(កំពង់ចាម) ដោយមានការចង្អុលណែនាំពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម កម្លាំងអាវុធហត្ថនៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត បាទអនុវត្តចុះធ្វើរដ្ឋបាលចំហរ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ បើតាមមន្ត្រីកងរាជអាវុធហត្ថខេត្ត បានឲ្យ ដឹងថា កម្លាំងអាវុធហត្ថនៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ចាម បានចុះធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្ត ចាប់ពីម៉ោង២០”០០នាទីថ្ងៃទី៧-១-២០២៥ ដល់ម៉ោង ១”០០ នាទី ព្រឹកថ្ងៃទី៨ -១- ២០២៥ ។ ក្នុងនោះ សកម្មភាពកម្លាំងចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ប៉ុន្តែក្នុងការចុះល្បាតនេះមិនមានជួបបញ្ហាអ្វីគួរឲ្យគាត់សម្គាល់នោះទេ។
(កំពង់ចាម) មន្ត្រីនគរបាលនៃប៉ុស្តិ៍រដ្ឋបាលឃុំមៀន នៅល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ បានបង្ក្រាបបទល្មើសនេសាទមួយករណីនៅចំណុចបឹងធំ ស្ថិតក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ បើតាមលោក ខេង ម៉េងឈុន ប្រធានគណ:បញ្ជាការឯកភាព ស្រុកព្រៃឈរ បានឱ្យដឹងថា នៅរសៀលថ្ងៃកើតហេតុ កំលាំងអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាល ឃុំមៀន បានល្បាតនៅចំណុចបឹងធំ បានបង្ក្រាបបាន មុខសញ្ញាឆក់ត្រជាក់ ដកហូតវត្ថុតាងបានទូកស្មាច់១ គ្រឿង អាគុយ ១០០ អំពែ ២គ្រឿង ក្បាលឆក់១ និងដង។ ចំពោះជនសង្ស័យបានរត់កេចខ្លួនបាត់ ហើយសមត្ថកិច្ចកំពង់បន្តស្រាវជ្រាវរកម្ចាស់ទូក ៕
(កំពង់ចាម) អភិបាលរងស្រុកស្រីសន្ធរ លោក បេត វ៉េងឃីម នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ បានចូលរួមជាអធិបតី ការប្រលងវិញ្ញាបនបត្រធម្មវិនយថ្នាក់ត្រី ទោ ឯក សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ ការប្រឡងនេះប្រព្រឹត្តទៅនៅ មណ្ឌលប្រលងវិទ្យាល័យព្រែកដំបូក ស្រុកស្រីសន្ធរ ដែលមានបេក្ខសមណ:សិស្សសរុប ៣៣០ អង្គ នាក់គឹ÷-ថ្នាក់ត្រីមាន ១៣៧ អង្គ នាក់ -ថ្នាក់ទោមាន ១១៥ អង្គ នាក់-ថ្នាក់ឯក មាន ៧៨ អង្គ នាក់ចំពោះមុខវិជ្ជាប្រលងមានចំនួន៤គឺ÷ ១.ប្រជុំកងធម៌ ២.ពុទ្ធប្រវត្តិ ៣.ព្រះវិន័យ ៤.សាសនសុភាសិត ។
(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ បានបើកប្រតិបត្តិការបង្កើតបទល្មើសគ្រឿងញៀនមួយករណី និងឃាត់ខ្លួនជនសង្ស័យ ៣នាក់ នៅចំណុចភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ បើតាមមន្ត្រីអាវុធហត្ថខេត្តឱ្យដឹងថា មុនឈានទៅដល់ការបង្ក្រាបបទល្មើសនេះ នៅវេលាម៉ោង ២០.៥០នាទីថ្ងៃដដែល កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកំពង់ចាម ចំនួន១០នាក់ រថយន្ត ០១គ្រឿង ម៉ូតូចំនួន ០៣គ្រឿង ដឹកនាំដោយ វរសេនីយ៍ទោ ឆាយ រ៉ង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ចាម និង ដោយមានការសម្របសម្រួលនីតិវិធីពីលោក តារា វិទូ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នៅសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់÷១.ឈ្មោះ សុខ គឹមឡុង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។២.ឈ្មោះ ខួយ សុធារ៉ា ភេទប្រុស […]