រដ្ឋបាលខេត្តកំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ នេះ បានអញ្ជើញបើកកម្មវិធីវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។ វេទិកានេះ ប្រព្រឹត្តទៅនៅសាសសន្និសិទ សាលាខេត្តកំពង់ចាម ចូលរួមជាអធិបតីដោយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងតំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ ដែលត្រូវធ្វើការងារពិភាក្សារយៈពេល ២ថ្ងៃ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ ។ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ក្នុងឱកាសនោះថា ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិពេលនេះ គឺជាកិច្ចការថ្មីមួយដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតការយកចិត្តទុកដាក់លើការបន្តពង្រឹង និងជំរុញកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែស៊ីជម្រៅ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ […]
ប្រជាពលរដ្ឋជិត៥.០០០នាក់ បានមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស័្មគ្រចិត្តអូស្រ្តាលី នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលបានមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺភ្នែក និងចែកវ៉ែនតាដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស័្មគ្រចិត្តអូស្រ្តាលី ដឹកនាំដោយអង្គការ Cambodia Vision Inc. ស្ថិតនៅក្នុងបរិវេណមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ក្រៅពីការសាទរនូវវត្តមានដ៏កក់ក្តៅ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដោយឡែកក្រុមគ្រូពេទ្យស្ម័គ្រចិត្តអូស្ត្រាលី ក៏បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានសន្យាថា នឹងរៀបចំកម្មវិធីនេះ សារជាថ្មីម្ដងទៀត នៅលើទឹកដីខេត្តកំពង់ចាម នាពេលខាងមុខ។ គួរបញ្ជាក់ថា ការផ្តល់សេវា ពិនិត្យ ព្យាបាល និងចែកវ៉ែនតា ដោយឥតគិតថ្លៃ ខាងលើនេះ បានចាប់ផ្តើមពីថ្ងៃទី២០ ដល់ថ្ងៃទី ២៥ ខែតុលា ដោយមានប្រជាពលរដ្ឋអញ្ជើញមកពីខេត្តផ្សេងៗ ប្រមាណជិត៥.០០០នាក់ […]
នៅព្រឹកថ្ងៃ២៥ ខែតុលាឆ្នាំ ២០២៤ ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ របស់រដ្ឋបាលស្រុក និងឃុំ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម សិក្ខាសាលាធ្វេីឡើងនៅសាលាស្រុកស្ទឹងត្រង់ ។
ស្រុកស្ទឹងត្រង់,នៅព្រឹកថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ លោក ប៉ែន ម៉ារឌី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំខ្ពបតាងួន បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈដែលបានរៀបចំឡើង នៅវត្តសន្ធររាំង្សីស្ថិតនៅភូមិអន្លង់សំឡី ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងមានការអញ្ចើញចូលរួមពីអាជ្ញាធរស្រុក ឃុំ សមាជិកសមាជិកា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។ ដោយមានការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ឯកឧត្តម ហួត ហាក់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងដោយទទួលបានការណែនាំពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមតម្រូវឳ្យថ្នាក់ដឹកក្រុមការងាររាជរដ្ឋាភិបាលទាំងអស់ ចុះជួបបងប្អូនប្រជាពលរដ្ឋ ដើម្បីស្វែងរកដំណោះស្រាយ បញ្ហាប្រឈម របស់បងប្អូនប្រជាពលរដ្ឋមួយចំនួននៅក្នុងមូលដ្ឋានសំដៅឆ្ពោះ ទៅការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក៏ដូចជា ការលើកកម្ពស់គុណភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពប្រសើរឡើង ។ ក្នុងវេទិកានេះ ប្រជាពលរដ្ឋបានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរក្នុងមូលដ្ឋានមួយចំនួនដល់ក្រុមការងារចុះមូលដ្ឋានដើម្បីរកដំណោះស្រាយ និងសុំយោបល់។ វេទិកានេះបានជជែកពិភាក្សាយ៉ាងផុសផុលលើការឆ្លើយតប និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋមូលដ្ឋាន […]
កំពង់ចាម,នាព្រឹកទី ២៣ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញជាអធិបតីក្នុងពិធីបេីកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងនិតិវិធីចុះបញ្ជី អត្រានុកូលដ្ឋានស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្ដសញ្ញាណកម្មនៅស្រុកស្រីសន្ធរ ពិធីនេះធ្វេីឡេីងនៅសាលាស្រុកស្រីសន្ធរ ។
ស្រុកចំការលើ,នៅរសៀលថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្កំពង់ចាម តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្កំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើក-បិទ សិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧) នៅរដ្ឋបាលស្រុកចំការលើ ។ ក្នុងឪកាសនោះដែលដោយមានការចូលរួមពីក្រុមប្រឹក្សាស្រុក គណ:អភិបាលស្រុក អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ការិយាល័យចំណុះរដ្ឋបាលស្រុក អង្គការសង្គមស៊ីវិល តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មេឃុំ ស្មៀនឃុំ គ្រប់ឃុំ សរុបអ្នកចូលរួមចំនួន១២៦នាក់ ស្រី៣៦នាក់ ។ +ជាលទ្ធផលនៃអង្គសិក្ខាសាលាសមាហរណកម្ម ដែលមានតាមបណ្តាលរដ្ឋបាលឃុំ រដ្ឋបាលស្រុក មានចំនួន៩៥គម្រោង ក្នុងនោះមានការគាំទ្របានចំនួន៤៥គ្រោង ។
ស្រុកបាធាយ, នៅព្រឹកថ្ងៃ២១ ខែតុលាឆ្នាំ ២០២៤ ឯកឧត្ដម គន់ សុភា អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ របស់រដ្ឋបាលស្រុក និងឃុំ ស្រុកបាធាយ ខេត្តកំពង់ចាម សិក្ខាសាលាធ្វេីឡេីងនៅសាលាស្រុកបាធាយ ។
ស្រុកស្ទឹងត្រង់,នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ដកំពង់ចាម តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សអន្តរជាតិ ១ តុលាឆ្នាំ២០២៤ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
កំពង់ចាម៖ នាព្រឹកថ្ងៃចន្ទទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំក្រុមការងារចម្រុះខេត្ត ស្រុក បើកកិច្ចប្រជុំពិភាក្សា ស្តីពីករណីប្រជាពលរដ្ឋស្នើសុំចុះបញ្ជីដីធ្លីបំពេញបន្ថែម នៅភូមិទី៩ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅសាលាខេត្ដកំពង់ចាម ។
កំពង់ចាម, នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្មកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ។ ដែលរៀបចំដោយលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ដោយមានការចូលពីប្រធាន អនុប្រធាន មន្ត្រីនៃលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ស្នងការរង មេបញ្ជាការរងតំបន់សឹករង មេបញ្ជាការរងភូមិភាគ២ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អភិបាលរងក្រុង-ស្រុក អង្គការ មិនមែនរដ្ឋាភិបាល សមាគមន៍ និងតំណាងគណបក្សនយោបាយ សរុបអ្នកចូលរួមចំនួន៥២នាក់ ។
កំពង់ចាម៖ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម សា ស៊ីថា អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំកិច្ចប្រជុំករណីប្រជាពលរដ្ឋ រស់នៅភូមិកោះព្រលូង ស្នើសុំប្លង់កម្មសិទ្ធិដីធ្លី មានទីតាំងនៅភូមិកោះព្រលូង ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅសាលប្រជុំ សាលាខេត្ត។
កំពង់ចាម៖ នៅរសៀល ថ្ងៃទី ១០ខែតុលា ឆ្នាំ ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដកំពង់ចាម តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំពិធីប្រណាំងទូក បណ្ដើតប្រទីប និងអុចកាំជ្រួច ក្នុងឪកាសពិធីបុណ្យចេញព្រះវស្សា ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧ខែតុលា ឆ្នាំ២០២៤ នាពេលខាងមុខនេះ កិច្ចប្រជុំនេះធ្វេីឡើងនៅសាលាខេត្ដកំពង់ចាម ។
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យទីតាំងត្រៀមប្រារព្ធពិធីប្រណាំងទូក ង ទូកខ្នាត អន្តរជាតិ ដេីម្បីអបអរសាទរបុណ្យចេញព្រះវស្សា នៅថ្ងៃទី១៧ ខែតុលា ខាងមុខនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យទីតាំងសម្រាប់ត្រៀមប្រារព្ធពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ ដេីម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចេញព្រះវស្សា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ដោយមានការបណ្តែតប្រទិប អុចកាំជ្រួច តាំងពិព័រណ៍សមិទ្ធផលនានា និងការប្រគំតន្ត្រីខ្នាតធំផងដែរ ។គួរបញ្ជាក់ថា ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និងបង្កបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋក្រោមម្លប់សុខសន្តិភាព រដ្ឋបាលខេត្តកំពង់ចាមនឹងរៀបចំពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ នៅក្រុងកំពង់ចាម ក្នុងថ្ងៃបុណ្យចេញព្រះវស្សា រយៈពេលពេញ១ថ្ងៃ នៅវេទិកាអុំទូក ស្ថិតក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម […]
កំពង់ចាម៖ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម គន់ សុភា អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្ត បានយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា និងលោកជំទាវ ជូនគ្រួសាររងគ្រោះ ករណីលង់ទឹក ចំនួន ៣គ្រួសារគឺ:១. ស្រុកកំពង់សៀម ឃុំរំចេក ភូមិរំលេច អ្នកលង់ទឹកស្លាប់ ឈ្មោះ ហេង ម៉េងហ៊ាង អាយុ ១០ឆ្នាំ មានឪពុកឈ្មោះ ទីម ហេង អាយុ ៦១ឆ្នាំ ម្តាយឈ្មោះ យ៉យ ស្រ៉ីម អាយុ ៤៨ឆ្នាំ មានកូន២នាក់២.ស្រុកកំពង់សៀម ឃុំកោះរការ ភូមិតាមៀង អ្នកលង់ទឹកស្លាប់ ឈ្មោះ ខេន បញ្ញា អាយុ ១៦ឆ្នាំ មានឪពុកឈ្មោះ គុជ គុណធី អាយុ […]
ស្រុកជើងព្រៃ៖ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ បានអញ្ជើញចូលរួម ជាអធិបតីក្នុងពិធីកាត់ស្រោមប្រធានវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន ស្គន់។ សូមបញ្ជាក់ថា៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តិទៅទូទាំងប្រទេស មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ទី៩ ខែតុលា ឆ្នាំ ២០២៤។ ដោយឡែក នៅស្រុកជើងព្រៃ មានមណ្ឌលប្រឡងចំនួន ២មណ្ឌល គឺ៖ មណ្ឌលបឋមសិក្សា ហ៊ុន សែន ស្គន់ មាន ២១បន្ទប់ បេក្ខជនចូលរួមសរុប ៥១៧នាក់ ស្រី ៣០១នាក់ និងមណ្ឌលវិទ្យាល័យ ហ៊ុន សែន ស្គន់ មានចំនួន ៣១បន្ទប់ បេក្ខជនចូលរួមប្រឡងចំនួន ៧៦០នាក់ ស្រី […]
ស្រុកកំពង់សៀម៖ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញកាត់ស្រោមប្រធានវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ នាសម័យប្រឡងថ្ងៃទី៨/៩ខែតុលា ឆ្នាំ២០២៤ នៅមណ្ឌលអនុវិទ្យាល័យអង្គរ ស្ថិតក្នុងស្រុកកំពង់សៀម ខេត្ដកំពង់ចាម ។
ក្រុងកំពង់ចាម ៖នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្កំពង់ចាម តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញកាត់ស្រោមប្រធានវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ នាសម័យប្រឡងថ្ងៃទី៨/៩ខែតុលាឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ស្ថិតក្នុងក្រុងកំពង់ចាម ខេត្ដកំពង់ចាម ដែលមានបេក្ខជនប្រឡងចំនួន៨២៥នាក់ ស្រី៤៧៤នាក់ ស្មើនឹង៣៣បន្ទប់ ។
អភិបាលខេត្តកំពង់ចាម អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី កំពង់ចាម,នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជា គណៈអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម ដែលធ្វើឡើងនៅមន្ទីរផែនការខេត្ត។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ការងារដីធ្លីគឺជាការងារសំខាន់បំផុតដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ របស់រដ្ឋាភិបាល ការគ្រប់គ្រងដី ការប្រើប្រាស់ ការបែងចែកដី និងការដោះស្រាយវិវាទដីធ្លីគឺជាកិច្ចការអាទិភាពមួយ ដែលអាជ្ញាធរខេត្តយកចិត្តទុកដាក់បំផុត។ ឯកឧត្តមអភិបាលខេត្ត បានថ្លែងបន្តថា ក្នុងឆ្នាំ២០២៤នេះ ជាឆ្នាំទី១ នៃការអនុវត្តកម្មវិធីកំណែទម្រង់ដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ដូចនេះក្នុងឆ្នាំ២០២៤ យើងទាំងអស់គ្នា ត្រូវរួមគ្នាសម្រេចអោយបាននូវផែនការមួយចំនួនដែលមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តកំពង់ចាម បានដាក់ចេញនោះគឺការផ្តល់ប័ណ្ណកម្មសិទ្ធិជូនបង ប្អូនប្រជាពលរដ្ឋតាមរយៈការចុះបញ្ជីដីធ្លី […]
អភិបាលខេត្តកំពង់ចាម អញ្ជើញកាត់បើកស្រោមប្រធានវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំ ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញកាត់បើកស្រោមប្រធានវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ នាសម័យប្រឡង ថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤នេះ នៅវិទ្យាល័យព្រះសីហនុ (ជើង) ស្ថិតក្នុងក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ ស ស យ ក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជូនពរដល់បេក្ខជនទាំងអស់ សូមឱ្យមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត ជាពិសេស ទទួលបានលទ្ធផលល្អ ក្នុងការប្រឡងជាប់ និងជោគជ័យ ពោលគឺត្រូវខិតខំឱ្យអស់ពីសមត្ថភាព និងខិតខំប្រឹងប្រែងសរសេរ ដើម្បីសន្សំ យកនិទ្ទេសល្អ និងដើម្បីឈានទៅដល់ទទួលបានអាហាររូបករណ៍ បន្តទៅរៀននៅមហាវិទ្យាល័យបន្ថែមទៀត។ ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានលេីកទឹកចិត្តដល់បេក្ខជនទាំងអស់ សូមកុំឱ្យមានការភ័យខ្លាចអ្វីឡើយ ត្រូវតាំងអារម្មណ៍ធម្មតា ឱ្យដូចពេលកំពុងសិក្សានាពេលកន្លងមក ព្រោះមានកងកម្លាំងសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន […]
នាព្រឹកទី ០៨ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងនិតិវិធីចុះបញ្ជី អត្រានុកូលដ្ឋានស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្ដសញ្ញាណកម្មចំនួន២មានក្រុងកំពង់ចាម និងស្រុកកំពង់សៀម ពិធីនេះធ្វេីឡេីងនៅសាលាខេត្តកំពង់ចាម ។
ក្រុងកំពង់ចាម ៖នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្តកំពង់ចាម តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញកាត់ស្រោមប្រធានវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ នាសម័យប្រឡង ថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤នេះ នៅមណ្ឌលវិទ្យាល័យព្រះសីហនុ (ត្បូង) ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
នៅរសៀល ថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដកំពង់ចាម តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការណែនាំការចូលរួមប្រឡងប្រណាំងឃុំ-សង្កាត់ អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងផ្ដល់សេវាល្អ សម្រាប់ស្រុកស្ទឹងត្រង់ កិច្ចប្រជុំ នេះធ្វេីឡេីងនៅសាលាស្រុកស្ទឹងត្រង់ ខេត្ត កំពង់ចាម ។
ស្រុកចំការលើ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម តំណាងឯកឧត្តម អ៊ុន ចាន់ ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បាននាំយកថវិកា និងអំណោយរបស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ទៅសួរសុខទុក្ខមន្ត្រីនគរបាល ២រូបដែលបានរងរបួសក្នុងពេលចុះប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន នៅភូមិត្រពាំងឬស្សី ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាមដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកចំការលើ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ៥០គីឡូ ទឹកត្រី០១យួរ ត្រីខកំប៉ុង០១យួរ ទឹកបរិសុទ្ធ០១កេស ទឹកក្រូច០១កេស និងថវិកាមួយចំនួនផងដែរ ។
គណះកម្មាធិការសាខា ខេត្តកំពង់ចាម បន្តសហការបិទវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដល់យុវសិស្ស នៃវិទ្យាល័យហ៊ុនសែន ពាមជីកង ចំនួន ៥០នាក់ ដើម្បីក្លាយជា សមាជិកថ្មីនៃយុវជនកាកបាទក្រហមកម្ពុជា សាខា កក្រក ខេត្តកំពង់ចាម ៖ នៅរសៀល ថ្ងៃចន្ទទី៣០ ខែកញ្ញា ឆ្នាំ ២០២៤ នាសាលប្រជុំអនុសាខាស្រុក ក្រុមប្រតិបត្តិសាខា បានសហការ រៀបចំពិធីសំណេះសំណាល និង បំពាក់កន្សែង ជូនក្មួយ ៗ ជាយុវសិស្ស ចំនួន ៥0 នាក់ នៃ វិទ្យាល័យ ហ៊ុនសែន ពាមជីកង ដើម្បីក្លាយជាសមាជិកថ្មីនៃបណ្តាញយុវជនកាកបាទក្រហមកម្ពុជា បន្ទាប់ពី ក្មួយ ៗ បាន ឆ្លងកាត់វគ្គបណ្តុះបណ្តាលជាមូលដ្ឋាន រួចហើយ កាលពីសប្តាហ៍ទី៣ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ ។ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស្រី សុភ័ក្ត្រ លេខាធិការសាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម […]
