រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

Blog

ស្រុកជើងព្រៃ÷ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ស្រុកជើងព្រៃបានរៀបចំវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជើងព្រៃ នៅវត្តមុសិក្ខារាម ហៅវត្តផ្តៅជុំ ភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជើងព្រៃដោយមានការចូលពី បងប្អូនប្រជាពលរដ្ឋក្នុងឃុំផ្តៅជុំ ប្រមាណជាង ២៦៥នាក់ ស្រី ១៩២នាក់។

ស្រុកកោះសូទិន ៖ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ត តំណាងដ៏​ខ្ពង់​ខ្ពស់​ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីសំណេះសំណាលរវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជាមួយសមាជិកក្រុមប្រឹក្សាស្រុក-ឃុំ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម នៅក្នុងបរិវេណវិទ្យាល័យជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២។

កំពង់ចាម៖ នៅរសៀល ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម និងឯកឧត្ដម ឃី រតនៈ អនុរដ្ឋលេខាធិការ បានអញ្ជេីញជាអធិបតីក្នុងអង្គសិក្ខាសាលាស្ដីពី « ការលេីកកម្ពស់សុខដុមនីយកម្មសាសនាក្នុងសង្គម » សិក្ខា នេះដែលប្រព្រត្តឹទៅនៅសាលប្រជុំមន្ទីរធម្ មការ និងសាសនាខេត្ដកំពង់ចាម ។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី​ កំពអ់ចាម៖នៅព្រឹកថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្កូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរូមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី​ តាមរយៈប្រព័ន្ធវីដេអូ Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន​ ៤​ ដូចខាងក្រោម៖ ទី១. ការពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ។ ទី២.  ការពិនិត្យ និងសម្រេចលើ សេចក្ដីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពី ប្រជាជន និងអភិវឌ្ឍន៍ ។ ទី៣.​ ការពិនិត្យ និងសម្រេចលើ គម្រោងវិនិយោគ […]

កំពង់ចាម៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ស្នងការនគរបាលខេត្ត ស្នងការរងនាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្ត សរុបចូលរួម ១៩៩ នាក់ ។

ស្រុកស្ទឹងត្រង់​៖​ នាព្រឹកថ្ងៃទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០២៤​ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរឃុំព្រែកបាក់ កម្លាំងនគរបាលរដ្ឋបា លព្រែកបាក់ និងសហគមន៍នេសាទគ្រួសារបីឃុំ ដោយមានការ សម្របសម្រួលពីឯកឧត្តមវង្ស ប៊ុន វិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមបាន ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០៣ករណី ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផលនិងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅ នឹងកន្លែងកើតហេតុផងដែរ។

នៅព្រឹក​ ថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ ២០២៤ លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកំពង់ចាម បានចាត់តាំង ក្រុមការងារជំនាញមន្ទីរ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការអប់រំ ណែនាំ និងផ្សព្វផ្សាយ សារាចរណែនាំស្ពីពីវិធានការពង្រឹងការរក្សាសុវត្ថិភាពនាវា ទូកចម្លងដឹកអ្នកដំណើរមានចំនួន ១១ ចំនុច និងចុះត្រួតពិនិត្យការចុះបញ្ជីនាវា ការត្រួួតពិនិត្យលក្ខណៈបច្ចេកទេសនាវានិងលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវទឹក ស្ថិតនៅ ស្រុកស្ទឹងត្រង់ ស្រុក កំពង់សៀម ខេត្តកំពង់ចាម ។

ស្រុកកំពង់សៀម ៖ នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ លោក ទុនណេត អភិបាល នៃគណអភិបាលស្រុកកំពង់សៀម បានចុះពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងលេីខ្នងទំនប់ជ្រោយចេក និងពិនិត្យសភាពទឹកទ្បេីងផងដែរ។

ស្រុកកោះសូទិន៖ នៅរសៀល​ដដែរ​ ឯកឧត្តម​ សា​ ស៊ីថា​ អភិបាលរងខេត្ត​កំពង់ចាម​ រួមនឹង​លោក​អភិបាលស្រុក​ លោកប្រធាន​ក្រុមប្រឹក្សា​ស្រុក​កោះសូទិន​ អញ្ជើញ​ចុះពិនិត្យ​ស្ថានភាព​ទឹកជំនន់ជន់លិចផ្លូវបេតុងមួយខ្សែដែលតភ្ជាប់ពីឃុំពាមប្រធ្នោះ​ ទៅឃុំកំពង់រាប​ ក្នុងស្រុកកោះសូទិន​ ដែលបង្កឲ្យម៉ូតូ​ រថយន្តតូចធំ​ មិនអាចធ្វេីដំណេីរបានទេ​ និងអប់រំណែនាំដល់ប្រជាពលរដ្ឋនៅតំបន់បង្កេីនការប្រុងប្រយ័ត្នខ្ពស់លេីកូនចៅតូចៗកុំឲ្យមកលេងទឹក។

ស្រុកកោះសូទិន៖ នៅរសៀល​ថ្ងៃទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០២៤​ ឯកឧត្តម​ សា​ ស៊ីថា​ អភិបាលរងខេត្ត​កំពង់ចាម​ តំណាងដ៏ខ្ពង់ខ្ពស់​ ​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ អញ្ជើញ​ចូលរួមច្រកខ្សាច់ដាក់បេ​ ដេីម្បីបង្កការពារទប់ច្រាំងទន្លេកុំឲ្យបន្តបាក់ស្រុតទៀត​ នៅចំណុចផ្សារជីហែ​ ភូមិជីហែ​ ឃុំពាមប្រធ្នោះ​ ស្រុកកោះសូទិន​ ដោយមានចូលរួមពីសំណាក់​លោក​អភិបាលស្រុក​ លោកប្រធាន​ក្រុមប្រឹក្សា​ស្រុក​ រួមកងកម្លាំងទាំងបីប្រភេទរបស់រដ្ឋបាលស្រុកកោះសូទិន។