នៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត បានបានអញ្ជើញចូលរួមកម្មវិធីវេទិកាសាធារណៈ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចុកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ក្រោមអធិបតីយភាព ឯកឧត្តម បណ្ឌិត លី ធុច ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានការចូលរួម លោកអភិបាលស្រុកបាធាយ អជ្ញាធរមូលដ្ឋានឃុំ និងបងប្អូនប្រជាពលរដ្ឋផងដែរ ។
(កំពង់ចាម)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានបើកកិច្ចប្រជុំពិភាក្សាស្ដីពីការទប់ស្កាត់ និងបង្ក្រាបល្បែងផ្សងសំណាងនៅទូទាំងខេត្តកំពង់ចាម ដោយកិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម ក្រោមអធិបតី ឯកឧត្តម ជួន សុវណ្ណ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ។ ក្នុងកិច្ចប្រជុំពិភាក្សានោះ បើតាមអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានចាត់វិធានការចុះត្រួតពិនិត្យ និងបិទល្បែងស៊ីសងគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយបានចាប់ផ្ដើមយុទ្ធនាការ ពីថ្ងៃទី ១៦ ខែកុម្ភះ ឆ្នាំ២០២៤ ស្រង់ស្ថិតិទីតាំងល្បែងនៅគ្រប់ក្រុង ស្រុក ឃុំសង្កាត់ និងដាក់វិធានការធ្វើកិច្ចសន្យា បញ្ឈប់ ល្បែងស៊ីសងគ្រប់ប្រភេទនៅថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២៤ កន្លងទៅផងដែរ ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា ទិសដៅបន្ត ក្រុមការងារនៅតែបន្តយ៉ាងសកម្មភាព ចុះតាមដាន ត្រួតពិនិត្យទីតាំងល្បែង ស៊ីសង […]
(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ចាម បានចេញល្បាតដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ មន្ត្រីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា សកម្មភាពកម្លាំងចេញល្បាត ត្រៀមអន្តរាគមន៍យថាហេតុផ្សេងៗ និងក្ដាប់សភាពការណ៍ទូទៅ ក្នុងភូមិសាស្រ្ត ខេត្តកំពង់ចាម នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ គិតត្រឹមម៉ោង ២០:០០នាទី សភាពការណ៍សន្តិសុខ មិនមានអ្វីកត់សម្គាល់នោះទេ រីឯសភាពការណ៍បទល្មើស : (គ្មាន) ៕
សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសវត្ថុតាងមួយចំនួន ក្នុងបទល្មើសគ្រឿងញៀន (កំពង់ចាម) កម្លាំងសមត្ថកិច្ច ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ និងវត្ថុតាមមួយចំនួន នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម។ បើតាមមន្ត្រីនគរបាលបានឲ្យដឹងថា ក្នុងប្រតិបត្តិការនោះ ក្រៅពីឃាត់ខ្លួនជនសង្ស័យម្នាក់ជាបុរស សមត្ថកិច្ចយើងបានដកហូត ថ្នាំញៀន ៥០កញ្ចប់ និងទូរស័ព្ទ ១គ្រឿង។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចបានកសាងសុំរឿងទៅតាមនីតិវិធី។
ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ នៅសណ្ឋាគារ ហ្វែរហ្វៀល បាយម៉ារៀត ភ្នំពេញ ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយមានការចូលរួម អភិបាលរងទទួលបន្ទុកការងារសុខាភិបាល រាជធានី-ខេត្ត និងអង្គភាពពាក់ព័ន្ធ សរុប ៥០រូប ។ កិច្ចប្រជុំនេះផងដែរធ្វើឡើង ក្នុងគោលបំណងដើម្បីធ្វើបច្ចុប្បន្នភាពការងារត្រួតពិនិត្យផលិតផលថ្នាំជក់ ដល់សមាជិកគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ក្នុងអាណត្តិថ្មី នៃរាជរដ្ឋាភិបាល និងរៀបចំសកម្មភាពអាទិភាពសម្រាប់អនុវត្តបន្ត ។
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមល ឯកឧត្តម អ៊ុន ចាន់ដា នៅល្ងាចថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានអញ្ជើញចូលរួម បើកជុំរំ យុវជនក្រោមប្រធានបទ ការអភិវឌ្ឍសមត្ថភាពយុវជននៅក្នុងបរិបទសង្គមសេដ្ឋកិច្ចកម្ពុជា នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ខ្ចៅ ស្រុកកងមាស ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ក្នុងឱកាសនោះថា ការបោះជុំរំយុវជន ជាកិច្ចការហ្វឹកហាត់ដ៏សំខាន់ក្នុងការងារអប់រំ ពីព្រោះការងារបោះជុំរំនេះធ្វើឱ្យយុវជន អភិវឌ្ឍជំនាញទន់របស់ខ្លួន ដោយឱ្យក្មួយៗចេះសង្កេត ចេះពិចារណា ចេះបង្កើនស្មារតី ធ្វើការងារជាបុគ្គល ជាក្រុម ចេះធ្វើសេចក្តីសម្រេចចិត្តជាសមូហភាព និងជាបុគ្គល ចេះទទួលខុសត្រូវក្នុងស្មារតីមិត្តភាព។ ម្យ៉ាងទៀតការបោះជុំរំយុវជនជាការងារ បង្កលក្ខណៈឱ្យយុវជនស្គាល់ភូមិសាស្ត្រ តម្លៃពិតនៃធម្មជាតិ ចេះស្រឡាញ់ ការពារបរិស្ថាន និងទទួលបានចំណេះដឹង បំណិននានាបន្ថែម ទៅតាមគោលដៅ និងគោលបំណងដែលគណៈកម្មការរៀបចំកម្មវិធីជំរំបានគ្រោងទុក។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ការបោះជុំរំ គឺជាការបង្ហាត់បង្ហាញពីការងារគ្រប់គ្រង តាមបែបប្រព័ន្ធគ្រប់គ្រងស្វ័យគ្រប់គ្រង ដែលគណៈកម្មការបានរៀបចំបែងចែកជាក្រុម ជាសាខា និងប្រគល់កិច្ចការទទួលខុសត្រូវតាមឋានានុក្រម ដូចជាប្រធាន អនុប្រធានក្រុម និងប្រធាន […]
(កំពង់ចាម) មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាមនៅថ្ងៃទី ១៧ កុម្ភ: ឆ្នាំ២០២៥ បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទល្មើសជលផល ក្នុងភូមិសាស្ត្រស្រុកបាធាយ ។ មន្ត្រីជលផលបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើ ជាលទ្ធផលបង្ក្រាបបានបទល្មើសជលផលចំនួន ០១ករណី នៅចំណុចតាមដងទន្លេសាប ភូមិអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ និងបានរុះរើសម្រាស់ទំហំ ១៥ម៉ែត្រx១៥ម៉ែត្រ ចំនួន ០១កន្លែង និងបានធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើនេសាទដោយដាក់សម្រាស់តទៅទៀត។ មន្ត្រីដដែលបានបន្ថែមថា ចំពោះ ផ្នែកវារីវប្បកម្ម បានសម្របសម្រួលជាមួយក្រុមការងារអង្គការយូរីដូ (HURREDO) បានចុះតាមដានកសិករចិញ្ចឹមត្រីក្រោយពីបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីទីផ្សារ និងការអនុវត្តវារីវប្បកម្មល្អ នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ និងភូមិព្រែកយួន ឃុំគៀនជ្រៃ ស្រុកកំពង់សៀមចំនួន ១០គ្រួសារផងដែរ ៕
ដោយមានការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម បានណែនាំដល់ម្ចាស់អាជីវកម្មម៉ូតូ រថយន្ត ឬរថភ្លើងអគ្គីសនីជួលសម្រាប់កុមារជិះលេងកំសាន្តនៅតាមទីសាធារណៈ ចំនួន ៤ចំណុចដើម្បី រក្សាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់នៅទីសាធារណៈ។ ថ្លែងយ៉ាងដូច្នេះ នាឱកាសដែលឯកឧត្តម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ សម្រេចលើការស្នើសុំសេវា ស្នើសុំបើកថ្មី អាជ្ញាប័ណ្ណទេសចរណ៍ អាជីវកម្មជួលម៉ូតូ រថយន្ត ឬរថភ្លើងអគ្គីសនី សម្រាប់កុមារ ដែលរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម។ ឯកឧត្តម ស្រី សុភ័ក្ត្រ មានប្រសាសន៍បន្តថា ដើម្បីរក្សាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់នៅទីសាធារណៈ សូមម្ចាស់ អាជីវកម្មម៉ូតូ រថយន្ត ឬរថភ្លើងអគ្គីសនីជួលសម្រាប់កុមារ គោរពឲ្យបាននូលលក្ខខណ្ឌ ៤ចំនុចដូចខាងក្រោម៖១. ត្រូវបំពេញបន្ថែមនូវលក្ខខណ្ឌឲ្យស្របនឹងច្បាប់ ដោយចេញប័ណ្ណបណ្តោះអាសន្នអនុញ្ញាតឲ្យប្រើទីតាំងសា ធារណៈតាមការរៀបចំរបស់អាជ្ញាធរក្រុង/សង្កាត់ ប៉ុន្តែនៅថ្ងៃអនាគតម្ចាស់អាជីវកម្មត្រូវមានទីតាំងដោយខ្លួនឯង។ ចំពោះទីតាំងសាធារណរបស់រដ្ឋ គឺរដ្ឋមានសិទ្ធដកហូតត្រឡប់មកវិញតាមការចាំបាច់។២. ត្រូវបានកំណត់ចំនួនម៉ូតូ រថយន្តអគ្គិសនី តាមការព្រមព្រៀងគ្នាជាមុន៣. ត្រូវចូលរួមពង្រឹងការងារសុវត្ថិភាព និងសណ្តាប់ធ្នាប់ ដូចជាតម្រូវអោយមានមួកសុវត្ថិភាពជូនអតិថិជន, ត្រូវមាន ការគ្រប់គ្រងមិនឲ្យជិះប្រសេចប្រសាច […]
(កំពង់ចាម) មន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៦ ខែគុម្ភៈ ឆ្នាំ២០២៥ នេះ បានបន្តចុះអប់រំផ្សព្វផ្សាយនិងដាក់អាល់ប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាម នៅតាមសហគមន៍ ក្នុងក្រុងកំពង់ចាម។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា ដោយអនុវត្តតាមកាលណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្រុមការងារសុខាភិបាលខេត្តកំពង់ចាម បានបន្តចុះធ្វើការអប់រំសុខភាពតាមសហគមហ៍ និង សាលារៀន អំពីការការពារជំងឺមិនឆ្លង ដូចជា ការពារជំងឺលើសសម្ពាធឈាម , ការពារជំងឺទឹកនោមផ្អែម (ពិសារតិចអំបិល តិចខ្លាញ់ តិចស្ករ ) និង អប់រំផ្សព្វផ្សាយ ដាក់អាប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាមផងដែរ ។
(កំពង់ចាម) ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម នៅថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានចុះថែទាំផ្លូវមួយចំនួនក្នុងស្រុកកំពង់សៀម ដើម្បីសម្រួលប្រការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ បើតាមមន្ត្រី នៃមន្ទីរសាធារណការបានឲ្យដឹងថា ក្នុងការចុះថែទាំផ្លូវនេះ ក្រុមទី១ បានកាយពង្រីក ចាក់ដី(ស) និងកៀរកិនបង្ហាប់ធ្វើគ្រឹះ លើផ្លូវខេត្តលេខ ២៧៩ ចន្លោះ គ.ម១៥+៦១៣ ដល់គ.ម១៨+៣២១ ស្ថិតក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម ។