(កំពង់ចាម)៖ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំគណប្រតិភូ ប្រារព្វពិធីក្រុងពាលីបួងសួងសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់ស្ពានបេតុងស្ទឹងឆ្វេង ស្ថិតនៅព្រំប្រទល់ភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ និងភូមិអូរស្វាយលិច ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។ គម្រោងស្ថាបនានេះ រួមមាន ស្ពានបេតុងសរសៃដែកប្រវែង ៨៤ម៉ែត្រ ទទឹង ១០ម៉ែត្រ និងស្ថាបនាផ្លូវសងខាងក្បាលស្ពាន ប្រភេទកៅស៊ូពីរស្រទាប់ស្តើង (DBST) ប្រវែង ២៨៧ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើមដីល្បាយថ្ម ១ម៉ែត្រសង ខាង ហើយគ្រោងប្រើប្រាស់ពេលវេលាសាងសង់ រយៈពេល ១ឆ្នាំ។ ចំពោះសំណង់ដែលត្រូវស្ថាបនាខាងលើនោះ ជាប្រយោជន៍ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សក្នុងតំបន់នោះ ឱ្យមានភាពងាយស្រួល និងមានសុវត្ថិភាព។ គួររំលឹកផងដែរថា នៅចំណុចស្ទឹងឆ្វេងនោះ នៅពេលទឹកជំនន់ម្ដងៗ ធ្វើឲ្យប្រជាពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ រីឯសិស្សានុសិស្ស ត្រូវឆ្លងទូកដើម្បីមកសិក្សារៀនសូត្រ ។ […]
(កំពង់ចាម)៖ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២៥ នេះ បានប្រារព្ធពិធីប្រគល់ទទួលសមិទ្ធផលថ្មី ជាប្រព័ន្ធធារាសាស្ត្រ ជូនដល់ប្រជាពលរដ្ឋ ក្នុងឃុំព្រែក្របៅ ឃុំព្រែកក្របៅ ស្រុកកងមាស ដើម្បីជាប្រយោជន៍បានទឹកស្រោចស្រព ក្នុងការបង្កបង្កើនផលដំណាំកសិកម្ម ។ រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម ឯកឧត្តម ប៊ុន ហ៊ាន បានលើកឡើងថា សំណង់ប្រព័ន្ធធារាសាស្ត្រនេះ មានសំណង់សិល្បការ ទ្វារពីចំនួនពីរកន្លែង សំណង់លូចំនួន ២កន្លែង និងប្រឡាយទាំងមូលនេះមានប្រវែង ២,៧០០ ម៉ែត្រ ដែលបានប្រើប្រាស់ពេលវេលាសាងសង់រយៈពេល ៤ខែ ។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា សំណង់ប្រព័ន្ធធារាសាស្ត្រនេះ អាចបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន ៣,០៩០ គ្រួសារ ក្នុងឃុំចំនួន៣ នៅស្រុកកងមាស សម្រាប់ការប្រើប្រាស់ទឹកស្រោចស្របដំណាំស្រូវប្រាំង ១១០ហិកតា និងស្រូវវស្សា ៣២០ហិកតា រួមជាមួយដីដាំដំណាំរួមផ្សំ ៥០ហិចតាទៀត។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ បន្ទាប់ពីទទួលបានសមិទ្ធផលថ្មីនេះ […]
(កំពង់ចាម) កម្លាំងនគរបាលជំនាញគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម នៅថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២៥ បានបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណីឃាត់ខ្លួនជនសង្ស័យពីរនាក់ នៅចំណុចភូមិតាំងស្រី ឃុំមេព្រីង ស្រុកបាធាយ ។ បើតាមសមត្ថកិច្ចនគរបាលឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួន ២នាក់ ស្រី ១នាក់ និងដកហូត ថ្នាំញៀន ០៣កញ្ចប់ និងទូរស័ព្ទ ០២គ្រឿង ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាធាយដើម្បីចងក្រងសំណុំរឿងទៅតាមនីតិវិធី ។
បន្ទាប់ពីបានទទួលគោលការណ៍ និងការណែនាំដ៍ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួចមក នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិភាក្សា ការងារពាក់ព័ន្ធការរៀបចំអភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងក្រុងកំពង់ចាម ក៍ដូចជាក្នុងខេត្តកំពង់ចាមទាំងមូល ។ កិច្ចពិភាក្សានេះដែរ ក៍មានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ វិបុល អនុរដ្ឋលេខាធិការ ក្រសួងដែនដីនគរូបនីយ៍កម្ម និងអាជ្ញាធរដែលបានអញ្ជើញមកពីក្រសួងទេសចរណ៍ ព្រមទាំងអាជ្ញាធរក្រុងស្រុក