រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

Blog

(កំពង់ចាម) មន្ត្រីនគរបាលនៃប៉ុស្តិ៍រដ្ឋបាលឃុំមៀន នៅល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ បានបង្ក្រាបបទល្មើសនេសាទមួយករណីនៅចំណុចបឹងធំ ស្ថិតក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ បើតាមលោក ខេង ម៉េងឈុន ប្រធានគណ:បញ្ជាការឯកភាព ស្រុកព្រៃឈរ បានឱ្យដឹងថា នៅរសៀលថ្ងៃកើតហេតុ កំលាំងអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាល ឃុំមៀន បានល្បាតនៅចំណុចបឹងធំ បានបង្ក្រាបបាន មុខសញ្ញាឆក់ត្រជាក់ ដកហូតវត្ថុតាងបានទូកស្មាច់១ គ្រឿង អាគុយ ១០០ អំពែ ២គ្រឿង ក្បាលឆក់១ និងដង។ ចំពោះជនសង្ស័យបានរត់កេចខ្លួនបាត់ ហើយសមត្ថកិច្ចកំពង់បន្តស្រាវជ្រាវរកម្ចាស់ទូក ៕

(កំពង់ចាម) អភិបាលរងស្រុកស្រីសន្ធរ លោក បេត  វ៉េងឃីម នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ បានចូលរួមជាអធិបតី ការប្រលងវិញ្ញាបនបត្រធម្មវិនយថ្នាក់ត្រី ទោ ឯក សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ ការប្រឡងនេះប្រព្រឹត្តទៅនៅ មណ្ឌលប្រលងវិទ្យាល័យព្រែកដំបូក ស្រុកស្រីសន្ធរ ដែលមានបេក្ខសមណ:សិស្សសរុប ៣៣០ អង្គ នាក់គឹ÷-ថ្នាក់ត្រីមាន ១៣៧ អង្គ នាក់ -ថ្នាក់ទោមាន ១១៥ អង្គ នាក់-ថ្នាក់ឯក មាន ៧៨ អង្គ នាក់ចំពោះមុខវិជ្ជាប្រលងមានចំនួន៤គឺ÷ ១.ប្រជុំកងធម៌ ២.ពុទ្ធប្រវត្តិ ៣.ព្រះវិន័យ ៤.សាសនសុភាសិត ។

នៅរសៀលថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញរួមដំណើរជាមួយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដោយដីនគររូបនីយកម្ម និងសំណង់ អញ្ជើញចូលរួមក្នុងពិធីបង្សុកូល ឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធឧបាសិកា គង់ ខាត់ និងបុព្វការរីជន មានមាតាបិតា ញាតិកាទាំងប្រាំពីរសន្ដាន ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ស្ថិតនៅវត្តសុវណ្ណគីរី (ជើងឆ្នុក) ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម៕

ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ លោក អូត ឈាងលី អភិបាល នៃគណៈអភិបាលស្រុកបាធាយ រួមជាមួយមន្ទីរធម្មការខេត្តកំពង់ចាម សាលាអនុគណស្រុក និងអាជ្ញាធរឃុំ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ស្រោមវិញ្ញាសារប្រឡងវិញ្ញាបនបត្រធម្មវិន័យ ត្រី ទោ ឯក នៅមណ្ឌលស្រុកបាធាយ មានសមណៈ/បេក្ខជនប្រឡងចំនួន ៣២៥អង្គ/នាក់។

កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានអំពាវនាវ​សូមឱ្យនាំគ្នាចូលរួមលេងកីឡា ទោះកីឡាប្រភេទណាក៏ដោយ គឺដើម្បីថែរក្សាសុខភាពយើងឱ្យបានរឹងមាំ និងបានចៀសផុតពីជំងឺ កាចសាហាវទាំងឡាយគ្រប់ៗគ្នា។​ ការថ្លែងបែបនេះ​ក្នុងពិធីបើកការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តកំពង់ចាម ប្រចាំឆ្នាំ២០២៥ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦​ នៃទិវាជ័យជម្នះ ៧ មករា នាព្រឹកថ្ងៃទី​៥​ ខែមករា​ ឆ្នាំ​២០២៥​ នៅទីលានបាល់ទះ(កីឡដ្ឋាន) ការិយាល័យ​អប់រំកាយក្រុងកំពង់ចាម​ ។ ក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ វិស័យអប់រំកាយ និងកីឡា គឺជាវិស័យមួយដែលរដ្ឋាភិបាលកម្ពុជា​ ដែលមាន សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងចាត់ទុកថា ជាវិស័យមួយមានសារៈសំខាន់ចំពោះជាតិ​ ក្នុងការអភិវឌ្ឍ និងកិត្យានុភាព ព្រមទាំងកិត្តិយសប្រទេសជាតិ។ ជាមួយគ្នានោះ​ ឯកឧត្ដមអភិបាលខេត្ត​ ក៏បានអំពាវនាវសូមឱ្យយុវជន យុវនារីគ្រប់រូបបង្វែចិត្តគំនិតមកលេងកីឡាឱ្យបានគ្រប់ៗគ្នា ពិសេសកីឡា​ ដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ […]

