រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

Blog

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា រហូតដល់ម៉ោង ២០និង២០នាទីយប់ថ្ងៃទី ៧ ខែមករាឆ្នាំ២០២៥កម្លាំងសម្រួលចរាចរណ៍ កម្លាំងចេញល្បាត ត្រួតពិនិត្យនិងក្ដាប់សភាពការណ៍ទូទៅ ក្នុងភូមិសាស្រ្ត ក្រុងកំពង់ចាម សភាពការណ៍សន្តិសុខ មិនមានអ្វីកត់សម្គាល់នោះទេ។ ដោយឡែកចំពោះសភាពការណ៍បទល្មើស វិញក៏មិនមានអ្វីកត់សម្គាល់នោះដែរ ។ សូមបញ្ជាក់ដែរថា កម្លាំងសម្រួលចរាចរណ៍ និងកម្លាំងចេញល្បាតរបស់ អង្គភាពនគរបាលខេត្តអនុវត្តជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ គឺដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ពិសេស ទប់ស្កាត់បញ្ហាបទល្មើសផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ។

(កំពង់ចាម) ដោយមានការចង្អុលណែនាំពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម កម្លាំងអាវុធហត្ថនៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត បាទអនុវត្តចុះធ្វើរដ្ឋបាលចំហរ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ បើតាមមន្ត្រីកងរាជអាវុធហត្ថខេត្ត បានឲ្យ ដឹងថា កម្លាំងអាវុធហត្ថនៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ចាម បានចុះធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្ត ចាប់ពីម៉ោង២០”០០នាទីថ្ងៃទី៧-១-២០២៥ ដល់ម៉ោង ១”០០ នាទី ព្រឹកថ្ងៃទី៨ -១- ២០២៥ ។ ក្នុងនោះ សកម្មភាពកម្លាំងចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ប៉ុន្តែក្នុងការចុះល្បាតនេះមិនមានជួបបញ្ហាអ្វីគួរឲ្យគាត់សម្គាល់នោះទេ។

នៅរសៀលថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អញ្ជើញចុះពិនិត្យទីតាំងរៀបចំមិទ្ទិញអអបអរសាទរ ខួបអនុស្សាវរីយ៍លេីកទី៤៦ ទិវាជ័យជំនះ​លេីរបបប្រល័ពូជសាសន៍​ ប៉ុល​ ពត ៧មករា​ (១៩៧៩-២០២៥) ដែលនឹងប្រារព្ធធ្វើឡើងនៅលើកសួនវិមានឯករាជ្យ ក្រុងកំពង់ចាម នៅព្រឹកថ្ងៃស្អែក។

(កំពង់ចាម) ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មន្ត្រីសុខាភិបាលដ្ឋបាលខេត្ត បានបន្តចុះផ្សព្វផ្សាយអប់រំសុខភាព ជូនប្រជាពលរដ្ឋតាមសហគមន៍ និងសាលារៀន។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា នៅថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០២៥ ក្រុមការងារសុខាភិបាលខេត្តកំពង់ចាមបានចុះធ្វើការអប់រំសុខភាពតាមសហគមហ៍ និង សាលារៀន អំពីការការពារជំងឺមិនឆ្លង ដូចជា ការពារជំងឺលើសសម្ពាធឈាម , ការពារជំងឺទឹកនោមផ្អែម (ពិសារតិចអំបិល តិចខ្លាញ់ តិចស្ករ ) និង អប់រំផ្សព្វផ្សាយ ដាក់អាប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាម ។

(កំពង់ចាម) មន្ត្រីនគរបាលនៃប៉ុស្តិ៍រដ្ឋបាលឃុំមៀន នៅល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ បានបង្ក្រាបបទល្មើសនេសាទមួយករណីនៅចំណុចបឹងធំ ស្ថិតក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ បើតាមលោក ខេង ម៉េងឈុន ប្រធានគណ:បញ្ជាការឯកភាព ស្រុកព្រៃឈរ បានឱ្យដឹងថា នៅរសៀលថ្ងៃកើតហេតុ កំលាំងអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាល ឃុំមៀន បានល្បាតនៅចំណុចបឹងធំ បានបង្ក្រាបបាន មុខសញ្ញាឆក់ត្រជាក់ ដកហូតវត្ថុតាងបានទូកស្មាច់១ គ្រឿង អាគុយ ១០០ អំពែ ២គ្រឿង ក្បាលឆក់១ និងដង។ ចំពោះជនសង្ស័យបានរត់កេចខ្លួនបាត់ ហើយសមត្ថកិច្ចកំពង់បន្តស្រាវជ្រាវរកម្ចាស់ទូក ៕

