រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

Blog

ថ្ងៃទី២៦​ ខែកុម្ភះ ឆ្នាំ២០២៥ ឯកឧត្តម ហេង វណ្ណី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ​ក្រុមហ៊ុនវៀតណាម Timber Phoenix ដឹកនាំដោយឯកឧត្តម ច័ន្ទ សូរិកាន អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ. លោកស្រី គីម វីង នាយិកាក្រុមហ៊ុន Timber Phoenix និងមានការចូលរួមពី ប្រធានសភាពាណិជ្ជកម្មខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ តំណាងម្ចាស់​អាជីវកម្មជ័រកៅស៊ូ និងគ្រាប់ស្វាយចន្ទីជាច្រើនរូបទៀតផងដែរ។ ក្នុងជំនួបដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម ឯកឧត្តម ហេង វណ្ណី បានសម្តែងការស្វាគមន៍ចំពោះក្រុមហ៊ុនវៀតណាម Timber Phoenix ក្នុងដំណើរទស្សនកិច្ចមកកាន់ខេត្តកំពង់ចាម ដើម្បីសិក្សាឈ្វេងយល់ពី សក្តានុពល វិស័យកសិកម្ម ជាពិសេសក្នុងគោលបំណងស្វែងរកដៃគូពាណិជ្ជកម្មលើផលិតផលជ័រកៅស៊ូ និងគ្រាប់ស្វាយចន្ទី នៅក្នុងខេត្តកំពង់ចាម។ ឯកឧត្តម ច័ន្ទ សូរិកាន អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ បានសម្តែងនូវការអបសាទរ និងកោតសរសើរចំពោះការរីកចម្រើនរបស់​ខេត្តកំពង់ចាមនាពេលបច្ចុប្បន្ន។ ឯកឧត្តម មានប្រសាសន៍បន្តថា តាមរយៈជំនួបពិភាក្សានាពេលនេះនឹងបានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ពាណិជ្ជករកម្ពុជា-វៀតណាម បានស្គាល់គ្នា និងធ្វើពាណិជ្ជកម្មដោយរលូន […]

(កំពង់ចាម) លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោងជាង៦ មានករណីផ្ទះអាវុធបណ្តាលឱ្យរបួសនគរបាល១រូបចំភ្លៅ នៅភូមិឡតិ៍ឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម មូលហេតុកម្លាំងនគរបាលបានបើកប្រតិបត្តិបង្ក្រាបជនសង្ស័យប្លន់ម៉ូតូ។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ឲ្យដឹងទៀតថា តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឱ្យដឹងថា ថ្ងៃនេះវេលាម៉ោង៦ជាងពេលព្រឹក មានករណីផ្ទះអាវុធបណ្តាលឱ្យរបួសនគរបាល១រូបចំភ្លៅ នៅភូមិឡតិ៍ឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម មូលហេតុកម្លាំងនគរបាលបានប្រតិបត្តិបង្ក្រាបជនសង្ស័យប្លន់ម៉ូតូ។ ដោយសារជនសង្ស័យបានអះអាងថា ខ្លួនជាអតីតកងរាជអាវុធហត្ថ ទើបកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងឯកឧត្តម ព្រះរាជអាជ្ញា បានឃាត់ខ្លួនជនសង្ស័យ១នាក់។ លោកឧត្ដមសេនីយ៍ អេង ហ៊ី បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ អែម នាង ហៅប្រេសុីល មុខរបរអ្នករត់តាក់សុី និងជាបុគ្គលិកវីញ រស់នៅភូមិកំពង់ឬស្សី ឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបច្ចុប្បន្នស្នាក់នៅផ្ទះកើតហេតុ។ ជនសង្ស័យនេះធ្លាប់ជាប់ពន្ធនាគាររយៈពេល១៨ឆ្នាំ ពីបទឃាតកម្ម […]

