រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ការងាររដ្ឋបាល

កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានណែនាំ​ដល់​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​ ត្រូវ​រៀបចំ​ធ្វើយ៉ាងណា​ឱ្យ​មណ្ឌលសុខភាព​ពាមកោះស្នា​ ត្រូវ​មាន​បុគ្គលិក​បម្រើ​​សេវា​សុខាភិបាល​ ឱ្យ​ត្រូវ​តាម​ស្តង់ដារ​ដោយ​មិន​អាច​ខ្វះខាត​បាន​ ដេីម្បី​ធានា​ថា​ មណ្ឌលសុខភាព​បាន​ផ្តល់​សេវា​ប្រកបដោយ​គុណភាព​ និង​ទាន់ពេលវេលា​ជូន​ប្រជាពលរដ្ឋ​ ។ ការថ្លែងបែបនេះ​ក្នុងឱកាស​ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់មណ្ឌលសុខភាពពាមកោះស្នា ស្រុកស្ទឹងត្រង់​ នាព្រឹកថ្ងៃទី​១៨​ ខែមករា​ ឆ្នាំ​២០២៥​ ។ ក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ ត្រូវរួម​សហការ​គ្នា​ ដេីម្បី​ត្រៀម​រៀបចំប្រារព្ធ​​ពិធី​កាត់​ខ្សែបូ​ សម្ពោធ​នូវ​អគារថ្មី​ និង​សមិទ្ធផល​នានា​ នៃ​មណ្ឌលសុខភាព​ពាមកោះស្នា​ ពោលគឺ​ត្រូវ​ធ្វើយ៉ាងណាឱ្យកម្មវិធីខាងលើនេះប្រព្រឹត្តទៅដោយរលូន​ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ដោយមណ្ឌលសុខភាព​ពាមកោះស្នា​នេះ​ នឹង​ត្រូវ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ក្នុង​អំឡុង​ចុង​ខែ​មិនា​ ២០២៥​ ឆាប់ៗខាងមុខនេះ​ ។ ជាមួយគ្នានោះ​ ឯកឧត្តមអភិបាលខេត្ត​ បានណែនាំដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវបន្តពង្រឹង និងអភិវឌ្ឍប្រព័ន្ធសុខាភិបាលនៅគ្រប់មូលដ្ឋាន​ សំដៅលើកកម្ពស់សុខុមាលភាពសង្គម និងការលើកកម្ពស់ការផ្តល់សេវា​ប្រកបដោយប្រសិទ្ធភាព ពោលគឺ​ត្រូវ​ខិតខំប្រឹងប្រែងបម្រើសេវាថែទាំសុខភាព​ ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងដោយការយកចិត្តទុកដាក់ផងដែរ​ ។ បេីតាម​ ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភី រុណ​ […]

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៥ នេះ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការសាងសង់មណ្ឌលសុខភាពពាមកោះស្នា ស្ថិតនៅក្នុងភូមិពាមក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ និងផ្ដល់អនុសាសន៍មួយចំនួនដល់ក្រុមគ្រូពេទ្យ ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ។ តាមមន្ត្រី នៃមណ្ឌលសុខភាពពាមកោះស្នា បានឲ្យដឹងថា អាគារមណ្ឌលសុខភាពពាមកោះស្នានេះ ចាប់ផ្ដើមសាងសង់ក្នុងខែមករា ឆ្នាំ ២០២៤ រហូតមកដល់ពេលនេះមានរយៈពេលមួយឆ្នាំ បានសាងសង់រួចរាល់ជាស្ថាពរ និងគ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងខែមីនាឆ្នាំ ២០២៥ ខាងមុខនេះ។ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ស្ថិតក្នុងឱកាសចុះពិនិត្យនោះ បានណែនាំដល់ប្រធានមន្ទីរសុខាភិបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំនៃមណ្ឌលសុខភាពរាមកោះស្នា សូមឱ្យរៀបចំទីកន្លែង និងសម្ភារៈបរិក្ខារទៅតាមស្តង់ដា នឹងត្រូវរៀបចំកន្លែងទុករថយន្តសង្គ្រោះ ឲ្យបានត្រឹមត្រូវ និងចំណតយានយន្តរបស់់ប្រជាពលរដ្ឋដែលមកទទួលសេវាផងដែរ៕