កំពង់ចាម៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ លោក ប៉ូ រ៉ាវុធ អភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងត្រង់ តំណាងលោក បាន ស្រេង អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ បានអមដំណើរលោកជំទាវ កុល ធារិន តំណាងរាស្រ្តមណ្ឌលកំពង់ចាម អញ្ជើញដាក់បិណ្ឌនៅវត្តគិរីវនរាមស្ទឹងត្រង់ លោកជំទាវបានចូលបច្ច័យកសាងចំនួន ៤០០,០០០រៀល។ លោកជំទាវបានអញ្ចើញបន្តដាក់បិណ្ឌនៅវត្តស្រែអំពៅព្រមទាំងចូលបច្ច័យកសាងចំនួន ៥០០,០០០រៀល បច្ច័យធម្មទេសនាចំនួន៥០,០០០រៀល និងឧបត្ថម្ភប្រជាការពារចំនួន៩០,០០០រៀល សរុបថវិការចំនួន ១,០៤០,០០រៀល។
កំពង់ចាម៖ នាព្រឹកថ្ងៃទី២៩ កញ្ញានេះ ត្រូវនឹងថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម ជាអនុប្រធានគណៈកម្មការទី៣នៃរដ្ឋសភា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ និងសហការី ព្រមទាំងពុទ្ធបរិស័ទ បានបន្តអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តចំនួន៤ ស្ថិតក្នុងឃុំចំនួន២ នៃស្រុកជើងព្រៃ ខេត្តកំពង់ចាម ដូចខាងក្រោម៖១-ឃុំខ្នុរដំបងចំនួន ២វត្ត ស្ថិតនៅក្នុងបរិយាកាសប្រកបដោយសេចក្ដីជ្រះថ្លាក្រៃលែងនៃពិធីឆ្លងកាន់បិណ្ឌវេនទី១២ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ ក្នុងនាឱកាសនោះ ឯកឧត្តមបណ្ឌិតប្រធាន បានអញ្ជើញបូជា ទៀន ធូប ផ្កា ភ្ញី និងគ្រឿងសក្ការៈដ៏ឧត្តមខ្ពង់ខ្ពស់ ថ្វាយព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងមួយអន្លើថ្វាយវត្ថុសក្ដិសិទ្ធក្នុងលោក ទេព្តាអភិបាលរក្សាទីអារាមវត្តទាំងបួន និងឧទ្ទិសជូនចំពោះលោកអ្នកមានគុណ មានមាតា និងបិតា ពិសេសបុព្វបុរស វិរៈជន កម្មាភិបាល និងយុទ្ធជនស្នេហាជាតិ។ ក្នុងកិច្ចប្រកបដោយកុសលផលបុណ្យនេះដែរ ឯកឧត្តមបណ្ឌិត សហការី ព្រមទាំងប្រជាពុទ្ធបរិស័ទ ក៏បានអញ្ជើញប្រារព្ធកិច្ចវេប្រគេនចង្ហាន់ […]
ផ្ទះមនុស្សធម៌ខេត្តកំពង់ចាមទី២៣រួចរាល់១០០%ហើយ នៅជយោ ស្រុកចំការលើ ខេត្ដកំពង់ចាម__ស្រុកចំការលើ ៖នៅរសៀលថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ត្រ អភិបាលរងខេត្កកំពង់ចាម និងជាលេខាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងលោក ទូច ឆៃ បានអញ្ជើញដឹកនាំក្រុមការងារប្រតិបត្តិផ្ទះមនុស្សខេត្ដកំពង់ចាម ចុះពិនិត្យ និងវាយតម្លៃការរសាងសង់ផ្ទះមនុស្សធម៌ទី២៣ ជូនដល់ប្រជាពលរដ្ឋក្រីក្រគ្មានទីពឹងរស់នៅភូមិត្រពាំងឫស្សី ឃុំជយោ ស្រុកចំការលើ ខេត្ដកំពង់ចាម ខណៈ បច្ចុប្បន្ននេះបានសម្រេចរួចរាល់១០០%ហេីយ ។
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលឃុំ និងអាជ្ញាធរស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កំពង់ចាម៖ នាព្រឹកថ្ងៃសៅរ៍ទី២៨ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្ដម ហេង វណ្ណនី អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំស្រុកស្រីសន្ធរ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ពិធីនេះប្រព្រឹត្តទៅនៅសាលាស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម ។
កំពង់ចាម៖ នៅរសៀលថ្ងៃសៅរ៍១១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ លោក បាន ស្រេង អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ និងមន្ត្រីអមដំណើរ ព្រមទាំងសមាជិកក្រុមប្រឹក្សាឃុំពាមកោះស្នា បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេមេគង្គ ក្នុងនោះមាន៖១-ភូមិកោះកណ្ដាល ចំនួន២៣៦គ្រួសារ ជំលេសទៅទីទួលសុវត្ថិភាព១២គ្រួសារ២-ភូមិពាមក្រៅចំនួន ៥៦គ្រួសារ៣-ភូមិពាមក្នុងចំនួន ៩១ គ្រួសារ៤-ភូមិដីលើ ចំនួន ២៥៩ គ្រួសារ៥-ភូមិទួលរកា ចំនួន ៥៤៩ គ្រួសារ៧-ភូមិដីដុះ ចំនួន ១៥៤ គ្រួសារ៨-ភូមិព្រែកសង្កែកើត១៩៨ គ្រួសារសរុបរួម១៧១៥ គ្រួសារ ជំលេសទៅទីទួលសុវត្ថិភាពភ្នំស្គា(ភ្នំព្រែកសង្កែ) ចំនួន ១២គ្រួសារ ស្មើចំនួនមនុស្ស៥២នាក់ ។
ស្រុកស្ទឹងត្រង់៖ នៅព្រឹកថ្ងៃសៅរ៍ ១១ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ លោក នួន ណុយ នាយករងរដ្ឋបាលខេត្តកំពង់ចាម និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយតំណាងរដ្ឋបាលខេត្តកំពង់ចាម និងលោក បាន ស្រេង អភិបាល នៃគណៈអភិបាលស្រុក បាននាំយកអំណោយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូនគ្រួសាររងផលប៉ះពាល់ដោយទឹកជំនន់ចំនួន33គ្រួសារ ស្ថិតនៅឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម ។ នោះដែលអំណោយទទួលបានក្នុងមួយគ្រួសារៗទទួលបានរួមមានដូចជា៖-អង្ករ ចំនួន50គីឡូ-តង់ ចំនួន1-កន្ទេល ចំនួន1-មុង ចំនួន1-មី ចំនួន1កេស-ទឹកសុីអុីវ ចំនួន1យួរ-ត្រីខ ចំនួន1យួរ-ធុងទឹក និងបោយទឹក ចំនួន១ផងដែរ ។
ស្រុកកោះសូទិន ៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យ និងចូលរួមច្រកបាវខ្សាច់ដើម្បីទប់ច្រាំងទន្លេបាក់ស្រុត មានបណ្តោយប្រវែងជាង ៤០ម៉ែត្រ នៅភូមិដំណាក់ព្រីងលិច ឃុំមហាលាភ ស្រុកកោះសូទិន។ អាជ្ញាធរមូលដ្ឋានរួមជាមួយប្រជាពលរដ្ឋ ប្រមាណជាង១៤០នាក់ ក្នុងរយៈពេលពីថ្ងៃ ប្រើប្រាស់បាវខ្សាច់អស់ ២,២០០បាវខ្សាច់ រថយន្តដឹកខ្សាច់ចំនួន៧ទ្បាន និងទ្បានដឹកថ្ម ១ទ្បាន ១០គីប។
រដ្ឋបាលខេត្តកំពង់ចាម នាំយកទេយ្យវត្ថុ និងចង្ហាន់ប្រគេនព្រះសង្ឃ នៅវត្តសុទស្សនារាមជ្រោយថ្ម និងវត្តជោតនារាមបឹងកុក ស្ថិតក្នុងក្រុងកំពង់ចាម កំពង់ចាម៖ នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ អភិបាលខេត្តកំពង់ចាម ព្រមទាំងលោកជំទាវ ញូង ចរិយា បានដឹកនាំមន្ត្រី នាំយកទេយ្យវត្ថុ និងចង្ហាន់ទៅប្រគេនព្រះសង្ឃក្នុងថ្ងៃពិធីបុណ្យកាន់បិណ្ឌ វេនទី ១១ នៅវត្តសុទស្សនារាមជ្រោយថ្ម និងវត្តជោតនារាមបឹងកុក ក្នុងក្រុងកំពង់ចាម។ ទេយ្យវត្ថុ និងចង្ហាន់ ដែលបានវេប្រគេនជូនព្រះសង្ឃ នៅវត្តទាំងពីរខាងលើនោះ ក្នុង១វត្តៗ រួមមាន អង្គរទម្ងន់ ១០០ គីឡូក្រាម, ទឹកសុទ្ធ ៧កេស ,ទឹកក្រូច ៧កេស, ត្រីខ ១កេស, ទឹកត្រី ៥កេស, ទឹកស៊ីអ៉ីវ ៥កេស, មី ១កេសធំ , ទឹកដោះគោ ១កេសធំ […]
កំពង់ចាម៖ នៅព្រឹកថ្ងៃសុក្រ១០រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោក សុខ លឹមហៀងប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ចាម ប្រធានក្រុការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពាមកោះស្នានិងលោក អៀង ថៃហុង អភិបាលរងនៃគណៈអភិបាលស្រុក និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់អភិបាលនៃគណអភិបាលស្រុកស្ទឹងត្រង់ បានអញ្ជើញបើកវេទិកាសាធារណៈនៅក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។ ក្នុងនោះដែលមានចូលរួមពីសំណាក់ប្រជាពលរដ្ឋចំនួន១០៥នាក់ នាក់។.បញ្ហាដែលប្រជាពលរដ្ឋលើកឡើងមានចំនួន១២បញ្ហា.ដោះស្រាយបាន៧បញ្ហា.សល់បញ្ហា ៥ ស្នើឡើងទៅមន្ទីរអង្គភាពផ្សេងៗ។
គ្រូបង្គោលខេត្ត ចំនួន ៦ ទទួលបានការបណ្តុះបណ្តាល ស្តីពី ការអនុវត្តកម្មវិធីអាហារូបករណ៍សិស្សក្រីក្រ នៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ នៃកម្មវិធីជាតិ ជំនួយសង្គមក្នុងកញ្ចប់គ្រួសារ២៧ ខែ កញ្ញា ២០២៤ មូលនិធិជាតិជំនួយសង្គម សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី ការអនុវត្តកម្មវិធីអាហារូបករណ៍សិស្សក្រីក្រ នៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ នៃកម្មវិធីជាតិ ជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងឯកឧត្តម ញ៉ែម សារី អភិបាលរង នៃគណៈអភិបាល ខេត្តស្វាយរៀង ។ វគ្គនេះ មានការអញ្ជើញចូលរួម […]
ស្រុកជើងព្រៃ÷ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ស្រុកជើងព្រៃបានរៀបចំវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជើងព្រៃ នៅវត្តមុសិក្ខារាម ហៅវត្តផ្តៅជុំ ភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជើងព្រៃដោយមានការចូលពី បងប្អូនប្រជាពលរដ្ឋក្នុងឃុំផ្តៅជុំ ប្រមាណជាង ២៦៥នាក់ ស្រី ១៩២នាក់។
ស្រុកកោះសូទិន ៖ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីសំណេះសំណាលរវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជាមួយសមាជិកក្រុមប្រឹក្សាស្រុក-ឃុំ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម នៅក្នុងបរិវេណវិទ្យាល័យជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២។
កំពង់ចាម៖ នៅរសៀល ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម និងឯកឧត្ដម ឃី រតនៈ អនុរដ្ឋលេខាធិការ បានអញ្ជេីញជាអធិបតីក្នុងអង្គសិក្ខាសាលាស្ដីពី « ការលេីកកម្ពស់សុខដុមនីយកម្មសាសនាក្នុងសង្គម » សិក្ខា នេះដែលប្រព្រត្តឹទៅនៅសាលប្រជុំមន្ទីរធម្ មការ និងសាសនាខេត្ដកំពង់ចាម ។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កំពអ់ចាម៖នៅព្រឹកថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្កូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរូមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី តាមរយៈប្រព័ន្ធវីដេអូ Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន ៤ ដូចខាងក្រោម៖ ទី១. ការពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ។ ទី២. ការពិនិត្យ និងសម្រេចលើ សេចក្ដីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពី ប្រជាជន និងអភិវឌ្ឍន៍ ។ ទី៣. ការពិនិត្យ និងសម្រេចលើ គម្រោងវិនិយោគ […]
កំពង់ចាម៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ស្នងការនគរបាលខេត្ត ស្នងការរងនាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្ត សរុបចូលរួម ១៩៩ នាក់ ។
ស្រុកស្ទឹងត្រង់៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរឃុំព្រែកបាក់ កម្លាំងនគរបាលរដ្ឋបា លព្រែកបាក់ និងសហគមន៍នេសាទគ្រួសារបីឃុំ ដោយមានការ សម្របសម្រួលពីឯកឧត្តមវង្ស ប៊ុន វិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមបាន ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០៣ករណី ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផលនិងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅ នឹងកន្លែងកើតហេតុផងដែរ។
នៅព្រឹក ថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ ២០២៤ លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកំពង់ចាម បានចាត់តាំង ក្រុមការងារជំនាញមន្ទីរ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការអប់រំ ណែនាំ និងផ្សព្វផ្សាយ សារាចរណែនាំស្ពីពីវិធានការពង្រឹងការរក្សាសុវត្ថិភាពនាវា ទូកចម្លងដឹកអ្នកដំណើរមានចំនួន ១១ ចំនុច និងចុះត្រួតពិនិត្យការចុះបញ្ជីនាវា ការត្រួួតពិនិត្យលក្ខណៈបច្ចេកទេសនាវានិងលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវទឹក ស្ថិតនៅ ស្រុកស្ទឹងត្រង់ ស្រុក កំពង់សៀម ខេត្តកំពង់ចាម ។
ស្រុកកំពង់សៀម ៖ នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ លោក ទុនណេត អភិបាល នៃគណអភិបាលស្រុកកំពង់សៀម បានចុះពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងលេីខ្នងទំនប់ជ្រោយចេក និងពិនិត្យសភាពទឹកទ្បេីងផងដែរ។
ស្រុកកោះសូទិន៖ នៅរសៀលដដែរ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្តកំពង់ចាម រួមនឹងលោកអភិបាលស្រុក លោកប្រធានក្រុមប្រឹក្សាស្រុកកោះសូទិន អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ជន់លិចផ្លូវបេតុងមួយខ្សែដែលតភ្ជាប់ពីឃុំពាមប្រធ្នោះ ទៅឃុំកំពង់រាប ក្នុងស្រុកកោះសូទិន ដែលបង្កឲ្យម៉ូតូ រថយន្តតូចធំ មិនអាចធ្វេីដំណេីរបានទេ និងអប់រំណែនាំដល់ប្រជាពលរដ្ឋនៅតំបន់បង្កេីនការប្រុងប្រយ័ត្នខ្ពស់លេីកូនចៅតូចៗកុំឲ្យមកលេងទឹក។
ស្រុកកោះសូទិន៖ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមច្រកខ្សាច់ដាក់បេ ដេីម្បីបង្កការពារទប់ច្រាំងទន្លេកុំឲ្យបន្តបាក់ស្រុតទៀត នៅចំណុចផ្សារជីហែ ភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដោយមានចូលរួមពីសំណាក់លោកអភិបាលស្រុក លោកប្រធានក្រុមប្រឹក្សាស្រុក រួមកងកម្លាំងទាំងបីប្រភេទរបស់រដ្ឋបាលស្រុកកោះសូទិន។
ស្រុកជើងព្រៃ៖ នាព្រឹកថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម ជាអនុប្រធានគណៈកម្មការទី៣នៃរដ្ឋសភា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ និងសហការី ព្រមទាំងពុទ្ធបរិស័ទ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តចំនួន៤ ក្នុងឃុំចំនួន២ រួមមានវត្ត និធិជយារាម ហៅវត្តកំណប់ វត្តគុកពង្រ ហៅស្រាម ឃុំស្រម៉រ វត្តសិរីអម្ពរវ័ន ហៅវត្តភូមិព្នៅកើត និងវត្តព្រះទន្ទឹម ហៅវត្តព្រៃចារក្នុង ស្ថិតក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ។ ស្ថិតនៅក្នុងបរិយាកាសប្រកបដោយសេចក្ដីជ្រះថ្លាក្រៃលែងនៃពិធីឆ្លងកាន់បិណ្ឌវេនទី៨ តាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទំលាប់ដូនតាខ្មែរនាឱកាសនេះ ឯកឧត្តមបណ្ឌិត និងលោកជំទាវបណ្ធិត បានអញ្ជើញបូជា ទៀន ធូប ផ្កា ភ្ញី និងគ្រឿងសក្ការៈដ៏ឧត្តមខ្ពង់ខ្ពស់ ថ្វាយព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងមួយអន្លើថ្វាយវត្ថុសក្ដិសិទ្ធក្នុងលោក ទេព្តាអភិបាលរក្សាទីអារាមវត្តទាំងបួន […]
ស្រុកជើងព្រៃ៖ នៅរសៀល ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ ដា អភិបាល នៃ គណៈអភិបាល ខេត្ត កំពង់ចាម បានអញ្ជេីញចូលរួមពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំស្រុកជេីងព្រៃ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុច បូររិទ្ទ អនុប្រធាន ទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ពិធី នេះ ប្រព្រឹត្ត ទៅនៅស្រុកជេីងព្រៃ ខេត្តកំពង់ចាម ។
កិច្ចប្រជុំប្រកាសផ្សព្វផ្សាយផែនការយុទ្ធស្តីពីការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ អត្ដបទ & រូបភាព ៖ជួន រតនាវង្ស
ស្រុកចំការលើ៖ នាព្រឹកទី ២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃ គណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញជាអធិបតីក្នុងពិធីបេីកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងនិតិវិធីចុះបញ្ជី អត្រានុកូលដ្ឋានស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្ដសញ្ញាណកម្មនៅស្រុកចំការលេី ពិធីនេះធ្វេីឡេីងនៅសាលាស្រុកចំការលេី ខេត្តកំពង់ចាម ។
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅភូមិសាស្រ្តស្រុកកងមាស និងស្រុកព្រៃឈរ ខេត្តកំពង់ចាម កំពង់ចាម៖នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលបានចំនួនសរុប ០៣ករណី ស្រុក កងមាស ចំនួន០២ ករណី និង ស្រុកព្រៃឈរ ចំនួន០១ ក្នុងរដូវបិទនេសាទ ។ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកកងមាស កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃឈរ និងសហគមន៍នេសាទសាមគ្គីឃុំមៀន ដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយចុះបង្រ្កាបបទល្មើសបានចំនួន ០៣ទីតាំង នៅចំណុចតាឡាំង ឃុំមៀន ស្រុកព្រៃឈរ,ចំណុចវាលឆ និងចំណុចព្រែកស្រ៊ុន ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។ ក្នុងនោះដែលវត្ថុតាងដែលរឹបអូសបានរួមមាន៖ ឧបករណ៍លូស្បៃមុងសរុប ២៥មាត់ របាំងស្បៃមុងប្រវែង ៧៦០ម៉ែត្រ , បង្គោលចម្រឹងចំនួន ៣៩០ដើម , ចាក់លែងកូនត្រីចម្រុះទម្ងន់សរុប ១៧០គីឡូក្រាម ចូលក្នុងបឹងធម្មវិញ៕
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅជិតវិមានឯករាជ្យ រាជធានីភ្នំពេញ។ វិមានរដ្ឋធម្មនុញ្ញ ជាសំណង់និមិត្តរូបនៃរដ្ឋធម្មនុញ្ញ និងជាបេតិកភណ្ឌជាតិដ៏វិសេសវិសាលមួយ កសាងឡើងក្នុងសម័យកាលដ៏រុងរឿងក្រោមដំបូលនៃសុខសន្តិភាព។ ស្ថាបត្យកម្ម នៃសំណង់បេតិកភណ្ឌជាតិនេះ ស្ថាបត្យករ បានធ្វើសំយោគបញ្ចូលក្នុងសិល្បៈស្ថាបត្យកម្ម ញ៉ាំងឱ្យគ្រប់ផ្នែកនៃសំណង់នេះផ្សារភ្ជាប់ដោយខ្លឹមសារនៃរដ្ឋធម្មនុញ្ញក្នុងសណ្ឋានជារូបភាពសំយោគរវាង១)ស្ថាបត្យកម្មក្រិករ៉ូម៉ាំង សម្ដែងនូវ និមិត្តរូបនៃគុណតម្លៃទំនើប២)ស្ថាបត្យកម្មខ្មែរបុរាណសម្ដែងនូវនិមិត្តរូបនៃគុណតម្លៃខ្មែរ ដែលគុណតម្លៃទាំងពីរនេះ មានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា៕