(កំពង់ចាម) ដោយអនុវត្តតាមគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្តម អ៊ុន ចាន់ដា កម្លាំងនៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ចាម បានចុះប្រតិបត្តិការធ្វើរដ្ឋបាលចំហរ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ មេបញ្ជាការអាវុធហត្ថខេត្ត លោក ឧត្តមសេនីយ៍ត្រី ថេង ឆេងលីម បានឲ្យដឹងថា ចាប់ពីម៉ោង២០និង ០០នាទីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ដល់ម៉ោង ២ និង០០នាទី ទៀបភ្លឺព្រឹកថ្ងៃទី៥ ខែមករាឆ្នាំ២០២៥ នេះ សកម្មភាពកម្លាំងចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើង ក្នុងភូមិសាស្ត្រ ក្រុង និងស្រុកមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដែលជាលទ្ធផល មិនមានករណីអ្វីគួរឲ្យកត់សម្គាល់នោះទេ។

នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ទីរជំនាញ អាជ្ញាធរក្រុង អញ្ជើញចុះពិនិត្យវឌ្ឍនភាពសំណង់ប្រព័ន្ធប្រឡាយរំដោះទឹកភ្លៀងចេញពីក្រុងកំពង់ចាម ក្នុងគម្រោងអភិវឌ្ឍន៍របស់ធនាគារADB ស្ថិតនៅចំណុច (បឹងស្នាយ) ភូមិតាណេង សង្កាត់សំបូរមាស ក្រុងកំពង់ចាម។ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានជំរុញឲ្យមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរក្រុង ធ្វើការត្រួតពិនិត្យតាមដានសំណង់ខាងលើនេះឲ្យបានជាប់ជាប្រចាំ ដើម្បីធានាបាននូវគុណភាព និងការប្រើប្រាស់បានគង់វង្សយូរអង្វែង៕

នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំ​វាយតម្លៃ​ ការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់​ មានសុវត្ថិភាព​ និងសេវាសង្គមប្រចាំឆ្នាំ​ និងលេីកទិសដៅអនុវត្តបន្តរបស់រដ្ឋបាលខេត្ត ក្រោមវត្តមានចូលរួមជាគណៈអធិបតី ពីសំណាក់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាលខេត្តកំពង់ចាម បានថ្លែងថា «លទ្ធផល នៃការវាយតម្លៃ ចលនាការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព និងសេវាសង្គម សម្រាប់រដ្ឋបាលឃុំ​ សង្កាត់ នឹងប្រកាសនៅថ្ងៃសន្និបាតបូកសរុបលទ្ធផលការងារ របស់រដ្ឋបាលខេត្តកំពង់ចាម​ នាថ្ងៃខាងមុខនេះ» ។ ឯកឧត្តម អភិបាលខេត្តបានថ្លែងបន្តថា​ កិច្ចប្រជុំនេះ មានគោលបំណង ដើម្បី ពិនិត្យទៅលើការដាក់ពិន្ទុ ចំពោះចលនាប្រលងប្រណាំង គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព និងសេវាសង្គមក្នុងខេត្តកំពង់ចាម ដើម្បីកំណត់នូវឃុំ សង្កាត់ ដែលត្រូវបានជ័យលាភី […]

(កំពង់ចាម) សមត្ថកិច្ចនគរបាលស្រុកកងមាស នៅថ្ងៃទី០៣.០១.២០២៥បានឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ក្នុងភូមិសាស្រ្ត ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។ ជនសង្ស័យទាំងពីរនាក់មានឈ្មោះ ០១.ឈ្មោះ ពិន ណាវីន ភេទប្រុស អាយុ ២៩ឆ្នាំ ស្រុកកំណេីតនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល បច្ចុប្បន្ននៅភូមិរកាធំ ឃុំជីរោរ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ០២. ឈ្មោះ រី សុភក្តី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអូរតាសេក ឃុំ អូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ សមត្ថកិច្ចបានឲ្យដឹងថា ចាប់ពីម៉ោង០៦ និង៣០នាទី រហូតដល់ម៉ោង ១០ និង ០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកុយ បានចុះល្បាត និងត្រួតពិនិត្យ អាវុធជាតិផ្ទុះ នៅក្នុងភូមិសាស្រ្ត ឃុំព្រែកកុយ ក៏ប្រទះឃេីញ ម៉ូតូ០១គ្រឿងម៉ាក C១២៥ ស៊េរីឆ្នាំ ២០២០ ឡេីងតែម២០២២ ពណ៌ខ្មៅ កាំបន្ទះពណ៌ខ្មៅ […]

(កំពង់ចាម) ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នេះ បានសហការជាមួយ អាជ្ញាធរស្រុកកងមាស ចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០១ករណី។ មន្ត្រីរដ្ឋបាលជលផលឲ្យដឹងថា ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុកកងមាស អាជ្ញាធរឃុំស្តៅ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាលស្តៅ និងមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០១ករណីរួមមាន៖ រុះរើរបាំងផ្ចិតព្រែកចំនួន ០៥កន្លែង សរុបប្រវែង ៣៥ម៉ែត្រ បង្គោលចម្រឹង ៦៤ដើម លបឬស្សីចំនួន ០២គ្រឿងនៅចំណុចតាមដងព្រែកអន្លង់គគី ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។ បន្ទាប់មក បន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាលស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់។