រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

Blog

ខេត្តកំពង់ចាម៖ សមត្ថកិច្ចជំនាញគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៤ នេះ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបាន ១ករណី ឃាត់ខ្លួនជនសង្ស័យបាន ៣នាក់ និងវត្ថុតាងមួយចំនួន នៅចំណុចភូមិនគរបាជ័យ ឃុំអំពិល ស្រុកកំពង់សៀម ។ មន្ត្រីនគរបាល នៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុនេះ កម្លាំងនគរបាលជំនាញ បានចេញឆ្មក់ បង្ក្រាបបទល្មើសគ្រឿងញៀនបាន ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ និង ដកហូត ថ្នាំញៀន ១កញ្ចប់ ជញ្ជីងអេឡិចត្រូនិច ០១គ្រឿង,ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន និងទូរស័ព្ទ ៤គ្រឿង ។ បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការទៅតាមនីតិវិធី។

នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបោះឆ្នោតជ្រើសរើសគណៈអាជីវករផ្សារស្គន់ អាណត្តិទី៣ (២០២៥-២០២៧) ។ ក្នុងពិធីនេះមានការអញ្ជើញចូលរួម ពីសំណាក់លិកអភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក ប្រធានការិយាល័យ និងអាជីវករផ្សារស្គន់ ជិត២០០នាក់។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ បានអញ្ជើញ ចូលរួមកិច្ចប្រជុំសាមញ្ញ លើកទី៧ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកជើងព្រៃ ក្រោម អធិបតីភាពលោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក។ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងស្រុក នាយក នាយករងរដ្ឋបាលស្រុក មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានការិយាល័យចំណុះ និងជំនាញជុំវិញស្រុក លោក លោកស្រីមេឃុំ។ របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖១-ពិនិត្យ កែសម្រួល និងអនុម័តលើសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៧ ក្រុមប្រឹក្សាស្រុក២-ពិនិត្យ កែសម្រួល និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៦ ក្រុមប្រឹក្សាស្រុក៣-ពិនិត្យ កែសម្រួល និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៤របស់រដ្ឋបាលស្រុក៤-ពិនិត្យ កែសម្រួល និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលស្រុក៥-ស្តាប់របាយការណ៍ប្រចាំឆ្នាំរបស់ គ.ក.ន.ក ស្រុក៦-ពិនិត្យ កែសម្រួល និងអនុម័តលើផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាលស្រុក៧-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧)៨-ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់ប្រចាំខែធ្នូ […]

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបង្ក្រាបក្មេងទំនើង ដែលជិះម៉ូតូ ប្រើប្រាស់បំពង់ស៊ីម៉ាំងម៉ូតូកែច្នៃបំពងសំឡេងឮខ្លាំង នៅវេលាម៉ោង ១៩ និង១០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចរង្វង់មូលត្រេីង ស្ថិតក្នុងភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ បើតាមមន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សៀម បានចុះល្បាតក្នុងភូមិសាស្ត្រស្រុកកំពង់សៀម ទៅដល់ បានឃើញ ក្មេងទំនើងម្នាក់កំពុងប្រព្រឹត្តសកម្មភាពជិះម៉ូតូ០១គ្រឿង ម៉ាក Suzuki  riders ពណ៌សលាយខ្មៅ គ្មានស្លាកលេខ កំពុងជិះម៉ូតូប្រើប្រាស់បំពង់សុីម៉ាំងកែច្នៃខុសបច្ចេកទេសបំពងសំឡេងរ៉ូលាន់រំពង ធ្វើឲ្យមានការរំខានដល់ប្រជាពលរដ្ឋនៅក្នុងភូមិ ។ មន្ត្រីដដែលបានបន្តថា ភ្លាមនោះកម្លាំងយើងបានហៅឱ្យឈប់ដើម្បីធ្វើការសួរនាំជាលទ្ធផល អ្នកបើកបរម៉ូតូ០១នាក់ ឈ្មោះ សុខុម ករុណាពេជ្រ អាយុ១៦ឆ្នាំ មុខរបរជាងឡាន រស់នៅភូមិក្រសាំងពុល ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងម៉ូតូមួយគ្រឿងខាងលើ សមត្ថកិច្ចបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីអនុវត្តតាមនីតិវីធី ៕

ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ឯកឧត្តម សុខ សំអុល អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកោះសូទិន និងលោកយី វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកកោះសូទិន បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ការជួសជុលផ្លូវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឡោ សុឡេង ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកោះសូទិន ដោយ ផ្លូវ 1ខ្សែនេះ មានប្រវែង 210 ម៉ែត្រ ក្រាលកម្ទេចថ្ម ស្ថិតក្នុងភូមិទី11 ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។