កំពង់ចាម: ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានសម្រេចធ្វើការបើកផ្លូវត្រង់ អនុលោមតាមប្លង់គោលបន្សល់ទុក ដើម្បីបម្រើប្រយោជន៍សាធារណៈ ក៏ដូចជាការដឹកជញ្ជូនកសិផល និងការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ នៅភូមិអូរលើ ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ជំនួសមកវិញបិទផ្លូវ ប្រឡាយបំបែក (ប្រឡាយលោក) ដោយផ្លូវដែលបិទនេះឱ្យប្រជាពលរដ្ឋអ្នកកាន់កាប់ ធ្វើការចរចាគ្នាអំពីការបែងចែក ឬសងសំណងជាថវិកាតែម្តង។ កិច្ចប្រជុំសម្របសម្រួលករណីដីបើកផ្លូវនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាលាខេត្តកំពង់ចាម។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ករណីទំនាស់ស្នើសុំបើកផ្លូវប្រឡាយចំនួន ២ខ្សែខាងលើនេះ ដែលកាន់កាប់ដោយលោកស្រី លួន បូរី (ផ្លូវប្រឡាយត្រង់) លោកស្រី លឹម មុយជូ និងលោក ជីវ លីស្រួយ (ផ្លូវ ប្រឡាយបំបែក ឬប្រឡាយលោក) ត្រូវបានប្រជាពលរដ្ឋ ១២គ្រួសារ ធ្វើការប្តឹងមករដ្ឋបាលខេត្ត ហើយត្រូវបានប្រគល់ ភារកិច្ចជូនឯកឧត្តម ស្រី សុភ័ក្ត្រ […]
(កំពង់ចាម)ក្រុមការងារសុខាភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០២៤នេះ បានចុះធ្វើការអប់រំសុខភាពតាមសហគមហ៍ និង សាលារៀន ក្នុងក្រុងកំពង់ចាម ។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា ក្នុងការចុះផ្សព្វផ្សាយនោះ ក្រុមការងារបានពន្យល់ប្រជាពលរដ្ឋក្នុងសហគមន៍ អំពីការការពារជំងឺមិនឆ្លង ដូចជា ការពារជំងឺលើសសម្ពាធឈាម , ការពារជំងឺទឹកនោមផ្អែម (ពិសារតិចអំបិល តិចខ្លាញ់ តិចស្ករ ) និង អប់រំផ្សព្វផ្សាយ ដាក់អាប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាម ។
(កំពង់ចាម) នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ មន្ត្រីនៃរដ្ឋបាលស្រុកស្ទឹងត្រង់ពិរូប ត្រូវបានប្រកាសតែងតាំងជាអភិបាលរង នៃគណៈអភិបាលស្រុក។ វិធីនេះធ្វើឡើងនៅសាលាស្រុកស្ទឹងត្រង់ ក្រោមអធិបតីភាព ឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ។ មន្ត្រីដែលត្រូវប្រកាសតែងតាំងជាអភិបាលរងស្រុក ពីរូបនោះគឺ លោក សយ តុលា នាយករដ្ឋបាលត្រូវបាន តែងតាំងជាអភិបាលរងនៃគណៈអភិបាលស្រុកស្ទឹងត្រង់ និងលោកស្រី សុខ សុវ៉ាន់នី នាយិការងរដ្ឋបាលត្រូវបាន តែងតាំងជាអភិបាលរងនៃគណៈអភិបាលស្រុក ។ ប្រកាសតែងតាំង មន្ត្រី២រូប ជាអភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងត្រង់
(កំពង់ចាម) លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំេះង់ចាម ទទួលបន្ទុកវិស័យវប្បធម៌ និងវិចិត្រសិល្បៈខេត្ត រួមជាមួយលោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត នៅថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០២៤ នេះ បានអញ្ជើញចុះទទួលយករូបសំណាក់តំណាងព្រះនាងលក្ម្សីទេវី (សតវត្សទី១១ ) ដែលប្រជាពលរដ្ឋជីកកកាយដីបានប្រទះឃេីញ និងយករក្សាទុកនៅផ្ទះលោក ឆយ ស៊ីនាត និងលោកស្រី ហាក់ សុគន្ធារី នៅភូមិបុសចេកព្រៃ ឃុំស្វាយទាប ដើម្បីយកមករក្សាទុកនៅ សារៈមន្ទីរខេត្ត ។ តាមមន្ត្រីនៃមន្ទីរវប្បធម៌ខេត្តកំពង់ចាមឲ្យដឹងថា រូបសណាកនេះ សងពីថ្មភក់ ជីកកកាយដីប្រទះឃេីញនៅទួលយាយឡី ទំនប់៥កុម្ភៈ ភូមិថ្នល់បែកកេីត ឃុំស្វាយទាប ស្រុកចំការលើ ៕
