រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

Ty Ung

នៅព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំ​ពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប ប្រគុំតន្ត្រីខ្នាតធំ តាំងពិពណ៌ និងអុចកាំជ្រួច អបអរថ្ងៃចេញព្រះវស្សា​ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។ កិច្ចប្រជុំមានការអញ្ជើញចូលរួមជាគណៈអធិបតី ពីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម និងដោយមានការចូលរួមពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១០ និងមន្ត្រីពាក់ព័ន្ធមួយចំនួន នៅសាលប្រជុំសាលាខេត្ត។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បាន​ស្នើ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ ធ្វើយ៉ាងណា​ត្រូវ​សហការ​គ្នា​ ដេីម្បី​​ពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈនៅក្នុងក្រុង​កំពង់ចាម​ ឲ្យ​បាន​ល្អ​ប្រសើរ​ […]

នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ស្ថិតនៅចំណុចភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ដែលបាននិងកំពុងជន់លិច។ នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាឲ្យមន្ទីរជំនាញ ធ្វើការបើកទ្វារទឹកនៅចំណុចបឹងស្នាយផ្នែកខាងក្រោម ដើម្បីរំដោះទឹកចេញពីផ្ទៃអាងខាងលើនេះ។ ហើយបើតាមមន្ត្រីជំនាញ បានបញ្ជាក់ថា ក្រោយពីធ្វើការបើកទ្វារទឹកខាងផ្នែកក្រោមរួច ប្រហែលពី ៣ទៅ ៤ម៉ោង ទឹកជន់នៅក្នុងអាងខាងលើនេះនឹងស្រកជាធម្មតាវិញ។

នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែតុលាឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក បានអញ្ជើញចូលរួមក្នុងពិធីពិធីប័ង្សុកូល ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ព្រមទាំងបុព្វការីជន មានមាតា បិតា ញាតិការទាំងប្រាំពីរសន្តាន និងញាតិសាច់សារលោហិតជិតឆ្ងាយទាំងអស់ ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខហើយនោះ។ ពិធីនេះបានប្រព្រឹត្តិទៅ នៅមហាចេតិយសម្តេចឧត្តមទេពញាណ ស្ថិតក្នុងភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម តាមទំនៀមទំលាប់ ប្រពៃណីបុរាណខ្មែរយើង និងតាមគន្លងនៃព្រះពុទ្ធសាសនា។ ពិធីនេះ ស្ថិតក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ លាង វួចឆេង ហ៊ុន ណេង ឯកឧត្តម សន្តិបណ្ឌិត ណេត សាវឿន ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម និងលោកជំទាវ […]

ព្រឹកថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ ២០២៤នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត និវត្តជន និងកងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នាឱកាសបុណ្យភ្ជុំបិណ្ឌ​ ដែលធ្វើឡើងនៅសាលសន្និសីទសាលាខេត្ត។ ថ្លែងក្នុងពិធីនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានកោតសរសើរ និងវាយតម្លៃខ្ពស់រាល់ការខិតខំប្រឹងប្រែងរបស់មន្រី្ដរាជការសាលាខេត្តទាំងអស់ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អ និងបន្តជំរុញលើកកម្ពស់ប្រសិទ្ធភាពការងារបន្ថែមទៀត ពិសេលការផ្តល់សេវាសារធារណៈ ដែលមានក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុង នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា នេះជាការជួបជុំគ្នា តាមគំរូថ្នាក់ដឹកនាំមុន ៗ ជាពិសេសគឺសម្តេចឧត្តមទេពញាណ ហ៊ុន ណេង អតីតអភិបាលខេត្តកំពង់ចាម តែងតែធ្វើឡើងសម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ ជាធម្មតាក្នុងឱកាសបុណ្យប្រពៃណីរបស់ជាតិយើងមានបុណ្យធំៗ ដល់ទៅ២ គឺរដូវបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មី […]