(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥ ក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ដើម្បីជ្រើសរើស ជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ ២០២៥ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ ណែនាំឲ្យសិស្សានុសិស្ស យុវជន ងាកមកស្រឡាញ់វិស័យអប់រំកាយនិងកីឡា ព្រោះវិស័យនេះបានរួមចំណែកកាត់បន្ថយភាពអសកម្ម និងអំពើអបាយមុខក្នុងសង្គម ដូចជា ការសេពគ្រឿងញៀន ការលេងល្បែងស៊ីសង អំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គមជាតិ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ទៀតហើយ រដ្ឋបាលខេត្តកំពង់ចាម តែងតែបានយកចិត្តទុកដាក់លើការងារអប់រំកាយ និងកីឡា ដែលជាសមាសភាពមួយមិនអាចខ្វះបាន ក្នុងចំណោមសមាសភាគទាំងប្រាំនៃវិស័យអប់រំសំដៅកសាងកាយសម្បទារឹងមាំ មានសុខភាពល្អពន្លឿនការសិក្សាឱ្យមាននិរន្តរភាព។ ម៉្យាងទៀតការប្រកួតកីឡា គឺជាពិធីជួបជុំគ្នាមួយរវាងកីឡាករ កីឡាការិនី ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងន័យសាមគ្គីភាព មិត្តភាព និងចេះអធ្យាស្រ័យគ្នាទៅវិញទៅមក។ មិនតែប៉ុណ្ណោះវេទិកាកីឡា គឺជាកាលានុវត្តភាពប្រកបដោយសមធម៌ដែលផ្ដល់ឱ្យកីឡាករ កីឡាការិនី និងគូប្រកួតមានឱកាសសាកល្បង និងបញ្ចេញសមត្ថភាព បច្ចេកទេស ទេពកោសល្យ និងកលល្បិចរៀងៗខ្លួន ដើម្បីទទួលបានលទ្ធផលកីឡាទៅតាមបទបញ្ហាបច្ចេកទេសនៃវិញ្ញាសានីមួយៗ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា នេះជាមូលដ្ឋានគ្រឹះ នៃការគោរព វិន័យ រក្សាសណ្តាប់ធ្នាប់ […]
កំពង់ចាម៖នារសៀលថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២៥នេះ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំបូកសរុបការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិនឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ ដើម្បីតម្រង់ទិសដល់ក្រុមការងារចុះជួយឃុំ ភូមិ ហើយឆ្លើយតបទៅនិង តំរូវការរបស់ប្រជាពលរដ្ឋទាន់ពេលវេលា។ ពិធីនេះធ្វើឡើងក្រោម អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក វូ ហាក់ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកោះសូទិន តំណាងឲ្យ ឯកឧត្តម ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ ស្នងការហិរញ្ញកិច្ច និងភ័ស្តុភា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ព្រមទាំង ឯកឧត្តម សា ស៊ីថា អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន។ ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក វូ ហាក់ បានពាំនាំការផ្តាំផ្ងើរការសាក់សួរសុខទុក្ខពី ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងឯកឧត្តម ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ ស្នងការហិរញ្ញកិច្ច និងភ័ស្តុភា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិនជូន ចំពោះសមាជិក សមាជិកា សូមទទួលបាននូវសេចក្តីសុខ និងមានសុខភាពល្អ។ […]