និងប្រធានមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឱ្យដឹងថា៖ ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម បានខិតខំប្រឹងប្រែង ចាប់ដៃគូ ដើម្បីអភិវឌ្ឍន៍វិស័យទេចរណ៍ ក្នុងខេត្តកំពង់ចាម សំដៅនាំមកនូវភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋមកលេងកំសាន្ត ឱ្យកាន់តែមានភាពរីកចម្រើន។ ជាមួយនោះ ឯកឧត្តម អភិបាលខេត្តបានគូសបញ្ជាក់ថា៖ ក្រុងកំពង់ចាម គឺមានសក្តានុពលទៅលើ វិស័យទេសចរណ៍ មានការទាក់ទាញ ដែលជាទីក្រុងបុរាណមួយមានវ័យចំណាស់ ជាក់ស្តែង ពេលមានកម្មវិធីបុណ្យផ្សេងៗ គឺតែងតែមានបងប្អូនប្រជាពលរដ្ឋ […]
លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម និងជាប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឃន៍ខេត្ត តំណាងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សាខាសមាគម នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីចែកចង្រ្កានសន្សំសំចៃថាមពល ជូនប្រជាពលរដ្ឋនៅក្នុងឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ តាមមន្ត្រីរដ្ឋបាលស្រុកកំពង់សៀមបានឲ្យដឹងថា ក្នុងពិធីចែកចង្រ្កានសន្សំសំចៃថាមពល ជូនប្រជាពលរដ្ឋ ប្រព្រឹត្តនៅវត្តខែលជ័យ ក្នុងឃុំអូរស្វាយ ផ្ដល់ជូនប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ ក្នុងនោះមានជនពិការចំនួន ៩នាក់ ស្រី ៥នាក់ ។ មន្ត្រីដដែលបានបញ្ជាក់ថា ក្នុងពិធីនោះដែរ មានការអញ្ជើញចូលរួមពី លោក ជឹង ម៉េងហុង អភិបាលរងស្រុក តំណាងលោក ទុន ណេត អភិបាលស្រុកកំពង់សៀម ក្រុមការងារសមាគមនារីថ្នាក់ខេត្ត លោកស្រី ហ៊ិន ម៉ាលីស នាយករងរដ្ឋបាលសាលាស្រុក និងជាអនុប្រធានអនុសាខាសមាគមនារីស្រុក និងសមាជិការ កម្លាំងទាំងបី លោក លោកស្រី […]
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥នេះ បានអញ្ជើញបើកមហាសន្និបាតអាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តកំពង់ចាម ។ ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ក្នុងឱកាសបើកមហាសន្និបាតនោះថា មហាសន្និបាតអាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តកំពង់ចាម នាឱកាសនេះ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់លោក លោកសី សមាជិកក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ នៅក្នុងខេត្តកំពង់កំពង់ចាម របស់យើង ក្នុងការបន្តនូវចីរភាពដល់សមាគមមួយដែលជាតំណាងសម្លេង និងការពារផលប្រយោជន៍រួម ដើម្បីលើកកម្ពស់គុណភាព នៃជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចតាមបែបវិមជ្ឈការ វិសហមជ្ឈការ និងដើម្បីអភិវឌ្ឍន៍សមត្ថភាព និងបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តថា មហាសន្និបាតអាណត្តិទី៤ នាពេលនេះ គឺជាឱកាសដែលសមាគម បង្ហាញនូវសមិទ្ធផលដែលខ្លួនសម្រេចបានក្នុងការលើកកម្ពស់សមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាក្រុង-ស្រុក, ក្រុមប្រឹក្សាឃុំ-សង្កាត់ និងសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់នៅក្នុងខេត្តកំពង់ចាម។ […]
ឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាល រងខេត្ត កំពង់ចាម និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ បានដឹកនាំកិច្ចប្រជុំក្រុមការងារសម្របសម្រួលព័ត៌មាន និងសាធារណៈមតិរបស់រដ្ឋបាលខេត្ត ដោយមានការអញ្ជេីញចូលរួមលោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុង-ស្រុកទាំង១០ និងលោក លោកស្រីមន្ទីរ-អង្គភាព ជុំវិញខេត្ត នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។ ឆ្លៀតឱកាសនោះឯកឧត្តម ស្រី សុភ័ក្រ្ត បានជម្រុញបន្ថែម ឲ្យលោក លោកស្រីអភិបាលរងស្រុក-ក្រុង និងលោក