រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ការងាររដ្ឋបាល

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី ២៣ ខែមករាឆ្នាំ ២០២៥ នេះ ក្នុងពិធីបើកសន្និបាតបូកសរុបការងារមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ជំរុញឲ្យគណៈគ្រប់គ្រងសាលា យកចិត្តទុកដាក់ខ្ពស់លើសុខភាពរបស់សិស្ស ។ ឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យគណៈគ្រប់គ្រងសាលា យកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភ ដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន ក្នុងនោះត្រូវបន្តពង្រឹង និងចុះត្រួតពិនិត្យឱ្យបានជាប់ជាប្រជាំការលក់ដូរចំណីអាហារដែលប៉ះពាល់សុខភាពសិស្សានុសិស្សមានដូចជា ភេសជ្ជៈផ្អែម អាហារប្រៃ ជាដើម នៅតាមសាលារៀន និងជុំវិញបរិវេណសាលា ដែលទាំងនេះគឺសំដៅចូលរួមបង្ការជំងឺមិនឆ្លង និងលើកកម្ពស់សុខភាពយុវជន ដែលជាទំពាំងស្នងឬស្សី។ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានយកឱកាសនោះ ផ្ដល់អនុសាសន៍ដល់អង្គសន្និបាតថា ដើម្បីអនុវត្តតាមទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវចូលរួមអនុវត្តនូវកិច្ចការចាំបាច់មួយចំនួនមានជាអាទិ៍៖ *ទី១ ៖ ត្រូវយកចិត្តទុកដាក់វត្តមានសិស្សានុសិស្ស ក្នុងម៉ោងសិក្សា ដោយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូបន្ទុកថ្នាក់ ត្រូវមានទំនាក់ទំនង […]

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និង ឯកឧត្ដម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និង លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យស្ថានីយបូមទឹកទន្លេវ៉ៃកូ ស្ថិតក្នុងឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ឯកឧត្តម អ៊ុន ចាន់ដា បានឲ្យដឹងថា ស្ថានីយ៍បូមទឹកទន្លេវ៉ៃកូ ជាកន្លែងប្រភពទឹក បូមចេញពីទន្លេតូច ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ដោយសារខេត្តព្រៃវែង មាន ៣ស្រុក ១៣ឃុំ ត្រូវការទឹក ដើម្បីសង្គ្រោះស្រូវប្រាំង របស់ប្រជាកសិករ ដែលមានទីតាំងជាប់ដងស្ថានីយ៍ទន្លេវ៉ៃកូ ។ ដូច្នេះ បន្ទាប់ពីអាជ្ញាធរខេត្តទាំងពីរ បានចុះពិនិត្យ ទើបឯកភាពគ្នា ទើបសម្រេចបូមទឹកពីទន្លេតូច តាមរយៈស្ថានីយ៍បូមទឹកទន្លេវ៉ៃកូ ដើម្បីផ្គត់ផ្គង់ទៅ ខាងខេត្តព្រៃវែង ។

នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការចូលរួពី លោក លោកស្រី អភិបាលក្រុង-ស្រុក លោកប្រធានរតនាគាខេត្ត លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចខេត្ត ស្មៀនឃុំ-សង្កាត់ ផងដែរ ។

(កំពង់ចាម) មន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៥ នេះ បានបន្តចុះអប់រំផ្សព្វផ្សាយនិងដាក់អាល់ប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាម នៅតាមសហគមន៍ ក្នុងក្រុងកំពង់ចាម។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា ដោយអនុវត្តតាមកាលណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដាអ ភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្រុមការងារសុខាភិបាលខេត្តកំពង់ចាម បានបន្តចុះធ្វើការអប់រំសុខភាពតាមសហគមហ៍ និង សាលារៀន អំពីការការពារជំងឺមិនឆ្លង ដូចជា ការពារជំងឺលើសសម្ពាធឈាម , ការពារជំងឺទឹកនោមផ្អែម (ពិសារតិចអំបិល តិចខ្លាញ់ តិចស្ករ ) និង អប់រំផ្សព្វផ្សាយ ដាក់អាប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាមផងដែរ ។

នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានស្រុកបាធាយ បានអញ្ជើ្ចញចូលរួមវេទិការសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចុកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ដោយមានចូលរួម ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត លោកអភិបាលស្រុកបាធាយ អាជ្ញាធរមូលដ្ឋានស្រុក-ឃុំ និងបងប្អូនប្រជាពលរដ្ឋ នៅវត្តរតនារាម ឃុំតាំងក្រសាំង ស្រុកបាធាយ។

