រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ការងារសន្ដិសុខ សណ្ដាប់ធ្នាប់

(កំពង់ចាម)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញសម្ពោធដោយប្រើប្រាស់សៀវភៅការ នូវអគារមួយខ្នង កំពស់២ជាន់ ទំហំ២៤ គុណ ១០ ម៉ែត្រ ស្មើនិង ១៤បន្ទប់ រួមជាមួយ សមិទ្ធិផលនានា ដែលជាអំណោយផ្តល់ជូនដោយក្រសួងមហាផ្ទៃ និងសប្បុរសជននានា នៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា នៅសល់ពេលមិនយូរទៀតនោះទេ ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនឹងខិតជិតមកដល់ ស្នើឲ្យអាជ្ញាធរខេត្ត អភិបាលក្រុង-ស្រុក ស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម និងអធិការ ក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារថែរក្សា សន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព ពិសេស ជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋនៅពេលពួកគាត់ធ្វើដំណើរត្រលប់មកលេងស្រុកកំណើត ធ្វើយ៉ាងណា កុំឲ្យមានការកក់ស្ទះ ហើយរួមគ្នាទប់ស្កាត់កុំឲ្យបងប្អូនភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ មានគ្រោះថ្នាក់ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្ថែមថា ចំពោះការ ការពារ […]

(កំពង់ចាម) កម្លាំងនគរបាលជំនាញគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម នៅថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២៥ បានបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណីឃាត់ខ្លួនជនសង្ស័យពីរនាក់ នៅចំណុចភូមិតាំងស្រី ឃុំមេព្រីង ស្រុកបាធាយ ។ បើតាមសមត្ថកិច្ចនគរបាលឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួន ២នាក់ ស្រី ១នាក់ និងដកហូត ថ្នាំញៀន ០៣កញ្ចប់ និងទូរស័ព្ទ ០២គ្រឿង ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាធាយដើម្បីចងក្រងសំណុំរឿងទៅតាមនីតិវិធី ។

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥នេះ បានអញ្ជើញបើកមហាសន្និបាតអាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តកំពង់ចាម ។ ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ក្នុងឱកាសបើកមហាសន្និបាតនោះថា មហាសន្និបាតអាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តកំពង់ចាម នាឱកាសនេះ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់លោក លោកសី សមាជិកក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ នៅក្នុងខេត្តកំពង់កំពង់ចាម របស់យើង ក្នុងការបន្តនូវចីរភាពដល់សមាគមមួយដែលជាតំណាងសម្លេង និងការពារផលប្រយោជន៍រួម ដើម្បីលើកកម្ពស់គុណភាព នៃជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចតាមបែបវិមជ្ឈការ វិសហមជ្ឈការ និងដើម្បីអភិវឌ្ឍន៍សមត្ថភាព និងបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តថា មហាសន្និបាតអាណត្តិទី៤ នាពេលនេះ គឺជាឱកាសដែលសមាគម បង្ហាញនូវសមិទ្ធផលដែលខ្លួនសម្រេចបានក្នុងការលើកកម្ពស់សមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាក្រុង-ស្រុក, ក្រុមប្រឹក្សាឃុំ-សង្កាត់ និងសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់នៅក្នុងខេត្តកំពង់ចាម។ […]

ឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាល រងខេត្ត កំពង់ចាម និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ បានដឹកនាំកិច្ចប្រជុំក្រុមការងារសម្របសម្រួលព័ត៌មាន និងសាធារណៈមតិរបស់រដ្ឋបាលខេត្ត ដោយមានការអញ្ជេីញចូលរួមលោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុង-ស្រុកទាំង១០ និងលោក លោកស្រីមន្ទីរ-អង្គភាព ជុំវិញខេត្ត នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។ ឆ្លៀតឱកាសនោះឯកឧត្តម ស្រី សុភ័ក្រ្ត បានជម្រុញបន្ថែម ឲ្យលោក លោកស្រីអភិបាលរងស្រុក-ក្រុង និងលោក លោកស្រី អនុប្រធានក្រុមការងារ ទទួលបន្ទុកព័ត៌មាន ឲ្យចេះធ្វេីការងារផ្សព្វផ្សាយព័ត៌មានពីសមិទ្ធផលរបស់ខ្លួនជូនទៅមហាជន និងចេះបកស្រាយប្រតិកម្មភ្លាមៗ ពីហេតុផលដែលមានការរិះគន់ពីសាធារណៈជន ពោលគឺធ្វេីយ៉ាងណា ពង្រឹងសមត្ថភាព បន្ថែមឲ្យបានច្បាស់លាស់ ថាតេីយេីងគួរមានអ្វីផ្សព្វផ្សាយព័ត៍មានពិតទៅមហាជនជ្រាបជាព័ត៌មាន។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម ស្រី សុភ័ក្រ្ត បានសង្ឃឹមថា មន្ត្រី ដែលទទួលបន្ទុកព័ត៌មានក្នុងអង្គភាពរបស់ខ្លួននឹងអាចចេះសសេរជាអត្ថបទព័ត៌មាន សេចក្ដីជូនដំណឹង ទៅដល់មហាជនបានច្បាស់លាស់ […]

កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានចុះរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ៣ គោលដៅ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។ តាមមន្ត្រីនគរបាលបានឲ្យដឹងថា ការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ, ជាតិអាល់កុល និងស៊ីផ្លេរថយន្តធុនធំ នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២២:០០ នាទីយប់ ដល់ម៉ោង ២:០០នាទីទៀបភ្លឺ សមត្ថកិច្ចបានប្រើប្រាស់កម្លាំងសរុប ៤៩នាក់ ដឹកនាំដោយស្នងការរង ២រូប ចុះអនុវត្ត៣គោលដៅ :-គោលដៅទី១ : ឃុំជយោ ស្រុកចំការលើ -គោលដៅទី២ : ឃុំផ្ដៅជុំ ស្រុកជើងព្រៃ -គោលដៅទី៣ : សង្កាត់ សំបួរមាស ក្រុងកំពង់ចាម ។ ជាលទ្ធផលសមត្ថកិច្ចយើង បានត្រួតពិនិត្យ រថយន្ត ៥២គ្រឿង ម៉ូតូ ៥៤គ្រឿង បានតេស្តជាតិអាល់កុល  ៣២នាក់ រកឃើញអ្នកមានកម្រិតជាតិអាល់កុល ក្រោម០.២៤ក្រានម ៧នាក់ ឃាត់ទុកនៅនឹងកន្លែងដើម្បីអប់រំ និងតម្រូវឲ្យក្រុមគ្រួសារមកទទួលយក ។ គ្មានមួកសុវត្ថិភាព : ៥នាក់ ។

ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបន្តចុះត្រួតពិនិត្យបញ្ហាក្មេងទំនើង និងការយកមធ្យោបាយមកកែច្នៃខុសលក្ខណៈបច្ចេកទេស ក្នុងភូមិសាស្ត្រសំខាន់ៗ ខេត្តកំពង់ចាម ។ បើតាមមន្ត្រីនគរបាលឲ្យដឹងថា នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក បានចេញត្រួតពិនិត្យក្មេងទំនើង, មធ្យោបាយដែលកែច្នៃម៉ូតូជាសម្លេង ជាភ្លើងខុសលក្ខណ:បច្ចេកទេស នៅតាមដងផ្លូវ ភូមិសាស្ត្រសំខាន់ៗ ជាលទ្ធផល កម្លាំងអធិការដ្ឋានក្រុងកំពង់ចាម ដាក់គោលដៅចំណុចផ្លូវបំបែកមុខកំពង់រង់ចាំ ត្រួតពិនិត្យមធ្យោបាយ មានរថយន្ត ៤គ្រឿង-ម៉ូតូ ២៧គ្រឿង ដោយមធ្យោបាយទាំងនោះ មិនមានអ្វីកត់សម្គាល់នោះឡើយ ព្រមទាំងបានណែនាំ កុំឲ្យមានការលេងភ្លើងខុសបច្ចេកទេស ខុសសភាពដើមដល់អ្នកប្រើប្រាស់ផងដែរ។

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។ បើតាមមន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា សកម្មភាព កម្លាំងចេញល្បាត ត្រៀមអន្តរាគមន៍យថាហេតុផ្សេងៗ និងក្ដាប់សភាពការណ៍ទូទៅ ក្នុងភូមិសាស្រ្ត ខេត្តកំពង់ចាម : នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ គិតត្រឹមម៉ោង ២០:០០នាទី សភាពការណ៍សន្តិសុខ : មិនមានអ្វីកត់សម្គាល់ រីឯសភាពការណ៍បទល្មើស : (គ្មាន) ។