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ និងជាតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធិផលការងារ ប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ហេង វណ្ណនី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តផងដែរ។
កំពង់ចាម៖ នៅរសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ រឹទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមនឹងក្រុមការងារបច្ចេកទេស លោកប្រធានមន្ទីរ បានចុះត្រួត ពិនិត្យមើលការស្ថាបនាផ្លូវក្រាលកៅស៊ូ,ស្ពាន,និងផ្លូវជន់លិចដោយទឹកភ្លៀង ។
កំពង់ចាម៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម ជាអនុប្រធានគណៈកម្មការទី៣នៃរដ្ឋសភា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ និងសហការី ព្រមទាំងពុទ្ធបរិស័ទ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តចំនួន៤ ក្នុងឃុំចំនួន២ រួមមាន វត្តសំរិទ្ធជ័យ ហៅវត្តខ្នារ វត្តជយោរាម ហៅវត្តស្តើងជ័យ ឃុំស្តើងជ័យ វត្តឧទុម្ពរ ហៅវត្តទំពរ និងវត្តពោធិរតនារាម ហៅវត្តស្អាង ស្ថិតក្នុងឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ។ ស្ថិតនៅក្នុងបរិយាកាសប្រកបដោយសេចក្ដីជ្រះថ្លាក្រៃលែងនៃពិធីឆ្លងកាន់បិណ្ឌវេនទី៧ តាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទំលាប់ដូនតាខ្មែរនាឱកាសនេះ ឯកឧត្តមបណ្ឌិត និងលោកជំទាវបណ្ធិត បានអញ្ជើញបូជា ទៀន ធូប ផ្កា ភ្ញី និងគ្រឿងសក្ការៈដ៏ឧត្តមខ្ពង់ខ្ពស់ ថ្វាយព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងមួយអន្លើថ្វាយវត្ថុសក្ដិសិទ្ធក្នុងលោក […]
ស្រុកស្ទឹងត្រង់៖ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោក ស៊ឹម ថាវីរ: ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម អញ្ជើញដឹកនាំក្រុមការងារចូលរួមវេទិកាសាធារណៈ នៅបរិវេណអនុវិទ្យាល័យអូរម្លូ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ស្រុកជើងព្រៃ៖នារសៀលថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ស៊ីម គង់ អភិបាលនៃគណ:អភិបាលស្រុក ជើងព្រៃ និងលោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុកជើងព្រៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកជើងព្រៃ ខេត្ដកំពង់ចាម ។ កិច្ចប្រជុំនេះដោយមានការចូលរួមពីសំណាក់ អភិបាលរងស្រុក នាយករដ្ឋបាល , លោក លោកស្រីនាយករងរដ្ឋបាល , លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី , លោក លោកស្រីប្រធានការិយាល័យ អង្គភាព ចំណុះ និងជំនាញជុំវិញស្រុក លោក លោកស្រីមេឃុំ លោក លោកស្រីស្មៀនឃុំ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល លោក លោកស្រីនាយកវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងប្រធានមណ្ឌលសុខភាព ទាំង៧ ក្នុងស្រុកជើងព្រៃផងដែរ។
កំពង់ចាម, រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបថា មានគណនី ហ្វេសប៊ុកឈ្មោះ Goy Chan ត្រូវបានយករូបថតឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាម ទៅប្រើជារូបប្រូហ្វាលនៃគណនីហ្វេសប៊ុកខាងលើដោយគ្មានការអនុញ្ញាត ហើយម្ចាស់គណនីនេះ បានធ្វើការបញ្ចេញមតិ និងចែករំលែកព័ត៌មាន និងឃ្លីបវីដេអូញុះញង់មួយចំនួនផងដែរ។ ឆ្លើយតបនឹងកណីខាងលើនេះ រដ្ឋបាលខេត្តកំពង់ចាម សូមបញ្ជាក់ជូនសាធារណជន និងអ្នក សារព័ត៌មាន មេត្តាជ្រាបដូចខាងក្រោម៖ ១.ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម មានគណនីហ្វេសប៊ុកតែមួយគត់ មានឈ្មោះ Un Chanda និងទំព័រហ្វេសប៊ុក (Facebook Page) តែមួយដូចគ្នា មានឈ្មោះ “អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម/ Un Chanda governor of Kampongcham Province” និងមានសញ្ញា ✓ ពណ៌ខៀវ។ ២. រដ្ឋបាលខេត្តកំពង់ចាម សូមធ្វើការបដិសេធរាល់ការបញ្ចេញមតិ ឬការចែករំលែក […]
ស្រុកចំការលើ៖នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី ហាក់ សុវីរ៉ានី អភិបាលរងស្រុក តំណាងលោកអភិបាលនៃគណៈអភិបាលស្រុកចំការលើ(ស្តីទី) បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ របស់ក្រុមការងារពិសេសលុបបំបាត់ជម្ងឺគ្រុនចាញ់ថ្នាក់ស្រុក នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំការលេី ខេត្ដកំពង់ចាម ។ កិច្ចប្រជុំដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី ប្រធានអង្គភាព ការិយាល័យជុំវិញ និងចំណុះរចនាសម្ព័ន្ធរដ្ឋបាលស្រុក លោកមេឃុំ/ជំទប់ឃុំ ប្រធានមណ្ឌលសុខភាពឃុំទាំង៨ និងលោកមេភូមិពាក់ព័ន្ធ សរុប ៤៤នាក់ ។
ស្រុកចំការលើ៖ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប ស្រុកចំការលើ និងលោកស្រីអភិបាលរងស្រុក បានអញ្ជើញចុះធ្វើការផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព និងការបើកវេទិការសាធារណៈជាមួយពុកម៉ែ មាមីង បងប្អូន ប្រជាពលរដ្ឋ នៅភូមិស្រែព្រាល ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។ ដោយមានការចូលរួមពីក្រុមការងារចុះជួយឃុំ រដ្ឋបាលស្រុក អង្គភាពពាក់ព័ន្ធ រដ្ឋបាលឃុំ អាជ្ញាធរភូមិ និងប្រជាពលរដ្ឋសរុបចំនួន៩៨នាក់ស្រី៦៥នាក់ ក្នុងនោះ ឯកឧត្តម បានជូនទឹកបរិសុទ្ទ០១ដប និងនំបុង័០១ដើម ដល់អ្នកចូលរួមផងដែរ ។ ឆ្លៀតក្នុងឱកាសនេះឯកឧត្តម បានជម្រាបជូន យាយាតា ពុកម៉ែ មាមីង បងប្អូន ពីសមិទ្ធផលនានា ដែលចេញពីស្មាដៃរបស់ក្រុមការងារចុះមូលដ្ឋានស្រុកចំការលើ និងឃុំស្វាយទាប ពិសេសផ្តោតសំខានទៅលើការពារសុខសន្តិភាព ដែលបានមកដោយលំបាក និងការបន្តថែរក្សារបស់ប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។
កំពង់ចាម, នាព្រឹកថ្ងៃថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងផែនការរៀបចំដែនដី ខេត្តកំពង់ចាម ដើម្បីសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្នាក់ជាតិ ដែលកិច្ចប្រជុំធ្វើឡើងនៅសាលាខេត្តកំពង់ចាម។ ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់រដ្ឋបាលក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវជុំរុញមន្ត្រីភូមិបាលឱ្យពន្លឿនការចុះបញ្ជីដីធ្លី ធ្វើយ៉ាង ណាត្រូវបន្តការបង្កើនល្បឿននៃការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ឱ្យបានសម្រេចតាមផែនការ ចំពោះសំណង់គ្មានច្បាប់អនុញ្ញាត គឺត្រូវទប់ស្កាត់ ដោយផ្អាកការសាងសង់ ហើយត្រូវធ្វើការ ណែនាំឱ្យម្ចាស់សំណង់នោះទៅសុំច្បាប់ ក្រៅពីនោះសំណង់សាងសង់លើចំណីផ្លូវ គឺត្រូវទប់ ស្កាត់ឱ្យបានទាន់ពេលវេលា ពោលគឺមិនត្រូវអនុញ្ញាតឱ្យធ្វើការសាងសង់បានឡើយ ព្រោះប៉ះ ពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ។
ស្រុកបាធាយ៖ នាព្រឹកទី ២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃ គណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញជាអធិតីបក្នុងពិធីបេីកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងនិតិវិធីចុះបញ្ជី អត្រានុកូលដ្ឋានស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្ដសញ្ញាណកម្មនៅស្រុកបាធាយ ពិធីនេះធ្វេីឡេីងនៅសាលាស្រុកបាធាយ ខេត្តកំពង់ចាម ។
ស្រុកបាធាយ÷នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោក អូត ឈាងលី អភិបាល នៃគណៈអភិបាលស្រុកបាធាយ និងលោក ចេង រ័ត្ន ប្រធានក្រុមប្រឹក្សាស្រុកបាធាយ បានដឹកនាំមន្ត្រីរាជការ និងកងកម្លាំងទាំង៣ ចូលរួមកាន់បិណ្ឌចវេនទី២ នៅវត្តបុទុមតារាម ហៅវត្តទួលចាន់ ស្ថិតនៅភូមិទួលចាន់ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ក្នុងនោះផងដែរបានប្រគេនបច្ច័យសម្រាប់កសាងនូវសមិទ្ធផលក្នុងទីអារាមវត្ត ថវិកាចំនួន១,០០០,០០០រៀល ប្រគេនបច្ច័យបួនព្រះសង្ឃ ថវិកា២៣០,០០០រៀល ជូនចច្ច័យលោកអាចារ្យ គណៈកម្មការវត្ត ថវិកា៧ម៉ឹនរៀល និងឧបត្ថម្ភថវិកា កម្លាំងការពារថវិកា ចំនួន១០ម៉ឺនរៀល សរុបថវិកា ១,៤០០,០០០រៀល។
កំពង់ចាម, នាព្រឹក ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម រួមនឹងសហការី អញ្ជើញចុះពិនិត្យការសាងសង់ ទីតាំងស្ថានីយជញ្ជីងថ្លឹងរថយន្តថ្មី មួយទៀតនៅក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់។
កំពង់ចាម,នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោក ជឹម លាភី អភិបាលរងតំណាងលោក លី សុវណ្ណ អភិបាល នៃគណៈអភិបាលក្រុង អញ្ជើញដឹកនាំ លោក លោកស្រីចៅសង្កាត់ និងស្មៀនសង្កាត់ទាំង៤ ចូលរួមកិច្ចប្រជុំត្រៀមកិច្ចសហការអន្តរាគមន៍ស្បៀង គ្រាប់ពូជដំណាំក្នុងករណីមានតម្រូវការចាំបាច់ជួយដល់ប្រជាពលរដ្ឋ ឬកសិកររងគ្រោះ ឬខូចខាតដំណាំដោយសារទឹកជំនន់ តាមប្រព័ន្ធហ្សូម ។នៅសាលាក្រុងកំពង់ចាម វេលាម៉ោង ១៤:០០នាទីរសៀល។
កំពង់ចាម,នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ កិច្ចប្រជុំសាមញ្ញលេីកទី៧ របស់គណៈកម្មាធិការកិច្ចការស្ត្រី និងកុមារក្រុងកំពង់ចាម ប្រចាំខែកញ្ញា ឆ្នាំ២០២៤ ក្រោមការដឹកនាំកិច្ចប្រជុំដោយលោកស្រី ជា វិជ្ជនី ប្រធានគណៈកម្មាធិការ និងលោកស្រី រិន ធារ៉ា អភិបាលរង និងជាអនុប្រធានគណៈកម្មាធការ ។ ដោយមានការចូលរួមពីលោក លោកស្រី អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការ និងលោក លោកស្រី ប្រធាន គ ក សក សង្កាត់ទាំងបួន ស្ថិតនៅសាលប្រជុំ សាលាក្រុងកំពង់ចាម។
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីរាជការ កាន់បិណ្ឌវេនទី២ នៅវត្តជ័យគីរី (ភ្នំហាន់ជ័យ) និងវត្តសន្ធររង្សី (ខ្ពបតាងួន) កំពង់ចាម.នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីរាជការ អញ្ជើញចូលរួមរាប់បាត្រក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី២ នៅវត្តជ័យគីរី ហៅវត្តភ្នំហាន់ជ័យ ស្ថិតក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម និងវត្តសន្ធររង្សី ហៅវត្តខ្ពបតាងួន ស្ថិតក្នុងឃុំខ្ទបតាងួន ស្រុកស្ទឹងត្រង់ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងសហការី អញ្ជើញអុចទៀនធូប បូជាផ្កាភ្ញី ដល់ព្រះពុទ្ធបដិមា និងចូលរួមឧទ្ទិស សូមឲ្យដួងវិញ្ញាណក្ខន្ធ បុព្វការីជន ដែលបានយោនយកកំណើត កើតនៅក្នុងទីឋាន ដ៏ខ្ពង់ខ្ពស់ សូមងាកបែក្រោយឲ្យពរជ័យដល់កូន ចៅ បានសេចក្តីសុខ សេចក្តីចម្រើន ជាពិសេស សូមឲ្យបារមីស័ក្ដិសិទ្ធិ នៅក្នុងលោកក៏ដូចជា […]
ស្រុកចំការលើ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប ស្រុកចំការលេី ព្រមទាំងលោក ប៊ិន ជីវន្តមុនីរ: អភិបាលស្តីទីនៃគណ:អភិបាលស្រុកចំការលើ បានអញ្ជើញចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-មានសុវត្ថិភាព និងការបើកវេទិការសាធារណ: នៅភូមិអូរដា ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។ ក្នុងនោះបងប្អូនប្រជាពលរដ្ឋបានស្នើសុំ និងសំណូមពរចំនូន០៣ចំនុច ហើយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប បានដោះស្រាយជូនប្រជាពលរដ្ឋបានទាំងអស់ ។ ក្នុងនោះមានការចូលរួមពីរក្រុមការងារចុះជួយឃុំ រដ្ឋបាលស្រុក អង្គភាពពាក់ពន្ឋ័ រដ្ឋបាលឃុំ អាជ្ញាធរភូមិនិងប្រជាពលរដ្ឋសរុបចំនួន៧៥នាក់ស្រី២៥នាក់ ។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏បានជម្រាបជូនពីការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ ការគិតគួរពីសុខទុក្ខ និងលើកស្ទួយពីជីវភាពរបស់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងរបស់រាជរដ្ឋបាលភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះ ។
ស្រុកជើងព្រៃ÷នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោក គឹម បូរ៉ាឌី អភិបាលរង នៃ គណៈអភិបាលស្រុកជើងព្រៃ តំណាងលោក សុីម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យច្រកចេញចូល នៃរដ្ឋបាលឃុំ សង្កាត់ ដើម្បីពង្រឹងចំណេះដឹងថ្មីៗបន្ថែមទៀត ដល់ មន្រ្តីទទួលបន្ទុកនៅតាមឃុំ និងស្រុក នៃរដ្ឋបាលស្រុកជើងព្រៃឱ្យកាន់តែមានសមត្ថភាព។
ស្រុកកោះសូទិន ៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោក យី វណ្ណៈ អភិបាលនៃគណអភិបាលស្រុកកោះសូទិន ដឹកនាំ កម្លាំងអធិការនគរបាលស្រុកកោះសូទិន បានដឹកនាំកម្លាំងពីអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះសូទិន,ប្រជាការពារ និងប្រជាពលរដ្ឋ ជួយរុះរើល និងជញ្ជូនសម្ភារៈផ្ទះចំនួន០២ខ្នង នៅភូមិទី ឃុំកោះសូទិន ស្រុកកោះសូទិន ដែលប្រឈមរងគ្រោះ ចំងាយប្រវែង ៥០ ម៉ែត្រពីច្រាំងផ្លាស់ទៅទីតាំងដីរបស់បងបង្កើតបណ្ដោះអាសន្ន។
កំពង់ចាម, នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ មន្ទីរ/អង្គភាពជំនាញ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដែលកំពុងហក់ឡើងយ៉ាងគំហុក ស្ថិតនៅចំណុច “ព្រែកតាឃ្លោក ” ក្នុងភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន និងបានដាក់ចេញជាវិធានការបន្ទាន់ ដល់អាជ្ញាធរ និងមន្ត្រីជំនាញ ដើម្បីសម្រួលការធ្វើចរាចរទៅមករបស់ ប្រជាពលរដ្ឋ ប្រកបដោយសុខសុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់។ គូរបញ្ជាក់ថា គិតត្រឹមម៉ោង០៦:០០នាទីព្រឹក ថ្ងៃទី19-09-24 ទឹកទន្លេមេគង្គកំពង់ចាមមានកំពស់ 12.96m ខណៈកម្រិតប្រុងប្រយ័ត្នកំពស់ទឹក 15.20m។ ក្នុងនោះទឹកចូលព្រែកបានចំនួន: 27/41ព្រែក។ ទឹកចូលព្រែកតាមបណ្តាស្រុក:1-ស្រុកស្ទឹងត្រង់: 5/5ព្រែក2-ស្រុកកំពង់សៀម: 5/11ព្រែក3-ស្រុកកងមាស: 8/13ព្រែក4-ស្រុកកោះសូទិន: 5/5ព្រែក5-ស្រុកស្រីសន្ធរ: 4/7ព្រែក។
ស្រុកចំការលើ ៖ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ខៀវ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំជយោ បានអញ្ជេីញជាអធិបតីក្នុងកម្មវិធីវេទិកាសាធារណៈ ក្នុងភូមិអកមោក ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកចំការលើ លោក សុះ ម៉ាត់ ប្រធានក្រុមប្រឹក្សាឃុំជយោ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំជយោ និងមានការអញ្ជើញចូលរួមពីលោកលោកស្រីក្រុមការងារស្រុកចុះជួយឃុំ ជំទប់ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងសមាជិកភូមិ និងប្រជាពលរដ្ឋអញ្ជើញមកពីភូមិស្ពឺ”ក” និងភូមិអកមោក។ ឯកឧត្ដមបានជម្រាបជូនអង្គពិធី អំពីអត្ថប្រយោជន៍ព្រែកជីកហ្វូណនតេជោដែលបានបើកពិធីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់វិសេសវិសាលរបស់ប្រជាជាតិខ្មែរ។ ឯកឧត្ដម បានជម្រាបជូនប្រជាពលរដ្ឋផងដែរឲ្យលោកបានជ្រាបនិងយល់ដឹងកាន់តែច្បាស់ថែមទៀត អំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។ ឯកឧត្ដម បានសូមថ្លែងការកោតសរសើរចំពោះក្រុមការងារទាំងអស់ ក្រុមការងារថ្នាក់មូលដ្ឋាន ក្រុមប្រឹក្សាឃុំជយោ មេភូមិ អនុភូមិ សមាជិកភូមិ ទាំង៧ភូមិ […]
ស្រុកស្ទឹងត្រង់៖ នៅព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោក សុិន សុខុន ប្រធានក្រុមប្រឹក្សាស្រុក និងលោក បាន ស្រេង អភិបាល នៃគណៈអភិបាលស្រុកស្ដីទី ព្រមមន្ត្រីរាជការចំណុះសាលាស្រុក បានចូលរួមដាក់បិណ្ឌ រាប់បាត្រ វេនទី១ នៅវត្តគិរីវនារាម ហៅវត្តស្ទឹងត្រង់ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។
កំពង់ចាម៖ នារសៀលថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត និងផែនការដឹកនាំប្រតិភូខេត្តកំពង់ចាម ចុះជួបសួរសុខទុក្ខវីរកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៦ ខេត្តឧត្តរមានជ័យ និងផែនការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ព្រមទាំងពិធីប្រណាំងទូក”ង” ទូក “ខ្នាតអន្តរជាតិ” ស្ថិតនៅដងទន្លេមេគង្គ ក្នុងក្រុងកំពង់ចាម ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចេញព្រះវស្សា នាពេលខាងមុខ ដែលកិច្ចប្រជុំធ្វើឡើងនៅសាលប្រជុំសាលាខេត្ត។
ស្រុកកំពង់សៀម ៖ នាថ្ងៃពុធ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានសហការជាមួយអាជ្ញាធរស្រុកកំពង់សៀម អាជ្ញាធរឃុំស្រក ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រក នឹងសហគមន៍នេសាទដំរីឆ្លង បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល បានចំនួន ០៣ករណី ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងមួយចំនួន នៃបទល្មើសជលផល។
