រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

Blog

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានដឹកនាំកិច្ចប្រជុំក្រុមការងារពិនិត្យលើករណីវិវាទដីធ្លីនៅស្រុកជើងព្រៃចំនួន០២ ករណីកិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ត ។

រដ្ឋបាលស្រុកកងមាស និងរដ្ឋបាលស្រុកព្រៃឈរ បានទទួលពលករមកពីប្រទេសថៃ ចំនួន ២៣នាក់

នារសៀលថ្ងៃថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងតំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្ដម អ៊ុន ចាន់ដា អភិ​បាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំ កិច្ចប្រជុំការអនុវត្តការងារវិស័យសុខាភិបាលឯកជនស្ថិត​នៅសាលាស្រុកបាធាយ ដែលមានការអញ្ជើញចូលរួមពីគណៈអភិបាលស្រុក កងកម្លាំងទាំងបី​ស្រុក ប្រធានមន្ទីរពេទ្យបង្អែក ប្រធានការិយាល័យប្រតិបត្តិសុខាភិបាលស្រុក មេឃុំ មណ្ឌល​សុខភាព និងលោកលោកស្រីប្រធានការិយាល័យចំណុះសាលាស្រុកចំនួន៣៥រូប។ឯកឧត្តមបានផ្ដល់អនុសាសន៍ត្រូវតែត្រួតពិនិត្យការអនុវត្តការងារសុខាភិបាលឯកជ​នឱ្យកាន់តែមានប្រសិទ្ធភាព និងបានណែនាំឃុំអោយចុះពិនិត្យមើលអាជ្ញាប័ណ្ណតាមក្លីនិចឯកជនទាំងអស់នៅមូលដ្ឋានស្រុក។

ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម វគ្គបណ្ដុះបណ្ដាលស្ដីពី សៀវភៅណែរនាំការអភិវឌ្ឍសហគមន៍សំណង់លំនៅឋានបណ្ដុះអាសន្ន ក្រោមអធិបតីភាព ឯកឧត្តម គូ ជាលី អនុរដ្ឋលេខាធិការកហរសួងផែនការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ដោយមានការចូលរួមមកពី មន្ទីរផែនការរាជធានី-ខេត្ត អង្គភាពពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។

នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម សិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ ស្ដីពីការចូលរួមរបស់សហគមន៍ដើម្បីសុខភាពឆ្នាំ២០២៥ ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាព និងការផ្លាស់ប្ដូរសំខាន់ៗនៅក្នុងគោលនយោបាយ ព្រមទាំងពិភាក្សាអំពីតួនាទីរបស់អ្នកពាក់ព័ន្ធក្នុងសហគមន៍ រួមមានគណៈកម្មាការគ្រប់គ្រងមណ្ឌលសុខភាព ក្រុមទ្រទ្រង់សុខភាពភូមិ គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ ក្នុងការអនុវត្តគោលនយោបាយ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគិរី រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយមានការចូលរួមមកពី រដ្ឋបាលរាជធានី-ខេត្ត មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ សរុប១១០រូប នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។

នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពនៃការកែលម្អគុណភាពសេវាមណ្ឌលសុខភាព និងការងារជម្រុញបង្កើនការថែទាំសុខភាពបឋមក្នុងខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយមានការចូលរួម រដ្ឋបាលក្រុង-ស្រុក មន្ទីរ អង្គភាពជុំវិញខេត្តសរុបចំនួន ៥២១រូប នៅសាលសន្និសិទសាលាខេត្ត។

នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ចុះពិនិត្យវឌ្ឍនភាពនៃការកែលម្អគុណភាពសេវាមណ្ឌលសុខភាព និងការងារជម្រុញបង្កើនការថែទាំសុខភាពបឋម នៅមណ្ឌលសុខភាពស្ពឺ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។

