រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

Blog

កំពង់ចាម៖ អភិបាលរងខេត្តកំពង់ចាម ឯកឧត្តម ឡោ ចាន់លី នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ បានជូនដំណឹងល្អ សម្រាប់ បងប្អូនប្រជាពលរដ្ឋរស់នៅស្រុកកងមាស ដែលមិនទាន់ មានការងារធ្វើ ហើយចង់មានប្រាក់ចំណូមសមរម្យ ឬចង់ផ្លាសប្តូរការងារថ្មី ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ ជាងពេលនេះ សុំបងប្អូនប្រជាពលរដ្ឋ រួសរាន់ ទំនាក់ទំនងទៅ សមាជិកភូមិ អនុភូមិ មេភូមិ និងមេឃុំ ក្នុងភូមិ ឃុំ របស់ខ្លួន ក្នុងពេលឥឡូវនេះ។ ឆ្លៀតឱកាសនោះ ឯកឧត្តម បានថ្លែងថា ដោយសារ នាពេលថ្មីៗនេះ ខាងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត បានមកសហការជាមួយរដ្ឋបាលខេត្ត ក្នុងការជ្រើសរើស កម្មករ កម្មការិនីចំនួន ១០០០នាក់ សម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅ ក្នុងស្រុកកងមាស ដែលមិនទាន់មានការងារធ្វើ មានជីវភាពខ្វះខាត ហើយមានបំណងចង់បានការងារធ្វើ ពេលនេះ ខាងរោងចក្រកំពុងត្រូវការជាបន្ទាន់ ដូច្នេះ ស្នើរសុំឲ្យ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកកងមាស សុំធ្វើការទំនាក់ទំនង សួរនាំ ព័ត៍មាន ជាមួយ លោកមេឃុំ […]

កំពង់ចាម​៖នៅព្រឹក​ ថ្ងៃទី​២៧​ខែមករា​ ឆ្នាំ​២០២៥​ ឯកឧត្តម​ គន់​ សុភា​ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម​ តំណាង​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានអញ្ជេីញ​ចូលរួម​ពិធីប្រគល់-ទទួល​គ្រឿងចក្រ២គ្រឿង​ និងរថយន្តដឹកសំរាមមួយគ្រឿង​ ពីគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ ក្រោមកម្ចីឥណទានសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី​តាមរយៈ​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​។ តំណាងក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ លោក​ នុប​ រ៉ូបឺត ប្រធានគ្រប់គ្រងគម្រោងប្រតិបត្តិការថែរទាំនៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤​ បានឲ្យដឹងថា​ គ្រឿងចក្រ​និងរថយន្ត​ទាំងបីនេះ​ គឺស្ថិតក្នុងរង្វង់ប្រតិបត្តិការ​ក្រុមហ៊ុនBM ដែលជាក្រុមហ៊ុនសាងសង់ទីលានទុកដាក់សំរាមក្រុងកំពង់ចាម​ ក្នុងរយៈពេល​ពេញ១ឆ្នាំ​។ គូសបញ្ជាក់ថា ទីលានទុកដាក់សំរាមក្រុងកំពង់ចាមនេះត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ។ ទីលានទុកដាក់សំរាមក្រុងកំពង់ចាមនេះស្ថិត​ក្នុងគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ ក្រោមកម្ចីឥណទានសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី ត្រូវបានសាងសង់រយៈពេល១៧ខែ ដោយគិតចាប់ពី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ទីលានទុកដាក់សំរាមត្រូវបានសាងសង់លើផ្ទៃដីទំហំ ១៨,៦៨ហិកតា ស្ថិតនៅក្នុងភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀមដែលមានចម្ងាយប្រហែល២៥គីឡូម៉ែត្រ ពីក្រុងកំពង់ចាម៕

