រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

Seyha Thong

ស្រុកស្ទឹងត្រង់,នៅព្រឹកថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ លោក​ ប៉ែន​ ម៉ារឌី​ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំខ្ពបតាងួន បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈដែលបានរៀបចំឡើង នៅវត្តសន្ធររាំង្សីស្ថិតនៅភូមិអន្លង់សំឡី ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងមានការអញ្ចើញចូលរួមពីអាជ្ញាធរស្រុក ឃុំ សមាជិកសមាជិកា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។ ដោយមានការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ឯកឧត្តម ហួត ហាក់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងដោយទទួលបានការណែនាំពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមតម្រូវឳ្យថ្នាក់ដឹកក្រុមការងាររាជរដ្ឋាភិបាលទាំងអស់ ចុះជួបបងប្អូនប្រជាពលរដ្ឋ ដើម្បីស្វែងរកដំណោះស្រាយ បញ្ហាប្រឈម របស់បងប្អូនប្រជាពលរដ្ឋមួយចំនួននៅក្នុងមូលដ្ឋានសំដៅឆ្ពោះ ទៅការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក៏ដូចជា ការលើកកម្ពស់គុណភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពប្រសើរឡើង ។ ក្នុងវេទិកានេះ ប្រជាពលរដ្ឋបានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរក្នុងមូលដ្ឋានមួយចំនួនដល់ក្រុមការងារចុះមូលដ្ឋានដើម្បីរកដំណោះស្រាយ និងសុំយោបល់។ វេទិកានេះបានជជែកពិភាក្សាយ៉ាងផុសផុលលើការឆ្លើយតប និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋមូលដ្ឋាន […]

កំពង់ចាម៖​ នាព្រឹកថ្ងៃចន្ទទី២១ ខែតុលា ឆ្នាំ២០២៤​ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំក្រុមការងារចម្រុះខេត្ត ស្រុក បើកកិច្ចប្រជុំពិភាក្សា ស្តីពីករណីប្រជាពលរដ្ឋស្នើសុំចុះបញ្ជីដី​ធ្លីបំពេញបន្ថែម នៅភូមិទី៩ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅសាលាខេត្ដកំពង់ចាម ។

កំពង់ចាម៖ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម សា ស៊ីថា អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម  បានអញ្ជេីញដឹកនាំកិច្ចប្រជុំករណីប្រជាពលរដ្ឋ រស់នៅភូមិកោះព្រលូង ស្នើសុំប្លង់កម្មសិទ្ធិដីធ្លី មានទីតាំងនៅភូមិកោះព្រលូង ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅសាលប្រជុំ សាលាខេត្ត។

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលឃុំ និងអាជ្ញាធរស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កំពង់ចាម៖ នាព្រឹកថ្ងៃសៅរ៍ទី២៨ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្ដម ហេង វណ្ណនី អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា​ អភិបាលខេត្ដកំពង់ចាម បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំស្រុកស្រីសន្ធរ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ពិធីនេះប្រព្រឹត្តទៅនៅសាលាស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម ។

កំពង់ចាម៖ នៅព្រឹកថ្ងៃសុក្រ១០រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោក សុខ លឹមហៀងប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ចាម  ប្រធានក្រុការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពាមកោះស្នានិងលោក អៀង ថៃហុង អភិបាលរងនៃគណៈអភិបាលស្រុក និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់អភិបាលនៃគណអភិបាលស្រុកស្ទឹងត្រង់ បានអញ្ជើញបើកវេទិកាសាធារណៈនៅក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។ ក្នុងនោះដែលមានចូលរួមពីសំណាក់ប្រជាពលរដ្ឋចំនួន១០៥នាក់ នាក់។.បញ្ហាដែលប្រជាពលរដ្ឋលើកឡើងមានចំនួន១២បញ្ហា.ដោះស្រាយបាន៧បញ្ហា.សល់បញ្ហា ៥ ស្នើឡើងទៅមន្ទីរអង្គភាពផ្សេងៗ។

គ្រូបង្គោលខេត្ត ចំនួន ៦ ទទួលបានការបណ្តុះបណ្តាល ស្តីពី ការអនុវត្តកម្មវិធីអាហារូបករណ៍សិស្សក្រីក្រ នៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ នៃកម្មវិធីជាតិ ជំនួយសង្គមក្នុងកញ្ចប់គ្រួសារ២៧ ខែ កញ្ញា ២០២៤ មូលនិធិជាតិជំនួយសង្គម សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី ការអនុវត្តកម្មវិធីអាហារូបករណ៍សិស្សក្រីក្រ នៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ នៃកម្មវិធីជាតិ ជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងឯកឧត្តម ញ៉ែម សារី អភិបាលរង នៃគណៈអភិបាល ខេត្តស្វាយរៀង ។ វគ្គនេះ មានការអញ្ជើញចូលរួម […]

