ស្រុកព្រៃឈរ៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លោក ខេង ម៉េងឈុន អភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ និងលោក មាស ទួក ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក លោក នាយក នាយករងរដ្ឋបាល ប្រធាន អនុប្រធាន មន្ត្រីការិយាល័យ អង្គភាពចំណុះ និងជុំវិញ លោកមេឃុំ កម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមគោរពវិញ្ញាណក្ខន្ធដល់បងប្អូនប្រជាពលរដ្ឋដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា នៅទីទួលត្រពាំងល្វា ស្ថិតក្នុងភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ស្រុកជេីងព្រៃ៖ នៅព្រឹកថ្ងៃច័ន្ទទី២០ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលស្រុកជើងព្រៃ បានរៀបចំប្រារព្វទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក និងលោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ នៅវត្តសុគន្ធារាម ហៅវត្តស្គន់ នៅស្រុកជើងព្រៃ ខេត្ដកំពង់ចាម ។
ក្រុងកំពង់ចាម៖ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ដ តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ប៊ូ ចាន់ភីរ៉ូ អគ្គនាយក នៃនីយ័តករធានារ៉ាប់រងកម្ពុជា បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី ការធានារ៉ាប់រងជាកាតព្វកិច្ច ខេត្តកំពង់ចាម នៅសណ្ឋាគារ អិល ប៊ី អិន អេស៊ាន ក្រុងកំពង់ចាម ៕
ស្រុកស្ទឹងត្រង់ ៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ពិធី បុណ្យ ឆ្លង ឧបដ្ឋានសាលា និងសមិទ្ធផល នានា នៅវត្តរតនៈបុប្ផារាម (ហៅវត្ត៣៥) ដោយមានចូលរួមពីសំណាក់ លោក ប៉ូ រ៉ាវុធ អភិបាលរង នៃគណៈអភិបាលស្រុក តំណាង ខ្ពង់ខ្ពស់ លេាក ទុន ណេត អភិបាល នៃគណៈអភិបាលស្រុក និងលោក ជំទាវ ហុង ប៊ុនធី អ្នក ឧកញ៉ា ហេង ឡុង អគ្គនាយកចំការកៅស៊ូបឹងកេត ។
នៅរសៀលថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមប្រតិបត្តិសាខា បានអញ្ជើញចុះទៅដល់ភូមិស្រែព្រាល ឃុំស្វាយទាប ស្រុកចំការលើ ដើម្បីសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូន អ្នកមីង អេល ម៉េត អាយុ ៦២ឆ្នាំ ជាស្ត្រីមេម៉ាយទុរគត ដែលសព្វថ្ងៃត្រូវរ៉ាប់រងចិញ្ចឹមកូនប្រុស ២នាក់ កំពុងរស់ក្នុងបន្ទុក គឺ ម្នាក់ អាយុ ៤២ឆ្នាំ មានសតិមិនគ្រប់ និងម្នាក់ទៀត អាយុ ៤០ឆ្នាំ ជាជនមានពិការភាព (ខ្វិន ហើយងងឹតភ្នែក ) ថែមទៀត ៕
ក្រុងកំពង់ចាម៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកស្រី សូហ្វាយអឺ ខេសុន ប្រធានកម្មវិធី ACCESS 2 បានអញ្ជើញចូលរួម សិក្ខាសាលាផ្សព្វផ្សាយកម្មវិធីសហប្រតិបត្តិការ-កម្ពុជាដើម្បីការផ្តល់សេវា ប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ ហៅកាត់ថា (ACCESS 2) ធ្វើនៅសណ្ឋាគារ LBN ក្រុងកំពង់ចាម ។
កំពង់ចាម៖ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួម កិច្ចប្រជុំជាមួយតំណាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម។
ទីស្ដីការក្រសួងមហាផ្ទៃ៖ នាថ្ងៃព្រហស្បតិ៍ ៩ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុង«ពិធីអបអរសាទរខួបអនុស្សាវរីយ៍ខួបលើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៦ ឧសភា នាំ១៩៤៥-១៦ ឧសភា ២០២៤) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំទីស្ដីការក្រសួងមហាផ្ទៃ។
កំពង់ចាម៖ នាព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំក្រុមការងារពិនិត្យ និងពិភាក្សាដោះស្រាយទៅលេីករណីដីតំបន់វាលឡែង ស្ថិតនៅឃុំមហាខ្ញូង់ ស្រុកកោះសូទិន ខេត្ដកំពង់ចាម នៅសាលប្រជុំសាលាខេត្ដកំពង់ចាម ។
ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម នាព្រឹកថ្ងៃអង្គារ ៧កើត ខែពិសាល ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានដឹកនាំ មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ អញ្ជើញចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ស៊ុយ សំអាត មេបញ្ជការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកជើងព្រៃ ដែលមានជម្ងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ កាល់ម៉ែត្រ។ក្នុងឱកាសនោះដែរលោកឧត្ដមសេនីយ៍ មេបញ្ជាការ បាននាំយកថវិការមូនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ចាម ចំនួន ៦,៩៤០,០០០រៀល ប្រគល់ជូន លោកវរសេនីយ៍ត្រី ស៊ុយ សំអាត មេបញ្ជការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកជើងព្រៃ និងក្រុមគ្រួសារ ដើម្បីកាត់បន្ថយចំណាយក្នុងការព្យាបាលជំងឺ ៕