បន្ទាប់ពីចុះពិនិត្យវឌ្ឍនភាពនៃការសាងសង មណ្ឌលសុខភាពពាមកោះស្នា រួចមក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ដដែល បានដឹកនាំមន្ត្រីជំនាញ នឹងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើល វឌ្ឍនភាពនៃការសាងសងផ្លូវបេតុងអាមេ ១ខ្សែ ដែលមានប្រវែងជាង ២០០០ម៉ែត្រ ស្ថិតនៅភូមិទួលពោធ ឃ៉ំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បើតាមប្រជាពលរដ្ឋនៅក្នុងភូមិទួលពោធ បានឱ្យដឹងថា កន្លងមកផ្លូវនេះជួបការលំបាកខ្លាំង ក្នុងការធ្វើដំណើរទៅវិញទៅមកប្រចាំថ្ងៃពិសេសការដឹកកសិផល ដែលនាំឱ្យជួបការលំបាក នារដូវវស្សាម្ដងៗ ហើយនៅពេលនេះរដ្ឋបាលខេត្តកំពង់ចាម បានធ្វើការសាងសង់ផ្លូវបេតុងជូនពួកគាត់នៅពេលនេះ ជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់ ពិសេសពួកគាត់អស់ក្ដីព្រួយបារម្ភនៅពេលមានភ្លៀងធ្លាក់ម្ដងៗ ពិសេសនៅរដូវប្រសារឈានចូលមកដល់។ ក្នុងឱកាសនោះដែរប្រជាពលរដ្ឋក្នុងភូមិទួលពោធ មានការសប្បាយរីករាយ និងសូមថ្លែងអំណរគុណ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ក៏ដូចជារដ្ឋបាលខេត្តកំពង់ចាម ដែលបានជួយកសាងផ្លូវបេតុង ១ខ្សែនេះជូនពួកគាត់។  នាឪកាសនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មានលំនៅដ្ឋានសងខាងផ្លូវ ដែលរងផលប៉ះពាល់ក្នុងរយៈពេលសាងសង់ សូមមានការយោគយល់អធ្យាស្រ័យ ក្នុងរយៈពេលនៃការសាងសង់នេះ អាចបណ្ដាលឱ្យបងប្អូនជួបការលំបាកខ្លះ ក្នុងការចេញចូល ប៉ុន្តែបន្ទាប់ពីផ្លូវនេះសាងសង់រួច ផ្លូវនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូន មានភាពងាយស្រួល ឆាប់រហ័ស និងចំណេញពេលវេលាផងដែរ។ ជាមួយគ្នានោះនៅពេលផ្លូវនេះសាងសង់រួច សូមបងប្អូនទាំងអស់បើកបរដោយមានការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ យោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ផ្សេងៗដែលកើតមានឡើងនៅពេលកំពុងបើកបរ ពិសេសមិនត្រូវដឹកលើសទម្ងន់ និងចូលរួមថែរក្សាផ្លូវនេះឱ្យបានល្អទាំងអស់គ្នា ដើម្បីជាប្រយោជន៍របស់យើងប្រើប្រាស់បានយូរអង្វែង។សូមជម្រាបជូនផងដែរថា ផ្លូវបេតុងអាមេ ដែលកំពុងសាងសងនាពេលនេះជាគម្រោងរបស់រដ្ឋបាលខេត្តកំពង់ចាម មានប្រវែងសរុប ២០០០ម៉ែត្រ ដែលមានទទឹង ៦ម៉ែត្រ, កម្រាស់ ០.១៥ម៉ែត្រ ដែលមកដល់ពេលនេះសម្រេចបានប្រមាណជាង ៦០ភាគរយហើយ។

ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ មានប្រវែងសរុបចំនួន ១១៣១ម៉ែត្រ និងមានទទឹងទំហំ ១៣,៥០ម៉ែត្រ ដោយតភ្ជាប់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ស្ពាននេះ បានបើកការដ្ឋានសាងសង់នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ និងបញ្ចប់ការសាងសង់នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបានក្លាយមធ្យោបាយដ៏សំខាន់ក្នុងការតភ្ជាប់ទៅប៉ែកឦសាននៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្ខិតចូលគ្នារវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដោយតភ្ជាប់ផ្លូវជាតិលេខ៧១C ដែលជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ក្នុងវិស័យដឹកជញ្ជូន ពិសេស ទំនិញកសិឧស្សាហកម្ម ទៅកាន់ទីផ្សារ​ ។ បន្ថែមពីនេះ ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ ក៏បានផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍របស់ពលរដ្ឋក្នុងតំបន់ ក៏ដូចជាការធ្វើដំណើររបស់អ្នកទេសចរបានកាន់តែល្អប្រសើរ ដោយកាត់បន្ថយនូវរយៈពេលធ្វើដំណើរ និងឆាប់ទៅដល់គោលដៅទេសចរណ៍។

