិស័យមួយនេះ បច្ចុប្បន្នអាជ្ញាធរខេត្ត កំពុងបន្តជំរុញ លើកកម្ពស់នូវសេវាសុខាភិបាល ជាពិសេសពាក់ព័ន្ធទៅនឹងការបម្រើសេវាសាធារណៈ លើវិស័យសុខាភិបាល ការទំនាក់ទំនង និងសេវាព្យាបាលសុខភាពនេះតែម្ដង ៕
(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។ បើតាមមន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា ចាប់ពីម៉ោង២០”០០នាទីថ្ងៃទី១០-២-២០២៥ ដល់ម៉ោង១”០០នាទីព្រឹកថ្ងៃទី១១-២-២០២៥ សកម្មភាពកម្លាំងចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត ។
កំពង់ចាម៖ដើម្បីសម្រួលការងារលឿន ឆាប់រហ័ស និងទាន់ពេលវេលា មន្ទីរព័ត៌មានខេត្តកំពង់ចាម បានរៀបចំវគ្គបណ្តុះបណ្តាលសិក្សាខ្លី ស្តីពី«ការសង្ខេបរបាយការណ៍ទៅជាព័ត៌មានខ្លី» ជូនដល់មន្រ្តីកាន់ផេកទាំង៥រូប និងមន្រ្តីចំណុះមន្ទីរ សរុបចំនួន១០រូប ដែលបង្រៀនដោយមន្ត្រីជំនាញព័ត៌មាន នៅសាលប្រជុំមន្ទីរព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម។ លោកស្រី សម ផល្លា បានលើកឡើងថា ការបណ្តុះបណ្តាលរយៈពេលមួយថ្ងៃនេះ មានសារៈសំខាន់ណាស់ សម្រាប់មន្រ្តីរាជការ និងមន្រ្តីកាន់ផេកទាំង៥ ចំណុះឲ្យមន្ទីរ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ សង្ខេបពី របាយការណ៍ ទៅជាព័ត៌មានខ្លី យកមកបង្ហោះលើបណ្តាញសង្គម ឲ្យមន្ទីរជូនសាធារណៈជនឲ្យបានដឹងអំពីព្រឹត្តិការណ៍ និងការអភិវឌ្ឍន៍ផ្សេងៗក្នុងខេត្តកំពង់ចាម។ លោកស្រី បានផ្តាំផ្ងើរដល់មន្រ្តីកាន់ផេក និងមន្រ្តីទាំងអស់ កំពុងសិក្សា សុំយកចិត្តទុកដាក់ ស្តាប់ ការពន្យល់របស់ គ្រូឧទ្ទេស ដោយ ខិតខំ ប្រឹងប្រែង រៀនសូត្រ បើសិន ត្រង់កន្លែងណាមិនយល់ សួរទៅកាន់គ្រូឧទ្ទេស ដើម្បីឲ្យគាត់ពន្យល់បន្ថែម ហើយសុំកុំមានការខ្មាសអៀនក្នុងការសួរសំណួរ ព្រោះការសួរនេះ អាចពង្រឹងសមត្ថភាព ចំណេះដឹង […]
(កំពង់ចាម) កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឃាត់ខ្លួនជនសង្ស័យពីរ នាក់រួមនឹងវត្ថុតាមមួយចំនួនពាក់ព័ន្ធការជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ បើតាមលោក ស៊ីម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ បានឱ្យដឹងថា កាលពីថ្ងៃទី ៣ខែកុម្ភៈឆ្នាំ ២០២៥ កិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់) សមត្ថកិច្ចបានឲ្យកម្លាំងភ្នាក់ងារទំនាក់ទំនងទិញថ្នាំញៀនពីជនសង្ស័យឈ្មោះ នី ស្រីណុច ភេទស្រី អាយុ ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងបានឱ្យកម្លាំងភ្នាក់ងារវេរលុយទៅជាមុនសិន ទើបណាត់ប្រគល់ទទួលថ្នាំញៀនមកឱ្យកម្លាំងភ្នាក់ងារយើងទៅយកថ្នាំញៀននៅចំណុចកើតហេតុខាងលើ ។ លោកអភិបាលស្រុកឲ្យដឹងទៀតថា ពេលកម្លាំងភ្នាក់ងារបានទៅដល់ចំណុចណាត់ជួបខាងលើ ក៏បានឃើញជនសង្ស័យឈ្មោះ នី ស្រីណុច និងប្ដីបានទុកវត្ថុតាងជាថ្នាំញៀនឱ្យកម្លាំងភ្នាក់ងារយើងនៅចំណុចកើតហេតុខាងលើ និងបានត្រលប់ទៅវិញបាត់ ។បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការយកវត្ថុតាង ក្រាមពណ៌សង្ស័យជាថ្នាំញៀនចំនួន ០១កញ្ចប់ […]
(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។ បើតាមមន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា ចាប់ពីម៉ោង២០”០០នាទីថ្ងៃទី៤-២-២០២៥ ដល់ម៉ោង១”០០នាទីព្រឹកថ្ងៃទី៥-២-២០២៥ សកម្មភាពកម្លាំងចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត ។
លោក ចេង ហ៊ាង ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម បានលើកឡើងថា ពលករគ្រប់រូប រាប់បញ្ចូលទាំងពលករទេសន្តរប្រវេសន៍ផងដែរ មានសិទ្ធិទទួលបានលក្ខខណ្ឌការងារសមរម្យ និងមានសិទ្ធិដាក់ពាក្យបណ្ដឹង ប្រសិនបើពួកគេ ទទួលរងការកេងប្រវ័ញ្ច ឬការរំលោភបំពាន។ លោកប្រធានមន្ទីរការងារបានលើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំ ស្តីពីយន្តការដោះស្រាយពាក្យបណ្តឹងរបស់ពលករទេសន្តរប្រវេសន៍ នាថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីរអង្គភាព និង អង្គការដៃគូពាក់ពន្ធ័ជាច្រើននាក់ផងដែរ។ លោក ចេង ហ៊ាង បានមានប្រសាសន៍បន្តទៀតថា តាមគោលការណ៍ណែនាំស្តីពីការដោះស្រាយវិវាទនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ដំណោះស្រាយ និងភាពយុត្តិធម៌ឱ្យបានទាន់ពេលវេលា ប្រកបដោយតម្លាភាព និងឆ្លើយតបចំពោះតម្រូវការយេនឌ័រដល់ពលករទេសន្តរប្រវេសន៍ ដោយផ្អែកតាមសិទ្ធិជាមូលដ្ឋានរបស់ពួកគេ។ លោកប្រធានមន្ទីរ បន្តថា គោលការណ៍ ណែនាំនេះបញ្ជាក់ច្បាស់ផងដែរ អំពីសារសំខាន់ផ្តល់ការណែនាំដល់មន្ត្រីក្នុងការដោះស្រាយបណ្តឹងដើម្បីធានាឱ្យមានលទ្ធផល និងដំណោះស្រាយ ស្របតាមច្បាប់ស្តីពីការងារ អនុក្រឹត្យ ប្រកាស លិខិតបទដ្ឋានគតិយុត្ត ស្តីពីការងាររបស់ប្រទេសកម្ពុជា និងបទដ្ឋានការងារអន្តរជាតិនានា និង ពុំរឹតត្បិតលើការប្រើប្រាស់យន្តការដោះស្រាយបណ្តឹងតវ៉ាផ្សេងទៀតនោះឡើយ។
(កំពង់ចាម) កម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅយប់ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២៥ ចាប់ពីម៉ោង២២:០០នាទីយប់ ដល់ម៉ោង ២:០០នាទីទៀបភ្លឺ បានចុះធ្វើរដ្ឋបាលចំហ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។ មន្ត្រីនគរបាលបានឲ្យដឹងថា ការចុះធ្វើរដ្ឋបាលចំហ កម្លាំងចម្រុះ របស់សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម គឺធ្វើឡើងរយៈពេល ២ ថ្ងៃម្ដង ឬ៣ថ្ងៃម្ដង ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាល់កុល និងស៊ីផ្លេរថយន្តធុនធំ ដោយចុះអនុវត្ត៣គោលដៅ : គោលដៅទី១ : ឃុំកោះរកា ស្រុកកំពង់សៀម -គោលដៅទី២ : ឃុំស្វាយទាប ស្រុកចំការលើ-គោលដៅទី៣ : ឃុំបាធាយ ស្រុកបាធាយ ។ សមត្ថកិច្ចបានបញ្ជាក់ផងដែរថា ក្នុងប្រតិបត្តិការនោះ សភាពការណ៍បទល្មើស ព្រហ្មទណ្ឌ : (គ្មាន) ផ្នែកចរាចរណ៍ សមត្ថកិច្ចបានតេស្តជាតិអាកុល ៦១នាក់ រកឃើញអ្នកមានជាតិអាកុលកម្រិត ០.២៤មីល្លីក្រាម ១២នាក់ (ឃាត់ទុកនៅនឹងកន្លែង អប់រំ និងតម្រូវឲ្យមានគ្រួសារទទួលយក) និងអ្នកបើកម៉ូតូគ្មានមួកសុវត្ថិភាព ចំនួន២០នាក់ […]