ស្រុកជើងព្រៃ៖នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុកជើងព្រៃ និងលោក ស៊ីម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ បានដឹកនាំមន្ត្រីរាជការរដ្ឋបាលស្រុក ចូលរួមក្នុងពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ នៅវត្តចំនួន ៣វត្ត ស្ថិតក្នុងឃុំ៣ដូចខាងក្រោម៖១-វត្តបទុមារាម ហៅវត្តឈូក ស្ថិតក្នុងភូមិឈូក ឃុំគោករវៀង ២-វត្តជោតនារាម ហៅវត្តខ្នុរដំបងលិច ស្ថិតក្នុងភូមិខ្នុរដំបង ឃុំខ្នុរដំបង៣-វត្តមុសិខារាម ហៅវត្តផ្តៅជុំ ស្ថិតក្នុងភូមិផ្តៅជុំលិច ឃុំផ្តៅជុំ ក្នុងឱកាសនោះលោកអភិបាលស្រុក បានជួបសំណេះសំណាលជាមួយលោកតា លោកយាយ ប្រជាពលរដ្ឋ ពុទ្ធបរិសទ ចំណុះជើងវត្ត ព្រមទាំងបាននាំយកនូវទេយ្យវត្ថុ ប្រគេនព្រះសង្ឃក្នុង១វត្តរួមមាន៖ ចង្ហាន់ចំនួន ៣ស្រាក់ ទឹកសុទ្ធ ចំនួន ២កេស ទឹកផ្លែឈើ ចំនួន ២កេស មី ចំនួន ២កេស ស្លាដក់ចំនួន ១ ផ្លែឈើ ១កន្រ្តក់ ថវិកា ១.០០០.០០០រៀល បានជូនថវិកាដល់ លោកតា […]
កំពង់ចាម, នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំក្រុមការងារ ចូលរួមជាមួយឯកឧត្តម យូ ស៊ុនឡុង ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការសន្តិសុខ សណ្តាប់ធ្នាប់ និងពិនិត្យទីតាំងរៀបចំប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារធនធាន ផ្ទះគ្រូបង្រៀន និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្ថិតក្នុងភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ក្រោមអធិបធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះនឹងប្រព្រឹត្តទៅនៅចុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ ។
ស្រុកជើងព្រៃ៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោក ជិន ហ៊ុំ អភិបាលរងស្រុកជើងព្រៃ តំណាងលោក ស៊ឹម គង់ អភិបាលស្រុកជើងព្រៃ បានដឹកនាំក្រុមការងារស្រុក ចុះសម្រុះសម្រួលបើកពង្រីកទំហំផ្លូវ ស្ថិតភូមិពង្រ ឃុំស្ដើងជ័យ ។ ដោយមានការចូលរួមពីក្រុមការងារថ្នាក់ស្រុក, ឃុំ និងក្រុមបច្ចេកទេសសាងសង់ផ្លូវជាលទ្ធផល៖១- អ័ក្សផ្លូវ ត្រូវបានកំណត់២- ម្ចាស់ដីជាប់ផ្លូវទងសងខាង មិនទាន់យល់ព្រម តាមតម្រូវការរបស់ក្រិមបច្ចេកសាងសង់ផ្លូវ៣ ដូច្នេះរដ្ឋបាលឃុំកំណត់បន្តការសម្រុះសម្រួល រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាឃុំស្ដើងជ័យ ។
ស្រុកបាធាយ៖ នៅព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោក អូត ឈាងលី អភិបាល នៃគណៈអភិបាលស្រុកបាធាយ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងទាំង៣ និងអាជ្ញាធរឃុំត្រប់ បានចូលរួមកាន់បិណ្ឌ១ នៅវត្តរោធ ស្ថិតនៅវត្តរោធ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម បានប្រគេនទេយ្យវត្ថុ មី ១កេស ទឹកសុទ្ធ ១កេស ទឹកក្រូច ១កេស និងបច្ច័យ៤.២០០.០០០រៀល និងសូមឧទ្ទិសជូនបុព្វការីជន និងបុព្វវរ:ជនដែលពលីក្នុងបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ ពិសេសប្រជាពលរដ្ឋទូទាំងប្រទេស ដែលរងគ្រោះដោយសាជម្ងឺកូវិដ-១៩ ក្នុងពេលកន្លងទៅ សូមបានចំណែកនៃបុណ្យនេះស្នើៗគ្នា ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ ជាប្រពៃណីរបស់ខ្មែរយើង៕
ស្រុកព្រៃឈរ៖ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ចិន្តា អភិបាលរងនៃគណ:អភិបាលខេត្តកំពង់ចាម ក្នុងឱកាសពិធីបុណ្យដាក់បិណ្ឌ នេះ បានអញ្ជើញនាំយកនូវទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តសុវណ្ណពិជ័យរស្មីសង្កែ ស្ថិតនៅភូមិសង្កែ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីឧទ្ទិសជូនបុព្វការីជន និងបុព្វវរ:ជនដែលពលីក្នុងបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ ពិសេសប្រជាពលរដ្ឋទូទាំងប្រទេស ដែលរងគ្រោះដោយសាជម្ងឺកូវិដ-១៩ ក្នុងពេលកន្លងទៅ សូមបានចំណែកនៃបុណ្យនេះស្នើៗគ្នា ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ ជាប្រពៃណីរបស់ខ្មែរយើង៕
ស្រុកកោះសូទិន ៖ នៅព្រឹក ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ លោក យី វណ្ណៈ អភិបាលនៃគណអភិបាលស្រុកកោះសូទិន បានអញ្ជេីញជាគណៈអធិបតីក្នុងពិធីបេីកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែ ដែលមានប្រវែង១២៥០ម៉ែត្រ ទទឹង៥ម៉ែត្រ និងកម្រាស់០,១៥ម៉ែត្រ ដែលស្ថិតក្នុងភូមិកោះចិនក្រោម និងភូមិកំពង់រាប លេី ឃុំកំពង់រាប និងបិទការដ្ឋាននៅឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
កំពង់ចាម៖ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម បានអញ្ជេីញនាំយកអំណោយរបស់ឯកឧត្ដម ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកចំការលើ និងលោកជំទាវ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកចំនួន១០គ្រួសារ ស្ថិតនៅភូមិថ្នល់បត់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ១០គីឡូ មី១០កញ្ចប់ ទឹកស៊ីវអុីវ០១យួរ ប្រេងឆា០១ដប់ និងត្រីខ ២កំប៉ុង ព្រមទាំងបានជួយឧបត្ថម្ភ:ថវិកាដល់ប្រជាការពារភូមិផងដែរ ។
ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ត បានអញ្ជេីញជាអធិតីបក្នុងពិធីបេីកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅស្រុកជើងព្រៃ ស្រុកជេីងព្រៃ៖ នាព្រឹកទី ១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញជាអធិតីបក្នុងពិធីបេីកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងនិតិវិធីចុះបញ្ជី អត្រានុកូលដ្ឋានស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្ដសញ្ញាណកម្មនៅស្រុកជេីងព្រៃ ពិធី នេះធ្វេីឡេីងនៅស្រុកជេីងព្រៃ ខេត្តកំពង់ចាម ។
ស្រុកចំការលើ ៖នៅព្រឹកថ្ងៃី១៧ ខែកញ្ញា ឆ្នាំ ២០២៤ លោក ប៊ិន ជីវ័ន្ត មុន្នីរៈ អភិបាល នៃគណៈអភិបាលស្រុក(ស្តីទី ) បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងចែកប័ណ្ណសរសើរជូនដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាមត្តេយ្យសិក្សាធនធានឧកញ៉ា មុត ខៀវ ស្ថិតក្នុងឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។————« ✥◈✥ »————
លោកឧត្ដមសេនីយ៍ស្នងការ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែសីហា និងអនុវត្តទិសដៅបន្ដ កំពង់ចាម, នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គម ការងារនគរបាល និងសមាគមន៍ ប្រចាំខែសីហា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ដ និងផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នាពេលខាងមុខនេះ ។ ដោយកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យជំនាញ លោកអធិការនគរបាល ក្រុង/ស្រុក លោកអធិការរងទទួលដឹកនាំផែននគរបាលយុត្តិធម៌, សណ្ដាប់ធ្នាប់, សន្តិសុខ, ប្រឆាំងគ្រឿងញៀន, អត្តសញ្ញាណកម្ម និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ ឃុំ/សង្កាត់ ។
នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមកិច្ចប្រជុំក្រុមការងារ ដើម្បីចុះសិក្សា និងពិនិត្យដោះស្រាយផលប៉ះពាល់នៃទីលានចាក់សំរាម ស្ថិតនៅភូមិទូរលើ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ក្រោមអធិបតីភាព ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួង បរិស្ថាន ដោយមានចូលរួមពីមន្ត្រីជំនាយ និងអាជ្ញាធរមូលដ្ឋានស្រុកផងដែរ ៕
ស្រុកស្ទឹងត្រង់៖ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលស្រុកស្ទឹងត្រង់ បានរៀបចំកិច្ច ប្រគល់ ទទួល គម្រោង ផ្លូវ បេតុង ១ខ្សែ ប្រវែង505ម៉ែត្រ ទទឹង 5ម៉ែត្រ កម្រាស់ 0,15ម៉ែត្រ ថវិកា រដ្ឋ បាល ស្រុកស្ទឹងត្រង់ ឆ្នាំ2024 ស្ថិតនៅភូមិព្រែកបាក់១ ឃុំព្រែកបាក់ និងវាយតម្លៃ បញ្ចប់ សុពលភាព គម្រោង ផ្លូវ បេតុង ២គម្រោង រដ្ឋបាលស្រុក ស្ទឹងត្រង់ ឆ្នាំ2023 គឺបេតុងប្រវែង591ម៉ែត្រ ទទឹង 5ម៉ែត្រ កម្រាស់ 0,15ម៉ែត្រ ស្ថិត នៅ ភូមិ គីឡូ បី ឃុំព្រែកកក់ និងបេតុងប្រវែង400ម៉ែត្រ ទទឹង 4ម៉ែត្រ កម្រាស់ 0,15ម៉ែត្រ ស្ថិតនៅភូមិដីលេី ឃុំពាមកោះស្នា ក្រោមអធិបតីភាព លោក […]
ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងកំពង់ចាម បេីកវេទិកាសាធារណៈ នៅសង្កាត់សំបួរមាស កំពង់ចាម, ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ជា ប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម អញ្ជើញបេីកវេទិកាសាធារណៈ ដើម្បីពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ និងដើម្បីដោះស្រាយបញ្ហាប្រឈម និងតម្រូវការនានារបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែល បានធ្វើឡើងនាព្រឹកថ្ងៃ១៧ ខែកញ្ញា ឆ្នាំ ២០២៤ នៅក្នុងបរិវេណវត្ត ខេមវ័ន្ត (បឹងស្នាយ) ក្រុងកំពង់ចាម ។ ក្នុងអង្គវេទិកានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំការឆ្លើយតបចំពោះសំណើរ សំណូមពរ និងក្តីកង្វល់ ចំនួន២១ និងបានធ្វើការដោះស្រាយជូនទាំងស្រុងផងដែរ។
ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្កកំពង់ចាម បានអញ្ជេីញជាអធិតីបក្នុងពិធីប្រកាសគណៈសង្ឃវត្ដប្រាសាទ ស្ថិត នៅឃុំតុងរ៉ុង ស្រុកព្រៃឈរ ៖ នាព្រឹកថ្ងៃអង្គារ ១៥ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពស ២៥៦៨ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាល រងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញជាអធិតីបក្នុងពិធីប្រកាសគណៈសង្ឃវត្ដប្រាសាទ ស្ថិត នៅឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្ត កំពង់ចាម ។ ពិធីនេះក៍មានការនិមន្ត ពីសំណាក់ ព្រះធម្មានុលក្ខណ៍ សេង ម៉េងលក្ខ័ណ ព្រះលេខាធិការគណខេត្តកំពង់ចាម តំណាងព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម ។
ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ដកំពង់ចាម បានអញ្ជើញចុះជូននូវអំណោយមនុស្សធម៌ដល់ ពុកម៉ែ មាមីង បងប្អូន ប្រជាពលរដ្ឋ នៅវត្តព្រៃឈរចំនួន១៧គ្រួសារ ស្ថិតនៅភូមិព្រៃឈរ ស្រុកព្រៃឈរ៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត បានអញ្ជើញចុះជូននូវអំណោយមនុស្សធម៌ដល់ ពុកម៉ែ មាមីង បងប្អូន ប្រជាពលរដ្ឋ នៅវត្តព្រៃឈរចំនួន១៧គ្រួសារ ស្ថិតនៅភូមិព្រៃឈរ និងក្នុងវត្តសង្កែចំនួន១៨គ្រួសារ ស្ថិតនៅភូមិសង្កែ ភូមិសេកយំ ភូមិជ្រេស ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ចំនួន៣៥ គ្រួសារ ដោយ០១គ្រួសារទទួលបាន អង្គរ មី ទឹកត្រី ស្ករស អំបិល ប៊ីចេង នំបុ័ង និងថវិកាម្នាក់១០,០០០រៀល ។ក្នុងនោះបានប្រគេននូវស៊ីម៉ងចំនួន៥តោន ដល់ព្រះគ្រូចៅអធិកាវត្តព្រៃឈរ ជូនថវិកា និងនំបុ័ង ដល់អាចារ្យ គណ:កម្មការ និងពុទ្ធបរិស័ទចជើងវត្តទាំងពីរ និងមន្ត្រីប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារភូមិផងដែរ ។
កំពង់ចាម, នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីប្រលងសិស្សឆ្នេីមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ «ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា » ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
កិច្ចប្រជុំសាមញ្ញលេីកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម កំពង់ចាម,នាព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលេីកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម។ កិច្ចប្រជុំបានឆ្លង និងអនុម័តលេីការងារដូចខាងក្រោម: ១.កំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ២.របាយការណ៍ការងារប្រចាំខែសីហា របស់រដ្ឋបាលខេត្ត។ ៣.បទដ្ឋានណែនាំស្តីពីការផ្តល់ជ័យលាភីចលនាប្រលងប្រណាំងភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងសេវាសង្គមរបស់រដ្ឋបាលខេត្តកំពង់ចាម។ ៤.បញ្ហាផ្សេងៗ។
ក្រុងកំពង់ចាម, នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោក ខា វល័ក្ខ អភិបាលរងក្រុង តំណាងលោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម អញ្ជេីញដឹកនាំក្រុមការងាររៀបចំវេទិកា សាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម ។ ដែលវេទិកានេះ នឹងប្រព្រឹត្តទៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ ។
ក្រុងកំពង់ចាម, នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ សម្រាប់ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម ក្រោមអធិបតីភាព លោកស្រី ឈិត ណារី សមាជិកក្រុមប្រឹក្សា តំណាងលោក នាង ឈុនហ៊ាង ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម និងលោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម ។ ដោយមានការចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រី អភិបាលរង លោក លោកស្រី នាយក នាយករងរដ្ឋបាល លោក លោកស្រី ប្រធានការិ. ប្រធានអង្គភាព ចំណុះរដ្ឋបាលក្រុង និងលោក លោកស្រី ចៅសង្កាត់ទាំងបួន ។ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋសរុបចំនួន២៦៧ នាក់ ស្រី១៣៥ នាក់ ស្ថិតនៅវត្តជោតនារាម (បឹងកុក )ភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
កំពង់ចាម, នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោក ស៊ឹម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ បានចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូន១គ្រួសារឈ្មោះ វ៉ន អិត រស់នៅភូមិ តាសែន ឃុំសូរទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលមានជីវភាពទីទល់ និងកំពុងជួបការលំបាក។សូមបញ្ជាក់ថា៖ លោកស្រី វ៉ន អិត អាយុ១៨ឆ្នាំ មានកូនចំនួន២នាក់(កំពុងពពោះកូនក្នុងផ្ទៃ ៧ខែ) ត្រូវប្តីចាកចោល រស់នៅជាមួយឪពុកម្តាយ រកស៊ីកាប់អុសលក់។ អំណោយដែលត្រូវប្រគល់ជូនរួមមាន៖អង្ករចំនួន២បេស្មើនឹង៥០គីឡូក្រាម ទឹកត្រី១យួរ ត្រីខ១យួរ មី១កេះ និងថវិកាចំនួន១០០.០០០រៀលបន្ទាប់មកលោកអភិបាលស្រុក បានចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមបណ្តាខ្នងផ្ទះ និងជីវភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។
កំពង់ចាម, សារលិខិតអបអរសាទររបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្តេចតេជោ ត្រូវបានសាកលវិទ្យាល័យដុងហ្គុកវាយស៍ នៅខេត្តឃ្យុងសាបុកដូ សាធារណរដ្ឋកូរ៉េ ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសលើផ្នែក ” ភាពជាអ្នកដឹកនាំ និងកសាងសន្តិភាព “។
កំពង់ចាម, រដ្ឋបាលខេត្តកំពង់ចាមសូមគោរពជម្រាបជូនឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ជ្រាបថា៖ នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រដ្ឋបាលខេត្តកំពង់ចាមនឹងដឹកនាំគណៈប្រតិភូ ទៅសួរសុខទុក្ខនាយទាហាន ពលទាហាន នៅកងពលតូចអន្តរាគមន៍លេខ ៦ ចំណុះកងពលធំអន្តរាគមន៍ លេខ២ ដែលកំពុងឈរជើង ការពារទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន (កម្ពុជា-ថៃ) នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ៦ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ពលរដ្ឋងាយរងគ្រោះ ចំនួន ៥១ គ្រួសារ ក្នុងស្រុកស្ទឹងត្រង់ ទទួលបានអំណោយមនុស្សធម៌ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា កំពង់ចាម, នៅព្រឹកថ្ងៃសុក្រ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដកំពង់ចាម អមដំណើរដោយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រី សមាជិក សមាជិកាគណ:កម្មាធិការសាខា មន្ត្រីក្រុមប្រតិបត្តិសាខា រួមជាមួយ លោក បាន ស្រេង ប្រធានគណ:កម្មាធិការអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ និង អ្នកស្ម័គ្រចិត្ត បានអញ្ជើញចុះជួបសំណេះសំណាល និង នាំយកអំណោយ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ជនងាយរងគ្រោះ ខ្វះខាតជីវភាព ចំនួន ៥១គ្រួសារ មកពី ២៣ភូមិ នៃឃុំទាំង ១១ ដែល […]