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។ បើតាមមន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា សកម្មភាព កម្លាំងចេញល្បាត ត្រៀមអន្តរាគមន៍យថាហេតុផ្សេងៗ និងក្ដាប់សភាពការណ៍ទូទៅ ក្នុងភូមិសាស្រ្ត ខេត្តកំពង់ចាម : នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ គិតត្រឹមម៉ោង ២០:០០នាទី សភាពការណ៍សន្តិសុខ មិនមានអ្វីកត់សម្គាល់ សភាពការណ៍បទល្មើស :  (គ្មាន) ។

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។ បើតាមមន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា កងរាជអាវុធហត្ថខេត្តកំពង់ចាម ចាប់ពីម៉ោង២០”០០នាទីថ្ងៃទី២៥-១-២០២៥ ដល់ម៉ោង១”០០នាទីព្រឹកថ្ងៃទី២៦-១-២០២៥ ធ្វើសកម្មភាពកម្លាំងចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត។

(កំពង់ចាម) ទំនាស់រវាងអាជីវករពិឃាតសត្វ និងអ្នកវិនិយោគ(ភាសុីសត្វឃាត) នៅផ្សារព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានឯកភាពទទួលយកដំណោះស្រាយ តាមគោលនយោបាយឈ្នះឈ្នះ របស់រដ្ឋបាលខេត្តកំពង់ចាម ។ កិច្ចប្រជុំដោះស្រាយវិវាទនេះ បានប្រព្រឹត្តទៅ នៅរសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៥ ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងនៃគណះភិបាលខេត្តកំពង់ចាមនឹងតំណាងអោយ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណះភិបាលខេត្តកំពង់ចាម នឹងមន្ទីរពាក់ព័ន្ធ នៅផ្សារព្រែកដំបូក នៅស្រុកស្រីសន្ធរ ។ ក្រោយពីបានប្រជុំសម្របសម្រួល របស់ឯកឧបត្ថមប្រធានអង្គប្រជុំ ជាមួយភាគីទំនាស់រវាងម្ចាស់វិនិយោគភេទប្រុស ឈ្មោះ ឈន សុីវឡេង និង អាជីវករចំនួន៤នាក់ ទី ១ឈ្មោះ ហុង គឹម ទី២ ឈ្មោះ ថន ស្រីអូន ទី៣ ឈ្មោះ សុក គឹមអាង និងទី៤ ភេទ ឈ្មោះ ហួត ប៉ោងលាង បានយល់ព្រមបញ្ចប់សំណុំរឿងវិវាទ […]

ពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ សម្រាប់ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ សាលាគណខេត្តកំពង់ចាមទាំង ២គណៈ សហការជាមួយមន្ទីរធម្មការនិងសាសនា ខេត្តកំពង់ចាម បានរៀបចំពិធីប្រជុំផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ សម្រាប់ខេត្តកំពង់ចាម។ ក្រោមអធិបតីភាពឯកឧត្តម កៅ សុខអាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ឯកឧត្តម ស្រី កានឿន សមាជិកក្រុមប្រឹក្សាខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។ ដោយមាននិមន្ត និងអញ្ជើញចូលរួមពីមន្ត្រីសង្ឃខេត្ត មន្ត្រីសង្ឃក្រុង ស្រុក តាមឋានុក្រម និងព្រះចៅធិការវត្តទូទាំងខេត្តកំពង់ចាម។ លោក លោកស្រី អភិបាល អភិបាលរង ក្រុង ស្រុក លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រី […]

(កំពង់ចាម) ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥ នេះ បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួម ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធី ZOOM ។ សូមបញ្ជាក់ថាកិច្ចប្រជុំនោះធ្វើឡើង ដើម្បី ពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖១-សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។ ២- សេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។ ៣- របាយការណ៍វឌ្ឍនភាពនៃការរៀបចំអនុវត្តកម្មវិធីផ្ដល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។ ៤-បញ្ហាផ្សេងៗ។

