រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

Blog

(កំពង់ចាម) កម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ បានចុះធ្វើការផ្សព្វផ្សាយ នូវទីតាំងមួយចំនួន ក្នុងគោលបំណងដើម្បីបង្ការ ទប់ស្កាត់សកម្មភាពក្មេងទំនើង ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ ឯកឧត្តមឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា ឯកឧត្តមបានចាត់តាំង កម្លាំងជំនាញ និងជម្រុញ អធិការដ្ឋាននគរបាលក្រុងស្រុក បន្តអនុវត្តផែនការបង្ការបង្ក្រាប និងទប់ស្កាត់ក្មេងទំនើង តាមរយ:វិធានការផ្សព្វផ្សាយ និងអប់រំ : បានចំនួន ០៦ទីតាំង មនុស្សចូលរួម ១.៨៣៣នាក់ (ស្រី ៩៦២នាក់)។ ក្នុងនោះ ស្រុកចំការលើ : ២ទីតាំង មនុស្សចូលរួម ៤២នាក់ (ស្រី ២៣នាក់) -ក្រុងកំពង់ចាម :១ទីតាំង មនុស្សចូលរួម ១៤នាក់ (ស្រី ៩នាក់) ស្រុកកងមាស : ២ទីតាំង មនុស្សចូលរួម ១.៧៤២នាក់ (ស្រី ៩០៩នាក់)-ស្រុកព្រៃឈរ : ១ទីតាំង មនុស្សចូលរួម ៣៥នាក់ (ស្រី […]

លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ អញ្ជើញបើកសិក្ខាសាលាតម្រង់ទិសស្តីពី ការបញ្ច្រាបសមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គមទៅក្នុងកម្មវិធីវិនិយោគ៣ឆ្នាំ រំកិលរបស់ឃុំ-សង្កាត់ ។ សិក្ខាសាលានេះក៏មានការចូលពីលោកបណ្ឌិត រស់ ឆាយ តំណាងកម្មវិធី ACCESS 2 និងលោក លោកស្រីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រី មេឃុំ ចៅសង្កាត់ និងតំណាងអង្គការដៃគូយុទ្ធសាស្ត្រ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។ លោកជំទាវ ប៉ាង ដានី បានមានប្រសាសន៍ថា សិក្ខាសាលាតម្រង់ទិស ស្តីពី ការបញ្ជ្រាប សមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម (GEDSI)នៅក្នុងកម្មវិធីវិនិយោគ បីឆ្នាំរំកិល របស់ឃុំ សង្កាត់ ដ៏មានសារសំខាន់មួយនេះ មានគោលបំណង បង្កើនការយល់ដឹង និងបញ្ជ្រាបគោលការណ៍សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម […]

(កំពង់ចាម) មន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៣ ខែគុម្ភៈ ឆ្នាំ២០២៥ នេះ បានបន្តចុះអប់រំផ្សព្វផ្សាយនិងដាក់អាល់ប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាម នៅតាមសហគមន៍ ក្នុងក្រុងកំពង់ចាម។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា ដោយអនុវត្តតាមកាលណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដាអ ភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្រុមការងារសុខាភិបាលខេត្តកំពង់ចាម បានបន្តចុះធ្វើការអប់រំសុខភាពតាមសហគមហ៍ និង សាលារៀន អំពីការការពារជំងឺមិនឆ្លង ដូចជា ការពារជំងឺលើសសម្ពាធឈាម , ការពារជំងឺទឹកនោមផ្អែម (ពិសារតិចអំបិល តិចខ្លាញ់ តិចស្ករ ) និង អប់រំផ្សព្វផ្សាយ ដាក់អាប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាមផងដែរ ។

(កំពង់ចាម) ម្ចាស់សំណង់មួយកន្លែង ដែលបានសាងសង់លើដីសាធារណៈរបស់រដ្ឋ (ដីព្រែក) មកដល់ថ្ងៃ ១៣ ខែកុម្ភៈឆ្នាំ ២០២៥ នេះ ម្ចាស់សំណង់នោះបានអនុវត្តតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរស្រុកសេរីសន្ធរ នឹងបានធ្វើការរុះរើចេញជាស្ថាពរហើយ។ បើតាមអភិបាលស្រុកស្រីសន្ធរ លោក ប៊ិន ឡាដា បានឲ្យដឹងថា ក្រោយពេលទទួលបានសេចក្តីជូនដំណឹង របស់អាជ្ញាធរស្រុកស្រីសន្ធរ ម្ចាស់សំណង់ដែលបានសាងសង់លើដីសាធារណៈ(ដីព្រែក) ឈ្មោះ មាន្ទ រិទ្ធី បានអនុវត្តតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកស្រីសន្ធរ ដោយបានរុះរើ និងវាយកម្ទេចសំណង់នោះចេញដោយខ្លួនឯង នូវសំណង់ជើងតាងសសរបេតុង ដែលបានចាក់បណ្តុះឡើង និងបង្គោលរបងបេតុង ក្នុងដីសាធារណៈ(ដីព្រែក) ស្ថិតនៅភូមិកោះគោ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