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានបើកកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងការបង្កើតកម្មវិធី ដើម្បីបង្ករការសប្បាយរីករាយជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យបានច្រើនកុះករ ដូចឆ្នាំកន្លងទៅ ។ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងក្នុងអង្គប្រជុំនោះថា កាលពី ពិធីបុណ្យចូលឆ្នាំកន្លងទៅនេះ សម្រាប់ខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកំសាន្ត ជាង ៥លាន ដងនាក់ ជាពិសេសនៅថ្ងៃចូលឆ្នាំចុងក្រោយ គឺមានប្រជាពលរដ្ឋមកពីគ្រប់ទិសទី កម្សាន្តសប្បាយនៅខេត្តកំពង់ចាមយ៉ាងច្រើនកុះករ។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងទៀតថា ជាបទពិសោធន៍ ក្នុងការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនាឆ្នាំកន្លងទៅ គឺអាជ្ញាធរខេត្តកំពង់ចាម បានរៀបចំថែរក្សាសុខ សុវត្ថិភាពជូនភ្ញៀវទេសចរណ៍បានយ៉ាងល្អប្រសើរ ពោលគឺទាំងការសម្រួលចរាចរមិនឲ្យកកស្ទះ និងមិនមានជម្លោះប៉ះទង្គិចគ្នា ជាពិសេស ការកំសាន្តដោយលាបម្សៅ ចាក់ទឹក ក្តី គឺពួកគាត់លេងដោយចេះឲ្យតម្លៃគ្នាទៅវិញទៅមក ដោយមានការយោគយល់អធ្យាស្រ័យគ្នា ប្រកបដោយភាពថ្លៃថ្នូរ និងសប្បាយរីករាយទាំងអស់គ្នា ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ដើម្បីរក្សា ការទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្តឲ្យបានច្រើនកុះករបន្តទៀត ក្នុងខេត្តកំពង់ចាម នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ […]
(កំពង់ចាម) បុរសម្នាក់ផឹកស្រា ញៀនថ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទធ្វើឱ្យខូចខាត បំផ្លាញទ្រព្យសម្បត្តិម្ដាយបង្កើតរបស់ខ្លួន កាលពីថ្ងៃទី ២៥ ខែកុម្ភៈឆ្នាំ ២០២៥ នៅភូមិវត្ត ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ បើតាមលោក បាន ស្រេង អភិបាល នៃគណ:អភិបាលស្រុកស្ទឹងត្រង់ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ វេលាម៉ោង ៨:២០ នាទី មានស្ដ្រីម្នាក់ អាយុ៥៨ឆ្នាំ ជាតិខ្មែរទីលំនៅភូមិវត្ត ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ បានប្តឹងរាយការណ៍ថា៖ បច្ចុប្បន្ននេះកូនប្រុសគាត់ អាយុ៣២ឆ្នាំ ជាតិខ្មែរ (ត្រូវជាកូនបង្កើត)ជាមនុស្សជក់ថ្នាំញៀន និងផឹកស្រា ស ស្រាថ្នាំ ហើយមានចរិកកាចឃោឃៅធ្លាប់កាប់ជញ្ជាំងផ្ទះ បោកបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើនមកហើយ និងធ្លាប់យកកាំបិត ពូថៅគំរាមកាប់ម្តាយទៀតផង ធ្វើឱ្យម្តាយមិនហ៊ានចូលផ្ទះជួនកាលរត់ទៅដេកផ្ទះអ្នកជិតខាង។ លោកអភិបាលស្រុកបានឲ្យដឹងទៀតថា រហូតដល់ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៥ វេលាម៉ោង១១:០០នាទី កូនប្រុសរបស់ស្ត្រីខាងលើ បានយកពូថៅកាប់បំផ្លាញដែកស្រយ៉ូវសោរទ្វារបន្ទប់ក្រោមផ្ទះ បណ្តាលឱ្យខូចខាត។ ក្រោយពីទទួលពាក្យបណ្តឹងភ្លាម លោកអធិការនកគរបាលស្រុកស្ទឹងត្រង់ បានចាត់បញ្ជាកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ […]
ថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២៥ ឯកឧត្តម ហេង វណ្ណី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុនវៀតណាម Timber Phoenix ដឹកនាំដោយឯកឧត្តម ច័ន្ទ សូរិកាន អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ. លោកស្រី គីម វីង នាយិកាក្រុមហ៊ុន Timber Phoenix និងមានការចូលរួមពី ប្រធានសភាពាណិជ្ជកម្មខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ តំណាងម្ចាស់អាជីវកម្មជ័រកៅស៊ូ និងគ្រាប់ស្វាយចន្ទីជាច្រើនរូបទៀតផងដែរ។ ក្នុងជំនួបដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម ឯកឧត្តម ហេង វណ្ណី បានសម្តែងការស្វាគមន៍ចំពោះក្រុមហ៊ុនវៀតណាម Timber Phoenix ក្នុងដំណើរទស្សនកិច្ចមកកាន់ខេត្តកំពង់ចាម ដើម្បីសិក្សាឈ្វេងយល់ពី សក្តានុពល វិស័យកសិកម្ម ជាពិសេសក្នុងគោលបំណងស្វែងរកដៃគូពាណិជ្ជកម្មលើផលិតផលជ័រកៅស៊ូ និងគ្រាប់ស្វាយចន្ទី នៅក្នុងខេត្តកំពង់ចាម។ ឯកឧត្តម ច័ន្ទ សូរិកាន អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ បានសម្តែងនូវការអបសាទរ និងកោតសរសើរចំពោះការរីកចម្រើនរបស់ខេត្តកំពង់ចាមនាពេលបច្ចុប្បន្ន។ ឯកឧត្តម មានប្រសាសន៍បន្តថា តាមរយៈជំនួបពិភាក្សានាពេលនេះនឹងបានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ពាណិជ្ជករកម្ពុជា-វៀតណាម បានស្គាល់គ្នា និងធ្វើពាណិជ្ជកម្មដោយរលូន […]
(កំពង់ចាម) លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោងជាង៦ មានករណីផ្ទះអាវុធបណ្តាលឱ្យរបួសនគរបាល១រូបចំភ្លៅ នៅភូមិឡតិ៍ឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម មូលហេតុកម្លាំងនគរបាលបានបើកប្រតិបត្តិបង្ក្រាបជនសង្ស័យប្លន់ម៉ូតូ។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ឲ្យដឹងទៀតថា តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឱ្យដឹងថា ថ្ងៃនេះវេលាម៉ោង៦ជាងពេលព្រឹក មានករណីផ្ទះអាវុធបណ្តាលឱ្យរបួសនគរបាល១រូបចំភ្លៅ នៅភូមិឡតិ៍ឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម មូលហេតុកម្លាំងនគរបាលបានប្រតិបត្តិបង្ក្រាបជនសង្ស័យប្លន់ម៉ូតូ។ ដោយសារជនសង្ស័យបានអះអាងថា ខ្លួនជាអតីតកងរាជអាវុធហត្ថ ទើបកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងឯកឧត្តម ព្រះរាជអាជ្ញា បានឃាត់ខ្លួនជនសង្ស័យ១នាក់។ លោកឧត្ដមសេនីយ៍ អេង ហ៊ី បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ អែម នាង ហៅប្រេសុីល មុខរបរអ្នករត់តាក់សុី និងជាបុគ្គលិកវីញ រស់នៅភូមិកំពង់ឬស្សី ឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបច្ចុប្បន្នស្នាក់នៅផ្ទះកើតហេតុ។ ជនសង្ស័យនេះធ្លាប់ជាប់ពន្ធនាគាររយៈពេល១៨ឆ្នាំ ពីបទឃាតកម្ម […]
(កំពង់ចាម) កម្លាំងសមត្ថកិច្ចនគរបាលស្រុកកោះសូទិន បានបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ និងវត្ថុតាងមួយចំនួននៅចំណុចទីតាំងខារ៉ាអូខេយីហោពង្រកើត ស្ថិតក្នុងភូមិពង្រកើត ឃុំពង្រ ស្រុកកោះសូទិន នាថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៥ ។ អភិបាលស្រុកកោះសូទិន លោក យី វណ្ណៈ បានឲ្យដឹងថា នៅថ្ងៃកើតហេតុវេលាម៉ោង ២០ និង ៣០ នាទី សមត្ថកិច្ចយើងបានទទួលព័ត៌មានពីម្ចាស់ទីតាំងថា