រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

kampongchamgov

ស្រុកជើងព្រៃ៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ ប៉ាង ដានី អភិបាលរង នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈរវាងជនពិការ ជាមួយអាជ្ញាធរ រោងចក្រសហគ្រាស និងវិស័យឯកជន ក្នុងស្រុកព្រៃឈរ ស្រុកជើងព្រៃ និងស្រុកបាធាយ វេទិកានេះប្រព្រឹត្តទៅនៅស្រុកជើងព្រៃ ខេត្ដកំពង់ចាម ។

នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ព្រះចរិយាឧត្តម ស៊ាង លាង ព្រះរាជាគណៈកិត្តិយស និងជាព្រះនាគសត្ថាបាឡាត់គណខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម អមដំណើរដោយព្រះមន្ត្រីសង្ឃខេត្ត ព្រះគ្រូអនុគណទាំង១០ក្រុង/ស្រុក ព្រមទាំងលោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បាននិមន្ត និងអញ្ជើញបង្សុកូលឧទ្ទិសមហាកុសលប្រគេនព្រះវិញ្ញាក្ខន្ធព្រះសព ព្រះសាសនមង្គល ហ្វាន់ ហឿន ព្រះរាជាគណៈកិត្តិយស និងជាព្រះវិមលសាគរ មេគណខេត្តព្រះសីហនុ ដែលបានអនិច្ចធម្មកាលពីថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧​ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣​ នៅខេត្ដព្រះសីហនុ ៕ សាលាគណខេត្តកំពង់ចាម សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុតជាមួយ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមនៃខេត្តព្រះសីហនុ និងក្រុមញាតិនៃព្រះសព។

ស្រុកជើងព្រៃ៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ហាន កុសល អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភិរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានអមដំណើរលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ចុះពិនិត្យស្ថានភាពជំងឺភ្នែកក្រហម នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម និងនៅមណ្ឌលសុខភាពព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម គន់ សុភា អភិបាលរងនៃគណៈអភិបាលខេត្ដកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម បានអញ្ជើញចូលរួមពិធីអបអរសាទរទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ  ១៣ តុលា២០២៣ក្រោមប្រធានបទ” វិនិយោគពីថ្នាក់ជាតិនូវភាពធន់សហគមន៍” ក្រោមអធិបតីភាព ឯកឧត្ដមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី   អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) រាជធានីភ្នំពេញ ។ 

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឧត្តម ខ្លួត ផន ប្រធានក្រុមប្រឹក្សារខេត្ត បានអញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យការរៀបចំទីតាំងប្រារព្វពិធីបុណ្យអុំទូក បណ្ដែតប្រទីប អុជកាំជ្រួច តាំងពិព័រណ៌ និងការប្រគំតន្ត្រី ឆ្នាំ២០២៣ ខេត្តកំពង់ចាម ។

រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ហាន កុសល អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គម ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ ដោយមានការចូលរួមជាមួយទីចាត់ការអង្គភាពខេត្ត  មន្ទីរពាក់ព័ន្ធ អង្គការដៃគូរ លោក លោកស្រីអភិបាលរងក្រុង-ស្រុក លោក លោកស្រីប្រធានការិយាល័យផែនការគាំទ្រឃុំ សង្កាត់   សរុប៥៦នាក់ នៅសាលប្រជុំតូច ខេត្តកំពង់ចាម។

The city government is responsible for providing essential services to the residents, businesses, and visitors of the city

The city government is responsible for providing essential services to the residents, businesses, and visitors of the city

The city government is responsible for providing essential services to the residents, businesses, and visitors of the city

The city government is responsible for providing essential services to the residents, businesses, and visitors of the city