រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

Blog

ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ឯកឧត្តម វេជ្ជបណ្ឌិត គីមសួរ ភីរុណ បានផ្ដល់បទសម្ភាសន៍ជា មួយក្រុមការងារវិទ្យុជាតិកម្ពុជា និងមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ស្ដីពីវឌ្ឍនភាពឆ្នាំរយៈពេលពេញមួយឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។ ឆ្លើយតបទៅនឹងសំណួររបស់វិទ្យុជាតិកម្ពុជា  ឯកឧត្តម វេជ្ជបណ្ឌិត គីមសួរ ភីរុណ បានគូសបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពង់ចាម មានមន្ទីរពេទ្យបង្អែកខេត្ត ចំនួន ១ និងមន្ទីរពេទ្យបង្អែកស្រុកចំនួន៨ មណ្ឌលសុខភាពចំនួន ៩៦ កន្លែង និងប៉ុស្តិ៍សុខភាពចំនួន ៤ កន្លែង។ ក្នុងឆ្នាំ២០២៤ កន្លងទៅ មន្ទីរបានសម្រេចបានការងារជាច្រើនក្នុងការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ដូចជា ការពិនិត្យពិគ្រោះជំងឺក្រៅ ,ជំងឺសម្រាកពេទ្យ សម្រាលកូននៅមូលដ្ឋានសុខាភិបាល ,ពិនិត្យ ពិគ្រោះយោបល់ស្ត្រីមានផ្ទៃពោះ និងការមកទទួលវ៉ាក់សាំងរបស់កុមារជាដើម។ ឯកឧត្តមបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២៥ នេះ មន្ទីរសុខាភិបាលខេត្តកំពង់ចាមបានដាក់ ចេញផែនការជាច្រើន ដើម្បីធានាសុខមាលភាពសាធារណៈប្រជាជនក្នុងខេត្តដូចជា៖កែលម្អហេដ្ឋារចនាសម្ព័ន្ធ (ជួសជុល និងសាងសង់ថ្មី) ,បំពាក់ឧបករណ៍សម្ភារៈពេទ្យទៅតាមស្តង់ដារ , បំពេញបន្ថែម […]

កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានណែនាំ​ដល់​អាជ្ញាធរ​ក្រុង​ ស្រុក​ទាំងអស់​ ត្រូវ​យកចិត្តទុកដាក់​សហការ​គ្នា​ជាមួយ​មន្ត្រី​អប់រំ​ ចុះត្រួតពិនិត្យទប់ស្កាត់ការលក់ដូរចំណីអាហារគ្មានសុវត្ថិភាពនៅតាមសាលារៀន​ និង​គ្រឹះស្ថានសិក្សានានា ដេីម្បីលេីក​កម្ពស់​សុខភាព​សិស្ស​ ពិសេស​ត្រូវ​​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​គេច​សាលា​ផងដែរ​ ការថ្លែងបែបនេះក្នុងឱកាសបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី​២៣​ ខែមករា​ ឆ្នាំ​២០២៥​ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសំណូមពរដល់មន្ទីរអប់រំ ខេត្ត ធ្វើយ៉ាងណាត្រូវលើកកម្ពស់ថែមទៀតនូវគុណភាពអប់រំនៅគ្រប់ភូមិសិក្សា ដោយយកចិត្តទុ កដាក់ ជាពិសេសការអនុវត្តកម្មវិធីសាលាកុមារមេត្រី ដើម្បីបណ្តុះបណ្តាលយុវវ័យជំនាន់ក្រោយ ប្រកបដោយ សមត្ថភាពរីកចម្រើន។ និងពង្រឹង-ពង្រីកថែមទៀតនូវបរិមាណអប់រំ ដោយយកចិត្ត ទុកដាក់ក្នុងការប្រមូល កុមារដល់វ័យសិក្សាឲ្យចូលរៀន ជាពិសេសកុមាដែលជួបការលំបាក និង កុមារជនជាតិភាគតិច ក៏ដូចជាកុមារពិការ ឲ្យមានឱកាស បានចូលរៀនគ្រប់ៗគ្នា ។ ព្រមទាំងបន្តកា រលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ពង្រឹងការងារគ្រប់គ្រង ការពិនិត្យតាមដាន និងវាយតម្លៃផ្សារ ភ្ជាប់នឹងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បន្តវេន និងការពង្រាយគ្រូទៅកន្លែង ដែលខ្វះ គ្រូឲ្យបានសមស្របផងដែរ ។ […]

