នារសៀលថ្ងៃទី២៤ ខែតុលាឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អញ្ជើញចូលរួមជាមួយឯកឧត្តម យូ ស៊ុនឡុង ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដោយមានការចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ បានដឹកនាំកិច្ចប្រជុំផែនការសន្តិសុខ និងអញ្ជើញចុះពិនិត្យទីតាំងដើម្បីរៀបចំប្រារព្វពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការនីរោងចក្រ ក្នុងស្រុកកំពង់សៀម និងក្រុងកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

រាជធានី ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលាឆ្នាំ២០២៣ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្តកំពង់ចាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពីការដាក់លេខកូដនាមភូមិសាស្ត្រនិងការប្រើប្រាស់នៅកម្ពុជាក្រោមអធិបតីភាព ឯកឧត្តម សរ សុវណ្ណា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី អង្គរូបនីយកម្មនិងសំណង់។
នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១២,០៦០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានស្ថិតនៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណមជ្ឈមណ្ឌលយៀកថៃ ក្រុងកំពង់ចាម ។
នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ខ្លួត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានអញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីការតម្រង់ទិសដៅសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត និងការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងនៅសាលាប្រជុំសាលាខេត្តកំពង់ចាម៕
ស្រុកកងមាស ៖ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ លោកម៉ុក រ៉ាសឿន អភិបាលរងនៃគណៈអភិបាលស្រុកកងមាស និងលោក តូ រិទ្ធិយ៉ា សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយឃុំរកាអារ និងជាប្រធានក្រុមការងារចុះជួយភូមិព្រែកលីវទី៣ ចួលរួមជាមួយព្រះសង្ឃ ក្រុមប្រឹក្សាឃុំ មេភូមិ មណ្ឌលសុខភាព ប៉ុស្តិ៍រដ្ឋបាល លោកគ្រូ អ្នកគ្រូ សិស្សានុស្ស និងប្រជាពលរដ្ឋ ដាំកូនឈើ ចំនួន១.៣០០ដើម នៅលើទំនប់អាង និងទំនប់ព្រែកអ៊ុន ស្ថិតក្នុងភូមិព្រែកលីវទី១.ទី២.ទី៣ និភូមិព្រែកលីវទី៤ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម ។
ស្រុកកងមាស ៖ រសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ លោក ភោគ សាវុធ អភិបាល នៃគណ:អភិបាលស្រុក ដឹនាំក្រុមការងារអនុសាខាកាកបាទ ក្រហមកម្ពុជាស្រុកងមាស បាននាំយកអំណោយមនុស្សធម៌របស់អនុសាខាស្រុកទៅផ្តល់ជូនគ្រួសសារទទួលរងគ្រោះដោយបាក់ស្រុតច្រាំងព្រែករងគ្រោះ១គ្រួសារ ឈ្មោះ ក្រូច កែវ ភេទប្រុស អាយុ ៤៧ឆ្នាំ ប្រពន្ធ ឈ្មោះ ម៉ៅ ស្រីមុំ ( ហៅស្រី)អាយុ៤៥ឆ្នាំ បន្ទុកគ្រួសារចំនួន០៦នាក់ ស្រី០២នាក់ហេតុការណ៍នេះកើតឡើងនៅម៉ោង២រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ។
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឲ្យ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម វគ្គបណ្ដុះបណ្ដាល ស្ដីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ក្រោមអធិបតីភាព ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី ធ្វើនៅសា