ភ្នំហាន់ជ័យមានឈ្មោះជាផ្លូវការថាភ្នំជ័យគិរីដែលមានទីតាំងស្ថិតនៅទិសខាងកើតនៃខេត្តកំពង់ចាម និងប៉ែកខាងលិចទន្លេមេគង្គ ។ ភ្នំនេះមានកំពស់ ៦៣ម៉ែត្រ ស្ថិតនៅក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានចម្ងាយ ១៨គ.ម តាមផ្លូវទឹក និងតាមផ្លូវគោកមានចម្ងាយ ២០គ.ម ពីទីរួមខេត្តកំពង់ចាម ។ នៅលើភ្នំនេះមានព្រះវិហារ និងប្រាសាទគុកខាងត្បូង ស្ថាបនាឡើងអំពីឥដ្ឋតាន់បុរាណ ដែលមានទំហំ ៧ម៉ែត្របួនជ្រុង និងកំពស់ ១២ម៉ែត្រ កសាងឡើងក្នុងសតវត្សទី៧ ក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី ១ បច្ចុប្បន្នប្រាសាទនេះមានលក្ខណៈទ្រុឌទ្រោមទៅហើយ។
ប្រាសាទនគរបាជ័យគឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រដែលស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ប្រាសាទនេះមានចម្ងាយ ២គ.ម ពីទីរួមខេត្តកំពង់ចាម និងមានចម្ងាយ ១២២គ.ម ពីរាជធានីភ្នំពេញ។ ប្រាសាទនេះត្រូវបាន កសាងឡើងនៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ នៅក្នុងរចនាបថបាយ័នហើយឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។
ភ្នំប្រុស-ភ្នំស្រីជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ មានទីតាំងស្ថិតនៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខាងលិចក្រុងកំពង់ចាមចម្ងាយ ៧គ.ម ខាងជើងផ្លូវជាតិលេខ៧។ រមណីយដ្ឋាននេះមានរឿងរ៉ាវជាប់ទាក់ទង និងរឿងព្រេងបុរាណខ្មែរគឺ រឿងភ្នំប្រុសភ្នំស្រី។ វត្តភ្នំប្រុសមានឈ្មោះផ្លូវការថាវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ហើយនៅខាងឆ្វេងដៃមានភ្នំមួយទៀតមានកម្ពស់ប្រហែល១០០ម ដែលមានកំពូលស្រួច ហៅភ្នំស្រី។ ភ្នំប្រុសទាបជាងភ្នំស្រីដែលមានកម្ពស់ប្រហែល៣០ម។ ភ្នំស្រីមានកំពូលសួ្រច អាចឡើងបានតាមជណ្តើរ៣០៨កាំ។
On the morning of October 31, 2023, HE Srey Sopheak, Deputy Governor of the Provincial Board of Governors
នៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងនៃគណៈអភិបាលខេត្ដកំពង់ចាម តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបិទសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ដ និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រយះពេល៩ខែ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្ដម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្ដកំពង់ចាម ៕
នារសៀលថ្ងៃទី២៤ ខែតុលាឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អញ្ជើញចូលរួមជាមួយឯកឧត្តម យូ ស៊ុនឡុង ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដោយមានការចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ បានដឹកនាំកិច្ចប្រជុំផែនការសន្តិសុខ និងអញ្ជើញចុះពិនិត្យទីតាំងដើម្បីរៀបចំប្រារព្វពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការនីរោងចក្រ ក្នុងស្រុកកំពង់សៀម និងក្រុងកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

រាជធានី ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលាឆ្នាំ២០២៣ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្តកំពង់ចាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពីការដាក់លេខកូដនាមភូមិសាស្ត្រនិងការប្រើប្រាស់នៅកម្ពុជាក្រោមអធិបតីភាព ឯកឧត្តម សរ សុវណ្ណា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី អង្គរូបនីយកម្មនិងសំណង់។