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចង្អុលណែនាំដល់កម្លាំងជំនាញនគរបាលចរាចរណ៍ បន្ដយកចិត្តទុកដាក់ខ្ពស់លើការរៀបចំសណ្ដាប់ធ្នាប់ សម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ពិសេសការផ្សព្វផ្សាយច្បាប់ដល់អ្នកប្រើប្រាស់ផ្លូវ សូមឱ្យមានប្រុងប្រយ័ត្នខ្ពស់ នៅថ្ងៃបុណ្យចូលឆ្នាំ ចិន-វៀមណាម ខាងមុខនេះ នៅថ្ងៃព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក/ក្រុង បន្តចុះរៀបចំសណ្តាប់ធ្នាប់ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ នៅចំណុចដើមទី ទីប្រជុំជន ចំណុចប្រឈមការកកស្ទះ និងនៅចំណុចភ្លើងស្តុប ដល់បងប្អូនអ្នកប្រើប្រាស់ផ្លូវឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ពិសេស នារដូវបុណ្យចូលឆ្នាំប្រពៃណី ចិន-វៀតណាម ខាងមុខនេះ សូមឱ្យមានការប្រុងប្រយ័តខ្ពស់ កុំធ្វេសប្រហែសក្នុងការបើកបរ កុំបើកបរក្នុងស្ថានភាពស្រវឹង បើកបរដោយគោរព ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ និងការបញ្ជាទិសរបស់នគរបាលចរាចរណ៍ ។ល។ ជាមួយគ្នានេះ កម្លាំងជំនាញក៏បានជួយសម្រួល​ចរាចរណ៍​ជូន​លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមសាលារៀនជាប់ជាប្រចាំ ផងដែរ៕

ក្រុងកំពង់ចាម, សេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងកំពង់ចាម ស្ដីពីការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណ:ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម នាពេលខាងមុខនេះ​ ។ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃអង្គារ ១៥ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ដល់ថ្ងៃ សុក្រ ៣ កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨-៣១ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ រដ្ឋបាល ក្រុងកំពង់ចាម សូមធ្វើការណែនាំដល់មន្ទីរ អង្គភាព ការិយាល័យចំណុះរដ្ឋបាលក្រុង សង្កាត់ទាំងបួន អង្គការក្រៅ រដ្ឋាភិបាល សមាគមន៍ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន និងសាធារណជន ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល  អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំ កិច្ចប្រជុំស្ដីពីវឌ្ឍនភាពនៃកម្មវិធីអុកស៊ីសែនវិជ្ជសាស្រ្តដើម្បីធានាអោយបាននិរន្តរភាពនៃខ្សែចង្វាក់ផ្គត់ផ្គង់ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ កិច្ចប្រជុំនេះធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម។

ឯកឧត្តម ស្រី សុភ័ក្រ អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញផ្ដល់បទសម្ភាសន៍ជា​មួយក្រុមការងារវិទ្យុជាតិកម្ពុជា និងមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ស្ដីពីវឌ្ឍនភាពឆ្នាំរយៈពេលពេញមួយឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមមន្ត្រីជំនាញពាក់ព័ន្ធ នៅសាលប្រជុំ សាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។ ឆ្លើយតបទៅនឹងសំណួររបស់វិទ្យុជាតិកម្ពុជា  ឯកឧត្តមអភិបាលរងខេត្ត បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម នៅក្នុងឆ្នាំ២០២៤ សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ដូចជា វិស័យសេវាកម្ម វិស័យកសិកម្ម ឧស្សាហកម្ម ជាដើម ដែលជួយជម្រុញអោយសេដ្ឋកិច្ចខេត្តកំពង់ចាម កាន់តែរីកចម្រើនថែមទៀត។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ខេត្តកំពង់ចាម បច្ចុប្បន្នកំពុងតែអនុត្តគម្រោង សាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាម បន្ទាប់ពីគម្រោងនេះសាងសង់បញ្ចប់ ក្រុងកំពង់ចាម នឹងបញ្ចៀសបានការជន់លិចដោយសារទឹកភ្លៀង និងមានការបែងចែកច្បាស់លាស់រវាងប្រព័ន្ធលូរំដោះទឹកភ្លៀង និងប្រព័ន្ធលូទឹកកខ្វក់ដែលគម្រោងនេះនឹងជួយការការពារបរិស្ថានប្រកបដោយនិរន្តភាព នេះជា សក្ខីភាពថ្មីមួយដែលបង្ហាញពីការគិតគូរ យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រោមការដឹកនាំរបស់ ឯកឧត្តម អ៊ុន​ ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។ ក្នុងនោះផងដែរ […]

