រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

Blog

(កំពង់ចាម) កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នេះ បានបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងវត្ថុតាងមួយចំនួន ស្ថិតនៅក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ មន្ត្រីនគរបាលបានឲ្យដឹងថា ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់) សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០៣នាក់ដែលមានឈ្មោះនៅខាងក្រោម ១-ឈ្មោះ ជ្រុនហួច ភេទប្រុស អាយុ ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតុងរ៉ុង ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០១កញ្ចប់*។២-ឈ្មោះ ឡេង […]

(កំពង់ចាម) ប្រជាពលរដ្ឋម្នាក់ នៅអាយុ២៨ឆ្នាំ នៅភូមិ២២ ឃីចំការអណ្តូង ស្រុកចំការលើ បានឆ្លងជំងឺផ្ដាសាយបក្សីបណ្ដាលឲ្យស្លាប់ បន្ទាប់ពី កើតជំងឺនេះមួយសប្តាហ៍ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥។ លោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ បានឲ្យដឹងថា ប៉ុន្មានថ្ងៃកន្លងទៅនេះ បុរសម្នាក់ មានអាយុ ២៨ឆ្នាំ រស់ភូមិ២២ ឃុំចំការអណ្តូង នៅស្រុកចំការលើ មានជម្ងឺបន្ទាប់មកគាត់បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត ។ ក្នុងការសម្រាកព្យាបាលនោះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានធ្វើសំណាក រកឃើញថា បុរសនោះបានឆ្លងជំងឺផ្ដាសាយបក្សី ប៉ុន្តែដោយសារទុកជំងឺនេះមានសភាពធ្ងន់ធ្ងរ ធ្វើឱ្យគ្រូពេទ្យសង្គ្រោះលែងបាន ត្រូវបានបាត់បង់ជីវិត ក្រោយពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យបានមួយសប្តាហ៍ ។ លោកវេជ្ជបណ្ឌិត បានឲ្យដឹងទៀតថា ក្រោយពីករណីខាងលើកើតឡើង នៅព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំបញ្ជាឲ្យមន្ទីរអង្គភាព […]

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។ បើតាមមន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា កម្លាំងអាវុធហត្ថបានចុះបេសកកម្ម ចាប់ពីម៉ោង ២០”០០នាទីថ្ងៃទី ៩-១-២០២៥ ដល់ម៉ោង១”០០នាទីព្រឹកថ្ងៃទី ១០-១-២០២៥ គឺកម្លាំងចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត ។

(កំពង់ចាម)៖ មន្ត្រីបសុពេទ្យខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានចុះចាក់វ៉ាក់សាំង ការពារជំងឺសត្វគោក្របី ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រស្រុកកំពង់សៀម ។ មន្ត្រីពេទ្យសត្វបានន័យដឹងថា លោក ហ៊ួត ប៊ុនសា មន្រី្ដការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកកំពង់សៀម បានសហការជាមួយមន្ត្រីការិយាល័យផលិតកម្មបសុព្យាបាលខេត្តកំពង់ចាម បានចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ ក្របី ជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រឃុំវិហារធំ ស្រុកកំពង់សៀម ។

កំពង់ចាម ៖ នៅក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៨ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្ត អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៥ នេះ ឯកឧត្ដម អ៊ុន ចាន់ដា បានដាក់បទបញ្ជា ឲ្យកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ មានវិធានការបង្ក្រាបក្មេងទំនើងឲ្យបានមឺងម៉ាត់បំផុត ។ ឯកឧត្តមអភិបាលខេត្តបានថ្លែងថា បញ្ហាក្មេងទំនើងនៅចុងឆ្នាំ ២០២៤ កន្លងទៅនេះ ឃើញថាមានការកក្រើកឡើងវិញ ដូច្នេះសមត្ថកិច្ចយើងចាំបាច់ត្រូវតែអនុវត្តច្បាប់ ចំពោះសកម្មភាពក្មេងទំនើងមានបូជាការបំពងសំឡេងរំខាន ការបង្ហោះម៉ូតូតាមទីសាធារណៈ ជាដើម ត្រូវតែអនុវត្តតាមវិធានការរដ្ឋបាល ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា បញ្ហាបង្ក្រាបក្មេងទំនើងនេះ សូមឱ្យសមត្ថកិច្ចបន្តបង្ក្រាបយ៉ាងក្តៅកគុកមិនដកដៃទេ និងសូមកុំធ្វើកិច្ចការនេះដូចជាការវែកចក ឬការអង្គុយបក់ផ្សែងនោះឡើយ ៕