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។ បើតាមមន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា ចាប់ពីម៉ោង ១៨”០០នាទីថ្ងៃទី៧-៣-២០២៥ ដល់វេលាព្រឹកថ្ងៃទី៨-៣-២០២៥ សកម្មភាពកម្លាំងចេញល្បាត ការពារសុខសុវត្ថិភាព និងបានសហការជាមួយកម្លាំងនគរបាល ជួយពន្លត់អគ្គិភ័យ ក្នុងភូមិសាស្ត្រក្រុងកំពង់ចាម ។

(កំពង់ចាម) បុរសម្នាក់ផឹកស្រា ញៀនថ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទធ្វើឱ្យខូចខាត បំផ្លាញទ្រព្យសម្បត្តិម្ដាយបង្កើតរបស់ខ្លួន កាលពីថ្ងៃទី ២៥ ខែកុម្ភៈឆ្នាំ ២០២៥ នៅភូមិវត្ត ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ បើតាមលោក បាន ស្រេង អភិបាល នៃគណ:អភិបាលស្រុកស្ទឹងត្រង់ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ វេលាម៉ោង ៨:២០ នាទី មានស្ដ្រីម្នាក់ អាយុ៥៨ឆ្នាំ ជាតិខ្មែរទីលំនៅភូមិវត្ត ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ បានប្តឹងរាយការណ៍ថា៖ បច្ចុប្បន្ននេះកូនប្រុសគាត់ អាយុ៣២ឆ្នាំ ជាតិខ្មែរ (ត្រូវជាកូនបង្កើត)ជាមនុស្សជក់ថ្នាំញៀន និងផឹកស្រា ស ស្រាថ្នាំ ហើយមានចរិកកាចឃោឃៅធ្លាប់កាប់ជញ្ជាំងផ្ទះ បោកបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើនមកហើយ និងធ្លាប់យកកាំបិត ពូថៅគំរាមកាប់ម្តាយទៀតផង ធ្វើឱ្យម្តាយមិនហ៊ានចូលផ្ទះជួនកាលរត់ទៅដេកផ្ទះអ្នកជិតខាង។ លោកអភិបាលស្រុកបានឲ្យដឹងទៀតថា រហូតដល់ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៥ វេលាម៉ោង១១:០០នាទី កូនប្រុសរបស់ស្ត្រីខាងលើ បានយកពូថៅកាប់បំផ្លាញដែកស្រយ៉ូវសោរទ្វារបន្ទប់ក្រោមផ្ទះ បណ្តាលឱ្យខូចខាត។ ក្រោយពីទទួលពាក្យបណ្តឹងភ្លាម លោកអធិការនកគរបាលស្រុកស្ទឹងត្រង់ បានចាត់បញ្ជាកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ […]

(កំពង់ចាម) លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោងជាង៦ មានករណីផ្ទះអាវុធបណ្តាលឱ្យរបួសនគរបាល១រូបចំភ្លៅ នៅភូមិឡតិ៍ឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម មូលហេតុកម្លាំងនគរបាលបានបើកប្រតិបត្តិបង្ក្រាបជនសង្ស័យប្លន់ម៉ូតូ។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ឲ្យដឹងទៀតថា តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឱ្យដឹងថា ថ្ងៃនេះវេលាម៉ោង៦ជាងពេលព្រឹក មានករណីផ្ទះអាវុធបណ្តាលឱ្យរបួសនគរបាល១រូបចំភ្លៅ នៅភូមិឡតិ៍ឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម មូលហេតុកម្លាំងនគរបាលបានប្រតិបត្តិបង្ក្រាបជនសង្ស័យប្លន់ម៉ូតូ។ ដោយសារជនសង្ស័យបានអះអាងថា ខ្លួនជាអតីតកងរាជអាវុធហត្ថ ទើបកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងឯកឧត្តម ព្រះរាជអាជ្ញា បានឃាត់ខ្លួនជនសង្ស័យ១នាក់។ លោកឧត្ដមសេនីយ៍ អេង ហ៊ី បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ អែម នាង ហៅប្រេសុីល មុខរបរអ្នករត់តាក់សុី និងជាបុគ្គលិកវីញ រស់នៅភូមិកំពង់ឬស្សី ឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបច្ចុប្បន្នស្នាក់នៅផ្ទះកើតហេតុ។ ជនសង្ស័យនេះធ្លាប់ជាប់ពន្ធនាគាររយៈពេល១៨ឆ្នាំ ពីបទឃាតកម្ម […]