ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានហក់ឡើងខ្ពស់ជិតដល់កន្លះម៉ែត្រ បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើង នៅកម្ពស់៧.៩៦ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,៤៥ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៥,៤៨ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ ជាមួយគ្នានេះដែរចំពោះស្ថានភាពអាកាសធាតុវិញមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ទៀតថាមានឃុំ/សង្កាត់ជាច្រើនក្នុងស្រុកចំនួន៨ និងក្រុង១ ក្នុងខេត្តកំពង់ចាម មានបិរមាណភ្លៀងធ្លាក់តិច ឬច្រើនកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥។ ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។
ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំការអនុវត្តការងារវិស័យសុខាភិបាលឯកជន ដែលមានការចូលរួមពី មន្ទីរសុខាភិបាលខេត្ត គណៈអភិបាលស្រុក កងកម្លាំងទាំងបីស្រុក ប្រធានមន្ទីរពេទ្យបង្អែក ប្រធានការិយាល័យសុខាភិបាលស្រុក មេឃុំ ប្រធានមណ្ឌលសុខភាព និងលោកលោកស្រីប្រធានការិយាល័យចំណុះសាលាស្រុក ចំនួន៤២រូប នៅសាលប្រជុំសាលាស្រុកស្រីសន្ធរ។ គោលបំណងនៃកិច្ចប្រជុំគឺត្រួតពិនិត្យការអនុវត្តការងារសុខាភិបាលឯកជនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបានណែនាំឱ្យអាជ្ញាធរឃុំចុះពិនិត្យមើលអាជ្ញាប័ណ្ណតាមក្លីនិចឯកជនតាមឃុំនិមួយៗក្នុងស្រុកស្រីសន្ធរ និងពង្រឹងយន្តការដឹកនាំគ្រប់គ្រងកិច្ចប្រជុំឱ្យបានទៀងទាត់។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យករណីវិវាទដីធ្លីរបស់ប្រជាពលរដ្ឋនៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ដកំពង់ចាម ។
នៅថ្ងៃនេះស្ថានភាពទឹកទន្លេមេគង្គបានស្រកបន្តទៀត បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានស្រកនៅកម្ពស់៧.៣៧ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកស្រកកម្ពស់០,១៥ម៉ែត្រ ។ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៥,២៦ម៉ែត្រតែប៉ុណ្ណោះ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។
ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមអញ្ជើញជាអធិបតីជាមួយ ឯកឧត្តម ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរអេដស៍ កិច្ចប្រជុំរួមនៃក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ គណៈកម្មាធិការអេដស៍ គណៈកម្មាធិការលុបបំបាត់ឳសថក្លែងក្លាយ និងសេវាសុខាភិបាលឯកជនខុសច្បាប់ មន្ទីរពេទ្យខេត្ត និងផ្នែកហិរញ្ញប្បទានសុខាភិបាលប្រចាំត្រីមាស ឆ្នាំ២០២៥ ដោយមានការចូលរួមមកពី គណៈអភិបាលរដ្ឋក្រុង-ស្រុក ប្រធាន អនុប្រធាន មន្ទីរ-អង្គភាពជុំវិញខេត្ត ជាច្រើនរូប នៅសាលប្រជុំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម។
រសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំការអនុវត្តការងារវិស័យសុខាភិបាលឯកជន ដែលមានការចូលរួមពី មន្ទីរសុខាភិបាលខេត្ត គណៈអភិបាលស្រុក កងកម្លាំងទាំងបីស្រុក ប្រធានមន្ទីរពេទ្យបង្អែក ប្រធានការិយាល័យសុខាភិបាលស្រុក មេឃុំ ប្រធានមណ្ឌលសុខភាព និងលោកលោកស្រីប្រធានការិយាល័យចំណុះសាលាស្រុកចំនួន៣៦រូប ស្ថិតនៅសាលប្រជុំសាលាស្រុកស្ទឹងត្រង់។
នៅថ្ងៃនេះកម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាមមិនឡើង មិនចុះ បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេមានស្ថានភាពនឹង នៅត្រឹមកម្ពស់៧.៧០ម៉ែត្រដដែល ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៤,៨៤ម៉ែត្រ។ ជាមួយគ្នានេះស្ថានភាពភ្លៀងធ្លាក់កាលពីថ្ងៃម្សិលមិញមានភ្លៀងធ្លាក់តិច ឫច្រើននៅតាមបណ្តាឃុំ/សង្កាត់ជាច្រើនក្នុងខេត្តកំពង់ចាម។ ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។
នៅព្រឹកថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០២៥ លោក ប៊ិន ឡាដា អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ រួមជាមួយលោក អភិបាលរងស្រុក អង្គភាព ការិយាល័យជំនាញ អាជ្ញាធរឃុំ និងសហការីបានអញ្ជើញចុះពិនិត្យ ការខូចខាត ផលប៉ះពាល់ ពង្រោះស្រូវ របស់ប្រជាកសិករនៅមូលដ្ឋានឃុំជីបាល ដោយសារទឹកភ្លៀងដែលធ្វើអោយខូចខាតពង្រោះ មួយភាគធំ។
នារព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមអញ្ជើញដឹកនាំកិច្ចប្រជុំការអនុវត្តការងារវិស័យសុខាភិបាលឯកជនស្ថិតនៅសាលាស្រុកកោះសូទិន ដែលមានការអញ្ជើញចូលរួមពីមន្ទីរសុខាភិបាលខេត្ត គណៈអភិបាលស្រុក កងកម្លាំងទាំងបីស្រុក ប្រធានមន្ទីរពេទ្យបង្អែក ODស្រុក មេឃុំ មណ្ឌលសុខភាព និងលោកលោកស្រីប្រធានការិយាល័យចំណុះសាលាស្រុកចំនួន៣៤រូប។គោលបំណងនៃកិច្ចប្រជុំគឺត្រួតពិនិត្យការអនុវត្តការងារសុខាភិបាលឯកជនឱ្យកាន់តែមានប្រសិទ្ធភាព។ឯកឧត្តម បានណែនាំឱ្យអាជ្ញាធរឃុំចុះពិនិត្យមើលអាជ្ញាប័ណ្ណតាមក្លីនិចឯកជនតាមឃុំនីមួយៗក្នុងស្រុកកោះសូទិន និងពង្រឹងយន្តការដឹកនាំគ្រប់គ្រងកិច្ចប្រជុំឱ្យបានទៀងទាត់។
នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យស្រាវជ្រាវករណីស្នើសុំអន្តរាគមន៍ធ្វើការវាស់វែង និងចេញវិញ្ញាបនបត្រសម្គាល់អចលនទ្រព្យដីចំនួន ០៧ទីតាំង ស្ថិតនៅជើងឆ្នុក និងភូមិជើងឆ្នុកត្បូងភ្នំ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ក្រោមការដឹកនាំកិច្ចប្រជុំដោយ ឯកឧត្ដម សេន ណាសុី អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កិច្ចប្រជុំនេះធ្វើឡើងនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។