(កំពង់ចាម) កម្លាំងអាវុធហត្ថខេត្តកំពង់ចាម បានបង្រ្កាបករណីក្មេងទំនើង (ជិះម៉ូតូប្រើប្រាស់បំពង់ស៊ីម៉ាំងម៉ូតូកែច្នៃបំពងសំឡេងឮៗ) នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ មន្ត្រីអាវុធហត្ថបានឲ្យដឹងថា នៅថ្ងៃកើតហេតុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំពង់សៀម បានចុះល្បាតក្នុងភូមិសាស្ត្រស្រុកកំពង់សៀម ទៅដល់ចំណុចភូមិស្រឡៅ ឃុំអំពិល ស្រុកកំពង់សៀម បានឃើញក្មេងទំនើងម្នាក់កំពុងប្រព្រឹត្តសកម្មភាពជិះម៉ូតូ០១គ្រឿង ម៉ាក វេវពណ៌សស្លាកលេខកំពង់ចាម1M 1615ជិះម៉ូតូប្រើប្រាស់បំពង់សុីម៉ាំង កែច្នៃខុសបច្ចេកទេសបំពងសំឡេងរ៉ូលាន់រំពង ធ្វើឲ្យមានការរំខានដល់ប្រជាពល រដ្ឋនៅក្នុងភូមិ។ ភ្លាមនោះកម្លាំងយើងបានហៅឱ្យឈប់ដើម្បីធ្វើការសួរនាំ។ ជាលទ្ធផល បានហៅអ្នកបើកបរម៉ូតូ០១នាក់ ឈ្មោះ វង្ស យូលី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សសាលា រស់នៅភូមិស្រឡៅ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានធ្វើការអប់រំ និងឲ្យអាណាព្យាបាលមកធានា ឲ្យវិលទៅលំនៅឋានវិញ។ចំណែកវត្ថុតាងម៉ូតូ០១គ្រឿងខាងលើត្រូវបានរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរយះពេល៣ខែ ។

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃវិជ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះល្បាតធ្វើរដ្ឋបាលជំហរ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។ មន្ត្រីអាវុធហត្ថបានអ្នកដឹងថា ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឱ្យកម្លាំងសមត្ថកិច្ចយើងធ្វើរដ្ឋបាលជំហរ ចុះល្បាតដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ មន្ត្រីដដែលបានបញ្ជាក់ថា ចាប់ពី ល្ងាចថ្ងៃទី២៣-០១-២០២៥ ដល់ម៉ោង ២០”០០នាទីថ្ងៃដដែល កម្លាំងកងរាជអាវុធហត្ថខេត្តបានធ្វើសកម្មភាពចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលចុះធ្វើរដ្ឋបាលចំហរចល័តតាមដងផ្លូវនោះ សមត្ថកិច្ចអាវុធហត្ថ មិនបានជួបប្រទះបញ្ហាអ្វីគួរឲ្យកត់សម្គាល់នោះទេ។

កំពង់ចាម) មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ចាម នៅថ្ងៃទី ២៣ ខែមករាឆ្នាំ ២០២៥ បានចុះពិនិត្យ ការដាក់តាំងលក់សាច់សត្វលើទីផ្សារ។ មន្ត្រីនៃមន្ទីរកសិកម្មខេត្តបានឲ្យដឹងថា មន្ត្រីជំនាញនៃការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយមន្ត្រីការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍នៃរដ្ឋបាលក្រុងកំពង់ចាម ទទួល បន្ទុកការងារផលិតកម្ម និងបសុព្យាបាល និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកព្រៃឈរ ស្រុកជើងព្រៃ ស្រុកចំការលើ ស្រុកកងមាស ស្រុកស្រីសន្ធរ ស្រុកកោះសូទិន និងស្រុកកំពង់សៀម ដែលទទួលបន្ទុកការងារផលិតកម្ម និងបសុព្យាបាលស្រុក បានចុះត្រួតពិនិត្យសុខភាពសត្វមុនពេលពិឃាត និងអូសត្រាលើផ្ទាំងសាច់ក្រោយពេលពិឃាត ព្រមទាំងបានចុះត្រួតពិនិត្យ តាមដានការដាក់តាំងលក់សាច់សត្វ និងផលិតផល ដែលមានដើមកំណើតពីសត្វ នៅ តាមទីផ្សារនានាក្នុងខេត្តកំពង់ចាម។