ស្រុកស្ទឹងត្រង់​៖​ នាព្រឹកថ្ងៃទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០២៤​ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរឃុំព្រែកបាក់ កម្លាំងនគរបាលរដ្ឋបា លព្រែកបាក់ និងសហគមន៍នេសាទគ្រួសារបីឃុំ ដោយមានការ សម្របសម្រួលពីឯកឧត្តមវង្ស ប៊ុន វិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមបាន ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០៣ករណី ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផលនិងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅ នឹងកន្លែងកើតហេតុផងដែរ។

(កំពង់ចាម)៖ លោក ហេង វណ្ណនី អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៤ នេះ បានអញ្ជើញ បើកវគ្គបណ្ដុះបណ្ដាលស្តីពី វីធីសាស្រ្ត ផ្ទៀងផ្ទាត់ ឃុំ បញ្ចប់ការ បន្ទោបង់ ពាសវាល ពាសកាល ធ្វើឡើងនៅមន្ទីរ អភិវឌ្ឍជនបទខេត្តកំពង់ចាម ។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ពង្រឹងសមត្ថភាពបច្ចេកទេសអំពីការអនុវត្តគោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (Guidelines on Open Defecation Free) ដល់មន្ត្រីជំនាញមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ដ្រីបង្គោលស្រុក ក្រុង ឃុំ សង្កាត់ និងដៃគូពាក់ព័ន្ធ។ ពិភាក្សាអំពីការរៀបចំវគ្គតម្រង់ទិសថ្នាក់ស្រុក បន្តអំពីការអនុវត្តគោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ថ្ងៃទី ២៣-២៤ ខែមករា ឆ្នាំ២០២៤ ។ សិក្ខាសាលានេះដែរ រៀបចំដោយ៖នាយកដា្ឋនថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ សហការគាំទ្រដោយ៖ អង្គការភ្លែន(PLAN) គោលដៅ មានការចូលរួមពីមន្ត្រីជំនាញមន្ទីរអភិវឌ្ឍន៍ជនបទ […]

កំពង់ចាម ៖ នៅព្រឹក ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤ ឯកឧត្ដម លីម ស៉ីដេនីន រដ្ឋលេខាធិការ ក្រសួង សាធារណការ និង ដឹក ជញ្ជូន ដឹកនាំមន្ត្រីជំនាញ រួមនឹងតំណាងក្រុ មហ៊ុនទទួលម៉ៅការ និងមន្ទីរ សាធារណការខេត្ត បានបន្តធ្វេីការចុះពិនិត្យការងារវឌ្ឍនាភាពស្ថាបនាផ្លូវ-ស្ពាន ផ្លូវជាតិលេខ៧ ទៅជាផ្លូវ៤គន្លងពីស្គន់ ស្រុកជេីងព្រៃ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម លីម ស៉ីដេនីន រដ្ឋលេខាធិការ ក្រសួង សាធារណការ និង ដឹក ជញ្ជូន បានជំរុញឲ្យ ក្រុមហ៊ុន ទទួលម៉ៅការនិងក្រុមជាងធ្វេីយ៉ាងណាបង្កេីនយកចិត្តទុកដាក់លេីផ្នែកគុណភាព និងពិនិត្យឲ្យច្បាស់លេីការងារបច្ចេកទេសបាត់ក្រោមនៃផ្លូវ ក៍ដូចគ្រឹះនៃស្ពានផងដែរ។ ឯកឧត្ដម បញ្ជាក់ ទៀតថា បច្ចុប្បន្ន ក្រុមការងារកំពុងដំណេីរការគម្រោងមួយនេះជារៀងរាល់ថ្ងៃ ដោយពិនិត្យមេីលលេីគុណភាពកិលបង្ហាប់គ្រឹះក្រោមនៃផ្លូវ ហេីយផ្នែកស្ពានវិញក្រុមការងារកំពុងធ្វេីជាហូហែហេីយ ខណៈ ស្ពានមួយចំនួនត្រូវវាយកំទេសចោល និងកសាងឡេីងវិញ ឲ្យត្រូវស្តង់ដាបច្ចេកទេសត្រឹមត្រូវ។ […]

សេចក្ដីបំភ្លឹព័ត៌មានជុំវិញការយល់ច្រលំរបស់ គេហទំព័រ ផែនដីថ្មី PDT-News ដែលមិនបានសួនាំអោយបានច្បាស់លាស់បង្ហោះព័ត៌មាននាំអោយមានការប៉ះពាល់ដល់កិត្តិយសរបស់មន្ត្រីរដ្ឋបាលសាធារណៈ។ សង្ឃឹមថាបងប្អូនដែលជាអ្នកសារព័ត៌មាន មុនបង្ហោះអ្វីមួយសូមសិក្សាអោយបានច្បាស់លាស់ជៀសវាងបង្ហោះតាមលឺគេថា តាមអារម្មណ៍ផ្ទាល់ខ្លួន មិនមានភស្ដុតាងត្រឹមត្រូវ។