(កំពង់ចាម) លោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានអញ្ជេីញដឹកនាំ កិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពដំណើរការនៃការអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព ។ ពិធីនោះក៏មានការអញ្ជេីញចូលរួមពី លោក លោកស្រីអភិបាលរងក្រុង លោកស្រីនាយករដ្ឋបាលក្រុង លោកនាយករងរដ្ឋបាលក្រុង លោក លោកស្រីចៅសង្កាត់ និងស្មៀនសង្កាត់ទាំងបួនផងដែរ។ ក្នុងឱកាសនោះ លោកអភិបាលក្រុង បានមានប្រសាសន៍ណែនាំដល់លោក លោកស្រី ចៅសង្កាត់ទាំងបួន ធ្វេីយ៉ាងណាអនុវត្តន៍កិច្ចការងារនេះប្រកបដោយឆន្ទៈ ស្មោះត្រង់ និងតម្លាភាព ជាមួយនឹងប្រជាពលរដ្ឋ ដែលជាពិសេសត្រូវអនុវត្តន៍ឱ្យបានទៅតាមគោលការណ៍ណែនាំ លក្ខន្តិកៈនានា ដែលមានចែងនៅក្នុងច្បាប់ ក្នុងគោលដៅដេីម្បីរួមចំណែកអភិវឌ្ឍន៍រួមគ្នាប្រកបដោយចីរភាព លេីសពីនេះទៀត ត្រូវគោរព និងការចូលរួមចំណែកអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដេីម្បីឱ្យប្រទេសម្ពុជារបស់យេីងសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត ។

កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអភិបាលខេត្តកំពង់ចាម​ បានអំពាវនាវដល់យុវជនទាំងអស់​ សូមបន្តចូលរួមធ្វើសកម្មភាពមនុស្សធម៌ និងកិច្ចការអភិវឌ្ឍ សហគមន៍ជាមួយអាជ្ញាធរគ្រប់ថ្នាក់ ក្រុមការងារវិស័យឯកជន និងអង្គការដៃគូនានា​ ដេីម្បី​លើកកម្ពស់ការអភិវឌ្ឍខេត្តកំពង់ចាម​ ឱ្យកាន់តែមានការរីកចម្រើនទ្វេឡើង នៅក្នុងឆ្នាំ២០២៥នេះ។​ ការថ្លែងបែបនេះ​ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​១៧​ ខែមករា​ ឆ្នាំ​២០២៥​ ស្ថិតនៅទីស្នាក់ការស.ស.យ.ក. ខេត្តកំពង់ចាម។ ក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានស្នេី​ដល់ថ្នាក់ដឹកនាំគ្រប់ថ្នាក់របស់សហភាពសហព័ន្ធយុវជនកម្ពុជា នៅទូទាំងខេត្ត សូមអនុវត្តឱ្យបានត្រឹមត្រូវ តាមលក្ខខន្តិកៈ​ និងគោលការណ៍ណែនាំនានារបស់គណៈកម្មាធិការ ស.ស.យ.ក ថ្នាក់ កណ្តាល ដើម្បីរក្សានូវគុណតម្លៃស្នូលរបស់ ស.ស.យ.ក ដែលតម្កល់ផលប្រយោជន៍ជាតិមាតុភូមិ និងប្រជាជនជាធំ​ តាមរយៈការនាំយុវជន និងប្រជាជនធ្វើតែអំពើល្អ សុចរិត និងមានប្រយោជន៍ដល់សង្គមជាតិ។ ក្នុងនាម​សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានជំរុញដល់ថ្នាក់ដឹកនាំ និងយុវជន ស.ស.យ.ក ទាំងអស់​ សូមបន្តពង្រឹងវប្បធម៌សាមគ្គីភាព និងកិច្ចសហការគ្នា​ ក្នុងស្មារតីបម្រើជាតិ និងប្រជាជន សំដៅចូលរួមចំណែកជួយលើកកម្ពស់ការអភិវឌ្ឍខេត្តកំពង់ចាម​ ឱ្យកាន់តែរស់រវើក […]

(កំពង់ចាម) លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ ក្នុងគោលបំណង ដើម្បី ពង្រឹងលើការងារដឹកនាំ គ្រប់គ្រង ។ កិច្ចប្រជុំនេះធ្វើឡើងនៅមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម ក្នុងគោលបំណង ពង្រឹងលើការងារដឹកនាំ គ្រប់គ្រង ការងារបង្រៀន និងរៀន ការងារបរិស្ថាន នៃវិទ្យាល័យនរោត្តម រណឫទ្ធិ.គន្ធបុប្ផា ដែលមានសមាសភាពចូលរួម÷ -លោកអនុប្រធានមន្ទីរ២នាក់ -លោកប្រធាន/អនុប្រធាន ការិ.បុគ្គលិក២នាក់ -លោកប្រធាន/អនុប្រធានការិ.អធិការកិច្ច២នាក  -លោកប្រធាន/អនុប្រធានការិ.មធ្យម២នាក់  -លោក/លោកស្រី អនុប្រធានការិ.ប្រឡង២នាក់  -លោក កយ ចន្ធី អភិបាលរងស្រុកព្រៃឈរ-ប្រធាន និងមន្ត្រី អយក.ស្រុកព្រៃឈរ២នាក់ និងលោកនាយកនាយករង-នាយិការង និងលេខាសាលា ន.រណ គន្ធបុប្ផា។