កំពង់ចាម, នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យក្រុមការងារចល័តរបស់ស្នងការនគរបាលខេត្ត ក្នុងយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណ ជូនសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រង់ ។ ក្នុងឱកាសសំណេះសំណាលជាមួយសិស្សានុសិស្ស អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ដោយសង្កេតឃើញថា ក្មួយៗសិស្សានុសិស្ស ដែលគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ ជាប់រវល់ការសិក្សា ទើបលោក បានចាត់ក្រុមការងារចល័ត នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចុះយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណជូនក្មួយៗ សិស្សានុសិស្ស តាមសាលារៀនតែម្ដង ដែលមកដល់ពេលនេះ ក្រុមការងារចល័ត បានអនុវត្តយុទ្ធនាការ ចុះធ្វើអត្តសញ្ញាណប័ណ្ណជូនសិស្សានុសិស្សបាន ២១ វិទ្យាល័យហើយ ចំពោះនៅវិទ្យាល័យដែលមិនទាន់បានធ្វើ ក្រុមការងារ និងអនុវត្តទៅតាមផែនការបន្តទៀត ។ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្នុងផែនការឆ្នាំ ២០២៤ នេះ សមត្ថកិច្ចអាជ្ញាធរខេត្តត្រូវខិតខំការធ្វើអត្តសញ្ញាណប័ណ្ណផ្ដល់ជូន ប្រមាណជា ១១៧,៦១១នាក់ ក្នុងនោះអ្នកដែលត្រូវផ្ដល់ថ្មី ១៧,៧៩១ នាក់ និងផ្ដល់ទុតិយតាប្រមាណ ១០ ម៉ឺនសន្លឹក […]
ស្រុកចំការលេី៖ ដោយបានការយកចិត្តទុក្ខដាក់ពី ថា្នក់ដឹកនាំខេត្តកំពង់ចាមផង រដ្ឋបាលស្រុកចំការលេី បានសហការជាមួយរដ្ឋបាលមូលដ្ឋានឃុំ បានអញ្ជេីញអ្នកជំងឺឈ្មោះ នឿន ជាន អាយុ34ឆ្នាំ មានកូន 4នាក់ មានប្តី ឈ្មោះ ណោះ ស្រស់ អាយុ.26ឆ្នាំ រស់នៅភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម អោយគាត់មកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកចំការលេីកន្លងមក ហេីយបច្ចុប្បន្នថ្នាក់ដឹកនាំស្រុកបានជំរុញសហការ និងបានបញ្ចូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យកាល់ម៉ែត រឆជធានីភ្នំពេញ ដោយស្មារតីយកចិត្តទុកដាក់ ជួយសម្រួលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលជួបបញ្ហានៅក្នុងមូលដ្ឋានស្រុកជានិច្ច។ រដ្ឋបាលស្រុកចំការលេី បាននឹងកំពុងបន្តតាមដានស្ថានភាព អ្នកជំងឺផ្ទាល់ យ៉ាងដិតដល់។
កិច្ចប្រជុំលើកទី២៣ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី២៣ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
កំពង់ចាម, នៅព្រឹក ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ លោក សុខ លឹមហៀង ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្ត កំពង់ចាម បេីកកិច្ចប្រជុំ លេី ការងារបច្ចេកទេស និងពង្រឹង ការអនុវត្តន៍ ការងារប្រចាំថ្ងៃរបស់មន្ត្រីតាមការិយាល័យនីមួយ របស់មន្ទីរឲ្យកាន់តែល្អប្រសេីរឡេីង កិច្ចប្រជុំនេះធ្វើឡើងនៅមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ដកំពង់ចាម ។
កំពង់ចាម, នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំកិច្ចប្រជុំស្ដីពីពង្រឹងបន្ថែមនូវការផ្សព្វផ្សាយព័ត៌មានរដ្ឋបាលខេត្ដកំពង់ចាម កិច្ចប្រជុំ នេះធ្វេីឡេីងនៅសាលាខេត្ដកំពង់ចាម ។
ក្រុងកំពង់ចាម, នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ លោក សេង រដ្ឋា អភិបាលរងក្រុង តំណាងលោក លី សុវណ្ណ អភិបាល នៃគណៈអភិបាលក្រុងកំពង់ចាម បានអញ្ជើញបេីកកិច្ចប្រជុំបើកសំណើពិគ្រោះថ្លៃគម្រោងជួសជុលអណ្តូងលូ និងស្តារប្រព័ន្ធលូប្រវែង៦៩៣ម ស្ថិតនៅភូមិមេម៉ាយ និងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម សម្រាប់ឆ្នាំ២០២៤។ នៅសាលប្រជំសាលាក្រុងកំពង់ចាម ខេត្ដកំពង់ចាម។
ស្រុកជើងព្រៃ,នារសៀលថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ នៅសាលាស្រុកជើងព្រៃ។លោក សុីម គង់ អតីតអភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ ត្រូវបានប្រកាសតែងតាំងជាអភិបាល នៃគណៈអភិបាលជើងព្រៃ ជំនួសលោក អូត ឈាងលី ដែលត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកបាធាយ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានផ្តាំផ្ញើ ដល់លោក ស៊ឹម គង់ អភិបាលស្រុកជើងព្រៃ ដែលទើបតែផ្លាស់ប្តូរមកពីអភិបាលស្រុកស្រីសន្ធរ ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាព រវាងថ្នាក់លើ និងថ្នាក់ក្រោម ព្រមទាំងមានគំនិតផ្តួចផ្តើម មនសិការការងារខ្ពស់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ក្នុងការបម្រើប្រជាពលរដ្ឋ ក៏ដូចជាការយកចិត្តទុកដាក់ អនុវត្តតាមតួនាទី ភារកិច្ច ប្រកបដោយមនសិការ វិជ្ជាជីវៈ និងមានការទទួលខុសត្រូវខ្ពស់៕
ស្រុកកងមាស ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អធិការដ្ឋានរដ្ឋបា លជលផលមេគង្គ អាជ្ញាធរស្រុកកងមាស និងសហគមន៍នេសាទបឹងបេ៦ដោយមានការសម្របសម្រួល ពីឯកឧត្តមវង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលបានចំនួន ៥ករណី ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជល ផលនៅនឹងកន្លែងកើតហេតុ។
ស្រុកស្រីសន្ធរ,នៅព្រឹកថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ នៅសាលាស្រុកស្រីសន្ធរ។ លោក ប៊ិន ឡាដា អតីតអភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម ត្រូវបានប្រកាសតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ ជំនួសលោក សុីម គង់ ដែលត្រូវទទួលមុខតំណែងថ្មី។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ក្នុងនាមជាអភិបាលស្រុកទើបទទួលភារកិច្ចថ្មី ត្រូវដឹកនាំកងកម្លាំងប្រដាប់អាវុធចំណុះ ទាំងអស់ទូទាំងស្រុក ថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយអនុវត្តតាម គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដែលជាសេចក្តីប៉ងប្រាថ្នារបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា និងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយភាពសុខសាន្ត ក្រោមដំបូលនៃសុខសន្តិភាព។ ជាពិសេសត្រូវមានការសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាព រវាងថ្នាក់លើ និងថ្នាក់ក្រោម ព្រមទាំងមានគំនិតផ្តួចផ្តើម មនសិការ ការងារខ្ពស់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព […]
ក្រុងកំពង់ចាម, នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតី ក្នុងវេទិកាសហគមន៍សម្រាប់លើកកម្ពស់ផ្នែកសាវាសុខភាព ទាក់ទងនិងមេរោគអេដស៍ដល់សហគមន៍អ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមប្រជាជនគន្លឹះ (PLHIVs &KPs) នៅភូមិគ្រឹះនាងគង្ហីង ក្រុងកំពង់ចាម។
ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំសូទិប ស្រុក ជេីងព្រៃ បេីកវេទិកាសាធារណៈ នៅវត្ដស្វាយបាក់ ឃុំសូទិប ដើម្បីដោះស្រាយបញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋ ស្រុកជេីងព្រៃ៖ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និង ជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំសូទិប អញ្ជើញបេីកវេទិកាសាធារណៈ ដើម្បីពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ និងដើម្បីដោះស្រាយបញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលបានធ្វេីឡេីងនាព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤ នៅវត្តស្វាយបាក់ ស្ថិតក្នុងភូមិដូនដុំ ឃុំសូទិប ស្រុកជេីងព្រៃ ខេត្តកំពង់ចាម ។
កំពង់ចាម,នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នេះ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកកំពង់សៀម អាជ្ញាធរឃុំកៀនជ្រៃ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកៀនជ្រៃ នឹងសហគមន៍នេសាទដំរីឆ្លង ដោយមានការសម្របសម្រួលពីឯកឧត្តម វង្សប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យ ការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ២ករណី ដោយកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលរួមមាន ៖ +ករណីទី ១-ឧបករណ៍លូស្បៃមុងចំនួន ១៤មាត់-របាំងស្បៃមុងប្រវែង ៤២០ម៉ែត្រ-បង្គោលចម្រឹងចំនួន ២១០ដើម-ចាក់លែងកូនត្រីចម្រុះទម្ងន់ ២៨គីឡូក្រាមនៅចំណុចវាលកន្ទឹល ឃុំកៀនជ្រៃស្រុកកំពង់សៀម ខេត្តកំពង់ចាម។+ករណីទី ២-ឧបករណ៍លូស្បៃមុងចំនួន ៩មាត់-របាំងស្បៃមុងប្រវែង ២៧០ ម៉ែត្រ-បង្គោលចម្រឹងចំនួន ១៣៥ដើម-ចាក់លែងកូនត្រីចម្រុះទម្ងន់ ១៨គីឡូក្រាមនៅចំណុចទំនប់ត្រីរ៉ស់ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
កំពង់ចាម, រសៀលថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃនៃគណៈអភិបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលសន្និសីទសាលាខេត្តកំពង់ចាម។ ឯកឧត្តម ផេន សុផល អតីតអភិបាល នៃគណៈអភិបាលស្រុកបាធាយ ត្រូវបានប្រកាសតែងតាំង ជាអភិបាលរង នៃនៃគណៈអភិបាលខេត្តកំពង់ចាម ជំនួស ឯកឧត្តម ចាន់ ផល្លី ដែលត្រូវចូលនិវត្តន៍។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាព ការដ្ឋានសាងសង់ ទីលានកែច្នៃ និងទុកដាក់សំរាម ១កន្លែង ស្ថិតក្នុងស្រុកកំពង់សៀម។ សូមបញ្ជាក់ថា ទីលានកែច្នៃ និងទុកដាក់សំរាមខាងលើ បានអនុវត្តទៅតាមប្លង់មេ ប្រកបដោយស្តង់ដារ ដែលមានទំហំ ១៨ហិកតា និងបានសាងសង់រួចប្រមាណជាង៨០% ហើយការដ្ឋាននេះគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងឆ្នាំ ២០២៤ នេះ៕
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣ រោច ខែជេស្ធ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃ គណៈអភិបាល ខេត្ដកំពងចាម បានអញ្ជេីញដឹកនាំក្រុមការងារប្រជុំពិភាក្សា និងពិនិត្យទៅលេីបណ្ដឹងរឿងវិវាទដីធ្លី នៅភូមិតាប៉ាងទី៤ ឃុំតាប្រុក ស្រុកចំការលេី ខេត្តកំពង់ចាម នៅសាលាខេត្ដកំពង់ចាម ។
នាព្រឹកថ្ងៃព្រហស្បតិ៍ទី៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចូលរួមជាគណៈអធិបតីបើកកិច្ចប្រជុំ កំណត់ទំហំទទឹងផ្លូវ-ព្រែក-បឹង-ប្រឡាយ-អូរសាធារណៈ និងចំណីទន្លេ សម្រាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ភូមិចំនួន៣ គឺភូមិជីប្រាយ, ភូមិក្តីថ្ករ និងភូមិប្រាំយ៉ាម ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅសាលប្រជុំ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ចាម។
ស្រុកចំការលើ៖ នារសៀថ្ងៃពុធទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុក-ឃុំ ចុះពិនិត្យទីតាំងករណីប្រជាពលរដ្ឋ រស់នៅភូមិស្រែប្រាំង និងភូមិតាប៉ាង២ ស្នើសុំដីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិតាប៉ាង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។
កំពង់ចាម, នាព្រឹកថ្ងៃពុធ ១២ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធស.ព.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារថ្នាក់ជាតិចុះមូលដ្ឋាន ប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត និងរបាយការណ៍ ស្ដីពីការគ្រប់គ្រងរដ្ឋបាល ការរៀបចំផែនការថែរក្សាសន្តិសុខ សណ្ដាប់ធ្លាប់សាធារណៈ និងការអភិវឌ្ឍមូលដ្ឋានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្ថិតនៅសាលប្រជុំសាលាខេត្ត។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវគោលការណ៍គន្លឹះសំខាន់ ចំនួន៥ រួមមាន: ១ ចូលរួមរក្សាសន្តិភាព សន្តិសុខសង្គម អនុវត្តគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាពឲ្យបានល្អប្រសើរ។២ ពង្រឹងសមត្ថភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។៣ ជម្រុញការអភិវឌ្ឍផ្លូវគមនាគមន៍ ផ្លូវគោក ផ្លូវទឹក ភ្ជាប់ពីទន្លេមេគង្គ ទៅព្រែកជីកហ្វូណន-តេជោ និងទៅសមុទ្រកម្មុជា។៤ រក្សា ម៉ាក្រូសេដ្ឋកិច្ច រក្សាអតិផរណា ។៥ ចូលរួមអនុវត្តគោលនយោបាយ កំណែរទម្រង់ របស់រាជរដ្ឋាភិបាលកម្ពុជា៕
នាព្រឹកថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអញ្ជេីញជាអធិបតីពិធីបើកសិក្ខាសាលាស្ដីពី “ការពង្រឹងសមត្ថភាព ដើម្បីរៀបចំក្រុងកំពង់ចាមជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី” នៅមន្ទីរទេសចរណ៍ខេត្ដកំពង់ចាម ។
នាព្រឹកថ្ងៃអង្គារ ១១ រោច ខែជេស្ឋ ឆ្នាំរោងឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសាលសហសិក្សា សម្ភារៈគាំទ្រ សមិទ្ធផលនានា និងបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ដល់នគរបាលជំនាញ នៃសាលានគរបាលភូមិភាគ២ កំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ គួរបញ្ជាក់ថា សមិទ្ធផលនានាដែលត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរអភិសន្តិបណ្ឌិត បានថ្លែងកោតសរសើរដល់ប្អូនៗជាសិស្សនគរបាលជ័យ លាភីទាំងអស់ដែលបានខិតខំសិក្សាទទួលបានជោគជ័យ ព្រមទាំងបានផ្តាំផ្ញើឱ្យបន្តការសិក្សា ដកស្រង់បទ ពិសោធ ពង្រឹងនិងពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីបំពេញភារកិច្ច និងការទទួលខុសត្រូវ ចំពោះជាតិ និនិងប្រជាជនកម្ពុជាឲ្យបានល្អប្រសើ […]
នាព្រឹកថ្ងៃអង្គារទី២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចូលរួមជាគណៈអធិបតីបើកកិច្ចប្រជុំ កំណត់ទំហំទទឹងផ្លូវ-ព្រែក-បឹង-ប្រឡាយ-អូរសាធារណៈ និងចំណីទន្លេ សម្រាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ភូមិចំនួន៤ គឺភូមិស្យាបឹងវែង, ភូមិស្យាអំពិល, ភូមិកំផ្លាក និងភូមិបន្ទាយ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅសាលប្រជុំ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ចាម។
នៅរសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្ដា តំណាងឯកឧត្តម អ៊ុន ចាន់ដា ភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានដឹកនាំគណ:កម្មាធិកាវាយតម្លៃទណ្ឌិត សម្រាប់ការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងពិធីបុណ្យឯករាជ្យជាតិ និងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សរុបចំនួន៤១នាក់ ស្រី០១នាក់ ដោយមានការចូលរួមពីព្រះរាជអាជ្ញារងអមសាលាដំបូង ស្នងការរង អនុប្រធាន មន្តី្រ នៃពន្ធនាគារ នាយកទីចាត់ការអន្តរវិស័យ និងអនុប្រធានការិយាល័យ។
កំពង់ចាម៖ នារសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំក្រុមការងារការគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋ មនៅមន្ទីរសុខាភិបាលខេត្តកំពង់ចាមនិងតាមប្រព័ន្ធzoom លោក លោកស្រី អភិបាលរងក្រុង-ស្រុក ឃុំ សង្កាត់ ជាច្រើនរូប។
កំពង់ចាម, នាព្រឹកថ្ងៃចន្ទ ១០ រោច ខែជេស្ឋ ឆ្នាំរោងឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុង ទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ ឆ្នាំ២០២៤ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ស្ថិតនៅតំបន់បឹងធំ ឃុំមៀន ស្រុកព្រៃឈរ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជាង៥.០០០នាក់។ ពិធីនេះប្រារព្ធឡើងដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ ហើយជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុកប្រមាណ ៥លានក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ។ ក្រសួងកសិកម្មរៀបចំ ទិវាមច្ឆជាតិ ១ […]
កំពង់ចាម៖ អាជ្ញាធរស្រុកកងមាស និងក្រុមការងារ នាថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៤ នេះ បាននាំអំណោយរបស់សាខាកាកបាទក្រហមស្រុក ផ្ដល់ជូន លោកយាយម្នាក់ ដែលមានជីវភាពលំបាក នៅភូមិបឹងត្រាវជើង ឃុំសូរគង ស្រុកកងមាស ។ បើតាមមន្ត្រីរដ្ឋបាលស្រុកកងមាស បានឲ្យដឹងថា រដ្ឋបាលឃុំសូរគង បានចូលរួម យកអំណោយរបស់កាកបាទក្រហមស្រុកកងមាស ដឹកនាំដោយលោក ឡុង ខេង អភិបាលរងស្រុកកងមាស ផ្តល់ជូនគ្រួសារក្រីក្រ ឈ្មោះយី ហួន ភេទស្រី រស់ នៅភូមិ ឃុំ ដូចខាងលើ រួមមាន អង្ករ ២៥ គីឡូក្រាម មី១កេស ទឹកត្រី ១យួរ ទឹកស៊ីអីវ ១យួរ ត្រីខកំប៉ុង ១យួរ និងសម្ភារៈផ្ទះបាយ ១ឈុត នឹងថវិការ ៥ម៉ឺនរៀល ។ ជ្ញាធរស្រុកកងមាសបានបញ្ជាក់ថា លោកយាយ យី ហួន តែងតែទទួលបានការឧបត្ថម្ភគាំទ្រ […]
កំពង់ចាម៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ដោយមានកិច្ចសហការ ជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យ ស្ដីពីការអនុវត្តច្បាប់ស្ដីពីវិនិយោគជូនថ្នាក់ដឹកនាំ និងមន្រ្ដីនៃអនុគណៈកម្មាធិការវិនិយោគខេត្តកំពង់ចាម និងត្បូងឃ្មុំ ក្រោម អធិបតី ភាព ឯកឧត្តមហេង សុខណាង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ឯកឧត្តម ឡោ ចាន់លី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម នៅសាលប្រជុំមន្ទីរផែនការខេត្តកំពង់ចាម ។