(កំពង់ចាម) កម្លាំងសមត្ថកិច្ចនគរបាលស្រុកកោះសូទិន បានបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ និងវត្ថុតាងមួយចំនួននៅចំណុចទីតាំងខារ៉ាអូខេយីហោពង្រកើត ស្ថិតក្នុងភូមិពង្រកើត ឃុំពង្រ ស្រុកកោះសូទិន នាថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៥ ។ អភិបាលស្រុកកោះសូទិន លោក យី វណ្ណៈ បានឲ្យដឹងថា នៅថ្ងៃកើតហេតុវេលាម៉ោង ២០ និង ៣០ នាទី សមត្ថកិច្ចយើងបានទទួលព័ត៌មានពីម្ចាស់ទីតាំងថា មានមុខសញ្ញាកំពុងជួញដូរថ្នាំញៀនបានចូលមកច្រៀងកំសាន្តនៅចំណុចកើតហេតុខាងលើ ។ ក្រោយពីបានទទួលព័ត៌មានភ្លាមកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពង្រ ដឹកនាំដោយលោក វរសេនីយ៍ឯក អុឹម ឃឿន អធិការនគរបាលស្រុកកោះសូទិន បានចុះទៅដល់ចំណុចខាងលើ និងបានឃើញមុខសញ្ញាសង្ស័យចំនួន ០២នាក់ប្រុស ពេលនោះសមត្ថកិច្ចយើង ក៏បានចូលទៅធ្វើការសួរនាំ ប៉ុន្តែមុខសញ្ញាសង្ស័យចំនួន ០១នាក់ បានដឹងខ្លួនមុនក៏បានប្រះរត់គេចខ្លួនចូលព្រៃបាត់ ។ បន្ទាប់មកសមត្ថកិច្ចយើង ក៏បានឆែកឆេរមុខសញ្ញាសង្ស័យចំនួន ០១នាក់ទៀត និងបានរកឃើញវត្ថុតាង ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៣កញ្ចប់* ។ លោក អភិបាលស្រុកបានបន្តថា ដោយមានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម […]

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។ បើតាមមន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា ចាប់ពីម៉ោង២០”០០នាទីថ្ងៃទី២១-២-២០២៥ ដល់ម៉ោង១”០០នាទីព្រឹកថ្ងៃទី២២-២-២០២៥ សកម្មភាពកម្លាំងចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត ។

 អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សៀវភៅការ នូវផ្លូវក្រាលគ្រោះក្រហមមួយខ្សែប្រវែង ២,១៥០ ម៉ែត្រ និងសមិទ្ធផលនានាជាច្រើនទៀតក្នុងវត្តទួលអណ្ដែត ស្ថិតក្នុងភូមិទួល ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា វិស័យព្រះពុទ្ធសាសនាក៏ដូចជាវិស័យផ្សេងៗទៀតក្នុងប្រទេសកម្ពុជាយើងមានការរីកចម្រើនជាលំដាប់ដោយសារកត្តាសុខសន្តិភាពដែលបានមកពីការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា កត្តាសុខសន្តិភាពនេះ គឺបានធ្វើឲ្យបងប្អូនប្រជាពុទ្ធបរិស័ទយើង មានឱកាសជួបជុំធ្វើបុណ្យទានជួបជុំគ្នាសប្បាយរីករាយដោយសារប្រទេសគ្មានសង្រ្គាមមានសន្តិសុខសណ្តាប់ធ្នាប់ល្អ មានអាជ្ញាធរសមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធបង្ក្រាបរាល់អំពើបទល្មើសទាំងឡាយ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងប្រកបដោយសុខដុមរមនា នឹងមានឱកាសរកទទួលទានបង្កើនជីវភាពគ្រួសារតាមមុខរបររៀងៗខ្លួន ឲ្យកាន់តែប្រសើរឡើងផងដែរ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា សមិទ្ធផលជាច្រើនដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្នុងពេលនេះ គឺបានមកពីការចូលរួមរបស់បងប្អូនពុទ្ធបរិស័ទជិតឆ្ងាយទាំងឡាយ ដែលបានចូលឧបត្ថម្ភគាំទ្រ រហូតសម្រេចបាននូវសមិទ្ធផលទាំងអស់នេះ ៕

កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធីបើកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ឆ្នាំ២០២៤ និងទិសដៅឆ្នាំ ២០២៥ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ឆ្នាំ២០២៤ កន្លងទៅ វិស័យកសិកម្មខេត្ត បានចូលរួមរក្សាតុល្យភាពស្បៀងសម្រាប់ខេត្តកំពង់ចាម លើសពីគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រជាកសិករនៅក្នុងខេត្ត បានយ៉ាងបរិបូរណ៍ប៉ុណ្ណោះទេ គឺអាចនៅសល់បើគិតជាអង្ករសរុបប្រមាណ ២៣១.៨៥៤តោន ហើយបើគិតជា ស្រូវវិញគឺប្រមាណ ៣៦២.២៧២តោន សម្រាប់ធ្វើការនាំចេញទៀតផង។ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចិរភាព និងកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ ដើម្បីជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញយ៉ាងឆាប់រហ័ស និងប្រែក្លាយកម្ពុជាទៅជាប្រទេស មានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាមួយនឹងយុទ្ធសាស្តមុតស្រួច និងប្រាកដនិយមរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកវិស័យកសិកម្ម ជាវិស័យអាទិភាពមួយដ៏សំខាន់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច ធានាបាននូវសន្តិសុខស្បៀងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ […]

នៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត បានបានអញ្ជើញចូលរួមកម្មវិធីវេទិកាសាធារណៈ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចុកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ក្រោមអធិបតីយភាព ឯកឧត្តម បណ្ឌិត លី ធុច ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានការចូលរួម លោកអភិបាលស្រុកបាធាយ អជ្ញាធរមូលដ្ឋានឃុំ និងបងប្អូនប្រជាពលរដ្ឋផងដែរ ។

(កំពង់ចាម)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានបើកកិច្ចប្រជុំពិភាក្សាស្ដីពីការទប់ស្កាត់ និងបង្ក្រាបល្បែងផ្សងសំណាងនៅទូទាំងខេត្តកំពង់ចាម ដោយកិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម ក្រោមអធិបតី ឯកឧត្តម ជួន សុវណ្ណ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ។ ក្នុងកិច្ចប្រជុំពិភាក្សានោះ បើតាមអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានចាត់វិធានការចុះត្រួតពិនិត្យ និងបិទល្បែងស៊ីសងគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយបានចាប់ផ្ដើមយុទ្ធនាការ ពីថ្ងៃទី ១៦ ខែកុម្ភះ ឆ្នាំ២០២៤ ស្រង់ស្ថិតិទីតាំងល្បែងនៅគ្រប់ក្រុង ស្រុក ឃុំសង្កាត់ និងដាក់វិធានការធ្វើកិច្ចសន្យា បញ្ឈប់ ល្បែងស៊ីសងគ្រប់ប្រភេទនៅថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២៤ កន្លងទៅផងដែរ ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា ទិសដៅបន្ត ក្រុមការងារនៅតែបន្តយ៉ាងសកម្មភាព ចុះតាមដាន ត្រួតពិនិត្យទីតាំងល្បែង ស៊ីសង […]

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ចាម បានចេញល្បាតដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ មន្ត្រីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា សកម្មភាពកម្លាំងចេញល្បាត ត្រៀមអន្តរាគមន៍យថាហេតុផ្សេងៗ និងក្ដាប់សភាពការណ៍ទូទៅ ក្នុងភូមិសាស្រ្ត ខេត្តកំពង់ចាម នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ គិតត្រឹមម៉ោង ២០:០០នាទី សភាពការណ៍សន្តិសុខ មិនមានអ្វីកត់សម្គាល់នោះទេ រីឯសភាពការណ៍បទល្មើស :  (គ្មាន) ៕

សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសវត្ថុតាងមួយចំនួន ក្នុងបទល្មើសគ្រឿងញៀន (កំពង់ចាម) កម្លាំងសមត្ថកិច្ច ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ និងវត្ថុតាមមួយចំនួន នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម។ បើតាមមន្ត្រីនគរបាលបានឲ្យដឹងថា ក្នុងប្រតិបត្តិការនោះ ក្រៅពីឃាត់ខ្លួនជនសង្ស័យម្នាក់ជាបុរស សមត្ថកិច្ចយើងបានដកហូត ថ្នាំញៀន ៥០កញ្ចប់ និងទូរស័ព្ទ ១គ្រឿង។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចបានកសាងសុំរឿងទៅតាមនីតិវិធី។