មានមុខសញ្ញាកំពុងជួញដូរថ្នាំញៀនបានចូលមកច្រៀងកំសាន្តនៅចំណុចកើតហេតុខាងលើ ។ ក្រោយពីបានទទួលព័ត៌មានភ្លាមកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពង្រ ដឹកនាំដោយលោក វរសេនីយ៍ឯក អុឹម ឃឿន អធិការនគរបាលស្រុកកោះសូទិន បានចុះទៅដល់ចំណុចខាងលើ និងបានឃើញមុខសញ្ញាសង្ស័យចំនួន ០២នាក់ប្រុស ពេលនោះសមត្ថកិច្ចយើង ក៏បានចូលទៅធ្វើការសួរនាំ ប៉ុន្តែមុខសញ្ញាសង្ស័យចំនួន ០១នាក់ បានដឹងខ្លួនមុនក៏បានប្រះរត់គេចខ្លួនចូលព្រៃបាត់ ។ បន្ទាប់មកសមត្ថកិច្ចយើង ក៏បានឆែកឆេរមុខសញ្ញាសង្ស័យចំនួន ០១នាក់ទៀត និងបានរកឃើញវត្ថុតាង ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៣កញ្ចប់* ។ លោក អភិបាលស្រុកបានបន្តថា ដោយមានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម […]
(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។ បើតាមមន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា ចាប់ពីម៉ោង២០”០០នាទីថ្ងៃទី២១-២-២០២៥ ដល់ម៉ោង១”០០នាទីព្រឹកថ្ងៃទី២២-២-២០២៥ សកម្មភាពកម្លាំងចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត ។
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សៀវភៅការ នូវផ្លូវក្រាលគ្រោះក្រហមមួយខ្សែប្រវែង ២,១៥០ ម៉ែត្រ និងសមិទ្ធផលនានាជាច្រើនទៀតក្នុងវត្តទួលអណ្ដែត ស្ថិតក្នុងភូមិទួល ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា វិស័យព្រះពុទ្ធសាសនាក៏ដូចជាវិស័យផ្សេងៗទៀតក្នុងប្រទេសកម្ពុជាយើងមានការរីកចម្រើនជាលំដាប់ដោយសារកត្តាសុខសន្តិភាពដែលបានមកពីការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា កត្តាសុខសន្តិភាពនេះ គឺបានធ្វើឲ្យបងប្អូនប្រជាពុទ្ធបរិស័ទយើង មានឱកាសជួបជុំធ្វើបុណ្យទានជួបជុំគ្នាសប្បាយរីករាយដោយសារប្រទេសគ្មានសង្រ្គាមមានសន្តិសុខសណ្តាប់ធ្នាប់ល្អ មានអាជ្ញាធរសមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធបង្ក្រាបរាល់អំពើបទល្មើសទាំងឡាយ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងប្រកបដោយសុខដុមរមនា នឹងមានឱកាសរកទទួលទានបង្កើនជីវភាពគ្រួសារតាមមុខរបររៀងៗខ្លួន ឲ្យកាន់តែប្រសើរឡើងផងដែរ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា សមិទ្ធផលជាច្រើនដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្នុងពេលនេះ គឺបានមកពីការចូលរួមរបស់បងប្អូនពុទ្ធបរិស័ទជិតឆ្ងាយទាំងឡាយ ដែលបានចូលឧបត្ថម្ភគាំទ្រ រហូតសម្រេចបាននូវសមិទ្ធផលទាំងអស់នេះ ៕
សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសវត្ថុតាងមួយចំនួន ក្នុងបទល្មើសគ្រឿងញៀន (កំពង់ចាម) កម្លាំងសមត្ថកិច្ច ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ និងវត្ថុតាមមួយចំនួន នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម។ បើតាមមន្ត្រីនគរបាលបានឲ្យដឹងថា ក្នុងប្រតិបត្តិការនោះ ក្រៅពីឃាត់ខ្លួនជនសង្ស័យម្នាក់ជាបុរស សមត្ថកិច្ចយើងបានដកហូត ថ្នាំញៀន ៥០កញ្ចប់ និងទូរស័ព្ទ ១គ្រឿង។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចបានកសាងសុំរឿងទៅតាមនីតិវិធី។