នៅរសៀល ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លោក ទុន ណេត អភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម បានអញ្ជេីញជួបសំណេះសំណាលជាមួយបងប្អូនប្រជាការពារភូមិ ក្នុងឃុំកោះរការ ស្រុកកំពង់សៀម ខេត្ដកំពង់ចាម ។
នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ លោក សុខ លឹមហៀង ប្រធានក្រុមការងារគណបក្សចុះជួយឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ លោក ទុន ស៊ាង ប្រធានគណបក្សឃុំពាមកោះស្នា បានអញ្ជើញចូលរួម អបអរខួបអនុស្សាវរីយ៍ លើកទី៤៦នៃទិវាជ័យជម្នះ៧ មករា(៧.មករា.១៩៧៩-៧.មករា.២០២៥) ។ ដោយមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ លោក លោកស្រី មេភូមិ អនុភូមិ និងសមាជិកភូមិ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងឃុំពាមកោះស្នាសរុបចំនួន៤០៩នាក់។ក្រោយបញ្ចប់ពិធី លោក សុខ លឹមហៀង ប្រធានក្រុមការងាររួមនឹងសហការី បានអញ្ជេីញចុះសួរសុខទុក្ខ លោក ហេង ចាន់ណាន ស្មៀនឃុំពាមកោះស្នា ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ។
នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប ស្រុកចំការលើ បានអញ្ជើញជាអធិបតីពិធីអបអរសាទខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជំនះ ៧មករា (ឆ្នាំ១៩៧៩-២០២៥ ) នៅឃុំស្វាយទាប ស្រុកចំការលើ ខេត្ដកំពង់ចាម ។ ដោយមានអ្នកចូលរួមពីព្រះសង្ឃ ឯកឧត្តម លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប ថ្នាក់កណ្តាល ថ្នាក់ខេត្ត និងថ្នាក់ឃុំ មេភូមិ អនុភូមិ សមាជិកភូមិ នាយក នាយិកា លោកគ្រូ អ្នកគ្រូ ប្រជាការពារភូមិ ពុកម៉ែ មាមីង បងប្អូន កូនក្មួយ ព្រមទាំងសិស្សានុសិស្សចុះមូលសរុបអ្នកចូលរួមចំនួន ៣៤០នាក់ ស្រី ២១០នាក់ ។ ក្នុងឱកាសនោះឯកឧត្ដមមានប្រសាសន៏ថា កត្តាសុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន មានសន្តិភាព មានការអភិវឌ្ឍ មានសន្តិភាព ប្រជាពលរដ្ឋមានឱកាសគ្រប់គ្រាន់ក្នុងការប្រកបរបរផ្សេងៗ ការធ្វើដើរណើរកំសាន្តបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ជាពិសេសការជួបជុំក្រុមគ្រួសារ សាច់ញាតិ ប្រកបដោយសុខដុមរមនា ក្រោមការដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតរបស់ […]
ប្រជាពលរដ្ឋជិត៥.០០០នាក់ បានមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស័្មគ្រចិត្តអូស្រ្តាលី នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលបានមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺភ្នែក និងចែកវ៉ែនតាដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស័្មគ្រចិត្តអូស្រ្តាលី ដឹកនាំដោយអង្គការ Cambodia Vision Inc. ស្ថិតនៅក្នុងបរិវេណមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ក្រៅពីការសាទរនូវវត្តមានដ៏កក់ក្តៅ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដោយឡែកក្រុមគ្រូពេទ្យស្ម័គ្រចិត្តអូស្ត្រាលី ក៏បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានសន្យាថា នឹងរៀបចំកម្មវិធីនេះ សារជាថ្មីម្ដងទៀត នៅលើទឹកដីខេត្តកំពង់ចាម នាពេលខាងមុខ។ គួរបញ្ជាក់ថា ការផ្តល់សេវា ពិនិត្យ ព្យាបាល និងចែកវ៉ែនតា ដោយឥតគិតថ្លៃ ខាងលើនេះ បានចាប់ផ្តើមពីថ្ងៃទី២០ ដល់ថ្ងៃទី ២៥ ខែតុលា ដោយមានប្រជាពលរដ្ឋអញ្ជើញមកពីខេត្តផ្សេងៗ ប្រមាណជិត៥.០០០នាក់ […]
នៅព្រឹកថ្ងៃ២៥ ខែតុលាឆ្នាំ ២០២៤ ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ របស់រដ្ឋបាលស្រុក និងឃុំ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម សិក្ខាសាលាធ្វេីឡើងនៅសាលាស្រុកស្ទឹងត្រង់ ។
កំពង់ចាម,នាព្រឹកទី ២៣ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញជាអធិបតីក្នុងពិធីបេីកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងនិតិវិធីចុះបញ្ជី អត្រានុកូលដ្ឋានស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្ដសញ្ញាណកម្មនៅស្រុកស្រីសន្ធរ ពិធីនេះធ្វេីឡេីងនៅសាលាស្រុកស្រីសន្ធរ ។
ស្រុកចំការលើ,នៅរសៀលថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្កំពង់ចាម តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្កំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើក-បិទ សិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧) នៅរដ្ឋបាលស្រុកចំការលើ ។ ក្នុងឪកាសនោះដែលដោយមានការចូលរួមពីក្រុមប្រឹក្សាស្រុក គណ:អភិបាលស្រុក អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ការិយាល័យចំណុះរដ្ឋបាលស្រុក អង្គការសង្គមស៊ីវិល តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មេឃុំ ស្មៀនឃុំ គ្រប់ឃុំ សរុបអ្នកចូលរួមចំនួន១២៦នាក់ ស្រី៣៦នាក់ ។ +ជាលទ្ធផលនៃអង្គសិក្ខាសាលាសមាហរណកម្ម ដែលមានតាមបណ្តាលរដ្ឋបាលឃុំ រដ្ឋបាលស្រុក មានចំនួន៩៥គម្រោង ក្នុងនោះមានការគាំទ្របានចំនួន៤៥គ្រោង ។
ស្រុកបាធាយ, នៅព្រឹកថ្ងៃ២១ ខែតុលាឆ្នាំ ២០២៤ ឯកឧត្ដម គន់ សុភា អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ របស់រដ្ឋបាលស្រុក និងឃុំ ស្រុកបាធាយ ខេត្តកំពង់ចាម សិក្ខាសាលាធ្វេីឡេីងនៅសាលាស្រុកបាធាយ ។
ស្រុកស្ទឹងត្រង់,នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ដកំពង់ចាម តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សអន្តរជាតិ ១ តុលាឆ្នាំ២០២៤ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
កំពង់ចាម, នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្មកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ។ ដែលរៀបចំដោយលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ដោយមានការចូលពីប្រធាន អនុប្រធាន មន្ត្រីនៃលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ស្នងការរង មេបញ្ជាការរងតំបន់សឹករង មេបញ្ជាការរងភូមិភាគ២ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អភិបាលរងក្រុង-ស្រុក អង្គការ មិនមែនរដ្ឋាភិបាល សមាគមន៍ និងតំណាងគណបក្សនយោបាយ សរុបអ្នកចូលរួមចំនួន៥២នាក់ ។