(កំពង់ចាម)៖ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ចើញចូលរួមប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តនគបាលជ័យ ស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម។ ដោយពិធីនេះដែរ មានការអញ្ជើញចូលរួមពីលោកជំទាវ អ្នកតំណាងរាស្រ្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងលោកតា លោកយាយ បងប្អូនប្រជាពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករ។ បើតាមលោកតាអាចារ្យវត្តប្រាសាទនគរបាជ័យ បានមានប្រសាសន៍ឲ្យដឹងថ “បុណ្យមាឃបូជា” ប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។ ចំពោះប្រយោជន៍នៃពិធីបុណ្យមាឃបូជានេះ គឺធ្វើឲ្យពុទ្ធសាសនិកជនបានយល់ដឹងយ៉ាងត្រឹមត្រូវ ដល់សារៈសំខាន់នៃថ្ងៃមាឃបូជានេះ និងយល់ដឹងគោលធម៌ និងគោលជំហររបស់ព្រះពុទ្ធសាសនា បណ្តុះសទ្ធាជ្រះថ្លាកាន់តែភិយ្យោភាពឡើង ក្នុងគោលធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ហើយបានបដិបត្តិតួនាទីរបស់ពុទ្ធសាសនិកជន ក្នុងថ្ងៃមាឃបូជានេះផង និងបានជួយជ្រោមជ្រែងព្រះពុទ្ធសាសនា ឲ្យស្ថិតស្ថេរចេរកាលយូរអង្វែងផងដែរ៕

ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល  អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំក្រុមគ្រូបង្គោលការជំរុញបង្កើនការថែរទាំសុខភាពបឋម ដោយមានការចូលរួមមកពីតំណាងក្រសួង អង្គភាព ពាក់ព័ន្ធខេត្ត នៅសាលប្រជុំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម។

សៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល  អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមពិធីប្រគល់ទទួលឳសថ និងបរិក្ខាពេទ្យជូនប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់សៀម កំពង់ចាម ជើងព្រៃ ព្រៃឈរ កងមាស និងស្រុកកោះសូទិន ក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិន្ទ អនុប្រធានទី១ព្រឹទ្ធសភា។

នៅព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងនៃគណៈអភិបាលខេត្ត អញ្ជើញចុះត្រួតពិនិត្យអនុវត្តការងារផ្ដល់សេវាគណនេយ្យភាពសង្គម  នៅឃុំស្ដើងជ័យ ស្រុកជើងព្រៃ។

(កំពង់ចាម) កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៥ បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាផ្ទុះ ២គោលដៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកកងមាស ។ បើតាមមន្ត្រីនគរបាលចរាចរណ៍ បានឱ្យដឹងថា ដើម្បីរក្សាសុវត្ថិភាព សន្តិសុខសម្រាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ច បានចុះរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក, ត្រួតពិនិត្យអាវុធជាតិផ្ទុះ, ជាតិអាល់កុល និងស៊ីផ្លេរថយន្តធុនធំ នៅយប់ ចាប់ពីម៉ោង២២:០០នាទីយប់ ដល់ម៉ោង ២:០០នាទី ទៀបភ្លឺ ថ្ងៃទី១២ ខែគុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានប្រើប្រាស់កម្លាំងសរុប ២៨នាក់ ដឹកនាំដោយស្នងការរង ២រូប ចុះអនុវត្ត២គោលដៅ :-គោលដៅទី១ : ឃុំបារាយណ៍ ស្រុកព្រៃឈរ និងគោលដៅទី២ : ឃុំពាមជីកង ស្រុកកងមាស ។ ជាលទ្ធផល បានត្រួតពិនិត្យ : – រថយន្ត : ២៩គ្រឿង- ម៉ូតូ : ៣៣គ្រឿង ។សភាពការណ៍បទល្មើស […]

(កំពង់ចាម) ក្រុមការងារជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាមនៅថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានចុះបំពេញភារកិច្ចថែទាំផ្លូវជាប្រចាំ នៅក្នុងភូមិសាស្ត្រស្រុកកងមាស និងស្រុកកំពង់សៀម ។ បើតាមមន្ត្រីមន្ទីរសាធារណការ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានចុះបំពេញការងារថែទាំផ្លូវ ក្នុងភូមិសាស្ត្រស្រុកកងមាស និងស្រុកកំពង់សៀម ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ។ មន្ត្រីដដែលបានបញ្ជាក់ថា ការងារថែទាំប្រចាំ ក្រុមការងារបានធ្វើការតម្រង់ចិញ្ចើម លើផ្លូវខេត្តលេខ ២៧០ ចន្លោះ គ.ម ២៨+០០០ ដល់គ.ម២៩+២.០០០ ស្ថិតក្នុងឃុំអង្គរបាន ស្រុកកងមាស។ ជាមួយគ្នានោះដែរ ការងារថែទាំ មន្ត្រីយើង បានកាយពង្រីកតួផ្លូវ និងចាក់ដី(ស) លើផ្លូវខេត្តលេខ ២៧៩ ចន្លោះ គ.ម១៥+៦១៣ ដល់គ.ម១៨+៣២១ ស្ថិតក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀមផងដែរ ៕