(កំពង់ចាម)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញសម្ពោធដោយប្រើប្រាស់សៀវភៅការ នូវអគារមួយខ្នង កំពស់២ជាន់ ទំហំ២៤ គុណ ១០ ម៉ែត្រ ស្មើនិង ១៤បន្ទប់ រួមជាមួយ សមិទ្ធិផលនានា ដែលជាអំណោយផ្តល់ជូនដោយក្រសួងមហាផ្ទៃ និងសប្បុរសជននានា នៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា នៅសល់ពេលមិនយូរទៀតនោះទេ ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនឹងខិតជិតមកដល់ ស្នើឲ្យអាជ្ញាធរខេត្ត អភិបាលក្រុង-ស្រុក ស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម និងអធិការ ក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារថែរក្សា សន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព ពិសេស ជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋនៅពេលពួកគាត់ធ្វើដំណើរត្រលប់មកលេងស្រុកកំណើត ធ្វើយ៉ាងណា កុំឲ្យមានការកក់ស្ទះ ហើយរួមគ្នាទប់ស្កាត់កុំឲ្យបងប្អូនភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ មានគ្រោះថ្នាក់ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្ថែមថា ចំពោះការ ការពារ […]

(កំពង់ចាម) ក្រុមការងារមន្ត្រីជំនាញនៃនាយកដ្ឋានជលសាស្ត្រ ក្រសួងធនធានទឹក និងអូតូនិយម រហូតមកដល់ថ្ងៃទី ២ ខែមេសាឆ្នាំ ២០២៥ នេះ បានចុះអនុវត្តការការពារច្រាំងទន្លេ សម្រេចបានប្រវែង ១២០ម៉ែត្រ ស្ថិតនៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ។ បើតាមមន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានឲ្យដឹងថា សកម្មភាពក្រុមការងារនាយកដ្ឋានជលសាស្ត្រ និងការងារច្រាំងទន្លេនៃក្រសួងធនធានទឹក និងឧតុនិយម បានចុះអនុវត្តការការពារច្រាំងទន្លេចាប់ផ្តើមពីថ្ងៃទី២៩ ខែមិនា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ សម្រេចបានប្រវែង ១២០ម៉ែត្រ នៃប្រវែង៥០០ម៉ែត្រ ដោយប្រើបាវអស់ ៤២០បាវ ទូកបូមខ្សាច់ ៦៥ទូក ស្ថិតនៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ចេត្តកំពង់ចាម ។

(កំពង់ចាម)៖ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំគណប្រតិភូ ប្រារព្វពិធីក្រុងពាលីបួងសួងសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់ស្ពានបេតុងស្ទឹងឆ្វេង ស្ថិតនៅព្រំប្រទល់ភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ និងភូមិអូរស្វាយលិច ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។ គម្រោងស្ថាបនានេះ រួមមាន ស្ពានបេតុងសរសៃដែកប្រវែង ៨៤ម៉ែត្រ ទទឹង ១០ម៉ែត្រ និងស្ថាបនាផ្លូវសងខាងក្បាលស្ពាន ប្រភេទកៅស៊ូពីរស្រទាប់ស្តើង (DBST) ប្រវែង ២៨៧ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើមដីល្បាយថ្ម ១ម៉ែត្រសង ខាង ហើយគ្រោងប្រើប្រាស់ពេលវេលាសាងសង់ រយៈពេល ១ឆ្នាំ។ ចំពោះសំណង់ដែលត្រូវស្ថាបនាខាងលើនោះ ជាប្រយោជន៍ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សក្នុងតំបន់នោះ ឱ្យមានភាពងាយស្រួល និងមានសុវត្ថិភាព។ គួររំលឹកផងដែរថា នៅចំណុចស្ទឹងឆ្វេងនោះ នៅពេលទឹកជំនន់ម្ដងៗ ធ្វើឲ្យប្រជាពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ រីឯសិស្សានុសិស្ស ត្រូវឆ្លងទូកដើម្បីមកសិក្សារៀនសូត្រ ។ […]