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ដកំពង់ចាម តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកម្មវិធីវាទិកាជាតិលើកទី២ ស្តីពី 《 ទីក្រុងនិងលំនៅឋាន 》ក្រោមប្រធានបទ ទីក្រុងឆ្លាត បៃតងមានភាពធន់ និងប្រកបដោយបរិយាបន្ន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង នៅសាលប្រជុំ ទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ។
កំពង់ចាម៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងមីទ្ទិញអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២ មិថុនា និងទិវាកុមារកម្ពុជា ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កពេជ្រ រាជធានីភ្នំពេញ៕
កំពង់ចាម៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំក្រុមការងារប្រជុំពិនិត្យ និងពិភាក្សាទៅលេីករណីបណ្ដឹងរបស់ប្រជាពលរដ្ឋ ដែលចោទមេឃុំកោះរកា ស្រុកកំពង់សៀម បានរំលោភយកដីរបស់គាត់ នៅសាលប្រជុំសាលាខេត្ដកំពង់ចាម ។
កំពង់ចាម៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំត្រៀមរៀបចំក្រុមការងារអភិវឌ្ឍន៍និងគ្រប់គ្រងគ្របខណ្ឌអនុវត្តការជំរុញការបង្កើនការថែទាំសុខភាពបឋម(ក.ជ.ថ.ស.ប)ថ្នាក់ខេត្តស្ថិតនៅសាលប្រជុំបន្ទីរសុខាភិបាលខេត្តកំពង់ចាម។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាព អង្កការដៃគូ សរុបចំនួនប្រមាណ៧០ នាក់។
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្ដីពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការចុះសិក្សានិងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលបានលិចក្នុងបាតសមុទ្រ និងទន្លេ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំទីស្ដីការក្រសួងមហាផ្ទៃ៕
កំពង់ចាម៖ បញ្ចប់ទំនាស់ដោយស្នាមញញឹម និងទទួលយកភាពឈ្នះ ឈ្នះរៀងខ្លួន ក្រោយពីឯកឧត្ដម សា ស៊ីថា អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានធ្វេីការដោះស្រាយសម្របសម្រួល ទៅលេីករណីប្ដឹងជំទាស់ ពីបទលួចធ្វើប្លង់កម្មសិទ្ធិដីចំការឪពុក រវាងបងប្អូនបង្កេីតនឹងគ្នា ដែលករណីនេះបានកេីតឡេីងយូរឆ្នាំមកហេីយ ស្ថិតនៅភូមិជាំជ្រៃ ឃុំចំការអណ្តូង ស្រុកចំការលើ កិច្ចប្រជុំ នេះធ្វេីឡេីង នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ដកំពង់ចាម ។
ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណ:កម្មាធិការប្រតិបត្តិសហព័ទ្ឋកីឡាទូកកានូនិងរ៉ូអ៉ីងកម្ពុជា អាណត្តិទី៥(ឆ្នាំ២០២៤-២០២៨) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំទីស្ដីការក្រសួងមហាផ្ទៃ៕
កំពង់ចាម៖ អនុវត្តតាមអនុសាសន៍នាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ការណែនាំដោយផ្ទាល់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដឹកនាំដោយលោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរ បានដាក់ចេញនូវគោលការណ៍ជាយុទ្ធសាស្ត្រថ្មីៗ ដើម្បីពង្រឹង និងពង្រីក សេវាសាធារណៈក្នុងវិស័យសុខាភិបាលឲ្យកាន់តែប្រសើរឡើង។ ក្នុងនោះលោកវេជ្ជបណ្ឌិត ប្រធានមន្ទីរ ក៏បានតែងតែណែនាំដល់ ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃមន្ទីរសុខាភិបាល បង្កើនការចុះពង្រឹង និងពង្រីកលើសេវាមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដោយត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យបាន ២៤ម៉/២៤ម៉ ៧ថ្ងៃ/៧ថ្ងៃ ដោយត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវ: ការគោរពវិន័យ និងការខិតខំកែលម្អមណ្ឌលសុខភាព និងមន្ទីរពេទ្យឲ្យបានស្អាតល្អ ប្រកបទៅដោយស្តង់ដារ៕
កំពង់ចាម៖ នាព្រឹកថ្ងៃអង្គារ ៦ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារជាមួយក្រុមហ៊ុន មេតថេក (ខេមបូឌា) ឧប លីមីធីត នៅសាលប្រជុំសាលាខេត្ត។ នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានឯកភាព ឲ្យរៀបចំ ក្រុម ការងារ ដេីម្បីធ្វើ ការ ជ្រើសរើស កម្មករ កម្មការិនី ក្នុង ខេត្តកំពង់ចាម ចំនួន ២.០០០នាក់ ទៅ ធ្វើការ នៅ តំបន់សេដ្ឋកិច្ចពិសេស មេនហាតាន់ ក្រុងបាវិត ខេត្តស្វាយរៀង តាមការស្នើសុំរបស់ក្រុមហ៊ុន មេត ថេក ខេមបូឌា ខប លីមីតធី ជាប្រយោជន៍ដល់ប្រជាពលរដ្ឋដែលពុំទាន់មានការងារធ្វើ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមក្នុងការផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារឲ្យបានកាន់តែប្រសើឡើង។
កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំក្រុមការងារប្រជុំពិនិត្យ និងពិភាក្សាទៅលេីករណីបណ្ដឹងរបស់ប្រជាពលរដ្ឋ ០៥ គ្រួសារ ចោទអាជ្ញាធរឃុំបុសខ្នុរ រឹបអូសយកដីគាត់ទៅចុះបញ្ចីជាទ្រព្យសម្បត្តិរដ្ឋ នៅសាលប្រជុំសាលាខេត្ដកំពង់ចាម ។
ស្រុកជេីងព្រៃ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ លោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជើងព្រៃ ប្រចាំខែឧសភា ឆ្នាំ២០២៤ ។ ក្នុងឱកាសក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក អភិបាលរងស្រុក, លោកនាយក នាយករងរដ្ឋបាលសាលាស្រុក,តំណាងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣,លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះ និងជំនាញជុំវិញស្រុក,លោក លោកស្រីមេឃុំ ស្មៀនឃុំ និងនាយប៉ុស្ដិ៍រដ្ឋបាលឃុំ ទាំង១០។
កំពង់ចាម ៖ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ទទួលជួបសម្ដែងការគួរសម ជាមួយក្រុមកីឡាបាល់ទះ នៃពុទ្ធិកសកលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ដឹកនាំដោយលោក ម៉ន ញូដាលី សកលវិទ្យាធិការរង និងជាប្រធានប្រតិភូដឹកនាំក្រុមកីឡាករ។ គួរបញ្ជាក់ថា ក្រុមកីឡាបាល់ទះ នៃពុទ្ធិកសកលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ទទួលជ័យលាភីលេខ១ ក្នុងការប្រកួតដណ្តេីមពាន់ង្វាន់ថ្នាក់ឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសឆ្នាំ ២០២៤ ក្រោមប្រធានបទ “”កីឡាឌីជីថលគឺជាអនាគតរបស់យុវជន””។ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញលេីកទឹកចិត្តបន្ថែមដល់ក្រុមកីឡាបាល់ទះ នៃពុទ្ធិកសកលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន អោយបន្តខិតខំចូលរួមគ្រប់សកម្មភាពប្រកួតកីឡាដណ្តេីមពាន់រង្វាន់ផ្សេងៗ និងលេីកស្ទួយវិស័យកីឡាឲ្យកាន់តែប្រសើរឡើង “កីឡារស់ក្នុងសន្តិភាព” ។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តល់ជាថវិកាលេីកទឹកចិត្តដល់ក្រុមកីឡាបាល់ទះ នៃពុទ្ធិកសកលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ចំនួន ២លានរៀល និងប័ណ្ណសរសើរ ចំនួន១ ផងដែរ៕
ក្រុងពង់ចាម៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យការងារសន្តិសុខ ក្នុងដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នៅតាមការិយាល័យនីមួយៗ នៃខេត្តកំពង់ចាម។ គូរបញ្ជាក់ថា ចាប់ពីម៉ោងដំណើរការបោះឆ្នោត ៧.០០នាទី រហូតមកដល់ម៉ោងនេះ យើងសង្កេតឃើញថា កិច្ចការសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ គឺមានស្ថានភាពស្ងប់ស្ងាត់ និងល្អប្រសើរ ។ រីឯកិច្ចដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅយ៉ាងរលូន ទៅតាមការរៀបចំរបស់គណកម្មការរៀបចំការបោះឆ្នោត នៅតាមការិយាល័យ ទាំង ១០ នៃខេត្តកំពង់ចាម ខណៈពេលដែល អង្គបោះឆ្នោត បានចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងសស្រាក់សស្រាំ ។
កំពង់ចាម៖ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម សា ស៊ីថា អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានដឹកនាំកិច្ចប្រជុំសម្របសម្រួល ស្តីពីការដោះស្រាយវិវាទដីធ្លី ស្ថិតនៅភូមិកំពង់ចម្លង ឃុំមហាខ្ញូង ស្រុកកោះសូទិន នៅសាលប្រជុំសាលាខេត្ដកំពង់ចាម ។
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីប្រកាសសមាសភាពគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងកាមរោគ ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។
រាជធានីភ្នំពេញ៖នាថ្ងៃព្រហស្បតិ៍ ១ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល(គ.ស.ស) នៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ។
ស្រុកបាធាយ៖ នៅព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានចាត់ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា រួមដំណើរដោយលោកនាយកសាខា លោកប្រធានកិត្តិយសអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់កម្រិតធ្ងន់- ស្រាល សរុប ១១ គ្រួសារ រស់នៅក្នុងភូមិស្វាយព្រៃ ឃុំសណ្តែក ស្រុកបាធាយ។ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមានដូចជា ៖ ពលរដ្ឋរងគ្រោះ កម្រិតធ្ងន់ទាំង ៣គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ថវិកា ៤០០,០០០ រៀល ។ ដោយឡែក ពលរដ្ឋរងផលប៉ះពាលកម្រិតស្រាល ក្នុង ១គ្រួសារ ទទួលបាន ថវិកា ១០០,០០០ រៀល ៕
កំពង់ចាម៖ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម សា ស៊ីថា អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ ពិភាក្សាដោះស្រាយជាមួយក្រុមការងារ ទៅលេីករណីបណ្ដឹងទាមទាដី ស្ថិតនៅភូមិស្វាយ ត្បូង ឃុំស្វាយសាច់ភ្នំ ស្រុកស្រីសន្ធរ នៅសាលប្រជុំសាលាខេត្ដកំពង់ចាម ។
ក្រុងកំពង់ចាម៖ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម នារាត្រីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំសមាជិកាសាខាចូលរួមពិធីបុណ្យវិសាខបូជា នៅវត្តខេមវ័ន ហៅវត្តបឹងស្នាយ ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ ពិធីបុណ្យវិសាខបូជានេះ ក៏មានការអញ្ជើញចូលរួមពីលោកជំទាវប្រធានប្រតិបត្តិ លោកជំទាវ លោកស្រីជាអនុប្រធានកិត្តិយស និងប្រតិបត្តិសាខា សមាជិកា និងពុទ្ធបរិស័ទផងដែរ។
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងអង្គសន្និសីទស្ដីពី អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅសាលយុត្តិតេជោ ស្ថិតក្នុងបរិវេណបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ អង្គសន្និសីទ ត្រូវបានផ្សព្វផ្សាយជាសកលអំពីដំណើរការនៃសាលាក្តីខ្មែរក្រហមអស់រយៈពេល ១៦ឆ្នាំ ព្រមទាំងភារកិច្ច និង សកម្មភាពការងារសំខាន់ៗ ដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលបានអនុវត្តក្រោយដំណើរការនៃសវនាការសាលាក្តី។
ស្រុកស្ទឹងត្រង់៖ សាលាអនុគណស្រុកស្ទឹងត្រង់ សហការជាមួយរដ្ឋបាលស្រុកស្ទឹងត្រង់ បានរៀបចំប្រារព្ធពិធីបុណ្យវិសាខបូជា ដើម្បីរំលឹកដល់ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រសូតិ ត្រាស់ដឹង បរិនិព្វាន និងទិវាជាតិនៃការចងចាំ ក្រោមព្រះអធិបតីភាព ព្រះឧត្តមចរិយា ស៊ាង លាង ព្រះនាគសត្ថា បាឡាត់គណខេត្តកំពង់ចាម និងជាព្រះអនុគណស្រុកស្ទឹងត្រង់ លោក សុិន សុខុន ប្រធានក្រុមប្រឹក្សាស្រុកស្ទឹងត្រង់ លោក ទុន ណេត អភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ មន្រ្តីរាជការសាលាស្រុកស្ទឹងត្រង់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង ញាតិញោមពុទ្ធបរិស័ទ ចូលរួមយ៉ាងច្រើនកុះករនៅមុខសាលាស្រុកស្ទឹងត្រង់ នារសៀលថ្ងៃអង្គារ៍ ១៤ កើត ខែពិសាខ ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៤ ៕
ក្រុងកំពង់ចាម៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អភិបាលនៃគណ:អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពីហាងបញ្ចាំ ដើម្បីស្ដាប់នូវរបាយការណ៍ និងការចូលរួមយោបល់របស់ក្រុមការងារ របស់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង-ស្រុក ។ ដោយមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាព អភិបាលរងក្រុង-ស្រុក លោកអធិការ និងលោកមេបញ្ជាការកងរាជអាវុធហត្ថ ក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធផងដែរ៕
បន្ទាប់ពីអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវនៅស្រុកបាធាយ នាព្រឹកថ្ងៃដដែល ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានបន្តអញ្ជើញដឹកនាំក្រុមការងារខេត្ត ចូលរួមជាមួយក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តម រដ្ឋមន្ត្រី ឆាយ ឬទ្ធីសែន បន្តចុះពិនិត្យវឌ្ឍនភាព ស្ពានបេតុងប្រវែង ៦០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតក្នុងឃុំព្រែករំដែង ស្រុកស្រីសន្ធរ ដែលសម្រេចការស្ថាបនា ១០០ភាគរយ ។
ស្រុកបាធាយ៖ នាព្រឹកថ្ងៃអង្គារ ១៤ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំ ក្រុមការងារខេត្ត មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមជាមួយក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តម រដ្ឋមន្ត្រី ឆាយ ឬទ្ធីសែន បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពផ្លូវរងការខូចខាត ដើម្បីសិក្សាលទ្ធភាពក្នុងការជួសជុលឡេីងវិញ ស្ថិតក្នុងឃុំ ចំនួន៤ រួមមាន: ឃុំផ្អាវ ឃុំជេីងព្រៃ ឃុំត្រប់ និងឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម។
ក្រុងកំពង់ចាម៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម សា ស៊ីថា អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំក្រុមការងារពិនិត្យ និងពិភាក្សាដោះស្រាយទៅលេីករណីប្ដឹងជំទាស់ ពីបទលួចធ្វើប្លង់កម្មសិទ្ធិដីចំការឪពុក ស្ថិតនៅភូមិជាំជ្រៃ ឃុំចំការអណ្តូង ស្រុកចំការលើ នៅសាលប្រជុំសាលាខេត្ដកំពង់ចាម ។
កំពង់ចាម៖ នារសៀលថ្ងៃចន្ទ ១៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងគម្រោងចំណូល ចំណាយថវិកាសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម ។ កិច្ចប្រជុំមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត -នាយក នាយករងរដ្ឋបាលសាលាខេត្ត -ថ្នាក់ដឹកនាំមន្ទីរ វិស័យជុំវិញខេត្ត -នាយក នាយករងទីចាត់ការជំនាញចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន នៅសាលាខេត្តកំពង់ចាម។
ទីស្ដីការក្រសួងមហាផ្ទៃ ៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធានរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគ.ជ.អ.ប ។
ខេត្ដកំពង់ចាម ៖នាព្រឹកថ្ងៃចន្ទ ១៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាព ក្នុងពិធី “ទិវានៃការចងចាំ ២០ សភា” ដែលធ្វើឡើងនៅមណ្ឌលឧក្រិដ្ឋកម្មភ្នំប្រុស ស្រុកកំពង់សៀម ។ គួររំលឹកថា ប្រវត្តិសាស្រ្តរបស់កម្ពុជា ប្រមាណជាង៤០មុន បានបន្សល់ទុកនូវស្លាកស្នាមដ៏ខ្លោចផ្សាក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត រយ:ពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ធ្វេីអោយប្រជាជនបាត់បង់ជីវិត ជាង៣លាននាក់ ធ្វេីអោយប្រទេសជាតិធ្លាក់ក្នុងសម័យអន្ធកាល គ្មានទេ សាសនា សិទ្ធសេរីភាព និងអភិវឌ្ឍន៍ ទេីបតែបានគុណ ៧ មករា ១៩៧៩ បានជួយសង្គ្រោះជីវិតប្រជាជនអោយរួចផុតពីការធ្វេីទារុណកម្ម បង្អត់អាហារ ការកាប់សម្លាប់យ៉ាងអយុត្តិធម៌ ដោយរបបខ្មៅងងឹតមួយនេះ។ នេះជាសក្ខីភាពមួយដែលយេីងទាំងអស់គ្នាកំពុងរស់នៅក្រោមដំបូលសន្តិភាព ចងចាំជានិច្ច មិនអាចបំភ្លេចបាននូវប្រវត្តិសាស្រ្តដ៏ជូចត់នេះ និងមិនចង់អោយកេីតមានជាថ្មីលេីទឹកដីរបស់យេីង។
ស្រុកព្រៃឈរ៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លោក ខេង ម៉េងឈុន អភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ និងលោក មាស ទួក ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក លោក នាយក នាយករងរដ្ឋបាល ប្រធាន អនុប្រធាន មន្ត្រីការិយាល័យ អង្គភាពចំណុះ និងជុំវិញ លោកមេឃុំ កម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមគោរពវិញ្ញាណក្ខន្ធដល់បងប្អូនប្រជាពលរដ្ឋដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា នៅទីទួលត្រពាំងល្វា ស្ថិតក្នុងភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ស្រុកជេីងព្រៃ៖ នៅព្រឹកថ្ងៃច័ន្ទទី២០ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលស្រុកជើងព្រៃ បានរៀបចំប្រារព្វទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក និងលោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ នៅវត្តសុគន្ធារាម ហៅវត្តស្គន់ នៅស្រុកជើងព្រៃ ខេត្ដកំពង់ចាម ។