(កំពង់ចាម)៖ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្ដម អ៊ុន ចាន់ដា សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអភិបាលខេត្តកំពង់ចាម បានលើកឡើងថា សមិទ្ធផល ការរីកចម្រើនលើកគ្រប់វិស័យក្នុងខេត្តកំពង់ចាម គឺមិនអាចខ្វះបានពីការចូលរួមចំណែក របស់យុវជន ស.ស.យ ក ខេត្តនៅះទេ ។ ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងទៀតថា កាលពីឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ លោកបានឃើញនូវភាពរស់រវើកក្នុងការអនុវត្តសកម្មភាពផ្តល់សេវាសាធារណៈ កិច្ចការអភិវឌ្ឍមូលដ្ឋាន និងការគាំពារសង្គមរបស់មន្ត្រីរដ្ឋបាលសាធារណៈនៅគ្រប់ថ្នាក់ និងគ្រប់ផ្នែក សប្បុសរជន សហគមន៍ និងអង្គការដៃគូនានា ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងឆន្ទៈមោះមុតដែលបង្កើតបានជាវឌ្ឍនភាព និងលទ្ធផលវិជ្ជមានជាច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ការលើកកម្ពស់គុណតម្លៃសង្គម និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅទូទាំងខេត្តកំពង់ចាម។ ការចូលរួមចំណែករបស់យុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជានៅទូទាំងខេត្ត នៅក្នុងកិច្ចការសង្គម ដូចជាការចូលរួមក្នុងកិច្ចការជួយសង្គ្រោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជួបគ្រោះមហន្តរាយ ជនមានពិការភាព កុមារកំព្រា សែងរំកិលផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារការបាក់ច្រាំងទន្លេជាដើម។ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ផងដែរថា យុវជនយើងបានបង្រៀនបំប៉នសិស្សថ្នាក់ទី ១២ ខណៈយុវជនយើងខ្លះទៀតបានផ្តល់គំនិតយោបល់តម្រង់ទិស ស្តីពីការកំណត់គោលដៅនៃការសិក្សា និងឧបត្ថម្ភសម្ភារៈសិក្សានានាដល់សិស្សានុសិស្សនៅតាមសាលារៀន […]

(កំពង់ចាម) មន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៥ នេះ បានបន្តចុះអប់រំផ្សព្វផ្សាយនិងដាក់អាល់ប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាម នៅតាមសហគមន៍ ក្នុងក្រុងកំពង់ចាម។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា ដោយអនុវត្តតាមកាលណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដាអ ភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្រុមការងារសុខាភិបាលខេត្តកំពង់ចាម បានបន្តចុះធ្វើការអប់រំសុខភាពតាមសហគមហ៍ និង សាលារៀន អំពីការការពារជំងឺមិនឆ្លង ដូចជា ការពារជំងឺលើសសម្ពាធឈាម , ការពារជំងឺទឹកនោមផ្អែម (ពិសារតិចអំបិល តិចខ្លាញ់ តិចស្ករ ) និង អប់រំផ្សព្វផ្សាយ ដាក់អាប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាមផងដែរ ។

(តៃនិញ) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងរិតចំណងសម្ព័ន្ធមេត្រីភាព រវាងខេត្តកំពង់ចាម នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរង តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម កែវ នាឬទ្ធិ សមាជិកក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រភូខេត្ត ចូលរួមតាមការអញ្ជើញរបស់គណៈកម្មាធិការប្រជាជន ខេត្តតៃនិញ ដើម្បីប្រារព្ធពិធីអបអសាទរឆ្នាំថ្មី ឆ្នាំសកល ២០២៥ និងចូលឆ្នាំថ្មីប្រពៃណីជាតិ វៀតណាម ដែលប្រារព្ធធ្វើឡើងនៅទីរួមខេត្តតៃនិញ។ ពិធីនេះក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម លោកជំទាវ សមាជិក សមាជិក ព្រឹទ្ធសភា រដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ស្វាយរៀង ព្រៃវែង និងត្បួងឃ្មុំ ថ្នាក់ដឹកនាំខេត្ត ក្រុង […]