(កំពង់ចាម) យុវជនពីរនាក់ បានធ្វើសកម្មភាព ជិះម៉ូតូ ប្រើបំពង់ស៊ីមាំងកែច្នៃបំពងសំឡេងលឺខ្លាំងៗ នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៥ នេះ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់សៀម ឃាត់ខ្លួនធ្វើការអប់រំ និងរក្សាម៉ូតូទុក នៅអធិការដ្ឋាននគរបាលស្រុកខ្ពង់សៀមរយៈពេល ៣ ខែ ។ បើតាមលោក ទុន ណេត អភិបាលស្រុកកំពង់សៀម បានឱ្យដឹងថា ក្រោយេពីទទួលបញ្ជាពីលោកឧត្តមសេនីយ៍ទោ ហេងវុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមលោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម បានចាត់កម្លាំងកម្លាំងសមត្ថកិច្ចជំនាញ ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះមិត្ត ចុះធ្វើការបង្ក្រាបក្មេងទំនើងចំនួន ០២នាក់ក្នុងករណីប្រើប្រាស់ម៉ូតូស៊ីមាំងប្រែន (បំពងសម្លេង) នៅចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិមោះចាស់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥។ ជនបង្កក្នុងករណីខាងលើនេះ មានឈ្មោះ ១. ឈ្មោះ ឈុំ អានុន ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ មុខរបររត់តុ២.ឈ្មោះ វាសនា ណារីដូ […]

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី ២៣ ខែមករាឆ្នាំ ២០២៥ នេះ ក្នុងពិធីបើកសន្និបាតបូកសរុបការងារមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ជំរុញឲ្យគណៈគ្រប់គ្រងសាលា យកចិត្តទុកដាក់ខ្ពស់លើសុខភាពរបស់សិស្ស ។ ឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យគណៈគ្រប់គ្រងសាលា យកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភ ដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន ក្នុងនោះត្រូវបន្តពង្រឹង និងចុះត្រួតពិនិត្យឱ្យបានជាប់ជាប្រជាំការលក់ដូរចំណីអាហារដែលប៉ះពាល់សុខភាពសិស្សានុសិស្សមានដូចជា ភេសជ្ជៈផ្អែម អាហារប្រៃ ជាដើម នៅតាមសាលារៀន និងជុំវិញបរិវេណសាលា ដែលទាំងនេះគឺសំដៅចូលរួមបង្ការជំងឺមិនឆ្លង និងលើកកម្ពស់សុខភាពយុវជន ដែលជាទំពាំងស្នងឬស្សី។ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានយកឱកាសនោះ ផ្ដល់អនុសាសន៍ដល់អង្គសន្និបាតថា ដើម្បីអនុវត្តតាមទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវចូលរួមអនុវត្តនូវកិច្ចការចាំបាច់មួយចំនួនមានជាអាទិ៍៖ *ទី១ ៖ ត្រូវយកចិត្តទុកដាក់វត្តមានសិស្សានុសិស្ស ក្នុងម៉ោងសិក្សា ដោយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូបន្ទុកថ្នាក់ ត្រូវមានទំនាក់ទំនង […]

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និង ឯកឧត្ដម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និង លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យស្ថានីយបូមទឹកទន្លេវ៉ៃកូ ស្ថិតក្នុងឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ឯកឧត្តម អ៊ុន ចាន់ដា បានឲ្យដឹងថា ស្ថានីយ៍បូមទឹកទន្លេវ៉ៃកូ ជាកន្លែងប្រភពទឹក បូមចេញពីទន្លេតូច ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ដោយសារខេត្តព្រៃវែង មាន ៣ស្រុក ១៣ឃុំ ត្រូវការទឹក ដើម្បីសង្គ្រោះស្រូវប្រាំង របស់ប្រជាកសិករ ដែលមានទីតាំងជាប់ដងស្ថានីយ៍ទន្លេវ៉ៃកូ ។ ដូច្នេះ បន្ទាប់ពីអាជ្ញាធរខេត្តទាំងពីរ បានចុះពិនិត្យ ទើបឯកភាពគ្នា ទើបសម្រេចបូមទឹកពីទន្លេតូច តាមរយៈស្ថានីយ៍បូមទឹកទន្លេវ៉ៃកូ ដើម្បីផ្គត់ផ្គង់ទៅ ខាងខេត្តព្រៃវែង ។

នៅរសៀលថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ សាលាគណខេត្តកំពង់ចាមទាំងពីរគណៈ សហការជាមួយមន្ទីរធម្មការនិងសាសនា ខេត្តកំពង់ចាម បានបើកកិច្ចប្រជុំស្ដីពីការបែងចែកភារកិច្ចទទួលខុសត្រូវក្នុងកម្មវិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ខេត្ដកំពង់ចាម នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នាពេលខាងមុខនេះ។ កិច្ចប្រជុំនេះ ក្រោមអធិបតីភាព ព្រះធម្មសាលវង្ស សា វីរៈ ព្រះវិន័យធរគណខេត្ត តំណាងព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម និងព្រះកំពង់ចាមជ័យអម្ពមុនី កង ប៊ុនហៃ ព្រះមេគណធម្មយុត្តិកនិកាយខេត្តកំពង់ចាម និងលោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការនិងសាសនា ខេត្តកំពង់ចាម ។