(កំពង់ចាម) អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំឱ្យមន្ទីរកសិកម្ម និងមន្ទីរពាណិជ្ជកម្មខេត្ត មានប្រធានការដើម្បីជួយដល់កសិករ ក៏ដូចជាឈ្មួញកណ្ដាលទិញស្រូវក្នុងខេត្ត ឲ្យចេះទុកដាក់ស្រូវអង្ករឲ្យបានល្អ ក្នុងកំឡុងពេលដែលស្រូវធ្លាក់ថ្លៃនេះ ។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅថ្ងៃទី ៩ ខែមករាឆ្នាំ ២០២៥ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៨ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ ឯកឧត្តមអភិបាលខេត្តបានលើកឡើងទៀតថា បញ្ហាបង្ករបង្កើនផលស្រូវប្រាំងរបស់ប្រជាពលរដ្ឋ បច្ចុប្បន្នមានបញ្ហាប្រឈមតម្លៃទីផ្សារខ្លះៗ ដែលប្រជាពលរដ្ឋបានបង្កើនផលលើផ្ទៃដីជាង ៤ម៉ឺន ហិចតា ជាមួយគ្នានេះ ដំណាំរួមផ្សំបង្កបង្កើនផលបាន ជាង ១០ ម៉ឺនហិកតា ដែលបច្ចុប្បន្នកំពុងចាប់ផ្ដើមប្រមូលផល យកទៅលក់នៅទីផ្សារ ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា នៅចុងខែធ្នូ កសិផលលើទីផ្សារមានតម្លៃសមរម្យ ប៉ុន្តែចូលដល់ខែមករា ឆ្នាំ ២០២៥ នៅចុងសប្តាហ៍នេះ ឃើញថាតម្លៃស្រូវមានការធ្លាក់ចុះ ។ ទន្ទឹមនិងនោះឯកឧត្តម ក៏បាន ចាត់តាំងឲ្យអង្គភាពមន្ទីរកសិកម្ម ចុះសិក្សាតម្លៃជាក់ស្ដែង តាមរោងម៉ាស៊ីនកន្លែងទទួលទិញ និងអ្នកទិញនៅដើមទី ពីស្រែរបស់ប្រជាពលរដ្ឋ ដែលជាមធ្យម […]

អភិបាលខេត្តកំពង់ចាម ណែនាំឲ្យសមត្ថកិច្ចជំនាញ ចុះអប់រំដល់សមាជិកគ្រួសារ ដែលជាប់ពាក់ព័ន្ធបញ្ហាបទល្មើសគ្រឿងញៀន (កំពង់ចាម) អភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានណែនាំដល់សមត្ថកិច្ចនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត សូមឱ្យចូលរួមបន្ត បង្ក្រាបបទល្មើសនេះនឹងចុះណែនាំអប់រំដល់សមាជិកគ្រួសារ ដែលត្រូវបានឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀនកន្លងមក។ ការណែនាំនេះធ្វើឡើងនៅព្រឹកថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៨ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងខែធ្នូ កន្លងទៅ បញ្ហាបទល្មើសគ្រឿងញៀនឃើញថាសមត្ថកិច្ចបង្ក្រាបបាន ២៥ករណី ឃាត់ខ្លួនជនល្មើសចំនួន ៦០ នាក់ បញ្ជូនទៅសាលាដំបូងចាត់ការទៅតាមនីតិវិធី ។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត សំណូមពរឲ្យសមត្ថកិច្ចជំនាញបន្តចុះអប់រំដល់សមាជិកគ្រួសារ ឲ្យពួកគាត់យល់ដឹងអំពីការគ្រោះថ្នាក់ដល់សុខភាពដោយសារការប្រើប្រាស់គ្រឿងញៀន ។ដោយសារកន្លងទៅយើងសង្កេតឃើញថាករណីប្រើប្រាស់មានច្រើន ដែលអាចបណ្ដាលមកពីពួកគាត់ សេពគប់មិត្តភក្កិមិនល្អ គេចសាលារៀន ទៅសេពគ្រឿងញៀន ទៅបង្កបញ្ហា រហូតដល់ទទួលទោសទណ្ឌបែបនេះ ។

