ខេត្តកំពង់ចាម៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាមនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤នេះ បានបង្ហាញអំពីសកម្មភាពការងារជួសជុលផ្លូវ និងការត្រួតពិនិត្យបច្ចេកទេសរថយន្ត ។ បើតាមមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានឲ្យដឹងថា ការងារថែទាំប្រចាំ ក្រុមទី១៖ បានស្រោចកៅស៊ូរោយថ្ម១៩មម និងថ្ម១២មម លុបសំបុកមាន់ លើផ្លូវលេខ ៤៧ (ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម)។ រីឯក្រុមទី២៖ ជួសជុលគ្រឹះ លុបសំបុកមាន់ លើផ្លូវខេត្តលេខ ២៧៩ ចន្លោះគ.ម ០១ + ០០០ ដល់ គ.ម ០១ + ៨០០ (ស្ថិតក្នុងឃុំរអាង ស្រុកកំពង់សៀម) ។ មន្ត្រីដដែលឲ្យដឹងទៀតថា ដោយឡែក ការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ៖ ក្រុមមន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្តសរុបបានចំនួន ៨៨ គ្រឿង ៕
នាពេលព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ច្រាំងទន្លេនៅមុខវត្តមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយមានវត្តមានចូលរួមរបស់ឯកឧត្តម គន់ សុភា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដាអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ក្រុមការងារថ្នាក់ស្រុក ឃុំមានជ័យ មេភូមិ និងបងប្អូនប្រជាពលរដ្ឋព្រមទាំងសហគមន៍អ្នកប្រើប្រាស់ទឹក សរុបចំនួន ១០៨នាក់។
ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាព ការរៀបចំឯកសារប្រឡងប្រណាំងរង្វាន់ជ័យលាភី ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងសេវាសង្គម និងការពិភាក្សាលើសេវាសុខាភិបាល ក្នុងស្រុកជើងព្រៃ ដោយមានការចូលរួម លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុក ជើងព្រៃ និងលោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក លោក អភិបាលរងស្រុក នាយក នាយករង រដ្ឋបាលស្រុក មេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីប្រធានការិយាល័យចំណុះ និងជំនាញជុំវិញស្រុក លោក លោកស្រីមេឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍។
រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការបុរេលក្ខិណៈសម្បត្តិរៀបចំបញ្ជីឈ្មោះអ្នកទទួលការលទ្ធកម្មគម្រោងមូលនិធិឃុំ សង្កាត់សម្រាប់ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។
ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំ កិច្ចប្រជុំស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គមប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ ដោយមានការចូលរួមពីអង្គភាព សរុបប្រមាណ៧៧រូប នៅសាលប្រជុំសាលាខេត្តកំពង់ចាម។
ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួម សន្និសិទថ្នាក់ជាតិស្ដីពី ការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្នសម្រាប់ជនមានពិការភាពនៅកម្ពុជា ក្នុងគោលបំណងជំរុញការធ្វើបរិយាបន្នពិការភាពនៅក្នុងការអនុវត្តកម្មវិធីគាំពារសង្គម និងសេវាសង្គម ពង្រឹងការងារបណ្ដាញអង្គការតំណាងមានជនពិការភាព លើកកម្ពស់បរិយាបន្នសេដ្ឋកិច្ចសម្រាប់ជនពិការភាព និងពង្រឹងបណ្ដាញ អភិវឌ្ឍសហគមន៍តាមបែបបរិយាបន្នថ្នាក់ជាតិ ក្រោមអធិបតីភាព ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា នៅសណ្ឋាគារសោមាទេវីអង្គរ ខេត្តសៀមរាប។
(កំពង់ចាម)៖ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងលោក គន់ សុភា អភិបាលរងខេត្ត រួមទាំងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាមអាណត្តិទី ៤ ប្រចាំឆ្នាំ ២០២៤ នៅបរិវេណ វត្តសំបូរ ស្ថិតក្នុងឃុំសំបូរ ស្រុកបាធាយ បានទទួលសំណើរ សំណូមពរ នឹងកង្វល់ពីប្រជាពលរដ្ឋ ២១ ករណី ដោយបានដោះស្រាយភ្លាមៗ ៨ករណី និងនៅសេសសល់អង្គវេទិកាបាន ទទួលយកទៅពិភាក្សាដោះស្រាយបន្ត ទៅតាមនីតិវិធីរដ្ឋបាល ។ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខ្លូត ផន មានប្រសាសន៍ថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងបុរស និងស្ត្រី ក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤ នាថ្ងៃនេះ គឺដើម្បីផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ […]
នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម ហានកុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំការប្រើប្រាស់ថវិកាឆ្នាំ២០២៤ និងរៀបចំផែនការសកម្មភាពនិងថវិកាឆ្នាំ ២០២៥ ស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គមស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម ដែលមានការអញ្ជើញចូលរួមពីរដ្ឋបាលក្រុងកំពង់ចាម រដ្ឋបាលស្រុកស្រីសន្ធរ សរុបចំនួន១២ រូប។
(កំពង់ចាម) លោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារីនិងប្រធានគណៈកម្មាធិការសម្របសម្រួល និងដឹកនាំការងារយេនឌ័រនិងការប្រែប្រួលអាកាសធាតុមានប្រសាសន៍ថា ការចូលរួម ពេញលេញរបស់ស្ត្រី គឺធានានូវសមភាពយេនឌ័រ និងប្រសិទ្ធផល ដើម្បីឆ្លើយតប នឹងការប្រែប្រួល អាកាសធាតុ។ ថ្លែងបែបនេះ នាឱកាស លោកជំទាវ អញ្ជើញចូលរួម ពិធីបើកវគ្គបណ្តុះបណ្ដាល ស្ដីពី «វគ្គបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបយេនឌ័រក្នុងការបន្សុំា និងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍បៃតង និងការកាត់បន្ថយគ្រោះមហន្តរាយ» នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាព ពី ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និង ថ្នាក់ដឹកនាំ មន្ត្រីក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី រាជធានី ខេត្ត មន្ត្រីមជ្ឍមណ្ឌលអភិវឌ្ឍន៍ស្រ្តី នៃខេត្តកំពង់ចាម រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ […]
នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ស៊ីម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ លោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក និងលោក ខាត់ សុខន ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ព្រមទាំងសហការី បានអញ្ចើញទៅសួរសុខទុក្ខ លោក សួង ម៉ាដែន នាយករដ្ឋបាលសាលាស្រុកជើងព្រៃ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។ ក្នុងឱកាសនោះលោក អភិបាលស្រុក និងក្រុមការងារ បានផ្តាំផ្ញើរលោក សួង ម៉ាដែន ឱ្យប្រឹងប្រែងព្យាបាល និងថែរក្សាសុខភាព ព្រមទាំងជូនពរឱ្យឆាប់ជាសះស្បោយ ដើម្បីបំពេញការងារបម្រើជាតិ និងប្រជាពលរដ្ឋ។ បន្ថែមលើនេះលោកអភិបាលស្រុក និងក្រុមការងារ បាននាំយកថវិការួមមាន៖ ផ្លែឈើ និងភេសជ្ជ មួយកន្ត្រក់ ថវិការ ៣.០០០.០០០រៀល និង ៥០០ដុល្លារ ។