នៅព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុក និងលោក ឆាយ វ៉ាន់ស៊ី ប្រធាក្រុមប្រឹក្សាស្រុកជើងព្រៃ ព្រមទាំងក្រុមការងារ បានអញ្ជើញសួរសុខទុក្ខ និងនាំយកថវិកា ជូនលោក ចាប ចន្ថា សមាជិកក្រុមប្រឹក្សាឃុំសំពងជ័យ និងលោក តេង សេង អតីតមេឃុំត្រពាំងគរ ដែលកំពុងសម្រាក និងព្យាបាលនៅមន្ទីរពេទ្យ(លោក ចាប ចន្ថា នៅកាល់ម៉ែត លោក តេង សេង នៅពេទ្យមិត្តភាពកម្ពុជា សូវៀត) ក្នុងឱកាសនោះលោកអភិបាលស្រុក និងក្រុមការងារក៏បានឆ្លៀតសួរសុខទុក្ខសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺក្នុងបន្ទប់រួមគ្នា និងបានផ្តល់ថវិកាចំនួន ១០០.០០០រៀល។

ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញជាអធិបតីកិច្ចប្រជុំស្ដីពីការបញ្ចូលទិន្នន័យគណនេយ្យភាពសង្គមជាមួយក្រុមលេខាធិការដ្ឋាន គ ជ.អ.ប. ដោយមានការចូលរួមមន្រ្តីរដ្ឋបាលក្រុង-ស្រុកទូទាំងខេត្ត នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

(កំពង់ចាម) លោកឧត្តមសេនីយ៍ទោ ហ៊ូ ពៅ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ចាម និងសហការី នៅព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខ និងនាំយកថវិកា និងសម្ភារ:មួយចំនួនផ្តល់ជូន លោក ពលបាលឯក រឿន ភារ៉ា ជំនួយការការិយាល័យទី២ តំបន់ប្រតិបត្តិការសឹករងកំពង់ចាម ដែលអគ្គីភ័យឆេះលំនៅដ្ឋាន កាលពីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ និង ២គ្រួសារផ្សេងទៀត ស្ថិតនៅភូមិជ្រោយសសិត ឃុំមហាលាភ ស្រុកកោះសូទិន។ អំណោយដែលបានផ្ដល់ជូនរួមមាន ៖គ្រួសារលោកពលបាលឯក រឿន ភារ៉ា ចំនួន ០២គ្រួសារ ទទួលបាន ថវិកា ៦.៨២៥.០០០ រៀល និងអង្ករ ៥បេ ,មី ៥កេស.ត្រីខ ៤យួរ.ទឹកត្រី ១យួរ.ទឹកស៊ីអ៉ីវ ០១យួរ.ទឹកសុទ្ធ ០៥កេស.ទឹកក្រូច ១កេស.កន្ទេល ៨.មុង ៤. ភួយ ៤ .អាវរងារ ៤.សារុង ៥.ឆ្នាំងដាំបាយ ២.ឆ្នាំងសម្ល […]

(កំពង់ចាម)៖ ក្នុងកិច្ចប្រជុំជាមួយគណៈកម្មការទី ៧ នៃរដ្ឋសភា នៅសាលប្រជុំសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ នេះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា រដ្ឋបាលខេត្តមានផែនការសាងសង់សារមន្ទីរវប្បធម៌ប្រវត្តិសាស្រ្តមួយកន្លែង ដើម្បីរក្សាទុកវត្ថុបុរាណ និងបម្រើដល់វិស័យទេសចរណ៍ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាផងដែរ ។ កិច្ចប្រជុំខាងលើនេះ គណៈកម្មការទី៧នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា សំណេះសំណាលជាមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងសហការី ក្នុងគោលបំណងឈ្វេងយល់ពីសភាពការណ៍ទូទៅរបស់ខេត្ត របាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារពាក់ព័ន្ធ នឹងវិស័យទាំងបួន ដែលគណៈកម្មការទទួលខុសត្រូវ។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ដោយសារកន្លងទៅ ក្នុងខេត្តកំពង់ចាមបានរកឃើញវត្ថុបុរាណច្រើន ដូច្នេះដើម្បីឲ្យមានកន្លែងទុកដាក់វត្ថុបុរាណទាំងនោះឲ្យបានសមរម្យ នៅក្នុងឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តមានផែនការសាងសង់សារមន្ទីរវប្បធម៌ប្រវត្តិសាស្ត្រមួយកន្លែង ដើម្បីប្រមូលវត្ថុបុរាណដែលនៅរាយប៉ាយទាំងអស់នោះ យកមករក្សាទុក និងបម្រើដល់វិស័យទេសចរណ៍ក្នុងខេត្តផងដែរ ពោលគឺ នឹកពេលភ្ញៀវទេសចរណ៍ជាតិ […]

(កំពង់ចាម)៖ លោក ប៊ិន ឡាដា អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបិទការដ្ឋានជួសជុល សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេប្រវែង៥៥០ម៉ែត្រ ដែលស្ថិតនៅភូមិជីប៉ោ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ក្នុងឱកាសនោះ លោកអភិបាលស្រុកស្រីសន្ធរ បានផ្តាំផ្ញើសួរសុខទុក្ខ និងយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដែលបានធ្វើឱ្យមានការអភិវឌ្ឍនៅក្នុងភូមិ ឃុំ ទូទាំងខេត្តកំពង់ចាម ក្រោមម្លប់សន្តិភាព ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