្រឹកថៃ្ងព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី០៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ស្ថិតនៅសាលប្រជុំធំសាលាខេត្ត។ កិច្ចប្រជុំបានលើកយករបៀបវារៈសំខាន់ចំនួន ៥រួមមាន: ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី០៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។២-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលើកទី០២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែធ្នូ ២០២៤ និងលើកទិសដៅប្រចាំខែមករាឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម។៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងផែនការសកម្មភាពរយៈពេលបីខែ (មករា កុម្ភៈមីនា) ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម។៥-បញ្ហាផ្សេងៗ៕

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានថ្លែងថា ៖ «កន្លងមកនេះទំហំសេដ្ឋកិច្ច ខេត្តកំពង់ចាម ឆ្នាំ២០២៤ ទទួលបានទំហំសេដ្ឋកិច្ចជាង ២,៦០០លានដុល្លារ បើតាមការព្យាករណ៍រំពឹងថាសម្រាប់ឆ្នាំ២០២៥នេះទំហំសេដ្ឋកិច្ច អាចនិងកើនជាង ២,៨00 លានដុល្លារ ។ ទាំងនេះ គឺជាការខិតខំប្រឹងប្រែងរបស់យើង នាប៉ុន្មានឆ្នាំកន្លងមកនេះ យ៉ាងហោចណាស់ វាបានរួមចំណែកជំរុញឲ្យមានកំណើនសេដ្ឋកិច្ចរបស់ខេត្ត កាន់តែប្រសើរឡើង» ។ ឯកឧត្ដម ថ្លែងយ៉ាងដូច្នេះ នាឱកាស អញ្ជើញចូលរួមជាមួយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងកិច្ចប្រជុំប្រជុំសាមញ្ញលើកទី០៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ដែលរៀបចំឡើង នៅសាលប្រជុំសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នេះ ។ ឯកឧត្ដម អភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា ការកើនឡើងនូវកំណើនសេដ្ឋកិច្ច របស់ខេត្តកំពង់ចាម គឺកើតដោយសារកត្តា ៣សំខាន់ៗ គឺ ៖ ទី១.ការរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ដែលបង្កលក្ខណៈងាយស្រួល និងអំណោយផល ដល់អ្នកវិនិយោគ […]

ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ចាម បានប្រារព្ធពិធីប្រគល់_ទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម (កំពង់ចាម) ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ចាម នៅព្រឹក ថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៥ នេះ បានប្រារព្ធពិធីប្រគល់_ទទួលអដ្ឋិធាតុកងទព័ស្ម័គ្រចិត្តវៀតណាម។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព ឧ.ទោ ហ៊ូ ពៅ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៏គណៈកម្មការរុករកអដ្ឋិធាតុ ខេត្តកំពង់ចាម រួមជាមួយលោក វរសេនីយឯកបំរុង ដន ឌិញទិញ ប្រធានក្រុមK70 ព្រមទាំងមានការចូលរួមពីនាយទាហាន នាយទាហានរងពលទាហាន សរុប200 នាក់។ បើតាមមន្ត្រីកងយុទ្ធពលខេមរភូមិន្ទ នៃទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ចាម ឲ្យដឹងថា នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ចាម បានប្រារព្ធពិធីប្រគល់_ទទួលអដ្ឋិធាតុកងទព័ស្ម័គ្រចិត្តវៀតណាមចំនួន ១០ អដ្ឋិធាតុ ដែលបានជីករកក្នុងជំហានទី១ ( ចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥) នៃដំណាក់កាលទីXXlV (រដូវប្រាំង២០២៤ – ២០២៥ ) ដើម្បីធ្វើមាតុភូមិនិវត្តន៏ទៅវៀតណាមវិញ។