ក្រុងកំពង់ចាម៖ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ដ តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ប៊ូ ចាន់ភីរ៉ូ អគ្គនាយក នៃនីយ័តករធានារ៉ាប់រងកម្ពុជា បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី ការធានារ៉ាប់រងជាកាតព្វកិច្ច ខេត្តកំពង់ចាម នៅសណ្ឋាគារ អិល ប៊ី អិន អេស៊ាន ក្រុងកំពង់ចាម ៕
ក្រុងកំពង់ចាម៖ នារសៀលថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំប្រជុំក្រុមការងារសម្របសម្រួលព័ត៌មាន និងសាធារណៈមតិ របស់រដ្ឋបាលខេត្ត នៅសាលប្រជុំសាលាខេត្ដកំពង់ចាម ។
ស្រុកស្ទឹងត្រង់ ៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ពិធី បុណ្យ ឆ្លង ឧបដ្ឋានសាលា និងសមិទ្ធផល នានា នៅវត្តរតនៈបុប្ផារាម (ហៅវត្ត៣៥) ដោយមានចូលរួមពីសំណាក់ លោក ប៉ូ រ៉ាវុធ អភិបាលរង នៃគណៈអភិបាលស្រុក តំណាង ខ្ពង់ខ្ពស់ លេាក ទុន ណេត អភិបាល នៃគណៈអភិបាលស្រុក និងលោក ជំទាវ ហុង ប៊ុនធី អ្នក ឧកញ៉ា ហេង ឡុង អគ្គនាយកចំការកៅស៊ូបឹងកេត ។
នៅរសៀលថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមប្រតិបត្តិសាខា បានអញ្ជើញចុះទៅដល់ភូមិស្រែព្រាល ឃុំស្វាយទាប ស្រុកចំការលើ ដើម្បីសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូន អ្នកមីង អេល ម៉េត អាយុ ៦២ឆ្នាំ ជាស្ត្រីមេម៉ាយទុរគត ដែលសព្វថ្ងៃត្រូវរ៉ាប់រងចិញ្ចឹមកូនប្រុស ២នាក់ កំពុងរស់ក្នុងបន្ទុក គឺ ម្នាក់ អាយុ ៤២ឆ្នាំ មានសតិមិនគ្រប់ និងម្នាក់ទៀត អាយុ ៤០ឆ្នាំ ជាជនមានពិការភាព (ខ្វិន ហើយងងឹតភ្នែក ) ថែមទៀត ៕
ក្រុងកំពង់ចាម៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកស្រី សូហ្វាយអឺ ខេសុន ប្រធានកម្មវិធី ACCESS 2 បានអញ្ជើញចូលរួម សិក្ខាសាលាផ្សព្វផ្សាយកម្មវិធីសហប្រតិបត្តិការ-កម្ពុជាដើម្បីការផ្តល់សេវា ប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ ហៅកាត់ថា (ACCESS 2) ធ្វើនៅសណ្ឋាគារ LBN ក្រុងកំពង់ចាម ។
កំពង់ចាម៖ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួម កិច្ចប្រជុំជាមួយតំណាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម។
ទីស្ដីការក្រសួងមហាផ្ទៃ៖ នាថ្ងៃព្រហស្បតិ៍ ៩ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុង«ពិធីអបអរសាទរខួបអនុស្សាវរីយ៍ខួបលើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៦ ឧសភា នាំ១៩៤៥-១៦ ឧសភា ២០២៤) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំទីស្ដីការក្រសួងមហាផ្ទៃ។
កំពង់ចាម៖ នាព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំក្រុមការងារពិនិត្យ និងពិភាក្សាដោះស្រាយទៅលេីករណីដីតំបន់វាលឡែង ស្ថិតនៅឃុំមហាខ្ញូង់ ស្រុកកោះសូទិន ខេត្ដកំពង់ចាម នៅសាលប្រជុំសាលាខេត្ដកំពង់ចាម ។
ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម នាព្រឹកថ្ងៃអង្គារ ៧កើត ខែពិសាល ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានដឹកនាំ មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ អញ្ជើញចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ស៊ុយ សំអាត មេបញ្ជការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកជើងព្រៃ ដែលមានជម្ងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ កាល់ម៉ែត្រ។ក្នុងឱកាសនោះដែរលោកឧត្ដមសេនីយ៍ មេបញ្ជាការ បាននាំយកថវិការមូនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ចាម ចំនួន ៦,៩៤០,០០០រៀល ប្រគល់ជូន លោកវរសេនីយ៍ត្រី ស៊ុយ សំអាត មេបញ្ជការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកជើងព្រៃ និងក្រុមគ្រួសារ ដើម្បីកាត់បន្ថយចំណាយក្នុងការព្យាបាលជំងឺ ៕
បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការការពារ និងប្រយុទ្ធជំងឺមិនឆ្លង ដើម្បីការប្រកាសសមាសភាពគណៈកម្មការការពារ និង ប្រយុទ្ធជំងឺមិនឆ្លង និងពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រងជំងឺមិនឆ្លង នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤៖ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការការពារ និងប្រយុទ្ធជំងឺមិនឆ្លង ដើម្បីការប្រកាសសមាសភាពគណៈកម្មការការពារ និង ប្រយុទ្ធជំងឺមិនឆ្លង និងពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រងជំងឺមិនឆ្លង កន្លងមក និងផែនការបន្ទាប់។កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម វេជ្ជៈបណ្ឌិត ង៉ូវ កាង ប្រធានគណៈកម្មការតាការពារ និងប្រយុទ្ធនិងជំងឺមិនឆ្លងតាមប្រព័ន្ធzoom គោលបំណងដោះស្រាយបញ្ហាប្រឈម នៅមូលដ្ឋានិងធ្វើអោយការផ្ដល់សេវាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់។
កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បាន ដឹកនាំ មន្ត្រី រាជការ កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧១យាងចូល ៧២ព្រះវស្សា ដែលបានធ្វើឡើងនាថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ចាម។ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ ព្រះវស្សា របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំយើងខ្ញុំព្រះករុណា សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវព្រះសព្ទសាធុការពរ បវរមហាប្រសើរ ថ្វាយព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយ៉ឺនយូរជាងរយព្រះវស្សា ព្រះបញ្ញាញាណវាងវៃ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ត្រជាក់ត្រជុំ និងសេចក្តីសុខក្សេមក្សាន្តដល់ប្រជានុរាស្រ្តគ្រប់រូបជានិរន្តរ៍តរៀងទៅ។
ស្រុកកំពង់សៀម ៖ នៅព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៤ លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុក និងក្រុមការងារស្រុក បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ក្នុងពិធីក្រុងពាលី ធ្វើខឿនទប់ដីក្រោយសាលាបឋមសិក្សា ហ៊ុនសែន ដំបងដែក។
ស្រុកជេីងព្រៃ ៖ រសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្តើងជ័យ ស្រុកជើងព្រៃ បានអញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយអំពីការថែទាំសុខភាពដើម្បីទប់ស្កាត់ជំងឺឆ្លង និងជំងឺមិនឆ្លងទាំងឡាយដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង១០០នាក់ ក្នុងបវិវេណវត្តស្តើងជ័យ ស្រុកជើងព្រៃ ព្រមទាំងការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសចំនួន ៤រូប ដែលជាវេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងជាសមាជិក ស.ស.យ.ក. វិស័យសុខាភិបាល ខេត្តផងដែរ ។
ស្រុកកំពង់សៀម ៖ នៅរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៤ លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម មានការចូលរួម លោក ជឹង ម៉េងហុង អភិបាលរងស្រុក បានដឹកនាំការិយាល័យជំនាញ អាជ្ញាធរឃុំ រដ្ឋបាលប៉ុស្តិ៍ ភូមិ ចុះពិនិត្យទីតាំងដែលប្រជាពលរដ្ឋស្នើសុំស្តារប្រឡាយចាស់ៗប្រវែង៥០០ ម៉ែត្រនៅម្ដុំអូរក្រឡ ដើម្បីយកទឹកស្រោចស្រពស្រែប្រាំងប្រម៉ាណ៥០ហិចតាស្ថិតនៅភូមិរលៀកឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ស្រុកស្ទឹងត្រង់ ៖ នៅរសៀល ថ្ងៃចន្ទ ៦ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ លោក ទុន ណេត អភិបាល នៃគណៈអភិបាលស្រុក ព្រមទាំងមន្រ្តី រាជការ ចំណុះសាលាស្រុក បាន ចូលរួម រំលែក ទុក្ខ ដល់គ្រួសារសពលោកតា ឧបាសក ចេង ទ្រី ដែលត្រូវជាជីតាក្មេក របស់ លោក បាន ស្រេង អភិបាលរង នៃគណៈអភិបាលស្រុក ស្ថិតនៅភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ស្រុកស្ទឹងត្រង់ ៖ នៅព្រឹកថ្ងៃចន្ទ ៦ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ លោក អៀង ថៃហុង អភិបាលរង នៃគណៈអភិបាលស្រុក បានដឹក នាំ កិច្ចប្រជុំ ស្ដីពី ក្រុមការងារ បច្ចេកទេស ផ្គត់ផ្គង់ ទឹកស្អាត និងអនាម័យជនបទ នៅសាលតូចសាលាស្រុក។
កំពង់ចាម៖ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តមបណ្ឌិត លី រស្មី រដ្ឋលេខាធិការ នៃក្រសួងរៀបចំ នគរូបនីយកម្ម និងសំណង់ ចូលរួមជាគណៈអធិបតីបើកកិច្ចប្រជុំ ស្តីពីការពិនិត្យវឌ្ឍនភាព សម្រប សម្រួល ដោះស្រាយ នូវរាល់ពាក្យបណ្ដឹង និងសំណូមពររបស់ ប្រជាពលរដ្ឋ ដែលបានដាក់ស្នើសុំមកក្រសួងចំនួន១៩ ករណី ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម នៅសាលប្រជុំតូច នៃសាលាខេត្តកំពង់ចាម។
ស្រុកជេីងព្រៃ ៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៤ ឯកឧត្ដម ប្រាក់ សំអឿន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជេីងព្រៃ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជេីងព្រៃ ខេត្ដកំពង់ចាម ។
កំពង់ចាម៖ នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍សំបូរមានជ័យ ស្ថិតឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ឌិត ឌីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៤ នេះ បានប្រារព្ធខួបលើកទី ១១៣ ទិវាអន្តរជាតិនារី ៨មិនា ២០២៤ ក្រោមប្រធានបទ ស្ត្រី និងក្មេងស្រី ក្នុងបដិវត្តកម្ម ឌីជីថល ។ ពិធីនេះធ្វើឡើងនៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោក សួស ឡា ប្រធានសាលាដំបូងខេត្ត និងលោកស្រី ញូង ចរិយា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍ ខេត្តកំពង់ចាម ។ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ឆ្នាំនេះជាខួបលើកទី ១១៣ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៤ ក្រោមមូលបទ« ស្តី្រ និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ដែលផ្តល់ន័យយ៉ាងទូលំទូលាយក្នុងការអភិវឌ្ឍន៍ ចូលទៅកាន់យុគ្គសម័យឌីជីថល ដើម្បីផ្ដល់ឲ្យស្ត្រី និងក្មេងស្រី […]
កំពង់ចាម៖ នៅព្រឹកថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៤ នេះ រដ្ឋបាលខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរក្រងកំពង់ចាម និងមន្ទីរទេសចរណ៍ខេត្ត បានប្រារព្ធ ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ (ទីក្រុងស្អាតដើម្បី ទេសចរណ៍) ក្រោមវត្តមាន លោក គន់ សុភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម នៅទីលាន សាធារណៈមុខ សាលាខេត្តកំពង់ចាម។ លោក គន់ សុភា អភិបាលរងខេត្តកំពង់ចាម បានលើកឡើងថាទិវាជាតិទីក្រុងស្អាត ត្រូវបានធ្វើឡើងជា រៀងរាល់ឆ្នាំ ដើម្បីបំផុសនិងលើកទឹកចិត្ត ដល់បងប្អូនជនរួមជាតិទាំងអស់ជាពិសេស យុវជន ឲ្យយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀត ក្នុងការលើកកម្ពស់ភាពស្អាត ពណ៌បៃតង ដើម្បីទីក្រុងយើងក្លាយជាទីក្រុង ដែលមាន សោភ័ណភាព បរិស្ថានល្អ មានភាពទាក់ទាញគួរឱ្យចង់មកកម្សាន្ត និងស្នាក់នៅ សម្រាប់ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស ដែលរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើន នៃសេដ្ឋកិច្ចជាតិ។ រីឯ លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឱ្យដឹងថាដោយមានការចង្អុល បង្ហាញពីថ្នាក់ដឹកនាំខេត្ត […]
រដ្ឋបាលខេត្តកំពង់ចាម បើកយុទ្ធនាការតេស្តរកសារធាតុញៀនលើមន្ត្រីរាជការជិត ២,០០០ នាក់ នៃចំនួន ៣៥មន្ទីរអង្គភាព ដោយអនុវត្តតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៤ នេះ បានបើកយុទ្ធនាការ ធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ ប្រមាណជិត ២,០០០នាក់ នៃមន្ទីរអង្គភាពជុំវិញខេត្ត ។ ថ្ងៃនេះ រដ្ឋបាលខេត្ត បានរៀបចំធ្វើតេស្តដល់បងប្អូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ដែលជាអាទិភាពនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្តប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត ។ មានមន្ត្រីរាជការ តាមមន្ទីរ អង្គភាព ក្នុងខេត្តកំពង់ចាម រួមមានសមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការសាលាខេត្ត មន្ត្រីមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន ១៩៦៧ […]
នារសៀល ថ្ងៃអង្គារ ១០រោច ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីង កម្ពុជា អាណត្តិទី៥ (២០២៤-២០២៨) លើកទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំ ទីស្ដីការក្រសួងមហាផ្ទៃ៕
ស្រុកកំពង់សៀម ៖ នៅព្រឹកថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលស្រុកកំពង់សៀម បានរៀបចំកិច្ចប្រជុំបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋស្រុកកំពង់សៀម ក្រោមអធិបតីភាព លោក ម៉េង ហ៊ាង ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានគណៈកម្មាធិការបោះឆ្នោត។
ស្រុកស្ទឹងត្រង់៖ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក វន វី អភិបាលរង នៃគណៈភិបាលស្រុក តំណាងលោក ទុន ណេត អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៤ របស់ការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្ទឹងត្រង់ នៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡា ស្រុកស្ទឹងត្រង់៕
នាព្រឹកថ្ងៃព្រហស្បតិ៍ ៥ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុង អង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ”ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំទីស្ដីការក្រសួងមហាផ្ទៃ។
នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ ស្ដីពីរៀបចំសេចក្ដីសម្រេចរួមផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២៤ និងរៀបចំបិទបញ្ចប់សេចក្ដីសម្រេចរួមឆ្នាំ២០២៣ នៅសាលប្រជុំតូចសាលាខេត្តកំពង់ចាម។
(កំពង់ចាម)៖ លោក ហេង វណ្ណនី អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៤ នេះ បានអញ្ជើញ បើកវគ្គបណ្ដុះបណ្ដាលស្តីពី វីធីសាស្រ្ត ផ្ទៀងផ្ទាត់ ឃុំ បញ្ចប់ការ បន្ទោបង់ ពាសវាល ពាសកាល ធ្វើឡើងនៅមន្ទីរ អភិវឌ្ឍជនបទខេត្តកំពង់ចាម ។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ពង្រឹងសមត្ថភាពបច្ចេកទេសអំពីការអនុវត្តគោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (Guidelines on Open Defecation Free) ដល់មន្ត្រីជំនាញមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ដ្រីបង្គោលស្រុក ក្រុង ឃុំ សង្កាត់ និងដៃគូពាក់ព័ន្ធ។ ពិភាក្សាអំពីការរៀបចំវគ្គតម្រង់ទិសថ្នាក់ស្រុក បន្តអំពីការអនុវត្តគោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ថ្ងៃទី ២៣-២៤ ខែមករា ឆ្នាំ២០២៤ ។ សិក្ខាសាលានេះដែរ រៀបចំដោយ៖នាយកដា្ឋនថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ សហការគាំទ្រដោយ៖ អង្គការភ្លែន(PLAN) គោលដៅ មានការចូលរួមពីមន្ត្រីជំនាញមន្ទីរអភិវឌ្ឍន៍ជនបទ […]
កំពង់ចាម ៖ នៅព្រឹក ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤ ឯកឧត្ដម លីម ស៉ីដេនីន រដ្ឋលេខាធិការ ក្រសួង សាធារណការ និង ដឹក ជញ្ជូន ដឹកនាំមន្ត្រីជំនាញ រួមនឹងតំណាងក្រុ មហ៊ុនទទួលម៉ៅការ និងមន្ទីរ សាធារណការខេត្ត បានបន្តធ្វេីការចុះពិនិត្យការងារវឌ្ឍនាភាពស្ថាបនាផ្លូវ-ស្ពាន ផ្លូវជាតិលេខ៧ ទៅជាផ្លូវ៤គន្លងពីស្គន់ ស្រុកជេីងព្រៃ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម លីម ស៉ីដេនីន រដ្ឋលេខាធិការ ក្រសួង សាធារណការ និង ដឹក ជញ្ជូន បានជំរុញឲ្យ ក្រុមហ៊ុន ទទួលម៉ៅការនិងក្រុមជាងធ្វេីយ៉ាងណាបង្កេីនយកចិត្តទុកដាក់លេីផ្នែកគុណភាព និងពិនិត្យឲ្យច្បាស់លេីការងារបច្ចេកទេសបាត់ក្រោមនៃផ្លូវ ក៍ដូចគ្រឹះនៃស្ពានផងដែរ។ ឯកឧត្ដម បញ្ជាក់ ទៀតថា បច្ចុប្បន្ន ក្រុមការងារកំពុងដំណេីរការគម្រោងមួយនេះជារៀងរាល់ថ្ងៃ ដោយពិនិត្យមេីលលេីគុណភាពកិលបង្ហាប់គ្រឹះក្រោមនៃផ្លូវ ហេីយផ្នែកស្ពានវិញក្រុមការងារកំពុងធ្វេីជាហូហែហេីយ ខណៈ ស្ពានមួយចំនួនត្រូវវាយកំទេសចោល និងកសាងឡេីងវិញ ឲ្យត្រូវស្តង់ដាបច្ចេកទេសត្រឹមត្រូវ។ […]
សេចក្ដីបំភ្លឹព័ត៌មានជុំវិញការយល់ច្រលំរបស់ គេហទំព័រ ផែនដីថ្មី PDT-News ដែលមិនបានសួនាំអោយបានច្បាស់លាស់បង្ហោះព័ត៌មាននាំអោយមានការប៉ះពាល់ដល់កិត្តិយសរបស់មន្ត្រីរដ្ឋបាលសាធារណៈ។ សង្ឃឹមថាបងប្អូនដែលជាអ្នកសារព័ត៌មាន មុនបង្ហោះអ្វីមួយសូមសិក្សាអោយបានច្បាស់លាស់ជៀសវាងបង្ហោះតាមលឺគេថា តាមអារម្មណ៍ផ្ទាល់ខ្លួន មិនមានភស្ដុតាងត្រឹមត្រូវ។