ព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារថ្នាក់ខេត្ត សហការណ៍ជាមួយក្រុមការងារថ្នាក់ជាតិ បានចុះពិនិត្យ និងវាយតម្លៃលើសំណើសុំគោលការណ៍ ដើម្បីកាយដីគ្រួសក្រហមទំហំ២០ហិកតា នៅប្លុក (K1) ដីរបស់ក្រុមហ៊ុន អាហ្គ្រោ ស្តារ វិនិយោគ ក្រោមអធិបតីភាពឯកឧត្តម អ៊ុង សំអាត ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និងជា រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបោះឆ្នោតជ្រើសរើសគណៈអាជីវករផ្សារស្គន់ អាណត្តិទី៣ (២០២៥-២០២៧) ។ ក្នុងពិធីនេះមានការអញ្ជើញចូលរួម ពីសំណាក់លិកអភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក ប្រធានការិយាល័យ និងអាជីវករផ្សារស្គន់ ជិត២០០នាក់។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ បានអញ្ជើញ ចូលរួមកិច្ចប្រជុំសាមញ្ញ លើកទី៧ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកជើងព្រៃ ក្រោម អធិបតីភាពលោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក។ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងស្រុក នាយក នាយករងរដ្ឋបាលស្រុក មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានការិយាល័យចំណុះ និងជំនាញជុំវិញស្រុក លោក លោកស្រីមេឃុំ។ របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖១-ពិនិត្យ កែសម្រួល និងអនុម័តលើសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៧ ក្រុមប្រឹក្សាស្រុក២-ពិនិត្យ កែសម្រួល និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៦ ក្រុមប្រឹក្សាស្រុក៣-ពិនិត្យ កែសម្រួល និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៤របស់រដ្ឋបាលស្រុក៤-ពិនិត្យ កែសម្រួល និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលស្រុក៥-ស្តាប់របាយការណ៍ប្រចាំឆ្នាំរបស់ គ.ក.ន.ក ស្រុក៦-ពិនិត្យ កែសម្រួល និងអនុម័តលើផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាលស្រុក៧-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧)៨-ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់ប្រចាំខែធ្នូ […]
(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបង្ក្រាបក្មេងទំនើង ដែលជិះម៉ូតូ ប្រើប្រាស់បំពង់ស៊ីម៉ាំងម៉ូតូកែច្នៃបំពងសំឡេងឮខ្លាំង នៅវេលាម៉ោង ១៩ និង១០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចរង្វង់មូលត្រេីង ស្ថិតក្នុងភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ បើតាមមន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សៀម បានចុះល្បាតក្នុងភូមិសាស្ត្រស្រុកកំពង់សៀម ទៅដល់ បានឃើញ ក្មេងទំនើងម្នាក់កំពុងប្រព្រឹត្តសកម្មភាពជិះម៉ូតូ០១គ្រឿង ម៉ាក Suzuki riders ពណ៌សលាយខ្មៅ គ្មានស្លាកលេខ កំពុងជិះម៉ូតូប្រើប្រាស់បំពង់សុីម៉ាំងកែច្នៃខុសបច្ចេកទេសបំពងសំឡេងរ៉ូលាន់រំពង ធ្វើឲ្យមានការរំខានដល់ប្រជាពលរដ្ឋនៅក្នុងភូមិ ។ មន្ត្រីដដែលបានបន្តថា ភ្លាមនោះកម្លាំងយើងបានហៅឱ្យឈប់ដើម្បីធ្វើការសួរនាំជាលទ្ធផល អ្នកបើកបរម៉ូតូ០១នាក់ ឈ្មោះ សុខុម ករុណាពេជ្រ អាយុ១៦ឆ្នាំ មុខរបរជាងឡាន រស់នៅភូមិក្រសាំងពុល ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងម៉ូតូមួយគ្រឿងខាងលើ សមត្ថកិច្ចបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីអនុវត្តតាមនីតិវីធី ៕
ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ឯកឧត្តម សុខ សំអុល អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកោះសូទិន និងលោកយី វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកកោះសូទិន បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ការជួសជុលផ្លូវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឡោ សុឡេង ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកោះសូទិន ដោយ ផ្លូវ 1ខ្សែនេះ មានប្រវែង 210 ម៉ែត្រ ក្រាលកម្ទេចថ្ម ស្ថិតក្នុងភូមិទី11 ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។