លោកស្រី អនុប្រធានក្រុមការងារ ទទួលបន្ទុកព័ត៌មាន ឲ្យចេះធ្វេីការងារផ្សព្វផ្សាយព័ត៌មានពីសមិទ្ធផលរបស់ខ្លួនជូនទៅមហាជន និងចេះបកស្រាយប្រតិកម្មភ្លាមៗ ពីហេតុផលដែលមានការរិះគន់ពីសាធារណៈជន ពោលគឺធ្វេីយ៉ាងណា ពង្រឹងសមត្ថភាព បន្ថែមឲ្យបានច្បាស់លាស់ ថាតេីយេីងគួរមានអ្វីផ្សព្វផ្សាយព័ត៍មានពិតទៅមហាជនជ្រាបជាព័ត៌មាន។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម ស្រី សុភ័ក្រ្ត បានសង្ឃឹមថា មន្ត្រី ដែលទទួលបន្ទុកព័ត៌មានក្នុងអង្គភាពរបស់ខ្លួននឹងអាចចេះសសេរជាអត្ថបទព័ត៌មាន សេចក្ដីជូនដំណឹង ទៅដល់មហាជនបានច្បាស់លាស់ […]
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី រួមជាមួយប្រតិភូអមដំណើរ និងថ្នាក់ដឹកនាំខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវកា មណ្ឌលសុខភាពពាមកោះស្នា ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ក្នុងឱកាសនេះ នៅឆ្នាំ២០២៤ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ លោកជំទាវ លាង មួចឆេង ហ៊ុនណង ដែលលោកជំទាវ មើលឃើញពីការលំបាកក្នុងការផ្តល់សេវា ដោយអគារនោះនៅតូច និងគ្មានបន្ទប់គ្រប់គ្រាន់សម្រាប់ផ្តល់សេវាសុខាភិបាល និងបុគ្គលិកសម្រាកយាមប្រចាំការពេលយប់ ហើយនិងមានបំណងចង់ពង្រីកសេវាឱ្យបានច្រើនបន្ថែមទៀត នៅក្នុងមណ្ឌលសុខភាពពាមកោះស្នា ដើម្បីជាបង្អែករបស់ប្រជាជនសម្រាប់៣ឃុំតាមមាត់ទន្លេ មានឃុំពាមកោះស្នា ឃុំព្រះអណ្តូង ឃុំខ្ពបតាងួន ទើបលោកជំទាវ បានសម្រេចចិត្តសាងសង់អគារថ្មី ១ខ្នងដែលមានទទឹង ១៣ម៉ែត្រ បណ្តោយ ១៩ម៉ែត្រ មាន៨បន្ទប់ មានវេរ៉ង់ដាខាងមុខសម្រាប់រថយន្តគិលានសង្គ្រោះដឹកអ្នកជំងឺឡើង-ចុះ ព្រមទាំងបានចាក់សាប ទំហំ ២,៦០ម៉ែត្រគុណ ៤,១០ ម៉ែត្រ សម្រាប់ដាក់ខ្ចុះធ្វើពីដែកប្រក់ក្បឿង ចំនួន១ខ្នង, […]
កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានចុះរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ៣ គោលដៅ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។ តាមមន្ត្រីនគរបាលបានឲ្យដឹងថា ការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ, ជាតិអាល់កុល និងស៊ីផ្លេរថយន្តធុនធំ នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២២:០០ នាទីយប់ ដល់ម៉ោង ២:០០នាទីទៀបភ្លឺ សមត្ថកិច្ចបានប្រើប្រាស់កម្លាំងសរុប ៤៩នាក់ ដឹកនាំដោយស្នងការរង ២រូប ចុះអនុវត្ត៣គោលដៅ :-គោលដៅទី១ : ឃុំជយោ ស្រុកចំការលើ -គោលដៅទី២ : ឃុំផ្ដៅជុំ ស្រុកជើងព្រៃ -គោលដៅទី៣ : សង្កាត់ សំបួរមាស ក្រុងកំពង់ចាម ។ ជាលទ្ធផលសមត្ថកិច្ចយើង បានត្រួតពិនិត្យ រថយន្ត ៥២គ្រឿង ម៉ូតូ ៥៤គ្រឿង បានតេស្តជាតិអាល់កុល ៣២នាក់ រកឃើញអ្នកមានកម្រិតជាតិអាល់កុល ក្រោម០.២៤ក្រានម ៧នាក់ ឃាត់ទុកនៅនឹងកន្លែងដើម្បីអប់រំ និងតម្រូវឲ្យក្រុមគ្រួសារមកទទួលយក ។ គ្មានមួកសុវត្ថិភាព : ៥នាក់ ។
ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបន្តចុះត្រួតពិនិត្យបញ្ហាក្មេងទំនើង និងការយកមធ្យោបាយមកកែច្នៃខុសលក្ខណៈបច្ចេកទេស ក្នុងភូមិសាស្ត្រសំខាន់ៗ ខេត្តកំពង់ចាម ។ បើតាមមន្ត្រីនគរបាលឲ្យដឹងថា នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក បានចេញត្រួតពិនិត្យក្មេងទំនើង, មធ្យោបាយដែលកែច្នៃម៉ូតូជាសម្លេង ជាភ្លើងខុសលក្ខណ:បច្ចេកទេស នៅតាមដងផ្លូវ ភូមិសាស្ត្រសំខាន់ៗ ជាលទ្ធផល កម្លាំងអធិការដ្ឋានក្រុងកំពង់ចាម ដាក់គោលដៅចំណុចផ្លូវបំបែកមុខកំពង់រង់ចាំ ត្រួតពិនិត្យមធ្យោបាយ មានរថយន្ត ៤គ្រឿង-ម៉ូតូ ២៧គ្រឿង ដោយមធ្យោបាយទាំងនោះ មិនមានអ្វីកត់សម្គាល់នោះឡើយ ព្រមទាំងបានណែនាំ កុំឲ្យមានការលេងភ្លើងខុសបច្ចេកទេស ខុសសភាពដើមដល់អ្នកប្រើប្រាស់ផងដែរ។