(កំពង់ចាម) អភិបាលរងស្រុកស្រីសន្ធរ លោក បេត  វ៉េងឃីម នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ បានចូលរួមជាអធិបតី ការប្រលងវិញ្ញាបនបត្រធម្មវិនយថ្នាក់ត្រី ទោ ឯក សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ ការប្រឡងនេះប្រព្រឹត្តទៅនៅ មណ្ឌលប្រលងវិទ្យាល័យព្រែកដំបូក ស្រុកស្រីសន្ធរ ដែលមានបេក្ខសមណ:សិស្សសរុប ៣៣០ អង្គ នាក់គឹ÷-ថ្នាក់ត្រីមាន ១៣៧ អង្គ នាក់ -ថ្នាក់ទោមាន ១១៥ អង្គ នាក់-ថ្នាក់ឯក មាន ៧៨ អង្គ នាក់ចំពោះមុខវិជ្ជាប្រលងមានចំនួន៤គឺ÷ ១.ប្រជុំកងធម៌ ២.ពុទ្ធប្រវត្តិ ៣.ព្រះវិន័យ ៤.សាសនសុភាសិត ។

នៅរសៀលថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញរួមដំណើរជាមួយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដោយដីនគររូបនីយកម្ម និងសំណង់ អញ្ជើញចូលរួមក្នុងពិធីបង្សុកូល ឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធឧបាសិកា គង់ ខាត់ និងបុព្វការរីជន មានមាតាបិតា ញាតិកាទាំងប្រាំពីរសន្ដាន ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ស្ថិតនៅវត្តសុវណ្ណគីរី (ជើងឆ្នុក) ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម៕

ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ លោក អូត ឈាងលី អភិបាល នៃគណៈអភិបាលស្រុកបាធាយ រួមជាមួយមន្ទីរធម្មការខេត្តកំពង់ចាម សាលាអនុគណស្រុក និងអាជ្ញាធរឃុំ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ស្រោមវិញ្ញាសារប្រឡងវិញ្ញាបនបត្រធម្មវិន័យ ត្រី ទោ ឯក នៅមណ្ឌលស្រុកបាធាយ មានសមណៈ/បេក្ខជនប្រឡងចំនួន ៣២៥អង្គ/នាក់។

កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានអំពាវនាវ​សូមឱ្យនាំគ្នាចូលរួមលេងកីឡា ទោះកីឡាប្រភេទណាក៏ដោយ គឺដើម្បីថែរក្សាសុខភាពយើងឱ្យបានរឹងមាំ និងបានចៀសផុតពីជំងឺ កាចសាហាវទាំងឡាយគ្រប់ៗគ្នា។​ ការថ្លែងបែបនេះ​ក្នុងពិធីបើកការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តកំពង់ចាម ប្រចាំឆ្នាំ២០២៥ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦​ នៃទិវាជ័យជម្នះ ៧ មករា នាព្រឹកថ្ងៃទី​៥​ ខែមករា​ ឆ្នាំ​២០២៥​ នៅទីលានបាល់ទះ(កីឡដ្ឋាន) ការិយាល័យ​អប់រំកាយក្រុងកំពង់ចាម​ ។ ក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ វិស័យអប់រំកាយ និងកីឡា គឺជាវិស័យមួយដែលរដ្ឋាភិបាលកម្ពុជា​ ដែលមាន សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងចាត់ទុកថា ជាវិស័យមួយមានសារៈសំខាន់ចំពោះជាតិ​ ក្នុងការអភិវឌ្ឍ និងកិត្យានុភាព ព្រមទាំងកិត្តិយសប្រទេសជាតិ។ ជាមួយគ្នានោះ​ ឯកឧត្ដមអភិបាលខេត្ត​ ក៏បានអំពាវនាវសូមឱ្យយុវជន យុវនារីគ្រប់រូបបង្វែចិត្តគំនិតមកលេងកីឡាឱ្យបានគ្រប់ៗគ្នា ពិសេសកីឡា​ ដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ […]

(កំពង់ចាម) ដោយអនុវត្តតាមគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្តម អ៊ុន ចាន់ដា កម្លាំងនៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ចាម បានចុះប្រតិបត្តិការធ្វើរដ្ឋបាលចំហរ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ មេបញ្ជាការអាវុធហត្ថខេត្ត លោក ឧត្តមសេនីយ៍ត្រី ថេង ឆេងលីម បានឲ្យដឹងថា ចាប់ពីម៉ោង២០និង ០០នាទីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ដល់ម៉ោង ២ និង០០នាទី ទៀបភ្លឺព្រឹកថ្ងៃទី៥ ខែមករាឆ្នាំ២០២៥ នេះ សកម្មភាពកម្លាំងចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើង ក្នុងភូមិសាស្ត្រ ក្រុង និងស្រុកមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដែលជាលទ្ធផល មិនមានករណីអ្វីគួរឲ្យកត់សម្គាល់នោះទេ។