រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

Blog

ក្រុងកំពង់ចាម ៖នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០៧:០០នាទី ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញកាត់ស្រោមវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាឆ្នាំសិក្សា២០២៣-២០២៤ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ដែលមានបេក្ខជនប្រឡងចំនួន៨២៥នាក់ ស្រី៤៧៤នាក់ ស្មើនឹង៣៣បន្ទប់ ។

អភិបាលខេត្តកំពង់ចាម អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី កំពង់ចាម,នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជា គណៈអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម ដែលធ្វើឡើងនៅមន្ទីរផែនការខេត្ត។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ការងារដីធ្លីគឺជាការងារសំខាន់បំផុតដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ របស់រដ្ឋាភិបាល ការគ្រប់គ្រងដី ការប្រើប្រាស់ ការបែងចែកដី និងការដោះស្រាយវិវាទដីធ្លីគឺជាកិច្ចការអាទិភាពមួយ​ ដែលអាជ្ញាធរខេត្តយកចិត្តទុកដាក់បំផុត។​ ឯកឧត្តមអភិបាលខេត្ត បានថ្លែងបន្តថា​ ក្នុងឆ្នាំ២០២៤នេះ ជាឆ្នាំទី១ នៃការអនុវត្តកម្មវិធីកំណែទម្រង់ដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។​ ដូចនេះក្នុងឆ្នាំ២០២៤ យើងទាំងអស់គ្នា ត្រូវរួមគ្នាសម្រេចអោយបាននូវផែនការមួយចំនួនដែលមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តកំពង់ចាម បានដាក់ចេញនោះគឺការផ្តល់ប័ណ្ណកម្មសិទ្ធិជូនបង ប្អូនប្រជាពលរដ្ឋតាមរយៈការចុះបញ្ជីដីធ្លី […]

អភិបាលខេត្តកំពង់ចាម អញ្ជើញកាត់បើកស្រោមប្រធានវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំ ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញកាត់បើកស្រោមប្រធានវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤​ នាសម័យប្រឡង ថ្ងៃទី៨​-៩​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ នៅវិទ្យាល័យព្រះសីហនុ (ជើង) ស្ថិតក្នុងក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ ស​ ស យ​ ក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជូនពរដល់បេក្ខជន​​ទាំងអស់ សូមឱ្យមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត ជាពិសេស ទទួលបានលទ្ធផលល្អ ក្នុងការប្រឡងជាប់ និងជោគជ័យ ពោលគឺត្រូវខិតខំឱ្យអស់ពីសមត្ថភាព​ និងខិតខំប្រឹងប្រែងសរសេរ ដើម្បីសន្សំ យកនិទ្ទេសល្អ និងដើម្បីឈានទៅដល់ទទួលបានអាហាររូបករណ៍ បន្តទៅរៀននៅមហាវិទ្យាល័យបន្ថែមទៀត។ ជាមួយគ្នានោះ​ ឯកឧត្ដមអភិបាលខេត្ត​ ក៏បានលេីកទឹកចិត្តដល់​បេក្ខជន​ទាំងអស់​ សូមកុំឱ្យមានការភ័យខ្លាចអ្វីឡើយ ត្រូវតាំងអារម្មណ៍ធម្មតា​ ឱ្យដូចពេលកំពុងសិក្សានាពេលកន្លងមក ព្រោះមានកងកម្លាំងសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន […]

នាព្រឹកទី ០៨ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងនិតិវិធីចុះបញ្ជី អត្រានុកូលដ្ឋានស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្ដសញ្ញាណកម្មចំនួន២មានក្រុងកំពង់ចាម និងស្រុកកំពង់សៀម ពិធីនេះធ្វេីឡេីងនៅសាលាខេត្តកំពង់ចាម ។

​ក្រុងកំពង់ចាម ៖នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស្រី​ សុភ័ក្ដ្រ​ អភិបាលរងខេត្តកំពង់ចាម តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញកាត់ស្រោមប្រធានវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ នាសម័យប្រឡង ថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤នេះ នៅមណ្ឌលវិទ្យាល័យព្រះសីហនុ​ (ត្បូង​)​ ស្ថិតក្នុងក្រុង​កំពង់ចាម​ ខេត្ត​កំពង់ចាម​ ។

នៅព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំ​ពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប ប្រគុំតន្ត្រីខ្នាតធំ តាំងពិពណ៌ និងអុចកាំជ្រួច អបអរថ្ងៃចេញព្រះវស្សា​ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។ កិច្ចប្រជុំមានការអញ្ជើញចូលរួមជាគណៈអធិបតី ពីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម និងដោយមានការចូលរួមពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១០ និងមន្ត្រីពាក់ព័ន្ធមួយចំនួន នៅសាលប្រជុំសាលាខេត្ត។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បាន​ស្នើ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ ធ្វើយ៉ាងណា​ត្រូវ​សហការ​គ្នា​ ដេីម្បី​​ពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈនៅក្នុងក្រុង​កំពង់ចាម​ ឲ្យ​បាន​ល្អ​ប្រសើរ​ […]

នៅរសៀល ថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដកំពង់ចាម តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការណែនាំការចូលរួមប្រឡងប្រណាំងឃុំ-សង្កាត់ អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងផ្ដល់សេវាល្អ សម្រាប់ស្រុកស្ទឹងត្រង់ កិច្ចប្រជុំ នេះធ្វេីឡេីងនៅសាលាស្រុកស្ទឹងត្រង់ ខេត្ត កំពង់ចាម ។

នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ស្ថិតនៅចំណុចភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ដែលបាននិងកំពុងជន់លិច។ នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាឲ្យមន្ទីរជំនាញ ធ្វើការបើកទ្វារទឹកនៅចំណុចបឹងស្នាយផ្នែកខាងក្រោម ដើម្បីរំដោះទឹកចេញពីផ្ទៃអាងខាងលើនេះ។ ហើយបើតាមមន្ត្រីជំនាញ បានបញ្ជាក់ថា ក្រោយពីធ្វើការបើកទ្វារទឹកខាងផ្នែកក្រោមរួច ប្រហែលពី ៣ទៅ ៤ម៉ោង ទឹកជន់នៅក្នុងអាងខាងលើនេះនឹងស្រកជាធម្មតាវិញ។

នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែតុលាឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក បានអញ្ជើញចូលរួមក្នុងពិធីពិធីប័ង្សុកូល ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ព្រមទាំងបុព្វការីជន មានមាតា បិតា ញាតិការទាំងប្រាំពីរសន្តាន និងញាតិសាច់សារលោហិតជិតឆ្ងាយទាំងអស់ ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខហើយនោះ។ ពិធីនេះបានប្រព្រឹត្តិទៅ នៅមហាចេតិយសម្តេចឧត្តមទេពញាណ ស្ថិតក្នុងភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម តាមទំនៀមទំលាប់ ប្រពៃណីបុរាណខ្មែរយើង និងតាមគន្លងនៃព្រះពុទ្ធសាសនា។ ពិធីនេះ ស្ថិតក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ លាង វួចឆេង ហ៊ុន ណេង ឯកឧត្តម សន្តិបណ្ឌិត ណេត សាវឿន ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម និងលោកជំទាវ […]