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់ ការបង្កបង្កើនផលរបស់ប្រជាកសិករ និងធ្វើការដោះស្រាយបញ្ហាកង្វះទឹកបញ្ចូលស្រែប្រាំងក្នុងទំហំផ្ទៃដីជាង១,០០០ ហិកតា ជូនប្រជាកសិករ នៅស្រុកជើងព្រៃ និងស្រុកបាធាយ។ ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ក្នុងការចុះពិនិត្យការបង្កបង្កើនផលរបស់ប្រជាកសិករ ឃើញថា នៅក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ប្រជាពលរដ្ឋបានដាំស្រូវលើផ្ទៃដីជាង ៥០០ ហិកតា ជួបប្រទះការខ្វះទឹក ។ ឯកឧត្តមអភិបាលខេត្ត ឲ្យដឹងទៀតថា ដំណាំស្រូវនោះ គឺជាការបង្ករបង្កើនផលលើកទី៣ហើយ ក្នុង១ឆ្នាំ របស់ប្រជាកសិករយើង ។ ប៉ុន្តែបញ្ហាកង្វះទឹកបញ្ចូលស្រែ ត្រូវបានដោះស្រាយជូនពួកគាត់រួចរាល់ហើយ។ បងប្អូនប្រជាកសិករបង្ហាញអារម្មណ៍សប្បាយរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិបាលខេត្តដែលបានយកចិត្តទុកដាក់ ជួយដោះស្រាយនូវរាល់បញ្ហាប្រឈមពួកគាត់កន្លងមក៕
ស្រុកព្រៃឈរ ៖ នៅព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងារកសាងគណបក្សអង្គការ សហជីពខេត្តកំពង់ចាម និងក្រុមការងារកសាងគណបក្សអង្គការ សហជីព ចលនាកម្មករនិយោជិតខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំកយនូវអំណោយទៅជូន លោក វន សាវ៉ាន់ និង លោកស្រី សុខ ណៃស៊ីម ជាកម្មករ-កម្មការិនី រោងចក្រសាន់ស៊ូ ដែលបានរងគ្រោះដោយភ្លើងឆេះផ្ទះ ស្ថិតនៅភូមិណាំកិន ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម អំណោយរួមមាន អង្ករ ២០គីឡូ មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ ទឹកស៊ីវអុីវ០១យួរ និងថវិកាមួយចំនួន ព្រមទាំងបានជូនថវិកាដល់ប្រជាការពារភូមិចំនួន៦នាក់ ដោយមានការចូលរួមពីអភិបាលរងស្រុក ក្រុមការងារសហជីពស្រុក កម្លាំងអធិការ មេឃុំ ក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្តិ៍ ប្រជាការពារភូមិ មេភូមិ និងក្រុមសហជីពរោងចក្រសាន់ ស៊ូ ស្រុកព្រៃឈរ ។
ស្រុកបាធាយ៖នាព្រឹកថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញប្រារព្ធពិធីបង្សុកូល បុណ្យគម្រប់ខួប៦ឆ្នាំ ឧទ្ទិសកុសល ដល់ដូងវិញ្ញាណក្ខន្ធ លោកតា គង់ ខាត់ ដែលត្រូវជាឪពុកក្មេក សម្តេចវិបុលសេនាភក្តីតាមទំនៀមទម្លាប់ខ្មែរ និងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៅវត្តសុវណ្ណគីរី (ហៅវត្តជើងឆ្នុក) នៅក្នុងភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានការចូលរួមពីប្រជាពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ប្រកបដោយបរិយាកាសរីករាយ ស្និទ្ធស្នាល និងសុទិដ្ឋិនិយមខ្ពស់…។
កំពង់ចាម៖ កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆ្នាំ ២០២៣ និងទិសដៅអនុវត្តការងារ ឆ្នាំ២០២៤ របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និងជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅទីស្នាក់ការកាកបាទក្រហមខេត្ត ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។
នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ចើញដឹកនាំកិច្ចប្រជុំស្ដីកំណត់ទទឹងផ្លូវ ព្រែក បឹង ប្រឡាយ ទន្លេរ និងអូរសាធារណៈ ចំនួន២ភូមិ គឺភូមិទី១០ (៧៣៩ក្បាលដី) និងភូមិទី១១ (២៧៥ក្បាលដី) សរុបរួម (១,០១៤ក្បាលដី) ឃុំព្រែកតានង់ ស្រុកកោះសូទិន នៅសាលប្រជុំ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ចាម។
នៅព្រឹកថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការងារពង្រឹងប្រព័ន្ធផ្តល់សេវាសុខាភិបាល រៀបចំផែនការតាមប្រតិបត្តិប្រចាំឆ្នាំ២០២៤ និងការងារផ្សេងៗមួយចំនួនទៀត នៅសាលប្រជុំធំនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ក្រុងកំពង់ចាម ។
ក្រុងកំពង់ចាម៖នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមអមដំណើរគណៈប្រតិភូអន្តរក្រសួងចុះវាយតម្លៃទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ នៅសាលាបឋមសិក្សា-អនុវិទ្យាល័យទួលថ្ម។
ស្រុកកងមាស៖ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ លោក ភោគ សាវុធ អភិបាល នៃគណ:អភិបាលស្រុក និងលោក ហង្ស សុផល ប្រធានក្រុមប្រឹក្សាស្រុក អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំគណ:បញ្ជាការឯកភាពស្រុក សម្រាប់ឆ្នាំ២០២៣ នៅសាលប្រជុំសាលាស្រុកកងមាស ។
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ភាពរងគ្រោះទាំងឡាយដោយឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបានបង្កឲ្យមានវិនាសកម្មជាថ្មីដល់មនុស្សជាតិ ហើយបាននឹងកំពុងក្លាយជាទាសភាពសម័យទំនើបគួរឲ្យភ័យខ្លាច និងស្អប់ខ្ពើម ។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ ២០២៤ ខណៈ ឯកឧត្តម អភិបាលខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាគណៈអធិបតីក្នុងពិធី ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ដែលធ្វើឡើងនៅក្នុងបរិវេណវត្ត ជោតនារាម គរ ភូមិក្រោយវត្ត ឃុំគរ ស្រុកព្រៃឈរ ។ ពិធីនេះមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១០ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕
កំពង់ចាម៖ នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ដែលមានមន្រ្ដីចូលរួមសរុបចំនួន ៤២នាក់ ស្រីចំនួន ១៣នាក
កំពង់ចាម៖ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពស់ខ្ពស់ជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចូលរួមជាអធិបតីភាពបើកកិច្ចប្រជុំកំណត់ទទឹងផ្លូវ ព្រែក បឹង ប្រឡាយ ទន្លេរ និងអូរសាធារណៈ ក្នុងភូមិព្រែកលីវទី៣ (៩៨៤ក្បាលដី) និងភូមិព្រែកលីវទី៤ (៩៦៦ក្បាលដី) សរុបរួម (១,៩៥០ក្បាលដី) ឃុំរកាអារ ស្រុកកងមាស នៅសាលប្រជុំ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ចាម។
កំពង់ចាម៖ នាព្រឹកថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំអភិបាលរងខេត្ត កងកម្លាំងទាំងបី មន្ទីរ អង្គភាពពាក់ព័ន្ធ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយ:ប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង Vedio Conference ។ របៀបវារៈដែលនឹងត្រូវលើកយកពិភាក្សា និងពិនិត្យក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកនេះរួមមាន៖ ១៖ របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និង កីឡា ២៖ របាយការណ៍វឌ្ឍនភាពនៃការរៀបចំ និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ៣៖សេចក្ដីព្រាងគោលនយោបាយជាតិស្ដីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨ ៤៖ បញ្ហាផ្សេងៗ ៕
ស្រុកកោះសូទិន ៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាធិបតីក្នុងពិធីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកទី៥ អាណត្តិទី៣ ឆ្នាំ២០២៣ នៅវត្តបទុមសាគរព្រែកតានង់ក្រៅ ស្ថិតនៅភូមិទី២ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
កំពង់ចាម៖ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា អ្នកគាំទ្រ ដើម្បីអញ្ជើញចូលរួមពិធីដង្ហែពានបាល់ទាត់ និងពានទូក ង ទាំងអស់គ្នាទីតាំងប្រមូលផ្តុំ នៅមុខសាលាខេត្តកំពង់ចាម វេលាម៉ោង ១៤:០០នាទី ។
លោក ខ្លូត ចិន្តា ៖ «អំពាវនាវឱ្យគ្រូបង្រៀន និងអ្នកអប់រំទាំងអស់ បន្តការអនុវត្តគោលការណ៍អប់រំមូលដ្ឋាន និងខ្លឹមសារអប់រំវប្បធម៌សន្តិភាព ឱ្យបានជ្រួតជ្រាប ដល់សិស្សានុសិស្ស ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពថែមទៀត ដើម្បី កសាងយុវជនជំនាន់ថ្មី» លោក ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម អំពាវនាវឱ្យគ្រូបង្រៀន និងអ្នកអប់រំ ទាំងអស់ បន្តការអនុវត្តគោលការណ៍អប់រំមូលដ្ឋាន និងខ្លឹមសារអប់រំវប្បធម៌សន្តិភាព ឱ្យបានជ្រួត ជ្រាបដល់សិស្សានុសិស្ស គ្រប់ភូមិសិក្សា ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពថែមទៀត ដើម្បី កសាងយុវជនជំនាន់ថ្មី ប្រកបដោយភាពរីកចម្រើនលើគ្រប់វិស័យ ។ ថ្លែងយ៉ាងដូច្នេះ នាឱកាស លោកអភិបាលរងខេត្ត អញ្ជើញជា តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងពិធីបើកបវេសនកាលថ្មីនូវសិក្សា២០២៣ ២០២៤ និងទីតាដឹងគុណ ក្រុបង្រៀន ដែលរៀបចំនៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ។ ពិធីនោះ ក៏មានការអញ្ជើញចូលរួម […]
កំពង់ចាម៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំមន្ទីរ ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បេីកកិច្ចប្រជុំ ប្រចាំខែ វិច្ឆិកា ឆ្នាំ២០២៣ នៅសាលាប្រជុំតូចនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ។ ដោយមានការចូលរួម ពីលោកស្រីអនុប្រធានមន្ទីរ លោកប្រធានការិយាល័យទាំងបួន លោកអនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម លោកប្រធានមន្ទីរបង្អែកស្រុកប្រតិបត្តិទាំង៩ លោក-លោកស្រីប្រធានការិយាល័យស្រុកប្រតិបត្តិទាំង៨និងអង្កការដៃគូរចូលរួមផងដែរ ។
អភីបាលខេត្ដកំពង់ចាម បានអញ្ជើញចូលរួមពិធីប្រកាសផ្សព្វផ្សាយផែនការ ជាតិទស្សវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវ គោក ឆ្នាំ២០២១-២០៣០ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយផែនការ ជាតិទស្សវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវ គោក ឆ្នាំ២០២១-២០៣០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅសាលប្រជុំទីស្ដីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ។
ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាព ការរៀបចំឯកសារប្រឡងប្រណាំងរង្វាន់ជ័យលាភី ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងសេវាសង្គម និងការពិភាក្សាលើសេវាសុខាភិបាល ក្នុងស្រុកជើងព្រៃ ដោយមានការចូលរួម លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុក ជើងព្រៃ និងលោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក លោក អភិបាលរងស្រុក នាយក នាយករង រដ្ឋបាលស្រុក មេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីប្រធានការិយាល័យចំណុះ និងជំនាញជុំវិញស្រុក លោក លោកស្រីមេឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍។
រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការបុរេលក្ខិណៈសម្បត្តិរៀបចំបញ្ជីឈ្មោះអ្នកទទួលការលទ្ធកម្មគម្រោងមូលនិធិឃុំ សង្កាត់សម្រាប់ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។
ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំ កិច្ចប្រជុំស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គមប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ ដោយមានការចូលរួមពីអង្គភាព សរុបប្រមាណ៧៧រូប នៅសាលប្រជុំសាលាខេត្តកំពង់ចាម។
ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួម សន្និសិទថ្នាក់ជាតិស្ដីពី ការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្នសម្រាប់ជនមានពិការភាពនៅកម្ពុជា ក្នុងគោលបំណងជំរុញការធ្វើបរិយាបន្នពិការភាពនៅក្នុងការអនុវត្តកម្មវិធីគាំពារសង្គម និងសេវាសង្គម ពង្រឹងការងារបណ្ដាញអង្គការតំណាងមានជនពិការភាព លើកកម្ពស់បរិយាបន្នសេដ្ឋកិច្ចសម្រាប់ជនពិការភាព និងពង្រឹងបណ្ដាញ អភិវឌ្ឍសហគមន៍តាមបែបបរិយាបន្នថ្នាក់ជាតិ ក្រោមអធិបតីភាព ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា នៅសណ្ឋាគារសោមាទេវីអង្គរ ខេត្តសៀមរាប។
(កំពង់ចាម)៖ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងលោក គន់ សុភា អភិបាលរងខេត្ត រួមទាំងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាមអាណត្តិទី ៤ ប្រចាំឆ្នាំ ២០២៤ នៅបរិវេណ វត្តសំបូរ ស្ថិតក្នុងឃុំសំបូរ ស្រុកបាធាយ បានទទួលសំណើរ សំណូមពរ នឹងកង្វល់ពីប្រជាពលរដ្ឋ ២១ ករណី ដោយបានដោះស្រាយភ្លាមៗ ៨ករណី និងនៅសេសសល់អង្គវេទិកាបាន ទទួលយកទៅពិភាក្សាដោះស្រាយបន្ត ទៅតាមនីតិវិធីរដ្ឋបាល ។ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខ្លូត ផន មានប្រសាសន៍ថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងបុរស និងស្ត្រី ក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤ នាថ្ងៃនេះ គឺដើម្បីផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ […]
នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម ហានកុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំការប្រើប្រាស់ថវិកាឆ្នាំ២០២៤ និងរៀបចំផែនការសកម្មភាពនិងថវិកាឆ្នាំ ២០២៥ ស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គមស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម ដែលមានការអញ្ជើញចូលរួមពីរដ្ឋបាលក្រុងកំពង់ចាម រដ្ឋបាលស្រុកស្រីសន្ធរ សរុបចំនួន១២ រូប។
(កំពង់ចាម) លោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារីនិងប្រធានគណៈកម្មាធិការសម្របសម្រួល និងដឹកនាំការងារយេនឌ័រនិងការប្រែប្រួលអាកាសធាតុមានប្រសាសន៍ថា ការចូលរួម ពេញលេញរបស់ស្ត្រី គឺធានានូវសមភាពយេនឌ័រ និងប្រសិទ្ធផល ដើម្បីឆ្លើយតប នឹងការប្រែប្រួល អាកាសធាតុ។ ថ្លែងបែបនេះ នាឱកាស លោកជំទាវ អញ្ជើញចូលរួម ពិធីបើកវគ្គបណ្តុះបណ្ដាល ស្ដីពី «វគ្គបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបយេនឌ័រក្នុងការបន្សុំា និងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍បៃតង និងការកាត់បន្ថយគ្រោះមហន្តរាយ» នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាព ពី ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និង ថ្នាក់ដឹកនាំ មន្ត្រីក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី រាជធានី ខេត្ត មន្ត្រីមជ្ឍមណ្ឌលអភិវឌ្ឍន៍ស្រ្តី នៃខេត្តកំពង់ចាម រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ […]
នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ស៊ីម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ លោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក និងលោក ខាត់ សុខន ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ព្រមទាំងសហការី បានអញ្ចើញទៅសួរសុខទុក្ខ លោក សួង ម៉ាដែន នាយករដ្ឋបាលសាលាស្រុកជើងព្រៃ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។ ក្នុងឱកាសនោះលោក អភិបាលស្រុក និងក្រុមការងារ បានផ្តាំផ្ញើរលោក សួង ម៉ាដែន ឱ្យប្រឹងប្រែងព្យាបាល និងថែរក្សាសុខភាព ព្រមទាំងជូនពរឱ្យឆាប់ជាសះស្បោយ ដើម្បីបំពេញការងារបម្រើជាតិ និងប្រជាពលរដ្ឋ។ បន្ថែមលើនេះលោកអភិបាលស្រុក និងក្រុមការងារ បាននាំយកថវិការួមមាន៖ ផ្លែឈើ និងភេសជ្ជ មួយកន្ត្រក់ ថវិការ ៣.០០០.០០០រៀល និង ៥០០ដុល្លារ ។
នៅព្រឹកថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី០៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលប្រជុំធំសាលាខេត្ត។ កិច្ចប្រជុំបានលើកយករបៀបវារៈសំខាន់ ចំនួន៥ រួមមាន÷ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី០៥ អាណត្តិ ទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ ២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែ តុលានិងលើកទិសដៅប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្តកំពង់ចាម។ ៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាល ខេត្តកំពង់ចាម។ ៥-បញ្ហាផ្សេងៗ៕
នៅព្រឹកថ្ងៃអាទិត្យ ១០កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ស៊ីម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ និងលោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងលោក ខាត់ សុខន ប្រធានការិ.រៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក បាននាំយកថវិការបស់ឯកឧត្តមបណ្ឌិត ម៉ា ឈឿន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី រួមជាមួយថវិការដ្ឋបាលស្រុក សរុបចំនួន ៤.៨០០.០០០រៀលចូលបច្ច័យក្នុងពិធីបុណ្យកឋិនទានចំនួន ២វត្ត គឺវត្តសំរិទ្ធជ័យ ហៅវត្តខ្នារ ឃុំស្ដើងជ័យ និងវត្តពោធិព្រះពន្លា ហៅវត្តសូទិព្វក្រៅ ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយក្នុង១វត្តបច្ច័យចំនួន ២.៤០០.០០០រៀល។